បុគ្គលិក ៧ ប្រភេទ ដែលធ្វើឲ្យអ្នកគ្រប់គ្រងឈឺក្បាល
អ្នកដែលធ្លាប់ឆ្លងកាត់បទពិសោធន៏ជាអ្នកដឹកនាំ ពិតជាដឹងថានឹងមានបញ្ហាជាច្រើនដែលត្រូវប្រឈមមុខជារៀងរាល់ថ្ងៃក្នុងការងារ និងការគ្រប់គ្រងនិយោជិករបស់ខ្លួនផងដែរ។
បុគ្គលិកមួយចំនួនចូលមកក្នុងការិយាល័យធ្វើការជាលក្ខណៈបំពុល និងរំខាន។ ពួកគេដូចជាជម្ងឺមហារីក ដែលកំពុងកាត់បន្ថយថាមពលអ្នកនៅជុំវិញខ្លួនគេ។ ពួកគេថែមទាំងអាចធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ ការអនុវត្ត និងផលិតភាពរបស់អ្នករួមការងារផងដែរ ហើយកាន់តែអាក្រក់ជាងនេះទៅទៀត ពួកគេអាចធ្វើឲ្យរាំងស្ទះអាជីវកម្មទាំងមូលតែម្តង។
យើងជឿជាក់ថា បុគ្គលិកទាំងអស់ពិតជាខិតខំឲ្យអស់ពីសមត្ថភាពរបស់ពួកគេ ដើម្បីសម្រេចការងារដែលអ្នកដឹកនាំបានកំណត់ឲ្យ ប៉ុន្តែហេតុអ្វីបុគ្គលិកមួយចំនួនធ្វើឲ្យមានភាពពិបាកនៅកន្លែងធ្វើការ? ពេលដែលជួបបុគ្គលិកមានបញ្ហា ក្នុងនាមជាថ្នាក់លើ មានជម្រើសពីរ។ អ្នកអាចបញ្ឈប់ពួកគេ ឬអ្នកអាចបង្កើតផែនការមួយ ដើម្បីស្តារពួកគេឡើងវិញ។ ខាងក្រោមនេះជាបុគ្គលិក ៧ ប្រភេទដែលពិបាកក្នុងការគ្រប់គ្រង៖
១. គេចវេសពីការងារ
បុគ្គលិកប្រភេទនេះ ជាមនុស្សដែលតែងមានទំនោរអ្វីមួយដែលធ្វើឲ្យពួកគេទៅធ្វើការមិនដែលទាន់ពេល ហើយចេញពីធ្វើការមុនម៉ោង។ ជាទូទៅជារៀងរាល់ថ្ងៃច័ន្ទ និងសុក្រតែងតែទូរស័ព្ទប្រាប់ថាឈឺ មិនអាចទៅធ្វើការបាន។ បុគ្គលិកទាំងអស់ មានពេលសម្រាប់ឈប់សម្រាកនាពេលមានជំងឺ ជាហេតុធ្វើអ្នកដឹកនាំមានការសង្ស័យថា បុគ្គលិកនោះឈឺពិតមែនឬក៏អត់។ មានបុគ្គលិកមួយចំនួនដែលតែងតែមិនទៅធ្វើការ ដោយហេតុផលផ្សេងៗ។ បុគ្គលិកនេះកំពុងតែធ្វើឲ្យបុគ្គលិកដទៃទៀតមានការពិបាក ដោយសារពួកគេមិនអាចទុកចិត្តបាននោះទេ។
២. គ្មានទំនួលខុសត្រូវ
បុគ្គលិកប្រភេទនេះ ខ្វះការទទួលខុសត្រូវចំពោះការងាររបស់ខ្លួន ហើយធ្វើការងារតិចតួចបំផុតតាមដែលអាចគេចបាន។ អ្នកមិនបាច់ពឹងពាក់លើពួកគេនោះទេ ពួកគេមិនដែលយកចិត្តទុកដាក់ចំពោះអ្វីដែលពួកគេកំពុងធ្វើទេ។ លើសពីនេះទៀត ពួកគេនឹងមានបញ្ហាជាក់ស្តែងជាច្រើន ហើយក៏បោះបង់ចោលការងារបានយ៉ាងងាយ។
៣. តាំងខ្លួនជាអ្នកចេះ
បុគ្គលិកបែបនេះ ល្អមិនបានពាក់កណ្តាលកាលដែលពួកគាត់ចង់ឲ្យអ្នកផ្សេងទៀតមានការជឿជាក់លើគាត់ ហើយមើលរំលងពីកំហុសរបស់គាត់នោះទេ។ វាជាអំនួតពីធម្មជាតិ ប៉ុន្តែការពិតគាត់ជាមនុស្សដែលបង្កើតបញ្ហា។ បុគ្គលិកបែបនេះនឹងធ្វើអោយមានការខ្ជះខ្ជាយពេលវេលាជាច្រើន ហើយក៏អាចធ្វើអោយប៉ះពាល់ដល់សីលធម៌នៅក្នុងក្រុមហ៊ុនទាំងមូលផងដែរ។
