ជំហ៊ានសំខាន់ៗចំនួន ៤ ដើម្បីក្លាយជាអ្នកលើកទឹកចិត្តដ៏ល្អម្នាក់
អ្នកប្រហែលមិនមែនជាអ្នកដឹកនាំក្រុមលើកទឹកចិត្តទេ ហើយវាក៏មិនមានអ្វីទាល់ខុសដែរ នៅពេលស្ថិតក្នុងស្ថានភាពមួយដែលមនុស្សម្នាក់ផ្សេងទៀតត្រូវបានបាក់ទឹកចិត្ត។ មានយន្តការល្អៗជាច្រើនដែលមានប្រសិទ្ធភាពដូចការសម្តែងសៀកអញ្ចឹង។
នៅពេលអ្នកឃើញនរណាម្នាក់បាក់ទឹកចិត្ត សភាវៈគតិដំបូងរបស់អ្នក ប្រហែលជាការផ្តល់ជាការណែនាំ ឬដំណោះស្រាយទៅគេ។ អ្នកប្រហែលជាមានអារម្មណ៍ថា អ្នកមានតួនាទីលើកទឹកចិត្តគេឲ្យស្រស់ស្រាយឡើងវិញ។ ប៉ុន្តែប្រភេទនៃការឆ្លើយតបទាំងនេះច្រើនតែមិនមានប្រយោជន៍ ឬត្រូវបានសមីខ្លួនស្វាគមន៍ដើម្បីទទួលយកនោះទេ។ ផ្ទុយទៅវិញ បើសិនជាអ្នកពិតជាចង់ក្លាយខ្លួនជាអ្នកលើកទឹកចិត្តដល់គេមែន ចូរក្តោបអត្ថន័យនៃជំហ៊ានទាំង ៤ ដូចខាងក្រោមនេះឲ្យបាន៖
១. ការស្តាប់
ចូរផ្តល់ឱកាសដល់ម្នាក់នោះនិយាយតាមរយៈការនិយាយថា “ថ្ងៃនេះអ្នកដូចជាមិនចូលចិត្តខ្លួនឯងទេមើលទៅ តើអ្នកចង់និយាយអំពីរឿងនោះដែរទេ?” នៅពេលម្នាក់នេះបញ្ជាក់អំពីអារម្មណ៍របស់គេអំពីអ្វីមួយ មិនត្រូវធ្វើការវាយតម្លៃអ្វីទាំងអស់។ គ្រាន់តែផ្តល់នូវការយកចិត្តទុកដាក់របស់អ្នកយ៉ាងពេញលេញ និងពិនិត្យអោយច្បាស់ថា អ្នកបានយល់នូវអ្វីដែលគេកំពុងតែព្យាយាមនិយាយប្រាប់។
២. ផ្តល់ការគាំទ្រ
អ្នកគួរតែរំលឹកដល់គេថា គេមិននៅឯកកោឡើយ។ ចូរឲ្យគេដឹងថា អ្នកនឹងនៅគាំទ្រដល់ពួកគេរហូត ហើយចូរសួរថាតើឥឡូវនេះ គេត្រូវការអ្វីពីអ្នក ព្រោះការធ្វើបែបនេះនឹងធ្វើឲ្យអ្នកប៉ានស្មានដឹងអំពីប្រភេទនៃការគាំទ្រដែលវានឹងមានប្រយោជន៍បំផុតសម្រាប់មនុស្សម្នាក់ៗ។
ការសន្ទនាធម្មតាៗបែបនេះអាចជួយផ្លាស់ប្តូរទស្សនៈវិស័យរបស់ខ្ញុំបាន។ ខ្ញុំមិនអារម្មណ៍ថាដូចក្លាយជាមនុស្សម្នាក់ថ្មីមួយអញ្ជឹងនៅពេលខ្ញុំត្រឡប់មកដល់ផ្ទៃជាមួយនឹងការជួយសង្គ្រោះទឹកចិត្តមនុស្សបានដូច្នេះ។ ខ្ញុំក៏អាចទទួលបានទំនុកចិត្តរបស់ខ្ញុំមកវិញដែរ ហើយខ្ញុំគិតថា វាគឺជារឿងមួយដ៏អស្ចារ្យណាស់ដែលធ្វើអោយមនុស្សម្នាក់ជាពិសេសដៃគូរបស់យើងបានដឹងពីរបៀបលើកទឹកចិត្តមនុស្ស។
៣. ផ្តល់ការបញ្ជាក់ដល់គេ
នៅពេលអ្វីៗខុសប្រក្រតីហើយ មនុស្សយើងច្រើនតែស្តីបន្ទោសដល់ខ្លួនឯង និងបាតបង់ទំនុកចិត្តលើខ្លួនឯងទៀតផង។ ពួកគេក៏អាចបាត់បង់នូវអ្វីដែលពួកគេអាចធ្វើបានជាបណ្តោះអាសន្នផងដែរ។ ដូច្នេះនេះគឺជាឱកាសរបស់អ្នកហើយដើម្បីរំលឹកដល់ភាពខ្លាំងរបស់គេឡើងវិញដើម្បីអាចអោយរឿងនោះយកឈ្នះភាពស្អប់ខ្លួនឯងបាន។ ចូររំលឹកដល់ឧបសគ្គដែលគេបានប្រឈមមុខកាលពីលើកមុនគឺសុទ្ធតែជារៀងដូចគ្នា ហើយអ្វីដែលគេបានធ្វើនោះគឺទទួលជោគជ័យចំពោះរឿងដែលប្រឈមមុខទាំងអស់។
៤. ផ្តល់ជាទស្សនៈវិស័យ
នៅពេលមនុស្សយើងបានក់ទឹកចិត្ត ច្រើនតែផ្តោតសំខាន់តែទៅលើគំនិតអវិជ្ជមាន។ ដូច្នេះដើម្បីស្តារតុល្យភាពឡើងវិញដែលជាទស្សនៈវិស័យពិតៗ ចូរយល់ដឹងអំពីគំនិតអវិជ្ជមាននោះ ប៉ុន្តែចូររំលឹកដល់គេថា ស្ថានភាពក៏មានគុណសម្បត្តិ, ឱកាស និងចំនុចល្អផ្សេងៗទៀតដែរ។ ការចង្អុលប្រាប់អំពីរឿងទាំងនេះដល់ពួកគេគឺជារឿងដ៏មានប្រយោជន៍ ព្រោះគំនិតវិជ្ជមានគឺជាការពិតសម្រាប់ពួកគេ។
ជារួមមក អ្នកអាចមានឥទ្ធិពលដូចៗគ្នាចំពោះមនុស្សម្នាក់ដែលអ្នកយកចិត្តទុកដាក់ជាមួយ មិនថាសហការីធ្វើជំនួញ, បុគ្គលិក ឬសមាជិកគ្រួសារតែ ប្រសិនបើអ្នកអនុវត្តតាមជំហ៊ានទាំងបួននេះនៅពេលអ្នកយល់ថាពួកគេបាក់ទឹកចិត្ត។
អត្ថបទទាក់ទង
វិធីសាស្រ្តចំនួន ៤ ដែលធ្វើឲ្យអ្នកក្លាយជាអ្នកដឹកនាំម្នាក់ដែលកូនចៅមិនអាចបំភ្លេចបាន