ជំនាញសំខាន់ៗចំនួន ៤ ដើម្បីក្លាយជាចរចាដ៏ពូកែម្នាក់

ការចរចា គឺជាប្រភេទនៃការពិភាក្សា ដែលត្រូវបានប្រើប្រាស់ដើម្បីដោះស្រាយជម្លោះ និងឈានដល់កិច្ចព្រមព្រៀងរវាងភាគីពីរឬច្រើន។ ជាទូទៅការចរចានាំឱ្យមានការសម្រុះសម្រួលមួយដែលភាគីនីមួយៗធ្វើសម្បទានដើម្បីផលប្រយោជន៍របស់មនុស្សគ្រប់គ្នាដែលពាក់ព័ន្ធ។

ការចរចា កើតឡើងជាញឹកញាប់នៅកន្លែងធ្វើការ ហើយអាចកើតឡើងរវាងអ្នករួមការងារ ផ្នែកនីមួយៗ ឬរវាងនិយោជិក និងនិយោជក។ អ្នកជំនាញ អាចចរចាលក្ខខណ្ឌកិច្ចសន្យា ពេលវេលាគម្រោង សំណង និងរឿងផ្សេងៗជាច្រើនទៀត។

តើអ្វីទៅគឺជាជំនាញចរចា? ជំនាញចរចា គឺជាសមត្ថភាពទាំងឡាយណាដែលអាចធ្វើឱ្យភាគីពីរ ឬច្រើន ឈានដល់ការមានកិច្ចព្រមព្រៀងជាមួយគ្នា។ វាគឺជាជំនាញទន់ដែលរួមបញ្ចូលសមត្ថភាព ដូចជាការប្រាស្រ័យទាក់ទង ការបញ្ចុះបញ្ចូល ការធ្វើផែនការយុទ្ធសាស្រ្ត និងសហប្រតិបត្តិការ។ ការស្វែងយល់អំពីជំនាញទាំងនេះ គឺជាជំហានដំបូងដើម្បីក្លាយជាអ្នកចរចាដ៏ពូកែ។

ជំនាញដែលអ្នកត្រូវការគឺអាស្រ័យទៅលើបរិស្ថានជុំវិញខ្លួន លទ្ធផលដែលអ្នកចង់បាននិងភាគីពាក់ព័ន្ធ។ ខាងក្រោមនេះជាជំនាញចរចាសំខាន់ៗមួយចំនួនដែលត្រូវបានអនុវត្តចំពោះស្ថានភាពជាច្រើន៖

១. ការប្រាស្រ័យទាក់ទង

ជំនាញប្រាស្រ័យទាក់ទង (Communication Skills) សំខាន់ៗ រួមមានការកំណត់អត្តសញ្ញាណសញ្ញាដែលមិនមែនជាការនិយាយ និងការបង្ហាញខ្លួនអ្នកតាមបរិបទដែលអ្នកកំពុងចូលរួម។ វាចាំបាច់ក្នុងការស្វែងយល់ពីធម្មជាតិនៃការសន្ទនា និងតែងតែស្នើសុំយោបល់ត្រឡប់មកវិញ។ ជំនាញស្តាប់បែបសកម្ម (Active Listening Skills) ក៏មានសារៈសំខាន់ផងដែរសម្រាប់ការស្វែងយល់ពីភាគីម្ខាងទៀត។ តាមរយៈការបង្កើតទំនាក់ទំនងច្បាស់លាស់ អ្នកអាចជៀសវាងការយល់ច្រឡំដែលអាចរារាំងអ្នកមិនឱ្យឈានដល់ការចុះកិច្ចព្រមព្រៀងបាន។

២. ការបញ្ចុះបញ្ចូល

សមត្ថភាពក្នុងការជះឥទ្ធិពលដល់អ្នកដទៃ គឺជាជំនាញដ៏សំខាន់មួយសម្រាប់ការចរចា។ វាអាចជួយអ្នកក្នុងការកំណត់ថាហេតុអ្វីដំណោះស្រាយដែលអ្នកស្នើសុំមានអត្ថប្រយោជន៍ដល់គ្រប់ភាគីទាំងអស់ហើយលើកទឹកចិត្តឱ្យអ្នកដទៃគាំទ្រនូវយោបល់ក៏ដូចជាគំនិតរបស់អ្នក។

៣. ការរៀបចំផែនការ

ដើម្បីឈានដល់កិច្ចព្រមព្រៀងដែលផ្តល់ផលប្រយោជន៍ដល់ភាគីទាំងពីរ វាជាការសំខាន់ណាស់ដែលអ្នកគួរពិចារណាថាតើផលវិបាកនឹងជះឥទ្ធិពលដល់មនុស្សគ្រប់គ្នាក្នុងរយៈពេលយូរយ៉ាងដូចម្តេចខ្លះ។ ជំនាញក្នុងការធ្វើផែនការ គឺចាំបាច់មិនត្រឹមតែសម្រាប់ដំណើរការចរចាប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ការសម្រេចថាតើលក្ខខណ្ឌនឹងត្រូវអនុវត្តយ៉ាងដូចម្តេចផងដែរ។

៤. ការធ្វើយុទ្ធសាស្រ្ត

អ្នកចរចាល្អបំផុត បញ្ចូលការពិភាក្សាជាមួយផែនការបម្រុងយ៉ាងហោចណាស់មួយ ប៉ុន្តែជារឿយៗមានលើសពីមួយ។ អ្នកគួរពិចារណារាល់លទ្ធផលដែលអាចកើតមាន ហើយត្រូវបានរៀបចំរួចជាស្រេចសម្រាប់សេណារីយ៉ូដែលអ្នកបានរៀបចំទុកទាំងនេះ។

ជំនាញចរចា គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់អ្នកធ្វើការគ្រប់រូប ក៏ដូចជាក្នុងជីវភាពប្រចាំថ្ងៃផលដែរដូច្នេះមិត្តអ្នកអានកុំភ្លេចសិក្សាបន្ថែមពីជំនាញនេះ និងព្យាយាមពង្រឹងបន្ថែមនូវចំណុចដែលខ្លួនខ្វះខាត ដើម្បីក្លាយខ្លួនជាអ្នកជំនាញខាងផ្នែកចរចាដ៏ពូកែម្នាក់។


អត្ថបទទាក់ទង

ជំនាញចរចា៖ វិធីសាស្រ្តអភិវឌ្ឈន៏ជំនាញចរចាប្រកបដោយប្រសិទ្ឋភាព

 

Leave a Reply

Your email address will not be published.