​អត្ថ​ប្រយោជន៍​ទាំង ១២ ​នៃការ​ត្រួត​ពិនិត្យ​គុណ​ភាព​ (Quality Control – QC) ក្នុ​ងការ​គ្រប់​គ្រង​ផលិត​កម្ម​

គុណភាព គឺជាលទ្ឋភាពរបស់ផលិតផល ឬសេវាកម្មដែលបំពេញតាមតម្រូវការ ឬលើសពីការរំពឹងទុករបស់អតិថិជនជាប្រចាំ។ វាគឺជាអាយុជីរិតរបស់ក្រុមហ៊ុន។ ដើម្បីប្រកួតប្រជែងនៅលើទីផ្សារបាន ក្រុមហ៊ុនត្រូវមានផលិតផល ឬសេវាកម្មដែលមានគុណភាពសម្រាប់អតិថិជន។ បុគ្គលិកទាំងអស់ គឺជាអ្នកចូលរួម និងទទួលខុសត្រូវ ដើម្បីរក្សាឲ្យបាននូវគុណភាពសម្រាប់អតិថិជន។​

ទាំង​អស់​គ្នា​សុទ្ធតែ​បាន​ដឹងច្បាស់​ហើយ​ថា​ ក្នុ​ងខ្សែ​សង្វាក់​ផលិត​កម្ម​នីមួយ​ៗ មិន​ថា​សិប្បកម្ម​ ឬ​ឧស្សា​ហកម្ម​កម្រិត​ណា​ទេ តែង​​តែ​ត្រូវ​ការ​ចាំ​បាច់នូវ​ការ​ត្រួត​ពិនិត្យ​គុណ​ភាព​ (Quality Control – QC)។ តើ​ធ្លាប់​ដឹង​ទេ​ថាការ​ត្រួត​ពិនិត្យ​គុណ​ភាពនេះ​មានសារៈ​សំខាន់​អ្វី​ខ្លះ​ ទើប​បាន​ជា​ទាម​ទារ​ឲ្យ​មាន​​វា​ជា​ចាំ​បាច់​បែបនេះ​ក្នុ​ងការ​ងារ​ផលិតកម្ម​?​ ខាង​ក្រោម​នេះជា​អត្ថ​ប្រយោជន៍​ទាំង ១២ ចំនុច​របស់ការ​ត្រួត​ពិនិត្យ​គុណ​ភាព (QC) ក្នុ​ងការ​គ្រប់​គ្រង​ផលិត​កម្ម​៖

១. កា​រ​ប្រើ​ប្រាស់​ធនធាន​យ៉ាងមាន​ប្រ​សិទ្ធិ​​ភាព

QC ជួយ​ធានា​នូវ​ការ​ប្រើ​ប្រាស់​ធន​ធាន​ដែល​មាន​អស់​ពី​លទ្ធ​ភាព និង​កាត់​បន្ថយ​ការ​ខ្ជះ​ខ្ជាយ​លើ​កា​រប្រើ​ប្រាស់​ធនធាន​ក្នុ​ងកម្រិត​អតិបរមា។​

២. កាត់​បន្ថយ​ការ​ចំណាយ​លើ​ការ​ផលិត​

ការ​បន្ថយ​ថ្លៃ​ចំណាយ​ផលិត​ក​ម្ម​ត្រង់​ចំនុច​នេះ ​មានន័យ​ថា រាល់​ការ​ផលិត​មានការ​តាម​ដាន​បាន​ដិត​ដល់​ពី​មួយ​ដំណាក់​កាល​ទៅ​មួ​យ​ដំណាក់​កាល​ មុន​ពេលបាន​ជា​ផលិត​ផល​សម្រេច និង​​បញ្ចេញ​ទៅ​ទីផ្សារ។ ពេល​យើង​រកឃើញថា​មានកំហុស​នៅ​ចំនុច​ណា​មួយ​ យើង​ត្រូវ​រុញ​វា​ទៅ​កែ​តម្រូវ​ឬ​ផលិ​តសា​រ​ថ្មី ហើយ​វាមាន​ចំនួន​តិច ជាជាង​ផលិ​តហើយ​អស់​តែ​ក៏​ខុស​ទាំង​អស់​ នាំ​ឲ្យ​ខាត​បង់​ច្រើន​។​​

