តើអ្វីជាបុគ្គលិកលក្ខណៈរបស់អ្នកដឹកនាំ ១០០x ?

មាននិមិត្តសញ្ញាមួយដែលអាចត្រូវបានប្រើដោយខ្លួនអ្នកនៅក្នុងពិភពលោកនេះ ដើម្បីជួយកំណត់ចេតនារបស់មនុស្ស ដើម្បីក្លាយជាអ្នកដឹកនាំដែលមានសមត្ថភាព។ និមិត្តសញ្ញានោះ គឺ ១០០x ។ ចំពោះឃ្លា ១០០x គឺវាមានន័យសាមញ្ញ និងស៊ីជម្រៅគ្រប់ពេលវេលាទាំងអស់។ ចំនួន ១០០ ជាធម្មតាមានន័យថា ទាល់តែឈានដល់ ១០០ ភាគរយ នៃសមត្ថភាពដែលចង់បាន ឬការផ្លាស់ប្តូររបស់បុគ្គលម្នាក់ៗ ដែលរួមបញ្ចូលទាំងបញ្ញាអាម្មណ៍ មានសមត្ថភាពផ្លូវចិត្ត មានភាពវៃឆ្លាត និងភាពខ្លាំងនៃភាពជាអ្នកដឹកនាំរួម និងមានភាពពូកែ។ The 100X Leader - AF eLibrary

លក្ខណៈសម្គាល់របស់អ្នកដឹកនាំ ១០០ ភាគរយ អាចមើលទៅដូចខាងក្រោម៖

  • ពួកគេមានសុវត្ថិភាពនៅក្នុងខ្លួនរបស់ខ្លួនឯង និងមានទំនុកចិត្តលើសមត្ថភាពរបស់ខ្លួនឯងខណៈពេលដែលពួកគេនៅតែបន្ទាបខ្លួនចំពោះអ្នកដែលពួកគេចង់បម្រើ។
  • ពួកគេមានធម្យោបាយក្នុងការបៀបចំមនុស្សដែលពួកគេដឹកនាំ ដើម្បីឱ្យមនុស្សអាចពឹងផ្អែកលើពួកគេបាន។
  • ពួកគេមានការប្រុងប្រយត្ន័លើខ្លួនឯង និងឆ្លើយតប នៅពេលពួកគេធ្វើខុស។
  • ពួកគេជាមនុស្សមានការយកចិត្តទុកដាក់ដល់មនុស្សរបស់ខ្លួន មិនមែនប្រឆាំងនឹងពួកគេឬសម្រាប់តែខ្លួនឯងទេ។
  • ពួកគេមានអ្វីមួយដើម្បីផ្តល់ឱ្យអ្នកដទៃ ពីព្រោះពួកគេពោរពេញទៅដោយភាពវិជ្ជមាន ទោះបីស្ថិតក្នុងស្ថានភាពលំបាកក៏ដោយ។

ហើយចុះអ្វីទៅជាអក្សរ អុិច (x) នៅក្នុង ១០០x ? អក្សរ x នេះ តំណាងឱ្យផលគុណ។ ការផ្ទេរចំណេះដឹង ប្រាជ្ញាញាណ និងជំនាញដោយចេតនាដល់អ្នកដទៃដែលអ្នកដឹកនាំ។ នៅពេលដែលអ្នកឡើងភ្នំដោយខ្លួនឯង ហើយបង្ហាញថាអ្នកមានអ្វីដែលត្រូវធ្វើវា ហើយវានឹងក្លាយជា ហ្សុឺប៉ា (ហ្សុឺប៉ា – Sherpa គឺជាអំបូរមនុស្សដែលមានទម្លាប់ឡើងភ្នំ ព្រោះពួកគេបានឡើងភ្នំជាច្រើនដងដោយខ្លួនឯង ហើយឥឡូវនេះពួកគេមានសុខភាពល្អល្មមអាចឡើងចុះបានយ៉ាងងាយស្រួល ដើម្បីជួយមនុស្សផ្សេងទៀតឡើងភ្នំជាលើកដំបូង។) សម្រាប់អ្នកដែលអ្នកដឹកនាំទាំងនោះបានហើយ។

ដោយរួមបញ្ចូល ១០០ ជាមួយគ្នានឹង x វាគឺជារូបមន្តមួយសម្រាប់ភាពជោគជ័យនៃការផ្លាស់ប្តូរចំពោះភាពជាអ្នកដឹកនាំ និងគុណតម្លៃបន្ថែមដល់អ្នកដឹកនាំទាំងនោះ។

សម្រួលពីសៀវភៅ៖ The 100X Leader 


អទ្ថបទទាក់ទង

យុទ្ឋសាស្រ្ត ១នាទី សម្រាប់អ្នកគ្រប់គ្រង

 

Leave a Reply

Your email address will not be published. Required fields are marked *