DEI នៅកន្លែងធ្វើការ ការអនុវត្ត និងគន្លឹះបង្កើនប្រសិទ្ឋភាព

កន្លែងធ្វើការ គឺជាកន្លែងដែលមនុស្សធ្វើការ ដូចជាការិយាល័យ ឬរោងចក្រជាដើម។

បុគ្គលិក  (បុក-គៈលិកៈ​ ឬ –លិក បា.; សំ.) ( គុ. ) (បុទ្គលិក) ដែល​ចំពោះ​បុគ្គល ឬ​សម្រាប់​បុគ្គល​ម្នាក់​ៗ មិន​មែន​ជា​សាធារណៈ​ទួទៅ : របស់​បុគ្គលិក ។ ព. ផ្ទ. សង្ឃិក, សាធារណៈ, សាធារណ៍ ។ ន. ភ្នាក់ងារ​រាជការ​ដែល​ធ្វើ​ការ​ក្នុង​ក្រសួង​រាជការ​ផ្សេង​ៗ ឬ​និយោជិត​នៃ​គ្រឹះស្ថាន​ពាណិជ្ជកម្ម​ជាដើម : បុគ្គលិក​ក្នុង​ក្របខ័ណ្ឌ, បុគ្គលិក​ទិនិក ។(បារ. Personnel)។ បុគ្គលិក​ភាព ភាព​នៃ​បុគ្គលិក គឺ​ភាព​នៃ​បុគ្គល​ម្នាក់​ៗ ។ បុគ្គលិក​លក្ខណៈ លក្ខណៈ​នៃ​បុគ្គលិក គឺ​លក្ខណៈ​របស់​បុគ្គល​ម្នាក់​ៗ ។ល។

តើអ្វីទៅជា 𝐃𝐄𝐈នៅក្នុងស្ថាប័នការងារ?

𝐃𝐄𝐈 𝐃𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲, 𝐄𝐪𝐮𝐢𝐭𝐲 𝐚𝐧𝐝 𝐈𝐧𝐜𝐥𝐮𝐬𝐢𝐨𝐧 ប្រែជាភាសាខ្មែរថា ភាពចម្រុះ សមធ៌ម បរិយាបន្ន ជាគំនិតថ្មីមួយដែលត្រូវបានគេស្គាល់ថាជាវប្បធម៌បង្កើតសុវត្ថិភាពផ្លូវចិត្ត (𝐏𝐬𝐲𝐜𝐡𝐨𝐥𝐨𝐠𝐢𝐜𝐚𝐥 𝐒𝐚𝐟𝐞𝐭𝐲 𝐂𝐮𝐥𝐭𝐮𝐫𝐞)។ វប្បធ៌មនេះ ធ្វើឱ្យក្រុមការងារកាត់បន្ថយ ឬលុបបំបាត់ទាំងស្រុងនូវភាពភ័យខ្លាចដែលបានមកពីភាពអវិជ្ជមាននៃរូបសម្បត្តិ ពណ៌សម្បុរ សាសនា ភេទ ទៅលើការបញ្ចេញមតិរបស់បុគ្គលនីមួយៗផងដែរ។ លើសពីនេះ ភាពចម្រុះ សមធ៌ម បរិយាបន្ន (𝐃𝐄𝐈) អាចធ្វើឱ្យសមាជិកទាំងអស់មានអារម្មណ៍ថាខ្លួនជាចំណែកមួយនៃស្ថាប័នដូចគ្នា ទោះជាមកពីសាវតាខុសៗគ្នាក៏ដោយ។ ជាពិសេស ពួកគេនឹងមានអារម្មណ៍ថាសុវត្ថិភាពក្នុងបំពេញកាតព្វកិច្ច សិក្សាស្វែងយល់ ចូលរួម ប្រកួតប្រជែងដោយមិនមានក្ដីបារម្ភ។  

Diversity, Equity, & Inclusion - MIT AeroAstro

ភាពចម្រុះ (𝐃𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲)

វាគឺជាការរួមបញ្ចូលដោយមិនកំណត់ពូជសាសន៍ ពណ៌សម្បុរ ជាតិសាសន៍ សាសនា ជីវភាព សេដ្ឋកិច្ចសង្គម ស្ថានភាពអតីតយុទ្ធជន ការអប់រំ ស្ថានភាពអាពាហ៍ពិពាហ៍ ភាសា អាយុ ភេទ ការបង្ហាញយេនឌ័រ និងអត្តសញ្ញាណ ទំនោរផ្លូវភេទ សមត្ថភាពផ្លូវចិត្ត ឬរាងកាយឡើយ។ 

សមធម៌ (𝐄𝐪𝐮𝐢𝐭𝐲)

