គន្លឹះសំខាន់ៗចំនួន ៨ ក្នុងការសរសេរ​ផែនការ​យុទ្ធសាស្ត្រអាជីវកម្ម

យុទ្ធសាស្ត្រ ​គឺ​សំដៅលើការរៀបចំ​ផែនការ​ក្នុង​ការធ្វើ​អ្វីមួយ​។ ​នេះ​មានន័យថា ជា​សំណុំ​នៃ​ផែនការ ​ដើម្បី​រៀបចំ​គម្រោង​ក្នុង​គោលបំណង​អ្វីមួយ ដើម្បី​សម្រេច​ទិសដៅ​។ ឧទាហរណ៍​៖ បង្កើត​យុទ្ធសាស្ត្រ​ឡើង ក្នុង​គោលបំណង​ដើម្បី​អនុវត្តឲ្យ​ទទួលបាន​ភាពជោគជ័យ​។​

និយាយអំពីភារកិច្ចសរសេរផែនការយុទ្ធសាស្ត្រអាជីវកម្ម ហាក់ដូចជាកិច្ចការធំដ៏គួរ​ឲ្យ​ខ្លាច​មួយ ​ប៉ុន្តែ​ការ​សរសេរ​បាន​ល្អ​ងាយ​ធ្វើ​ឡើង​បា​ន ប្រសិន​យើង​ចេះ​គិត​ចំណុច​សំខាន់ៗ​នីមួយៗ​ឲ្យ​ច្បាស់។

ការ​សរសេរ​ផែនការ​យុទ្ធសាស្ត្រ​ ពាក់ព័ន្ធ​នឹង​ការ​សម្រេចចិត្ត​អភិវឌ្ឍ​គ្រោង​ដ៏​ល្អ​មួយ។ អ្នក​និពន្ធ​ផែនការ គួរ​តែ​ធ្វើការ​ជាមួយ​ម​នុស្ស​មួយ​ចំនួនតូចនៅពេលសរសេរផែនការនេះ។ ការ​ទទួល​បាន​ការឯកភាព​ពី​គណៈកម្មាធិការ​សម្រាប់​ការ​ប្រើ​ពាក្យ​ គឺ​ជា​ការ​ពិបាក​ ដូច្នេះ​វា​ជាការប្រសើរ​ដែល​មាន​មនុស្ស​តិចតួចដែលត្រូវបានចាត់ចូលក្រុម។

យើង​ក៏អាចស្វែងរក​ជំនួយពីខាងក្រៅ​ដែរ (អ្នក​ជំនាញ) ប៉ុន្តែ​ការងារសរសេរ​គួរ​តែ​ស្ថិតនៅ​ជា​សម្ងាត់​ក្នុង​ក្រុមហ៊ុន​ល្អ​ជាង។ អ្នក​ពិគ្រោះយោបល់ អាចផ្តល់យោបល់អំពីខ្លឹមសារ អំពី​ភាព​ច្បាស់លាស់ ​និង​បច្ចេកទេស ​ប៉ុន្តែ​គេ​ក៏​អាច​នឹង​ដឹង​ផ្ទៃក្នុង​យើង ពិសេស​គោលដៅ​ធំ​វែង​ឆ្ងាយ​របស់​យើង ព្រោះថា ផែនការ​យុទ្ធសាស្ត្រ​ គឺ​ជា​ផែនការ​មេ និង​ធំ ព្រមទាំង​មាន​រយៈពេល​វែង​ផងដែរ។

ព័ត៌មាន​ពី​គ្រប់​ផ្នែក​សំខាន់ៗ

សូមបង្ហាញ​សេចក្តីព្រាង​ដំបូង​ទៅ​កាន់​ក្រុមប្រឹក្សាភិបាល​ ឬ ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​ដើម្បី​ទទួល​បាន​ការ​យល់ព្រម និងធ្វើ​ឲ្យ​ប្រាកដថា​ពួកគេ​មាន​អារម្មណ៍​ចង់​ចូលរួម​តាំង​ពី​ដំបូង​នៅ​ក្នុង​ដំណើរការ​នេះ។

ត្រូវ​ប្រាកដ​ថា និយោជិតសំខាន់ៗនឹង​ចូលរួម​គិត ព្រោះ​បើផ្នែក​ប្រតិបត្តិ​មិន​យល់​អំពីយុទ្ធសាស្ត្រ​ និង​ផែនការ​មេ ដំណើរការ​សកម្មភាព​ពិត ​នឹង​ថយ​លទ្ធផល​ចុះ។

ចូរព្រាងផែនការដោយបញ្ចូលខ្លឹមសារដូចខាងក្រោម

១. សេចក្តី​សង្ខេប

ចំណុច​នេះ គឺ​ចង់​ឲ្យ​អ្នក​អាន​យល់ច្បាស់ពីបេសកកម្មរបស់ក្រុមហ៊ុន គុណតម្លៃ​នៃ​សេវាកម្ម​និង​យុទ្ធសាស្ត្រ​សំខាន់ៗ​ដើម្បីឈានដល់គោលដៅ។ ផែនការ​នេះ​គួរ​តែ​ជា​ផែនការ​កំពូល ដែល​មិន​ផ្ដល់​ព័ត៌មាន​លម្អិត​ច្រើន​ពេក​ទេ វា​សម្រាប់​តែ​កាត់​យល់​ក្នុង​ចំណោម​មេដឹកនាំធំៗ។

