កាតព្វកិច្ចសំខាន់ចំនួន ៥ ដែលមេដឹកនាំក្រុមគួរមានចំពោះក្រុម
ពាក្យថាអ្នកដឹកនាំល្អ ជាបុគ្គលដែលមានភាពទទួលខុសត្រូវខ្ពស់ ដឹកនាំក្រុមឲ្យបំពេញការងារមួយប្រកបដោយភាពជោគជ័យ និងរីកចម្រើន។ អ្នកដឹកនាំល្អ តែងយឹតយោងសមាជិកក្រុមទាំងអស់ឲ្យរីកចម្រើនជាមួយគ្នា មិនមើលបំណាំ មិនទម្លាក់កំហុស និងទាញយកប្រយោជន៍តែម្នាក់ឯង តែអ្វីដែលគេគិត គឺលទ្ធផលរួមចេញពីស្នាដៃរួមទាំងអស់គ្នា។
ខាងក្រោមនេះ គឺជាកាតព្វកិច្ចសំខាន់មួយចំនួន ដែលមេដឹកនាំក្រុមគួរមាន សម្រាប់ក្រុមរបស់ពួកគេ៖
១. ចក្ខុវិស័យ
ប្រសិនបើអ្នកចង់ក្លាយជាអ្នកដឹកនាំដ៏អស្ចារ្យ អ្នកត្រូវចែករំលែកចក្ខុវិស័យ និងបេសកកម្មរបស់អ្នកទៅកាន់ក្រុម។ ចំណុចសំខាន់ គឺមិនត្រឹមតែចែករំលែកវាប៉ុណ្ណោះទេ ប៉ុន្តែត្រូវត្រៀមខ្លួនដើម្បីឲ្យក្រុមការងាររបស់អ្នកកាន់តែរលូនទៅមុខ។
ចូរធ្វើឲ្យពួកគេមានអារម្មណ៍ ដូចជាពួកគេ មានវត្តមានក្នុងបេសកកម្មនេះ។ វានឹងជួយបង្កើតឱ្យមានទំនាក់ ររាងអ្នក និងសមាជិកក្រុម។
២. ទំនាក់ទំនង
មានរឿងជាច្រើនដែលត្រូវនិយាយ ជុំវិញការប្រាស្រ័យទាក់ទង និងភាពជាអ្នកដឹកនាំ ដែលក្នុងនាមជាអ្នកដឹកនាំ គួរតែមាន។ ក្រុមហ៊ុនខ្លះ បង្កើតគោលនយោបាយទំនាក់ទំនង ដោយបានបានកំណត់នូវវិធីនៃការទំនាក់ទំនង តាមវិធីដែលមានវិន័យតឹងរ៉ឹង។ គោលនយោបាយនៃការប្រាស្រ័យទាក់ទងល្អ ក៏អាចជួយឲ្យអ្នកដឹកនាំសម្រេចបានជោគជ័យច្រើនជាងនេះផងដែរ។
៣. តម្លាភាព និងស្មោះត្រង់
អ្នកដឹកនាំដ៏អស្ចារ្យម្នាក់ ត្រូវតែមានតម្លាភាពជានិច្ច មិនថាស្ថិតក្នុងស្ថានភាពណាក៏ដោយ។ ប្រសិនបើអ្នកមិនមានតម្លាភាពក្នុងក្រុមទេ ធានាថានឹងមានវិវាទស្មុគស្មាញកើតឡើងមិនខាន។
តម្លាភាព និងភាពស្មោះត្រង់ គឺជាគោលនយោបាយនៃទំនាក់ទំនងដ៏អស្ចារ្យ ដែលអាចជួយអ្នកឲ្យរីកចម្រើនទៅមុខទាំងអស់គ្នា។
៤. ការគោរព
ប្រសិនបើមេដឹកនាំ ចង់បានការគោរពពីសមាជិកក្រុម អ្នកត្រូវតែផ្ដល់ឲ្យពួកគេជាមុនសិន។ បើមេដឹកនាំគោរពអ្នកដទៃ មិនថាម្នាក់នោះមានឋានៈជាអ្នកណាឡើយ គេនឹងតបតមកវិញដូចដែលអ្នកធ្វើចំពោះគេ។
៥. លើកទឹកចិត្ត
ការលើកទឹកចិត្ត គឺអ្វីកាតព្វកិច្ចដែលអ្នកដឹកនាំគួរតែធ្វើចំពោះក្រុម។ អ្នកដឹកនាំ គឺដូចជាគ្រូបង្វឹកម្នាក់ដែលជួយបង្ហាត់បង្រៀន ដល់សមាជិកក្រុមនីមួយៗ ហើយការលើកទឹកចិត្ត គឺជាទម្រង់នៃការប្រាស្រ័យទាក់ទងមួយ ដែលអាចជួយឲ្យមានការសន្ទនាស៊ីជម្រៅ និងបំបែកការភ័យខ្លាច អសន្តិសុខ បញ្ហា ទំនុកចិត្ត និងឧបសគ្គក្នុងការផ្លាស់ប្ដូរក្រុម។
ប្រសិនបើអ្នកចង់ក្លាយជាអ្នកដឹកនាំដ៏អស្ចារ្យ ចូរក្លាយជាគ្រូបង្វឹកដ៏អស្ចារ្យម្នាក់ជាមុនសិន។
ជារួមមក មេដឹកនាំអស្ចារ្យ គឺដូចជាកញ្ចក់ដែលឆ្លុះពីសមាជិកក្រុមនីមួយៗ។ អ្វីដែលពួកគេចង់ឃើញនៅក្នុងក្រុម ច្រើនតែបង្ហាញនៅក្នុងខ្លួនរបស់មេដឹកនាំ ទោះបីជាមេដឹកនាំ ត្រូវប្រឈមមុខនឹងរឿងដែលមិនចូលចិត្ត ឬចូលចិត្តក៏ដោយ។
អត្ថបទទាក់ទង
គុណសម្បត្តិអ្នកគ្រប់គ្រងចំនួន ៦ ដែលអ្នកគ្រប់គ្រងថ្នាក់កំពូល ឬអ្នកវិនិយោគតែងពិនិត្យមើល