អន្ទាក់​ទាំង​ ៥ ដែលអ្នក​ត្រូវ​ចៀសវាង ដើម្បី​សម្រេចចិត្ត​ឲ្យបាន​ល្អ​

ការសម្រេចចិត្ត គឺជាការជ្រើសរើសជម្រើសនៅក្នុងចំណោមជម្រើសដទៃទៀតដែលអាចនាំឱ្យអ្នកទៅសម្រេចបានជាសមិទ្ធផលអ្វីមួយ ទោះបីជាតូចឬធំក៏ដោយ។ វាជារឿងសាមញ្ញទេ ដែលមនុស្សម្នាក់ៗត្រូវប្រឈមនឹងការសម្រេចចិត្ត ក៏ប៉ុន្តែពេលខ្លះអ្នកប្រាកដជាពិបាកខ្លាំងក្នុងការសម្រេចជ្រើសយកជម្រើសដែលល្អបំផុតសម្រាប់អ្នក។ លើសពីនេះ វាកាន់តែពិបាកជាងនេះទៅទៀត នៅពេលដែលជម្រើសខ្លះមានភាពស្រដៀងគ្នាខ្លាំង ហើយអ្នកមិនចង់បាត់បង់ជម្រើសណាមួយទៀតផងនោះ។ ជាក់ស្តែង ការសម្រេចចិត្ត គឺធ្វើទៅតាមលក្ខខណ្ឌដែលបានកំណត់ ប្រសិនបើជម្រើសនោះមិនដើរស្របតាមលក្ខខណ្ឌចង់បាន អ្នកប្រាកដរំលងជម្រើសនោះចោលជាក់ជាមិនខាន។

ដើម្បី​សម្រេចចិត្ត​បាន​ល្អ​ អ្នក​ត្រូវ​ចៀសវាង​ពី​ការ​ធ្លាក់​ចូលក្នុង​អន្ទាក់​ទាំង​ ៥ ខាងក្រោមនេះ​៖

១. រឿង​ល្អឥតខ្ចោះ​

គ្មាន​រឿង​ដែល​ល្អឥតខ្ចោះ​ទេ​ មានតែ​ផ្លូវ​ដែល​ប្រសើរ​ជាង​មុន​ប៉ុណ្ណោះ​។ ការ​ជាប់​ក្នុង​អន្ទាក់​នៃ​គំនិតល្អ​ឥត​ខ្ចោះ​ ធ្វើ​ឱ្យ​លោកអ្នក​មិន​អាច​រីកចម្រើន​ទៅណា​បានទេ​។ សូមនៅ​ឱ្យ​ឆ្ងាយ​ពី​ការ​ព្យាយាម​សម្រេច​គោលដៅ​ដែល​ខ្ពស់​ហួសការ​ពិត​។ សូមធ្វើជា​មនុស្ស​ប្រាកដនិយម​ឱ្យ​បាន​ច្រើន​។ សូមអភិវឌ្ឍ​ខ្លួន​បន្តិច​ម្តង​ៗជាប្រចាំ​ដើម្បី​តាម​ឱ្យ​ទាន់​ការ​ផ្លាស់​ប្តូរ​។

២. ការ​អូស​បន្លាយពេល​វេលា​

ការសម្រេច​ចិត្ត​មិនបាន​ល្អ​ មាន​ភាព​លេចធ្លោ​ច្បាស់​នៅពេល​លោកអ្នក​ព្រងើយកន្តើយ​ចំពោះ​ការ​ធ្វើ​កិច្ចការ​ដែល​ចាំបាច់​សម្រាប់​កិច្ចការ​របស់​លោកអ្នក​ ជាពិសេស​កិច្ចការ​ដែល​លោកអ្នក​មិន​ចូលចិត្ត​ធ្វើ​។ គ្មាន​លេស​ដែល​មិន​ត្រូវ​ធ្វើ​កិច្ចការ​ទាំងនោះ​ទេ​។ បើ​លោកអ្នក​ចង់តែ​ស្រួល​ និង​ព្រងើយកន្តើយ​ចំពោះ​ការពិត​នៃ​ទំនួល​ខុសត្រូវ​របស់​ខ្លួនឯង​ លោកអ្នក​នឹង​មិន​អាច​សម្រេចចិត្ត​បាន​ល្អ​ទេ​។ លោកអ្នក​ត្រូវតែ​ធ្វើជា​ម្ចាស់ការ​លើ​កិច្ចការ​ទាំងអស់​ និង​មាន​ទំនួល​ខុសត្រូវ​ចំពោះ​កិច្ចការ​ទាំងនោះ​។ នេះ​ជា​របៀប​ដែ​លោកអ្នក​កាន់តែ​មាន​ភាព​វៃឆ្លាត​ និង​ពូកែ​សម្រេចចិត្ត​។

