គុណតម្លៃសំខាន់ៗចំនួន ៦ នៃភាពជាអ្នកដឹកនាំ

តើគុណតម្លៃសំខាន់បំផុតសម្រាប់អ្នកដឹកនាំគឺជាអ្វី? ខាងក្រោមនេះ ជាគុណតម្លៃនៃភាពជាអ្នកដឹកនាំដែលខ្ញុំជឿថាសំខាន់បំផុត៖

១. ភាពជាអ្នកបម្រើ

ការដឹកនាំល្អ មានន័យថា ជាការបម្រើអ្នកដទៃ។ ប្រសិនបើអ្នកសុខចិត្តឱបក្រសោបយកភាពជាអ្នកបម្រើគេបាន មិនត្រឹមតែអ្នកនឹងក្លាយជាមេដឹកនាំដែលពូកែម្នាក់នោះទេ តែអ្នកនឹងជួយក្រុមអ្នក ជួយមនុស្សដែលក្រុមអ្នកបម្រើ និងធ្វើឱ្យពិភពលោកកាន់តែប្រសើរឡើងបានថែមទៀតផង។

២. មានគោលបំណង

សូមឱ្យគោល ”មូលហេតុអ្វី” របស់អ្នក ជាអ្នកដឹកនាំគោល “អ្វី” របស់អ្នក។ ភាពជោគជ័យកើតចេញពីការដឹងពីគោលបំណងរបស់អ្នកក្នុងជីវិត និងការរីកចម្រើនដល់សក្តានុពលអតិបរិមារបស់អ្នក និងការសាបព្រោះគ្រាប់ពូជដើម្បីផ្តល់អត្ថប្រយោជន៍ដល់អ្នកដទៃ។

៣. ភាពស្មោះត្រង់

រស់ក្នុងភាពជាគំរូ មុនពេលអ្នកដឹកនាំអ្នកដទៃ។ នៅពេលអ្នកក្លាយជាអ្នកដឹកនាំ អ្នកត្រូវតែផ្តោតការយកចិត្តទុកដាក់លើទំនួលខុសត្រូវរបស់អ្នក ច្រើនជាងសិទ្ធិរបស់អ្នក។ អ្នកត្រូវធ្វើច្រើនជាងអ្វីដែលអ្នករំពឹងពីអ្នកដទៃ។ ប្រសិនបើអ្នករស់ក្នុងភាពជាគំរូជាមុនហើយដឹកនាំបានល្អ អ្នកដទៃនឹងគោរពអ្នក។ ហើយនឹងមានឱកាស ដែលពួកគេនឹងធ្វើតាមអ្នកបានច្រើន។

៤. ទំនាក់ទំនង

ចូរដើរយឺតៗ ពេលឆ្លងកាត់ហ្វូងមនុស្ស។ ឥទ្ធិពលនៃភាពជាអ្នកដឹកនាំ មិនមែនមានមកដោយសារការបានមុខតំណែង ឬឋានៈអ្វីទេ ប៉ុន្តែបានមកពីទំនាក់ទំនងពិតប្រាកដ។ តើអ្នកអភិវឌ្ឍទំនាក់ទំនងពិតប្រាកដយ៉ាងដូចម្តេច? នោះគឺអ្នករស់នៅក្នុងភាពត្រឹមត្រូវ។ អ្នកប្រព្រឹត្ដចំពោះមនុស្សដោយសេចក្ដីសប្បុរស និងការគោរព។ ហើយអ្នកទៅកន្លែងរបស់ពួកគេដើម្បីភ្ជាប់ជាមួយពួកគេ។ ទំនាក់ទំនងពិតប្រាកដ? អ្នករស់នៅដោយភាពត្រឹមត្រូវ។ អ្នកប្រព្រឹត្ដចំពោះមនុស្សដោយសប្បុរសនិងការគោរព។ ហើយអ្នកទៅកន្លែងដែលពួកគេត្រូវភ្ជាប់ជាមួយពួកគេ។

៥. បន្តជាថ្មី

បំពេញបន្ថែមខ្លួនអ្នករាល់ថ្ងៃ។ ប្រសិនបើអ្នកមិនព្យាយាមបំពេញថាមពលរបស់អ្នកចិញ្ចឹមព្រលឹង និងបង្កើតគំនិតអ្នកទេ នោះអ្នកនឹងអស់សាំង។

សម្រួលពី៖ សៀវភៅ Good Leaders Ask Great Questions


អត្ថបទទាក់ទង

តើអ្វីជាគុណតម្លៃ (Value)?

 

Leave a Reply

Your email address will not be published. Required fields are marked *