ភាពស្ថិតស្ថេរ គឺជាច្បាប់មួយដើម្បីបង្កើតវប្បធម៌ក្រុមហ៊ុនដ៏អស្ចារ្យ

វប្បធម៌ក្រុមហ៊ុន គឺជាបុគ្គលិកលក្ខណៈរបស់ក្រុមហ៊ុនមួយ។ វាកំណត់បរិស្ថានដែលនិយោជិតធ្វើការ។ វប្បធម៌របស់ក្រុមហ៊ុន រួមបញ្ចូលទាំងធាតុផ្សំជាច្រើន រួមមានបរិយាកាសការងារ បេសកកម្ម គុណតម្លៃ ក្រមសីលធម៌ ការរំពឹងទុក និងគោលដៅរបស់ក្រុមហ៊ុន។

គន្លឹះសំខាន់ឆ្ពោះទៅកាន់ការបង្កើតវប្បធម៌ក្រុមហ៊ុនជោគជ័យ គឺមិនមែនជាយុទ្ធសាស្ត្រមួយសំណុំណាមួយនោះទេ។ ផ្ទុយទៅវិញ វាគឺជាភាពជាប់លាប់ទៅវិញទេ ដែលជាច្បាប់ដ៏សំខាន់មួយក្នុងការបង្កើតវប្បធម៌មួយដែលអាចមានរយៈពេលយូរ។

១. ហេតុអ្វីបានជាភាពភាពស្ថិតស្ថេរ គឺជាច្បាប់តែមួយគត់ដែលអ្នកចាំបាច់ត្រូវគោរពតាម?

មានច្បាប់វប្បធម៌មួយចំនួនដែលជាមូលដ្ឋានគ្រឹះចំពោះការបង្កើតបរិយាកាសការិយាល័យប្រកបដោយផាសុខភាព។ ឧទាហរណ៍ ជាទូទៅ វាមិនល្អ (ឬក៏អាចខុសនឹងច្បាប់) ក្នុងការរិះគន់ ឬបំបាក់មុខនិយោជិតរបស់អ្នកជាសាធារណៈ ឬក៏មិនអើពើនឹងការតវ៉ានៅ​កន្លែងការងារនោះទេ។ ប៉ុន្តែក្រៅពីច្បាប់ប្រកបដោយសុភវិនិច្ឆ័យទាំងនោះ មានច្បាប់តិចតួចណាស់ដែលធ្វើឲ្យវប្បធម៌ជាប់ជាមួយក្រុមហ៊ុន​មួយប្រសើរជាងក្រុមហ៊ុនមួយទៀត។

បទដ្ឋានដ៏ធូររលុង ​និងកម្រិតខ្ពស់នៃសេរីភាពរបស់ក្រុមហ៊ុនហ្គូហ្គល (Google) មាន​ប្រយោជន៍ ដោយសារវាជាក្រុមហ៊ុនមួយដែលបង្កើត​ឡើងដោយផ្អែកលើការបង្កើតគំនិតថ្មី និងដោះស្រាយបញ្ហាប្រកបដោយការច្នៃប្រតិដ្ឋ។​ បទដ្ឋានវប្បធម៌ទាំងនេះ ប្រហែលជាមិនអាចយើងទៅ​អនុវត្តចំពោះក្រុមហ៊ុនកម្មន្តសាលកម្ម ឬក៏អ្ន​កជួសជុលដំបូលផ្ទះអជីពបាននោះទេ។

អ្វីដែលពិតជាសំខាន់នោះ គឺមិនមែនវប្បធម៌អ្វីដែលអ្នកកំណត់នោះទេ ប៉ុន្តែតាមការពិត គឺជាប្រការដែលអ្នកកំណត់ពួកវា និងប្រកាន់​ភ្ជាប់ជាមួយពួកវាក្នុងរយៈពេលដ៏វែងទៅវិញទេ។ ដូចដែលខ្ញុំនឹងបង្ហាញវានៅផ្នែកបន្ទាប់ ភាពស្ថិតស្ថេរ គឺជាអ្វីដែលនឹងជួយអ្នកប្រមូលយក​ប្រយោជន៍​នៃវប្បធម៌ក្រុមហ៊ុន ពោលគឺមិនថាវប្បធម៌អ្វីដែលអ្នកចង់បង្កើតឡើងនោះឡើយ។

២. ការរំពឹងទុករបស់នយោជិត

ជាបឋម អ្នកត្រូវយល់ថា ភាពស្ថិតស្ថេរ គឺជាវិធីតែមួយគត់ ដើម្បីកំណត់ការរំពឹងទុកដ៏ត្រឹមត្រូវរបស់នយោជិតរបស់អ្នក។ បើថ្ងៃ​ណា​មួយ អ្នកលើកទឹកចិត្តឲ្យនយោជិតទាំងអស់របស់អ្នកសម្រាកនៅពេលពួកគេមានពេល ប៉ុន្តែនៅថ្ងៃមួយទៀត អ្នកស្តីបន្ទោសពួកគេ ចំពោះ​ការ​ឈប់សម្រាកយូរពេកក្នុងពេលអាហារថ្ងៃត្រង់ និយោជិតរបស់អ្នកនឹងមិនដឹងពីរបៀបដែលពួកគេត្រូវប្រព្រឹត្តិនៅពេលអនាគតនៅឡើយ។ ពួកគេអាច​ប្រុងប្រយ័ត្នជាងការចាំបាច់ដោយការឈប់សម្រាកតិចជាមុន ប៉ុន្តែតាមពិតពួកគេមិនដឹងថាអ្នកត្រូវការអ្វីឲ្យពិតប្រាកដពីពួកគេ។