វាគឺជាការធានានូវការផ្តល់ការគោរពរាប់អានស្មើរៗគ្នាដល់មនុស្សគ្រប់គ្នាតាមរយៈការផ្ដល់ឱ្យនូវលទ្ធភាព ឱកាស និងភាពរីកចម្រើន ស្របពេលដែលព្យាយាមកំណត់អត្តសញ្ញាណ និងលុបបំបាត់ក្រុមមួយចំនួនដែលជាឧបសគ្គរារាំងដល់លទ្ធភាពចូលរួមដោយពេញលេញរបស់ក្រុមទាំងមូល ។ ហើយការដោះស្រាយបញ្ហាសមធម៌តម្រូវឱ្យមានការយល់ដឹងច្បាស់លាស់អំពីមូលហេតុឬសគល់នៃភាពខុសគ្នា ដែលមាននៅក្នុងសង្គម និងទីកន្លែងធ្វើការទាំងមូល។ 

បរិយាបន្ន (𝐈𝐧𝐜𝐥𝐮𝐬𝐢𝐨𝐧)

វាគឺជាគោលបំណងមួយក្នុងការជំរុញទឹកចិត្តបុគ្គលិក ឬនិយោជិកឱ្យមានអារម្មណ៍ថា ពួកគេត្រូវបានទទួលស្វាគមន៍យ៉ាងពេញលេញពីទីកន្លែងការងាររបស់ពួកគេ។ លទ្ធផលនៃការរួមបញ្ចូលបរិយាបន្នក្នុងកន្លែងធ្វើការអាចធ្វើឱ្យអ្នកដឹកនាំ និងក្រុមការងារទាំងអស់អាចចូលរួមធ្វើការសម្រេចចិត្ត និងឱ្យពួកគេមានឱកាសចូលរួមអភិវឌ្ឍកាន់តែច្រើនក្នុងក្រុម និងស្ថាប័នទាំងមូល។ 

វប្បធ៌មនៅកន្លែងការងារ អាចជះឥទ្ធិពលខ្លាំងដល់ផលិតភាព និងប្រសិទ្ធភាពនៃការធ្វើការងាររបស់បុគ្គលិកទាំងអស់នៅក្នុងស្ថាប័ន។ ដោយក្រុមការងារនីមួយៗមកពីសាវតា សមត្ថភាព ការអប់រំ និងការហ្វឹកហាត់ផ្សេងៗគ្នា ភាពចម្រុះ សមធ៌ម និងបរិយាបន្នអាចអនុញ្ញាតឱ្យក្រុមការងារទាំងមូលទទួលបានភាពរីកចម្រើននៃសមត្ថភាព ផលិតភាព ផលចំណេញ និងភាពរីកចម្រើនរួមគ្នា ដោយការគោរពសិទ្ធមនុស្ស និងសេចក្ដីថ្លៃថ្នូសម្រាប់គ្រប់គ្នា។ 

យោងតាមការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញថា អាជីវកម្មណាដែលអនុវត្តភាពចម្រុះ សមធម៌ និងបរិយាប័ន្ននឹងទទួលបានសមិទ្ធិផលល្អជាងអាជីវកម្ម ឬក្រុមហ៊ុនដែលមិនអនុវត្ត ដូចជាទទួលបានផលិតភាពខ្ពស់ពីបុគ្គលិក រួមជាមួយនឹងការជំរុញកម្លាំងចិត្តមួយផ្នែកធំផងដែរ។ 

ការអនុវត្តភាពចម្រុះ សមធម៌ និងបរិយាបន្នបានផ្ដល់អត្ថប្រយោជន៍មួយចំនួនដូចជា៖ 

. បង្កើតឱកាសដើម្បីលុបបំបាត់ការរើសអើងនៅកន្លែងធ្វើការ 

ការចាប់ផ្ដើមអនុវត្តភាពចម្រុះ សមធម៌ និងបរិយាប័ន្ន ជាអត្ថប្រយោជន៍សង្គម និងជាការកែតម្រូវកំហុសពីអតីតកាលផងដែរ។ កាលពីមុនអាជីវកម្មភាគច្រើនមានចេតនាមិនរាប់បញ្ចូលចំពោះនិយោជិតដែលមានពណ៌សម្បុរខុសគេ ឬកាយសប្បទានមិនគ្រប់គ្រាន់ ព្រមទាំងមានការរើសអើងខ្លាំងទៅលើពួកគេ។ ទើបបានជានៅពេលដែលកន្លែងធ្វើការមានបរិយាប័ន្ន វាជាមូលដ្ឋានគ្រឹះមួយសម្រាប់មនុស្សជាតិក្នុងការទទួលបានភាពស្មើរគ្នា ហើយសង្គមនឹងល្អប្រសើរឡើងផងដែរ។ 

