រឿងខ្លី៖ “គំនិតដ៏ប្រពៃរបស់លោតា” ចង់ប្រាប់អ្នកជំនាន់មុនរបស់គេ គួរបន្សល់ទុកអ្វីល្អៗដល់អ្នកជំនាន់ក្រោយ

នៅក្នុងរឿងព្រេងភូមា មានរឿងតំណាលថា៖

ថ្ងៃមួយ ពេលដែលលោកតាម្នាក់កំពុងដាំកូនស្វាយនៅតាម​​របង​ផ្ទះរបស់គាត់ ព្រះរាជាបានឃើញគាត់ដោយចៃដន្យ។ លោក​តា​បានថ្វាយផ្លែស្វាយរបស់គាត់ទៅព្រះរាជា។

“ព្រះអង្គ! ខ្ញុំព្រះករុណាសូមថ្វាយផ្លែស្វាយទុំនេះថ្វាយ​ព្រះអង្គ​​បាន​ទេ?”

ព្រះរាជាក៏តបទៅវិញ៖ “យើងអរគុណហើយលោកតា! ស្វាយ​​នេះមានឱជារស់ឆ្ងាញ់ណាស់! យើងសូម​អរគុណ​ច្រើន!”

ព្រះរាជាក៏មានបន្ទូលសួរ៖ “តើយើងអាចសួរលោកតា មួយ​សំណួរ​បាទេ? តើលោកតាអាយុប៉ុន្មានហើយ?”

លោកតាក៏តបទៅវិញ៖ “ខ្ញុំព្រះករុណាមានអាយុ ៨០ឆ្នាំ ​ហើយ។”

ព្រះរាជាក៏មានបន្ទូលតប៖ “យើងឃើញលោកតាដាំកូន​ស្វាយពេលដែលយើងមកដល់។ ប៉ុន្តែ យើងយល់ថាលោកតា​នឹងមិនអាចនៅចាំទទួលផលពីស្វាយដែលលោកតាបានដាំថ្ងៃ​នេះទេ។ ហេតុអ្វីបានជាលោកតានៅតែខ្វល់ខ្វាយដាំវាទៀត?”

លោតាបង្អង់បន្តិច បន្ទាប់មកក៏ទូលតបទៅទ្រង់វិញ៖

“ផ្លែស្វាយដ៏មានឱជារស់ដែលទ្រង់បានសោយអម្បាញ់មិញ​នេះ គឺជាផលដែលបានទទួលពីស្វាយរបស់ជីតាខ្ញុំព្រះករុណា​ដែលបានដាំសម្រាប់ឪពុកខ្ញុំព្រះករុណា និងខ្ញុំព្រះករុណា។ ឥឡូវ ខ្ញុំព្រះ​ករុណាដាំកូនស្វាយនេះ នោះកូននិងចៅខ្ញុំព្រះករុណា​នឹងអាច​បានផលពីដើមស្វាយ​នេះបន្ទាប់ពី​ខ្ញុំព្រះករុណា​ស្លាប់​ទៅ។

បន្ទាប់ពីព្រះរាជាទទួលចម្លើយពីលោកតា ទ្រង់បាន​ថ្លែង​អំណរ​គុណដល់លោកតា ហើយទ្រង់ព្រះរាជទាន​ចិញ្ចៀន​​ត្បូង​មានតម្លៃទៅលោកតាវិញ ចំពោះមេរៀនដ៏ល្អប្រសើរនេះ។

ព្រះអង្គមានបន្ទូល៖ “យើងសូមអរគុណលោកតាខ្លាំងណាស់ ចំពោះ​គំនិតដ៏ឧត្តមដែលយើងបានរៀនពីលោកតាថ្ងៃនេះ។ យើង​យល់​កាន់តែច្បាស់អំពីអ្វីដែលលោកតាបានធ្វើ។”

ចាប់តាំងពីថ្ងៃនោះមក ព្រះរាជាតែងតែយកចិត្ត​ទុកដាក់​ទៅលើប្រជារាស្រ្តជាពិសេសនគររបស់ទ្រង់។ ទ្រង់បាន​ធ្វើអ្វីគ្រប់​យ៉ាងនៅក្នុងរាជ្យរបស់ទ្រង់ដើម្បីធ្វើឱ្យប្រជារាស្រ្ត​សម្បូរ​សប្បាយ ហើយទ្រង់ក៏ទទួលការគោរពស្រឡាញ់ពីប្រជារាស្រ្ត​ទូទាំង​នគរ​រហូតដល់ទ្រង់សោយទីវង្គត។​


អត្ថបទទាក់ទង

Leave a Reply

Your email address will not be published. Required fields are marked *