ផ្ទុយទៅវិញ បើអ្ន​កម៉ត់ចត់ជាមួយនឹងនីតិវិធីនេះឲ្យបានជាប់លាប់ចំពោះការឈប់សម្រាក គ្រប់និយោជិតរបស់អ្នកនឹងយល់ និង​ស្របតាមនឹងអ្វីដែលអ្នកបានប្រកាន់ភ្ជាប់។ វានឹងមានការយល់ខុសតិចជាងមុន ហើយនៅពេលឆាប់ៗខាងមុខ​ អ្នករាល់គ្នានឹងដឹងពីអ្វីដែល​ពួក​គេរំពឹងចង់បាននៅពេលចាត់វិធានការ។

៣. ភាពពេញចិត្តរបស់និយោជិត

ភាពស្ថិតស្ថេរ ក៏នាំឲ្យមានអត្រាខ្ពស់នៃការពេញចិត្តរបស់និយោជិតដែរ។ បើអ្នកមិនប្រកាន់ភ្ជាប់នឹងច្បាប់ និងបទដ្ឋាន​ដែលអ្នក​កំណត់​​ទេ និយោជិតរបស់អ្នកនឹងមានអារ​ម្មណ៍ភាន់ច្រឡំរហូតដល់អង្គភាពរបស់អ្នកខ្វះទិសដៅ និងអាចធ្វើឲ្យពួកគេមិនច្បាស់ថា​តើពួកគេពិត​ចុះ​​សម្រុង​​នឹង​វប្បធម៌​នេះឬយ៉ាងណា។

ឧទាហរណ៍ និយោជិតខ្លះ អាចចូលចិត្តការសន្ទនាបើកចំហរនៅខាងក្នុងបរិយាកាសការិយាល័យជាង ខណៈអ្នកដទៃទៀតចូលចិត្ត​លាក់ទុកក្នុងខ្លួន។ បើអ្នកជំរុញផង និងមិនជំរុញផងលើការសន្ទនាបើកចំហរទាំងនេះ និយោជិតទាំងពីរប្រភេទ នឹងមានអារម្មណ៍មិនពិត​ប្រាកដពីកន្លែងរបស់ពួកគេនៅក្នុងក្រុមហ៊ុនរបស់អ្នក។ ដោយការប្រកាន់ភ្ជាប់ទៅកាន់ប្រភេទណាមួយ អ្នកអាចផ្តាច់ខ្លួនពីនិយោជិតមួយ​ប្រភេទ ប៉ុន្តែយ៉ាងណាក៏ដោយនិយោជិតនោះប្រហែលជាមិនអាចចុះសម្រុងនៅក្នុងអង្គភាពរបស់អ្នកក៏ថាបាន។ អ្នកផ្សេងទៀតនោះ នឹងមាន​អារម្មណ៍កាន់តែពេញចិត្ត និងមានអារម្មណ៍ដូចជានៅផ្ទះរបស់ខ្លួនៅពេលបម្រើការឲ្យអ្នក ជាពិសេសនៅពេលពេលវេលាកាន់តែកន្លងទៅ។

៤. ការស្វែងរកនិយោជិតដែលត្រឹមត្រូវ

ភាពស្ថិតស្ថេរនៅក្នុងវប្បធម៌ក្រុមហ៊ុន ក៏មានប្រយោជន៍នៅក្នុងការស្វែងរកនិយោជិតដែលត្រឹមត្រូវ។ បើអ្នកផ្សព្វផ្សាយវប្បធម៌​ក្រុមហ៊ុនរបស់អ្នកបានត្រឹមត្រូវ ហើយមានកំណត់ត្រាល្អក្នុងការថែរក្សាវប្បធម៌ទាំងនោះ អ្នកនឹងកាន់តែទាក់ទាញនិយោជិតដែល​អាចចុះ​សម្រុងនឹងបរិយាកាសបែបនេះពីធម្មជាតិ។ នៅពេលអ្នកមាននិយោជិតកាន់តែច្រើនដែលចុះសម្រុងនឹងវប្បធម៌ក្រុមហ៊ុនរបស់អ្នកពីធម្មជាតិ វប្បធម៌របស់អ្នក នឹងកាន់តែងាយប្រកាន់ភ្ជាប់និងកាន់តែងាយស្រួលក្នុងការថែរក្សា។

សម្រួលពី៖ Anna Johansson, Consistency Is the One Rule in Building a Great Company Culture, entrepreneur.com (February 3, 2016)


អត្ថបទទាក់ទង

ហេតុអ្វី ពេលណា និងរបៀបបង្កើតគោលនយោបាយក្រុមហ៊ុន

 

Leave a Reply

Your email address will not be published. Required fields are marked *