គន្លឹះងាយៗចំនួន ៧ ដែលអាចជួយលើកទឹកចិត្ត​ និងពង្រឹងការធ្វើការរបស់បុគ្គលិក

ទំនាក់ទំនងល្អរវាងបុគ្គលិក ​និង​អ្នកគ្រប់គ្រង គឺជាកត្តាដែលកំណត់ការតាំងចិត្តរបស់ពូកគេចំពោះភាពជោគជ័យរបស់ក្រុមហ៊ុន​។​​ ការតាំងចិត្តរបស់បុគ្កលិក គឺអាស្រ័យលើអ្នកដឹកនាំរបស់ពួកគេ។ វាគ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលទេដែលបុគ្គលិកមិនចាកចេញពីក្រុមហ៊ុន​​ ប៉ុន្តែពួកគេចាកចេញពីអ្នកគ្រប់គ្រង។

ការចាកចេញរបស់បុគ្គលិកធ្វើឲ្យក្រុមហ៊ុនបាត់បង់ចំណូល ការប៉ះពាល់ដែលបណ្តាលមកពីបុគ្គលិកដែលមានភាពធ្វេសប្រហែស និង​ភាពអវិជ្ជមានជាសាធារណៈ ដោយសារតែសេវាកម្មបម្រើអតិថិជនចុះអន់ថយ​។ ក្រុមហ៊ុនដឹងថាការលើកទឹកចិត្ត​ និង​ភ្ជាប់ទំនាក់ទំនងជាមួយបុគ្គលិកមានភាពសំខាន់ ប៉ុន្តែភាគច្រើនមិនអាចធ្វើឲ្យអ្នកគ្រប់គ្រងធ្វើរឿងនេះបាន។

ខាងក្រោមនេះជាគន្លឹះងាយៗដែលជួយលើកទឹកចិត្ត​ និងពង្រឹងការធ្វើការរបស់បុគ្គលិក​៖

១. ភ្ជាប់ទំនាក់ទំនង

ចូរភ្ជាប់ទំនាក់ទំនងជាមួយបុគ្គលិក ក្នុងនាមអ្នកជាមេដឹកនាំម្នាក់ កុំអង្គុយតែមុខកុំព្យូទ័រធ្វើការ​ ហើយនិយាយជាមួយបុគ្គលិកតែពេលដែលទំនាក់ទំនងការងារ អ្នកគួរតែស្គាល់ និង​ដឹងពីចំណាប់អារម្មណ៏ខ្លះៗរបស់បុគ្គលិកអ្នក។

២. បង្ហាញការយកចិត្តទុកដាក់

ចូរបង្ហាញភាពយកចិត្តទុកដាក់របស់អ្នកចំពោះបុគ្គលិក ប្រសិនបើមានបុគ្គលិកណាម្នាក់ជួបបញ្ហា មិនថា​បញ្ហាផ្ទាល់ខ្លួន ឬបញ្ហាការងារ សូមបង្ហាញការយល់ចិត្ត​ និងយកចិត្តទុកដាក់របស់អ្នកចំពោះគាត់។ ចូរការពារក្រុមការងាររបស់អ្នក និងកុំទុកគាត់ចោលនៅពេលដែលគាត់ជួបការលំបាក។

៣. បង្កើតភាពបើកចំហ

ចូរអនុវត្តការទំនាក់ទំនងដោយស្មោះត្រង់ និងបើកចំហ ផ្តល់ព័ត៌មាន​ ឬការផ្លាស់ប្តូរដល់បុគ្គលិករបស់អ្នក ដោយមិនឲ្យពួកគាត់ដឹងតាមរយៈមនុស្សដែលមិនជាប់ទាក់ទង។ សូមស្តាប់ការផ្តល់យោបល់របស់បុគ្គលិកអ្នក និង​ផ្តល់ការយល់ឃើញរបស់អ្នកត្រឡប់ទៅវិញ។