. បង្កើនកម្រិតនៃភាពច្នៃប្រតិដ្ឋរួម 

នៅពេលដែលក្រុមហ៊ុនបង្កើតក្រុមគ្រប់គ្រងចម្រុះ ដោយរាប់បញ្ចូលគ្រប់ភេទ និងគ្រប់សញ្ជាតិចម្រុះគ្នាវាធ្វើឱ្យភាពច្នៃប្រឌិតក្នុងអាជីវកម្មកាន់តែទូលំទូលាយជាងមុន។ 

ជាក់ស្តែងក្រុមចម្រុះអាចដោះស្រាយបញ្ហាតាមទស្សនៈផ្សេងៗគ្នា ដោយអ្នកដឹកនាំក្រុមតែងតែត្រូវប្រឈមមុខជាមួយនឹងការដោះស្រាយបញ្ហា ទទួលបានការវាយតម្លៃពីមិត្តរួមក្រុមឬពីក្រុមផ្សេង ការព្យាយាមស្វែងយល់ពីគ្នាទៅវិញទៅមក និងសម្របសម្រួលគំនិតដល់គ្រប់គ្នាដែលនៅក្នុងក្រុមដែលអាចនាំទៅរកផលិតផល និងសេវាកម្មដែលបង្ហាញអំពីភាពសាកសមដល់អ្នកគ្រប់គ្នាផងដែរ។ 

. ជំរុញឱ្យមានការចូលរួមទាំងអស់គ្នា  

ភាពចម្រុះ និងបរិយាប័ន្នមានឥទ្ធិពលខ្ពស់ចំពោះការចូលរួមរបស់និយោជិត វានឹងនាំឱ្យដំណើរការការងារកាន់តែមានភាពប្រសើរឡើងក៏ដូចជាបង្កើនផលិតភាពការងារ តាមរយៈការធ្វើឱ្យគ្រប់គ្នាដឹងថាខ្លួនអាចរួមចំណែក និងមានអារម្មណ៍ថាពួកគេជាផ្នែកមួយនៃស្ថាប័ន ទោះបីជាពួកគេមានអ្វីខុសពីគេក៏ដោយ។ 

. ពង្រីកកេរ្តិ៍ឈ្មោះ និងជះឥទ្ធិពលទូលំទូលាយ 

ភាពចម្រុះ និងបរិយាប័ន្នគឺជាកត្តាសំខាន់បំផុតសម្រាប់សង្គមទាំងមូល មិនត្រឹមតែអាជីវកម្ម និងសាជីវកម្មប៉ុណ្ណោះទេ គឺអ្នកប្រើប្រាស់បានទាមទារឱ្យមានភាពចម្រុះ និងបរិយាប័ន្ន រួចពួកគេនឹងកត់សម្គាល់នៅពេលដែលអាជីវកម្មប្រកាន់ខ្ជាប់នឹងឧត្តមគតិទាំងនេះ។ ពីមុនក្រុមមួយចំនួនត្រូវបានគេដកចេញ ឬមិនរាប់បញ្ចូល ឥឡូវនេះក្លាយជាអតិថិជនព្រោះផលិតផល និងសេវាកម្មក៏មានគោលដៅសម្រាប់ពួកគេដែរ។ វាធ្វើឱ្យការផ្តល់សេវាកម្មដល់អតិថិជនកាន់តែច្រើនជាងមុន ហើយធ្វើឱ្យអោយកេរ្តិ៍ឈ្មោះកាន់តែប្រសើរឡើង ព្រមទាំងបើកឱកាសឱ្យឥទ្ធិពលទីផ្សារកាន់តែទូលំទូលាយ។ 

តាមរយៈការលើកឡើងអំពីការទាមទារឱ្យមានការយកចិត្តទុកដាក់ខ្លាំងទៅលើវិសមភាពនៅក្នុងសង្គម និងកន្លែងធ្វើការបានផ្តល់នូវការផ្លាស់ប្តូរមជ្ឍដ្ឋានថ្មីមកកាន់ទីកន្លែងធ្វើការរបស់បុគ្គលិកក្នុងស្ថាប័ននីមួយៗដែលរួមបញ្ចូលនូវភាពចម្រុះ សមធម៌ និងបរិយាប័ន្ន (DEI) 

គន្លឹះដើម្បីបង្កើនប្រសិទ្ធភាព និងជំរុញឱ្យមានភាពចម្រុះ សមធម៌ និងបរិយាប័ន្ននៅបរិវេណការងារមានដូចជា៖