៣. ជំរុញឲ្យ​​ការ​ផលិតមានគុណភាព

អត្ថ​ប្រយោជន៍​ដ៏​សំខាន់​បំផុត​​តាម​រយៈ​ការធ្វើ​ការ​គ្រប់​គ្រង​គុណ​ភាព​ គឺអភិ​វឌ្ឍ និង​ជំរុញ​គុណ​ភាព​ផលិត​កម្ម​នៅ​ក្នុ​ងរោង​ចក្រ។ ត្រួត​ពិ​និត្យ​ថា​ផលិត​ផល​ដែល​ផលិត​ចេញ (Output) ស្រប​តាម​គោល​ការណ៍​ដែល​យើង​ចង់​បាន គោល​ការណ៍​​ដែលកំណត់​ដោយ​ស្ថាប័ន​ណា​មួយ​ ឬ​ត្រូវ​តាម​ស្តង់ដារ​ហើយ​ឬ​នៅ? ​

៤. បំពេញ​ចិត្ត​អតិថិជន​

ការ​ដែល​ផលិ​តនូវ​ផលិត​ផល​មានគុណ​ភាព​ល្អ​ ស្របតាម​កម្រិត​ស្តង់​ដារ​ត្រឹម​ត្រូវ ជាអ្វី​ដែល​អតិថិ​ជន​ត្រូវ​ការ​ខ្លាំង​បំផុត​។ បើរោង​ចក្រ​ ឬ​សហគ្រាស​អាច​ត្រួត​ពិនិត្យ​លើ​គុណ​ភាព​ផលិតផល​របស់ខ្លួន​បាន​ល្អ គ្មា​ន​អ្វី​ត្រូវ​បារម្ភ​ពី​ការមិនពេញ​ចិត្ត​របស់​អតិថិជន​ទេក្នុ​ងលក្ខខណ្ឌ​គុណ​ភាពនេះទេ។

៥. បង្កើន​កេរ្តិ៍​ឈ្មោះ

ពេល​ដែល​អ្នក​អាចផលិ​តបាន​នូវ​ផលិត​ផល​ដែល​មាន​គុណភាព និងអាច​បំ​ពេញ​ចិត្ត​អតិថិជន​បាន​ហើយ QC នេះ​វានឹង​ជួយ​ឲ្យ​ផលិ​តផល​របស់អ្នកដក់​ជាប់​ក្នុ​ងការគិត​របស់​អតិថិជន ដោយ​សារគុណ​ភាព​ដ៏​ល្អ​នេះ។ ​

៦. បុគ្គលិក​ ឬ​កម្ម​ករ​មាន​សីល​ធម៌​ខ្ពស់

មានន័យ​ថា​អ្នក​ជា​ម្ចាស់ រួម​ជាមួយ​បុគ្គលិក​អ្នក​មានភាពទទួល​ខុ​សត្រូវ មាន​សីល​ធម៌​ក្នុ​ងការ​ប្រកបអាជីវកម្ម​ មិន​កេង​បន្លំ​ឬ​បោក​ប្រាស់អតិថិជន ផលិ​តនូវ​ផលិ​តផល​ល្អ​ដើម្បី​បំ​រើ​ដល់​សេចក្តី​ត្រូវការ​របស់​អតិថិជន​។​​​

៧. ពង្រឹងទំនាក់ទំនង​រវាង​និ​យោ​ជកនិង​និយោជិត

ការត្រួតពិនិត្យគុណភាពផលិ​តផល​បានអភិវឌ្ឍសមស្របទៅនឹង​បរិយាកាសឧស្សាហកម្មផលិ​ត​របស់​អ្នក​ប្រសើរជាងមុន វា​បាន​បង្កើននូវ​សីលធម៌របស់និយោជិតដែលធានាបាន​ទំនាក់ទំនងការងាររវាងនិយោជកនិងនិយោជិត នាំឱ្យមានការយល់ដឹងកាន់តែប្រសើរនិងកាន់​តែ​ភាពជិតស្និទ្ធរវាងពួកគេ។​  

