រឿង ៤ យ៉ាង ដែលចៅហ្វាយ​នាយអាច​ធ្វើ​បាន ​ដើម្បី​ទទួល​បាន​ជោគជ័យ​រួមគ្នាក្នុងអំឡុងពេលកូវីដ១៩នេះ

ខណៈពេលដែលជួបនូវវិបត្តិណាមួយដោយយថាហេតុ អ្នកដឹកនាំ ត្រូវតែដឹកនាំ និងដោះស្រាយរាល់បញ្ហាទាំងនោះឲ្យបានរួចរាល់។ រាល់ពេលដែលមានភាពវឹកវរកើតឡើងដោយអចេតនា វា​គឺជាឱកាសសម្រាប់អ្នកដឹកនាំបង្កើតអ្វីមួយដែលថ្មី ដែលប្លែកដើម្បីជួយមនុស្សឲ្យរួចផុតពីភាពគ្រោះថ្នាក់អស់ទាំងនោះ ដែលមើលទៅហាក់ដូចជាមិនអាចទៅរួច ដូចជាអ្នកពន្លត់អគ្គិភ័យប្រញាប់ប្រញាល់ចូលទៅជួយមនុស្សដែលកំពុងតែឋិតនៅក្នុងភ្នក់ភ្លើងដ៏ក្ដៅដូច្នឹងដែរ។ ដូច្នេះហើយ អ្នកត្រូវតែធ្វើការសម្រេចចិត្តឲ្យបានឆាប់រហ័ស និងមានភាពត្រឹមត្រូវ ហើយសមហេតុផលមួយ​ ពីព្រោះទាំងជីវិត ទាំងការរកស៊ីរបស់អ្នក របស់ក្រុមហ៊ុន និងប្រទេសជាតិទាំងមូល គឺត្រូវពឹងផ្អែកទៅលើការសម្រេចចិត្តមួយនេះហើយ។ 

ស្ថិត​ក្នុង​កំឡុងពេលមេរោគកំពុងរាតត្បាត​នេះ​ មាន​ស្ថាប័ន អង្គភាពខ្លះ​ មិន​ទាន់​អាចវិលផ្តុំមក​ធ្វើការ​នៅ​ការិយាល័យ​បាន​គ្រប់គ្នា​ឡើយ ដោយមាន​អ្នកខ្លះ​ធ្វើការ​នៅ​ផ្ទះ ​ឬ​តាម​ហាង​កាហ្វេ​ កន្លែង​ណា​ដែល​មាន​អ៊ីនធឺណេត​ ដោយ​មិន​ចាំ​បាច់​ជួប​ជាមួយ​មេ​កោយ​របស់​ពួកគេ។ ក្នុង​វេលា​នេះ ​​គ្រប់គ្នា​មិន​អាច​ធ្វើការ​ទំនាក់ទំនង​គ្នា​បាន​ដូច​ពេល​នៅ​ជុំ​ទេ។ ចំណែក​អ្នកដឹកនាំ​ត្រូវ​បង្ខំ​ចិត្តគ្រប់គ្រង​ពី​ចម្ងាយ ដោយ​មិន​បាន​ឃើញ​មនុស្ស​អស់​រយៈ​ពេល​យូរ។ ខាងក្រោមនេះ​ជា​អ្វី​ដែល​ចៅហ្វាយ​អាច​ធ្វើ​បាន ​ដើម្បី​ទទួល​បាន​ជោគជ័យ​រួមគ្នា៖

១. ទទួល​ខុស​ត្រូវ​រួមគ្នា

ការ​ទទួលខុសត្រូវ ​មិនគ្រាន់​តែ​​ជា​ការ​ចង្អុល​បង្ហាញ​នៅ​ពេល​ដែល​មនុស្ស​មិន​ឈាន​ដល់​ការ​រំពឹង​ទុក​ប៉ុណ្ណោះ​ទេ ​តែ​ក៏​ជា​ការ​ទទួលស្គាល់​នៅ​ពេល​ពួកគេ​មាន​ផង​ដែរ។

ចៅហ្វាយ ​ត្រូវ​តែ​ធ្វើ​ឲ្យ​បុគ្គលិក​​ទទួលខុសត្រូវ​ចំពោះ​លទ្ធផលវិជ្ជមាន​របស់​ពួកគេ។ ត្រូវ​ប្រាកដ​ថា​ ចៅហ្វាយ​កំពុង​ផ្ដល់​មតិ​ត្រឡប់​អំពី​អ្វី​ដែល​ពួកគេ​ធ្វើ​បាន​ល្អ​ និង​បន្ថែម​លើ​អ្វី​ដែល​ពួកគេ​អាច​កែលម្អ​បាន។