៤. ល្អមុខអាក្រក់ក្រោយខ្នង
អ្នកមិនត្រូវនៅស្ងៀមចំពោះបុគ្គលិកប្រភេទនេះទេ ដោយមានហេតុផលជាច្រើន។ បុគ្គលិកប្រភេទនេះបំផ្លាញសិទ្ធអំណាចរបស់អ្នក ធ្វើជាសត្រូវរបស់អ្នកដោយស្ងាត់ៗ ហើយនឹងបំផ្លាញអ្នកនៅពេលដែលគេមានឱកាស។ បុគ្គលិកបែបនេះនឹងផ្តល់ការពិបាកដល់ការបំពេញការងាររបស់អ្នក ដោយសារតែអ្នកត្រូវតែចាំមើលការធ្វើការរបស់គេជានិច្ច។ ការចំណាយពេលវេលា និងការខិតខំដែលជាប់ទាក់ទងនឹងការគ្រប់គ្រងបុគ្គលិកប្រភេទនេះនឹងធ្វើឲ្យពួកគេក្លាយជាបុគ្គលិកមិនល្អដែលអ្នកមាន។
៥. ទាមទារផលប្រយោជន៏
ពួកគេតែងតែគិតថាពួកគេគួរតែទទួលបានរង្វាន់ពីការមកធ្វើការបានទៀងទាត់ ក្រៅពីប្រាក់ខែ។ ហើយក៏តែងតែរអ៊ូថាប្រាក់លើកទឺកចិត្តមិនគ្រប់គ្រាន់ ហើយចង់អោយក្រុមហ៊ុន មានកម្មវិធីជប់លៀង និង ដំណើរកំសាន្តផ្សេងៗអោយបានច្រើន។
៦. បងធំ
សូម្បីតែគ្មានរោគអ្វីសោះ បុគ្គលិកដែលមាននិន្នាការដូចជាបងធំនេះ អាចបំផ្លិចបំផ្លាញ និងបង្កជម្លោះផ្ទៃក្នុងបាននៅគ្រប់ទីកន្លែង។ ពួកគេមកបំពុលបរិយាកាស និងបង្កើតជាសង្រ្គាមដល់អ្នកជុំវិញ។ បុគ្គលិកប្រភេទនេះតែម្នាក់ អាចបំផ្លាញទឹកចិត្ត សាមគ្គីភាព និងប្រសិទ្ធភាពនៃក្រុមទាំងមូល។ ហើយប្រសិនបើពួកគេត្រូវរ៉ាប់រងតួនាទីណាមួយ ដែលត្រូវប្រឈមមុខនឹងអតិថិជន ពួកគេអាចបង្កឲ្យមានការខូចខាតធ្ងន់ធ្ងរដល់កេរ្តិ៍ឈ្មោះជាក់ជាពុំខាន។
៧. រួសរាយជ្រុល
ជាមនុស្សកំប្លែង, កម្សាន្ត និងជាមិត្តភក្តិល្អបំផុតរបស់អ្នករាល់គ្នា, តែមនុស្សប្រភទនេះប្រដូចការងាររបស់ពួកគេ ទៅនឹងឆាក ឬពិធីជប់លៀងផ្ទាល់ខ្លូន។ មិនថានិយាយទូរស័ព្ទ ឬឈរផឹកទឹកក៏ដោយ ការនិយាយដើមគេ និងជជែកលេង គឺជាអាទិភាពដំបូងបង្អស់ដែលត្រូវធ្វើ។ ខណៈពេលដែលមានភាពសប្បាយរីករាយនៅពេលដែលនិយាយចំចំនុច នោះមនុស្សប្រភេទនេះ នឹងនិយាយបែកវែងឆ្ងាយជាមិនខាន។
ហេតុអ្វីបានជាអ្នកដឹកនាំទាំងអស់ត្រូវយកទុកដាក់ចំពោះបុគ្គលិកពិបាកទាំងនេះ? ជួនកាលអ្នកត្រូវយកចិត្តទុកដាក់ចំពោះអាកប្បកិរិយារបស់ពួកគេ ពីព្រោះថាជំនាញការងាររបស់ពួកគេមិនអាចជំនួសបានទេ។
អ្នកជាអ្នកដឹកនាំម្នាក់ ដូច្នេះអ្នកត្រូវតែផ្លាស់ប្តូរ ហើយជ្រើសរើសបុគ្គលិកដែលមានសមត្ថភាពគ្រប់គ្រាន់។
អត្ថបទទាក់ទង