៨. កាត់​បន្ថយ​ថ្លៃ​អធិ​ការ​កិច្ច​​

ការត្រួតពិនិត្យគុណភាព នាំមកនូវការសន្សំ​សំចៃក្នុងការធ្វើ​អធិ​ការ​កិច្ច​លើ​គុណ​ភាព​ផលិតផល ហើយកាត់បន្ថយថ្លៃ​នៃការត្រួតពិនិត្យពី​ស្ថាប័ន​ច្រើន​។ មានន័យ​ថា​ បើ​ក្នុង​រោង​ចក្រ​របស់​យើង​មាន​ការ​ត្រួត​ពិនិត្យ​ដែល​ទទួល​បាន​ការ​ទទួល​ស្គាល់​ពី​ស្ថាប័ន​ពាក់​ព័ន្ធផ្នែក​គុណភាព​ហើយ យើង​អាច​កាត់​បន្ថយការ​ចំណាយ​នៅពេលផលិ​តផល​ទៅដល់ទីផ្សារ។

៩. បង្កើន​តិច​និក និង​វិធីសាស្រ្ត​ក្នុង​ផលិតកម្ម​

ដោយមាន​ការផ្គត់ផ្គង់ផ្តល់​នូវទិន្នន័យបច្ចេកទេស និងវិស្វកម្មសម្រាប់ដំណើរការផលិតនិងផលិតកម្ម ការកែលម្អវិធីសាស្រ្តនិងរចនាផ្សេងៗនៃផលិតកម្ម​នេះ​ វា​ត្រូវបានធានាដោយការគ្រប់គ្រងគុណភាព។

១០. ការ​ផ្សព្វ​ផ្សាយ​ដ៏​មាន​ប្រសិទ្ធិភាព

ជាក់​ណាស់​ដែល​ថា ការ​ត្រួត​ពិនិត្យ​លើ​ដំណើរ​​ការ​ផលិ​កម្មវា​មានជះ​ឥទ្ធិ​ពល​ដល់​ការ​ផ្សព្វ​ផ្សាយ​របស់​យើង។ ដោយ​សារ​គុណ​ភាព​ផលិ​តផល​ល្អ​ ដូចនេះ​ជួយ​ឲ្យ​គេ​ទទួល​បាន​ភាព ជោគ​ជ័យ​លើ​ផ្នែក​ទំនុក​ចិត្ត​របស់​អតិថិ​ជន​។​

១១. សម្រប​សម្រួល​ដល់​ការ​កំណត់​ថ្លៃ

ដោយ​ការ​គ្រប់គ្រង​លើ​គុណភាព ​ជួយ​ដល់ការ​ប្រើប្រាស់​ធនធាន​យ៉ាង​មាន​ប្រសិទ្ធិភាព​ និង​ការ​បន្ថយ​ចំណាយ​ខ្ជះ​ខ្ជាយ​បាន​កម្រិ​តអតិបរមា នោះ​វា​នាំ​ឲ្យ​មាន​ភាព​ងាយ​ស្រួល​ក្នុ​ងការកំណត់​ថ្លៃ​ផលិ​តផល​បាន​យ៉ាង​សម​រម្យ​ងាយ​ស្រួល​ប្រកួត​លើទី​ផ្សារ។

១២. បង្កើន​ការលក់

ស្រប​ពេល​ដែល​ផលិ​តផល​មាន​គុណ​ភាព​តាម​ការកំណត់​ស្តង់​ដារ​ មានភាព​ទាក់ទាញ អាច​បំពេញ​ចិត្ត​អតិថិជន​ ការ​កំណត់​តម្លៃ​ផលិត​ផល​មាន​ភាពសមរម្យ នាំ​ឲ្យ​ងាយ​ស្រួល​ដល់​ការ​ប្រកួត​ប្រជែង​ក្នុ​ងទីផ្សារ នោះ​គ្មាន​អ្វី​ត្រូ​វខ្លាច​ទេ​ក្នុ​ង​ការទទួល​បាន​ចំនួន​លក់​ខ្ពស់ទេ (increase in sale volume)។ ខណៈ​នេះ​ប្រាក់​ចំនេញ​នឹង​មានការ​កើន​ឡើង​ជាលំដាប់។


អត្ថបទទាក់ទង

តើការពិគ្រោះយោបល់ផ្នែកគ្រប់គ្រង (Management Consulting) គឺជាអ្វី?

Leave a Reply

Your email address will not be published.