២. ទំព័រ​ហត្ថលេខា

ជា​ធម្មតា​ទំព័រ​នេះ​រួម​បញ្ចូល​ហត្ថលេខា​យល់ព្រម​ពី​ក្រុម​ក្រុមប្រឹក្សាភិបាល​ ឬ ​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​នានា​ដែល​បាន​ចូលរួម​បង្កើត​ និងការប្តេជ្ញាចិត្តរបស់ពួកគេចំពោះផែនការយុទ្ធសាស្ត្រ។

ការ​ពិពណ៌នា​របស់​ក្រុមហ៊ុន គូស​បញ្ជាក់​ពី​ប្រវត្តិផលិតផល និងសេវាកម្មនិងស្នាដៃរបស់ក្រុមហ៊ុនច្បាស់លាស់។

២. បេសកកម្ម ចក្ខុវិស័យ

បេសកកម្មគួរតែពិពណ៌នាអំពីអ្វីដែលក្រុមហ៊ុនកំពុងធ្វើ។ ចក្ខុវិស័យ​ក៏បង្ហាញពីអ្វីដែល​ក្រុមហ៊ុន​កំពុង​ធ្វើ។ ឧទាហរណ៍​ការងារ​ជាក្រុម មាន​ភាព​ស្មោះត្រង់​និង​ការ​ផ្តោត​អារម្មណ៍​លើ​ការ​ផ្លាស់ប្តូរ​របៀប​រស់នៅ​របស់អតិថិជនឱ្យមានគុណភាព។

៣. ការវិភាគយុទ្ធសាស្ត្រ

ផ្នែកនេះផ្តល់ជូនអ្នកអាននូវទិដ្ឋភាពទូទៅនៃចំណុចខ្លាំង ចំណុចខ្សោយ ឱកាសនិងការគំរាមកំហែង (វិភាគSWOT) ដែលជាគំនិតល្អក្នុងការបង្ហាញសម្ភារៈជាការវិភាគផ្ទៃក្នុងនិងការវិភាគបរិយាកាសខាងក្រៅ។ ត្រូវប្រាកដថា អ្នកកំណត់​ឲ្យ​បានច្បាស់នូវបញ្ហាដែលចង់ដោះស្រាយ។

៤. ផែនការ​សកម្មភាព

ក្នុងរាល់ផែនការយុទ្ធសាស្ត្រ​តែងភ្ជាប់មកជាមួយនូវផែនការសកម្មភាពបង្ហាញពីទំនួលខុសត្រូវនិងពេលវេលា ថវិកាព្រមជាមួយលទ្ធផល​រំពឹងទុក។

៥. ថវិកា និងផែនការប្រតិបត្តិការ

បង្ហាញផែនការថវិការបស់ជាមួយ​ព័ត៌មានលម្អិត អំពីធនធាននិងថវិកាដែលត្រូវការ ដើម្បីសម្រេចបាននូវគោលដៅយុទ្ធសាស្ត្រនោះ។ ផែនការប្រតិបត្តិការនេហនឹង​ពិពណ៌នាអំពីគោលដៅព្រមជាមួយ​សកម្មភាពក្នុងឆ្នាំសារពើពន្ធខាងមុខនេះ។

៦. ការត្រួតពិនិត្យ និងវាយតម្លៃ

លក្ខណៈវិនិច្ឆ័យលំអិតសម្រាប់ការត្រួតពិនិត្យ និងវាយតម្លៃ (M and E) ប៉ុន្មានខែម្តង ត្រូវប្រាកដថា អ្នកកំណត់ការទទួលខុសត្រូវ និងដំណើរការជាប្រព័ន្ធសម្រាប់វាស់វឌ្ឍនភាពនៃគម្រោង គួរបន្ត ឬ កែប្រែ?

៧. ការទំនាក់ទំនងដើម្បីសម្រេចផែនការ

ចូររៀបរាប់ពីវិធីដែលគ្រប់គ្នា​អាច​នឹងទាក់ទងទៅរកពាក់ព័ន្ធសំខាន់ៗដូចជា អតិថិជន កម្មវិឌីព្រឹត្តិការណ៍ជាមួយពួកគេ និងការទាក់ទងអាជ្ញាធរ អ្នកជំនាញ ។ល។

ជាទូទៅ ពេលធ្វើផែនការយុទ្ធសាស្ត្រ គេនិយមចេញទៅធ្វើនៅក្រៅក្រុមហ៊ុន នៅឆ្ងាយៗស្ងប់ស្ងាត់ជាមួយបុគ្គលិកបង្គោលមួយក្រុមៗ។ ក្រុមប្រឹក្សាភិបាល និងនិយោជិត គួរតែទទួលបានច្បាប់ចម្លង ដើម្បីជួយធានាដល់ការដឹងច្បាស់ពីអ្វីដែលបានរំពឹងទុកពីថ្នាក់លើ និងក្រុមហ៊ុនទាំងមូល។

រៀបចំការប្រជុំបុគ្គលិក ឬ វេទិកា ដើម្បីបង្ហាញពីផែនការយុទ្ធសាស្ត្រទាក់ទងទល់មុខ តែងតែមានប្រសិទ្ធភាពជាង និងអនុញ្ញាតឱ្យមានមតិយោបល់ពិភាក្សា។


 អត្ថបទទាក់ទង

ការធ្វើផែនការយុទ្ឋសាស្រ្ត ដើម្បីកសាងឧត្តមភាពប្រកួតប្រជែង

Leave a Reply

Your email address will not be published.