៤. យុត្តិធម៌មិនលម្អៀង

ចូរមានភាពយុត្តិធម៌ និងភាពត្រឹមត្រូវ និងយកចិត្តទុកដាក់ដល់បុគ្គលិកគ្រប់គ្នាឲ្យបានស្មើគ្នា។ សូមកុំជ្រើសរើសតែអ្នកណាដែលអ្នកពេញចិត្ត​ និងធ្វើជាមនុស្សគ្រប់គ្នាស្គាល់អ្នកដោយសារភាពត្រឹមត្រូវ។

៥. ផ្តល់សិទ្ឋិអំណាចដល់បុគ្គលិកមានសមត្ថភាព

ចូរផ្តល់អទិភាពដល់បុគ្គលិករបស់អ្នក និងផ្តល់សិទ្ធដល់ពួកគាត់ក្នុងការសម្រេចចិត្តដ៏ត្រឹមត្រូវក្នុងកិច្ចការងារ​​។

៦. ផ្តល់រង្វាន់លើកទឹកចិត្ត ឬទទួលស្គាល់លើស្នាដៃ

ចូរបង្ហាញពួកគាត់ថាអ្នកផ្តល់តម្លៃឲ្យគាត់ និង​សសើរគាត់ប៉ុនណា ចំពោះលទ្ធផលល្អរបស់គាត់ មិនចំពោះតែបុគ្គលិកដែលល្អប៉ុណ្ណោះទេ ថែមទាំងបុគ្គលិកដែលកំពុងអភិវឌ្ឍខ្លួនអោយកាន់តែប្រសើរដែរ ។

៧. ចូរផ្តល់ការណែនាំក្នុងការហ្វឹកហាត់ជំនាញ និងឱកាសថ្មីៗ

បុគ្គលិកដែលជាសមាជិក​ អាចពន្យល់ណែនាំទៅកាន់​បុគ្គលិកដែលមិនមានឆន្ទៈមោះមុត ​ឲ្យមានចិត្តចង់ហ្វឹកហាត់ដើម្បីអភិវឌ្ឍវិជ្ជាជីវៈរបស់ខ្លួន។ ចូរទទួលស្គាល់ និង​លើកទឹកចិត្តចំពោះភាពខ្លាំង និងទទួលស្គាល់ជំនាញខុសៗគ្នាដែលពួកគាត់មាន ក៏ដូចជាណែនាំក្នុងការហ្វឹកហាត់ព្រមទាំងការទទួលបានឱកាសថ្មីៗ។

វាពិតសំខាន់ណាស់ដែលអ្នកគ្រប់គ្រង ផ្តោតលើការកសាងទំនាក់ទំនង និងលើកទឹកចិត្តឱ្យមានបរិយាកាសល្អចំពោះការងារ។​ សូមកុំយកពួកគាត់មកដើម្បីតែផលប្រយោជន៏​ ឬក៏មិនសួវយកចិត្តទុកដាក់ចំពោះគាត់។ ពួកគាត់ប្រើសមត្ថភាពពីក្នុងខ្លូនរបស់គាត់ ក្នុងការប្រាស្រ័យទាក់ទង និងទាក់ទាញអតិថិជន។​ ពួកគាត់ជាអ្នកផ្សព្វផ្សាយដ៏ល្អបំផុតរបស់អ្ន។ ប្រសិនបើអ្នកយកចិត្តទុកដាក់ចំពោះគាត់​ គាត់នឹងយកចិត្តទុកចំពោះការងារ និងក្រុមហ៊ុនរបស់អ្នកដូចគ្នា។


 អត្ថបទទាក់ទង

វិធីសាស្រ្ត ៤យ៉ាង ដើម្បីបង្កើតបរិយាកាសសុវត្ថិភាពផ្លូវចិត្តសម្រាប់បុគ្គលិកល្អ

 

One thought on “គន្លឹះងាយៗចំនួន ៧ ដែលអាចជួយលើកទឹកចិត្ត​ និងពង្រឹងការធ្វើការរបស់បុគ្គលិក

Leave a Reply

Your email address will not be published. Required fields are marked *