. 𝐔𝐧𝐝𝐞𝐫𝐬𝐭𝐚𝐧𝐝 𝐭𝐡𝐞 𝐢𝐬𝐬𝐮𝐞𝐬 | ស្វែងយល់អំពីប្រភពនៃបញ្ហា

មុននឹងបង្កើតផែនការសកម្មភាពសម្រាប់ភាពចម្រុះ សមធម៌ និងបរិយាប័ន្ន (DEI) អ្នកត្រូវប្រាកដថាអ្នកយល់អំពីបញ្ហាដែលពាក់ព័ន្ធ រួមទាំងមូលហេតុឫសគល់នៃការរើសអើង បញ្ហាប្រព័ន្ធដែលបណ្តាលឱ្យមានអសមភាព និងឥទ្ធិពលនៃភាពលំអៀងនៅកន្លែងធ្វើការ។ 

. 𝐃𝐢𝐯𝐞𝐫𝐬𝐢𝐟𝐲 𝐲𝐨𝐮𝐫 𝐡𝐢𝐫𝐢𝐧𝐠 𝐜𝐨𝐦𝐦𝐢𝐭𝐭𝐞𝐞 | បង្កើតភាពចម្រុះគណៈកម្មាធិការជ្រើសរើសបុគ្គលិក 

ដើម្បីជួយកាត់បន្ថយការរើសអើងពីឥទ្ធិពលលើការសម្រេចចិត្តជ្រើសរើសបុគ្គលិក រួមបញ្ចូលក្រុមមនុស្សចម្រុះនៅក្នុងដំណើរការពិនិត្យ និងជ្រើសរើស។ ដោយត្រូវបង្វឹកអ្នកធ្វើការសម្រេចចិត្ត ដើម្បីជៀសវាងការសម្រេចចិត្តដោយផ្អែកលើភាពលំអៀងដោយផ្ទាល់ និងដោយប្រយោល។

. 𝐆𝐢𝐯𝐞 𝐚𝐥𝐥 𝐞𝐦𝐩𝐥𝐨𝐲𝐞𝐞𝐬 𝐝𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 𝐨𝐩𝐩𝐨𝐫𝐭𝐮𝐧𝐢𝐭𝐢𝐞𝐬 | ផ្តល់ឱកាសអភិវឌ្ឍន៍ដល់បុគ្គលិកទាំងអស់ 

ការផ្តល់ការងារបន្ថែមដើម្បីពង្រឹងសមត្ថភាពរបស់និយោជិតជាវិធីសាស្រ្តមួយក្នុងការអភិវឌ្ឍទេពកោសល្យ និងបង្កើនការចូលរួម។  ដើម្បីពិភាក្សាអំពីគោលដៅអនាគតរបស់ពួកគេ និងបង្កើតផែនការអភិវឌ្ឍន៍សម្រាប់ពួកគេ ហើយពិនិត្យមើលជាមួយពួកគេឱ្យបានទៀងទាត់។

. 𝐓𝐚𝐤𝐞 𝐚𝐥𝐥 𝐜𝐨𝐦𝐩𝐥𝐚𝐢𝐧𝐭𝐬 𝐬𝐞𝐫𝐢𝐨𝐮𝐬𝐥𝐲 |  ពិនិត្យគ្រប់ពាក្យបណ្តឹងតវ៉ាស្ដីពីការរើសអើង

ទទួលយករាល់ពាក្យបណ្តឹងនៃការរើសអើងនៅក្នុងកន្លែងធ្វើការដោយហ្មត់ចត់បំផុត ហើយចាប់ផ្តើមការស៊ើបអង្កេតភ្លាមៗ និងស្វែងរកយុត្តិធម៌ឱ្យពួកគេ។  ប្រសិនបើការស៊ើបអង្កេតបង្ហាញថាការបំពានគោលការណ៍របស់អ្នកបានកើតឡើង ត្រូវចាត់វិធានការកែតម្រូវជាបន្ទាន់ និងសមស្រប ដើម្បីដោះស្រាយស្ថានភាព និងការពារកុំឱ្យវាកើតឡើងម្តងទៀត។  

ចាប់ផ្ដើមពីកន្លែងការងារដែលមានភាពចម្រុះ សមធម៌ និងបរិយាប័ន្ន (DEI) គឺបង្កើនគំនិតឱ្យកាន់តែមានភាពទូលំទូលាយ និងជំរុញឱ្យមានភាពច្នៃប្រឌិតកាន់តែខ្លាំង។ កត្តានេះអាចកើតមានដោយគួបផ្សំមានការចូលរួមពីរាល់បុគ្គលិកគ្រប់ជាន់ថ្នាក់ ទើបកន្លែងការងារនោះគ្មានការរើសអើង និងលើកកម្ពស់នូវការរួមបញ្ចូលដោយជោគជ័យបាន។


អត្ថបទទាក់ទង

យុទ្ឋសាស្រ្តចំនួន ៤ ក្នុងការគ្រប់គ្រងបុគ្គលិកដែលមានទេព្យកោសល្យ

Leave a Reply

Your email address will not be published. Required fields are marked *