៣. មិនទាន់​ស្រេកឃ្លាន​ដល់កម្រិត​

ក្នុង​ពេល​ដែល​លោកអ្នក​ប្តេជ្ញា​ចិត្ត​ធ្វើជាអ្នកគ្រប់គ្រង អ្នកដឹកនាំ ឬសហគ្រិន លោកអ្នក​ត្រូវ​មាន​ផ្នត់គំនិត​រីកចម្រើន​ គឺ​ផ្នត់គំនិត​ដែល​គ្មាន​ពាក្យ​ថា​គ្រប់គ្រាន់​។ លោកអ្នក​ត្រូវតែ​ស្រេកឃ្លាន​ ដោយសារ​លោកអ្នក​មិនដឹង​ថា​គ្រាប់ពូជ​នៃ​ឱកាស​មួយ​ណា​នឹង​រីកចម្រើន​ទេ​។ អ្នកដឹកនាំ ​ត្រូ​ររាវរក​ជាប្រចាំ​នៅក្នុង​ភាព​មិន​ប្រាកដប្រជា​ និង​ស្ថានភាព​ដែល​មិន​អាច​ទស្សន៍ទាយ​ទុកមុន​។ ការស្រេកឃ្លាន ​គឺ​ការបង្កើត​ឥទ្ធិពល​ ការបង្កើត​ភាព​ខុសគ្នា​ និង​ការស្វែងរក​មធ្យោបាយ​បង្កើត​ដំណើរ​ទៅមុខ​។ ថ្ងៃណា​ដែល​លោកអ្នក​ឈប់​ខ្វល់ខ្វាយ​អំពី​រឿង​ទាំងអស់​នេះ ​គឺជា​ពេល​ដែល​លោកអ្នក​បាត់បង់​ការស្រេកឃ្លាន​ដើម្បី​ប្រកួតប្រជែង​។ នោះ​ក៏​ជា​ថ្ងៃ​ដែល​លោកអ្នក​ចាប់ផ្តើម​សម្រេចចិត្ត​មិនល្អ​ដែរ​។

៤. ខ្វះខាត​ការ​យកចិត្ត​ទុកដាក់​

អ្នកដឹកនាំ ​មិន​ចំណាយពេល​រុករក​ឱ្យ​គ្រប់ជ្រុងជ្រោយ​នៃ​កិច្ចការ​ដែល​ត្រូវ​ធ្វើ​ និង​របៀប​ធ្វើ​កិច្ចការ​ទាំងនោះ​ជា​មនុស្ស​ដែល​មិន​អាច​ធ្វើ​កិច្ចការ​ចម្រុះ​យ៉ាង​មានប្រសិទ្ធភាព ​និង​សម្រេចចិត្ត​បាន​ត្រឹមត្រូវ​ទេ​។ ការ​យកចិត្ត​ទុកដាក់​លើ​កិច្ចការ​គ្រប់ជ្រុងជ្រោយ​តម្រូវ​ឱ្យ​លោកអ្នក​សួរ​សំណួរ​ច្រើនណាស់​ និង​មិន​ត្រូវ​សន្និដ្ឋាន​ចម្លើយ​ទុកជាមុន​ទេ​។ ការ​ពូកែ​ធ្វើ​កិច្ចការ​ដែល​លោកអ្នក​ត្រូវ​ធ្វើ នឹង​នាំ​ឱ្យ​លោកអ្នក​ក្លាយជា​មនុស្ស​ពូកែ​សម្រេចចិត្ត​។

៥. មិន​ចំណាយពេល​គ្រប់គ្រាន់​ចំពោះ​ការ​គិត​

ពេលវេលា​កន្លងទៅ​រហ័ស​ណាស់​នៅពេល​លោកអ្នក​ធ្វើជា​សហគ្រិន​ ជាពិសេស​នៅពេល​លោកអ្នក​កំពុងតែ​ប្រឹងប្រែង​ឈរជើង​។ សូមកុំ​បណ្តោយ​ឱ្យ​ភាព​មមាញឹក​នៃ​ភាពជាអ្នកដឹកនាំ​កំណត់ព្រំដែន​លោកអ្នក​ពី​ការ​ដកថយ​ពីរបី​ជំហាន​ដើម្បី​គិត​ឱ្យ​គ្រប់ជ្រុងជ្រោយ​អំពី​របៀប​ធ្វើ​កិច្ចការ​ឱ្យ​បាន​ល្អ​បំផុត​។ នៅពេល​លោកអ្នក​មាន​វិន័យ​ចំពោះខ្លួន​ឯង​ដើម្បី​ធ្វើជា​អ្នក​ពូកែ​គិត​ វិន័យ​នេះ​មិន​ត្រឹមតែ​ជួយ​ធានា​ឱ្យ​លោកអ្នក​ត្រៀមខ្លួន​រួចរាល់​ដើម្បី​ជៀស​ផុត​ពី​អន្ទាក់​ទាំងបួន​ខាងលើ​ប៉ុណ្ណោះទេ​ ប៉ុន្តែ​ក៏​ធ្វើ​ឱ្យ​លោកអ្នក​ក្លាយជា​មនុស្ស​ពូកែ​សម្រេចចិត្ត​ថែមទៀត​។

មនុស្សជោគជ័យ​ រីកចម្រើន​លើ​ការ​ផ្លាស់​ប្តូរ​ស្ថាន​ភាព​ដដែល​ៗដើម្បី​ធ្វើ​កិច្ចការ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ និង​ជួយ​សម្រួល​ដល់​ការរស់នៅ​ និង​បន្សល់ទុក​មរតក​សម្រាប់​សង្គម​។ ដូច្នេះហើយ​លោកអ្នក​មិន​ត្រូវ​ខ្លាច​បរាជ័យ​ទេ​ ពីព្រោះ​ការសម្រេច​ចិត្តល្អ​មិនមែន​តែងតែ​ធានា​ដល់​ជោគជ័យ​ទេ​។


អត្ថបទទាក់ទង

ការសម្រេចចិត្តសំខាន់ៗចំនួន ៥ ដែលគួរតែបង្កើតឱ្យមានក្នុងជីវិតប្រចាំថ្ងៃ ដើម្បីរុញច្រានអាជីពឱ្យឡើងកាន់តែខ្ពស់

 

Leave a Reply

Your email address will not be published. Required fields are marked *