២. បង្កើត​ការ​យកចិត្តទុកដាក់​លើ​បុគ្គលិក

សមាជិក​ក្រុម ​យកចិត្តទុកដាក់​ចំពោះ​ការងារ​របស់​គ្នា​ទៅ​វិញ​ទៅ​មក​ ហើយ​ដឹង​ច្បាស់​ថា​អ្នកណា​កំពុង​ធ្វើអ្វី។ ចំណែក​មេ​មាន​តួនាទី​ថែរក្សា​យកចិត្តទុកដាក់​សមាជិក​ក្រុម​ឲ្យ​បាន​ល្អ ​និង​តាមដាន​រាល់​កិច្ច​ការងារ​របស់​ពួកគេ​ឲ្យ​ទៀងទាត់។

ការទទួលខុសត្រូវ​​ក្នុង​នាម​ជា​ចៅហ្វាយ ​ពិតជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​បុគ្គល​ម្នាក់ៗ​ ដើម្បី​ឲ្យ​ពួកគេ​ទទួល​បាន​ជោគជ័យ​ សម្រាប់​ក្រុម អង្គភាព ដើម្បី​សម្រេច​បាន​នូវ​លទ្ធផល​ដ៏​អស្ចារ្យ​រួមគ្នា។

៣. ផ្តល់​ភាពយុត្តិធម៌

ក្នុង​នាម​ជា​អ្នក​រួម​ការងារ​ជាមួយគ្នា​ យើង​តែង​ចង់​ដឹង​ឃើញ​មិត្ត​រួម​ការងារ​មាន​សមធម៌​ និង​យុត្តិធម៌​។ លោកស្រី មីកា លីស្ស (Mika Liss) អ្នក​ជំនាញ​ខាង​វិទ្យាសាស្រ្ត នៃវិទ្យាស្ថាន COO បានលើកឡើង​ថា “នៅ​កន្លែង​ធ្វើការ​ យើង​ចង់​ឃើញ​ថា​ ទាំងអស់​គ្នា​ទទួល​ខុសត្រូវ”។ នៅ​ពេល​យើង​ទទួល​ខុសត្រូវ​ ហើយ​ឃើញ​ថា​អ្នក​ផ្សេង​ទៀត​ទទួល​ខុស​ត្រូវ​ដូចគ្នា​ នេះ​ក៏​ជា​ការ​​បំពេញ​នូវ​តម្រូវការ​របស់​យើង​ឲ្យ​មាន​អារម្មណ៍​ថា ​យើង​កំពុង​ធ្វើ​ដូច​ពួកគេ​ដែរ។

​ជា​ចៅហ្វាយ​ ត្រូវ​ជំរុញ​ភាព​យុត្តិធម៌​ និង​វិជ្ជមាន ​ដើម្បី​ជួយ​មនុស្ស​ក្នុង​ក្រុម​ឲ្យ​ទទួល​បាន​ជោគជ័យ ​កាត់បន្ថយ​ការ​ច្រណែន​និន្ទា​គ្នា។

៤. ​ជួយ​មនុស្សក្នុងក្រុមឲ្យ​ជោគជ័យ

តាម​រយៈ​ការ​ធ្វើ​ឲ្យ​បុគ្គលិក​មាន​​ភាពជា​អ្នកដឹកនាំ​ ក៏​អាច​ជំរុញ​ពួកគេ​ឲ្យ​ពិចារណា​ពី​តួនាទី​ផ្សេង​ទៀត​ប្រសិន​បើ​ចាំ​បាច់។ និយោជិកត អាច​មិន​សម​នឹង​តួនាទី​បច្ចុប្បន្ន​ ហើយ​មតិ​ប្រតិកម្ម​អាច​ជំរុញ​ពួកគេ​ឆ្ពោះ​ទៅ​រក​ការ​ស្វែងរក​ឱកាស​ដែល​សម​នឹង​ខ្លួន។

ប៉ុន្តែ​នៅ​ពេល​ដែល​មនុស្ស​ធ្វើ​មិន​បាន​ល្អ ​ពួកគេ​ច្រើន​តែ​ពិបាក​ទទួល​យក។ ក្នុង​ពេល​ដែល​កូន​ក្រុម​ពិបាក​ក្នុង​ការ​ស្ដាប់​យោបល់​អវិជ្ជមាន ​ការ​ជួយ​ពួកគេ​ឲ្យ​ដើរ​ទៅ​មុខ ​អាច​ផ្ដល់​អំណាច​បុគ្គលិក​​កាន់​តែ​ប្រសើរ​ រួម​ទាំង​ក្រុម​ និង​អង្គភាព​ទាំងមូល។

នៅពេលដែលអ្នកជួបនឹងវិបត្តិណាមួយ តើអ្នកនឹងងើបឡើងប្រឆាំងនឹងវា ឬមួយក៏អ្នកសុខចិត្តឲ្យវិបត្តិទាំងនោះយកឈ្នះមកលើអ្នក?

សម្រួលពី៖ forbes


អត្ថបទទាក់ទង

វិធីសាស្រ្ត ១០ យ៉ាង ដែលអ្នកដឹកនាំអាចងើបឡើង ដើម្បីប្រឆាំងនឹងវិបត្តិ

Leave a Reply

Your email address will not be published. Required fields are marked *