ទស្សនៈចំនួន ៧ អំពីភាពជាអ្នកដឹកនាំដែលអ្នកគួរស្វែងយល់

ភាពជាអ្នកដឹកនាំ នរណាក៏មានដែរ ប៉ុន្តែមិនមែនគ្រប់គ្នាអាចដឹកនាំជីវិត ឬក៏អង្គភាព/ក្រុមហ៊ុនទៅបានយ៉ាងរលូននោះទេ តែអ្វីដែលសំខាន់ គឺនៅលើខ្លួនយើង។ យើងជាអ្នកកំណត់ថា យើងត្រូតែប្រើវា ឬមួយក៏ទុកវាចោល។ 

ភាពជាអ្នកដឹកនាំ គឺមានសំខាន់បំផុតសម្រាប់​មេដឹក​នាំគ្រប់រូប​ ស្របពេលបុគ្គលមួយចំនួនបានបរាជ័យក្នុងការដឹកនាំរបស់​ខ្លួន ទាំងមិនបានយល់អ្វីសោះអំពីភាពជាអ្នកដឹកនាំនេះ។ ខាងក្រោមនេះ គឺជាទស្សនៈ និងគំនិតទាំង៧ ដែលអ្នកគួរស្វែងយល់ និង​ពិចារណា៖

១. ការស្គាល់ពីសមត្ថភាពខ្លួនឯង គឺជារឿងដ៏ប្រសើរមួយ ប៉ុន្តែបើអ្នកអាចរកឃើញ​សមត្ថភាព​របស់អ្នកដទៃ នោះទើបជាសមត្ថភាពពិតប្រាកដ។ It is a find thing to have ability but the ability to discover ability in others is the true test. អែលប៊ឺត ហាប់បាដ (Elbert Hubbard) អ្នកទស្សនវិទូ និងអ្នកនិពន្ធអាមេរិច

២.​ វិធីសាស្រ្តដំបូងគេ ដើម្បីវិនិច្ឆ័យពីភាពវ័យឆ្លាតរបស់អ្នកដឹកនាំណាម្នាក់ គឺសង្កេត​មើល​អ្នក​ជុំវិញ​ខ្លួនរបស់គេ ថាតើជាមនុស្សបែបណា។ The first method for estimating the intelligence of a ruler is to look at the men he has around him. នីកូឡូ ម៉ាជីអាវ៉េលី (Niccoló Machiavelli) អ្នកនិពន្ធ អ្នកនយោបាយ និងអ្នកសេដ្ឋកិច្ចអ៊ីតាលី

៣. មេបញ្ជាការពូកែ មិនមែនត្រឹមតែអាចមើលឃើញមធ្យោបាយដើម្បីយកឈ្នះនោះទេ។ គាត់ថែមទាំងអាចដឹងថា ពេលណាដែលមិនអាចយកឈ្នះសត្រូវទៀតផង។ A good general not only sees the way to victory; he also knows when victory is impossible. ប៉ូលីប៊ីយុស (Polybius) អ្នកនយោបាយបុរសក្រិច

៤. គ្មាននរណាម្នាក់ណាក្លាយជាអ្នកដឹកនាំអស្ចារ្យបានទេ លុះត្រាតែគេរីករាយដោយ​សុទ្ធចិត្​ត​ចំពោះ​ ជោគជ័យរបស់អ្នកនៅក្រោមបង្គាប់របស់ខ្លួនសិន។ No person can be a great leader unless he takes genuine joy in the successes of those under him. – វី អេច អូដិន (W.H. Auden) អ្នកនិពន្ធ អង់គ្លេស

៥. សមត្ថភាពរបស់អ្នកគ្រប់គ្រង គឺសម្រេចចិត្តឲ្យបានរហ័ស និងចេះប្រគល់ការងារ​ឲ្យអ្នក​ដទៃ។ Executive ability is deciding quickly and getting somebody else to do the work. – ចន ជី ផូឡាត (John G. Pollard) អ្នកនយោបាយអាមេរិច

៦. ការងាររបស់អ្នកដឹកនាំ គឺដឹកនាំសមាជិកក្រុមរបស់គេ ចេញពីទីដែលពួកគេកំពុងនៅ ទៅដល់កន្លែងមួយទៀតដែលពួកគេមិនធ្លាប់ទៅ។ The task of the leader is to get his people from where they are to where they have not been. ហេនរី ឃីស៊ីងហ្គ័រ (Henry Kissinger) អតីតរដ្ឋមន្រ្តីការបរទេសអាមេរិច

៧. ខ្ញុំមិនអាចទុកចិត្តបុគ្គលណាដែលគ្រប់គ្រងអ្នកដទៃ ទាំងខ្លួនមិនអាចគ្រប់គ្រងខ្លួនឯង​បាន​ឡើយ។ I cannot trust a man to control others who cannot control himself. រ៉ូប៊ឺត អេ លី (Robert E. Lee) អតីតឧត្តមសេនីយ៍អាមេរិច ក្នុងសម័យសង្គ្រាមផ្ទៃក្នុង


អត្ថបទទាក់ទង

មេរៀនភាពជាអ្នកដឹកនាំចំនួន ៤ ពីទស្សនវិទូ ហ្សេនូហ្វុន (Xenophon) ឧត្តមសេនីយក្រិកដែលបានប្រយុទ្ធនៅពែរ្ស

 

Leave a Reply

Your email address will not be published.