វិធីសាស្រ្ត ៤ យ៉ាង ដើម្បីធ្វើជា​ចៅហ្វាយ​រួសរាយ​ដោយ​មិន​បាត់បង់​អំណាច

ចៅហ្វាយ ( ន. ) អ្នក​ដែល​ជា​ម្ចាស់, ជា​អ្នក​នាយក​លើ​គេ ឬ​អ្នក​ដែល​ត្រួត​ត្រា​ការ​នីមួយ​ៗ ជា​ធំ​ជាង​អ្នក​ទាំង​អស់​ក្នុង​ពួក​នោះ​ៗ : ចៅហ្វាយ​ខែត្រ, ចៅហ្វាយ​ស្រុក, ចៅហ្វាយ​ខណ្ឌ …។ សម័យ​សង្គម​រាស្រ្ត​និយម, ហៅ​ថា​អភិបាល​ខែត្រ, អភិបាល​ស្រុក វិញ ។

អំណាច ( ន. ) អានុភាព គឺ​សេចក្ដី​អាច, ដំណើរ​អង់អាច, សេចក្ដី​អាច​ហាន, ដំណើរ​អាច​ធ្វើ​អ្វី​ៗ​បាន​តាម​ចិត្ត​ឬ​តាម​លំអាន​ច្បាប់ : មាន​អំណាច, អំណាច​រាជការ, អំណាច​ច្បាប់ ។ ដោយ​អំណាច ដោយសារ, ដោយ​កម្លាំង : ដោយ​អំណាច​គុណ​បុណ្យ… ។ តាម​អំណាច​ចិត្ត តាម​អំពើ​ចិត្ត : ធ្វើ​តាម​អំណាច​ចិត្ត​ឥត​ក្រែង​ច្បាប់ ។ ឡើង​អំណាច​ឡើង​ចាង, ឡើង​ដៃ ។ អស់​អំណាច អស់​សេចក្ដី​អាច, អស់​អានុភាព ។ល។

អ្នកគ្រប់គ្រង​ ឬ​អ្នកដឹកនាំ​ជាច្រើន​ក្នុង​សម័យ​កាល​នេះ ព្យាយាម​ធ្វើ​ខុស​ពី​ជំនាន់​មុន ដោយ​គេ​ចង់​ឲ្យ​ខ្លួនឯង​សាមញ្ញ​ និងរួសរាយ ដាក់ខ្លួន ចំណែក​មនុស្ស​ជំនាន់​មុន​ច្រើនតែ​គិត​ថា ចៅហ្វាយ​ស្លូត​ចិត្ត​ត្រជាក់​នាំ​ឲ្យ​មាន​បញ្ហា​គេ​មិនសូវ​ខ្លាច​។​

តាម​ការពិត​ មនុស្ស​អស្ចារ្យ​ជាច្រើន​ដែល​កូន​ក្រុម​នៅតែ​គោរព​ ព្រោះ​ចរិត​រួសរាយ​ និង​សាមញ្ញ​ មិនមែន​ប្រើ​អំណាច​ធ្វើជា​អ្នក​អង្គុយតែ​បញ្ជា​នោះ​ទេ​។​

​ជា​មេដឹកនាំ​មាន​ចរិត​ផ្ដាច់​ការដែល​មិន​ខិតខំ​ប្រឹងប្រែង​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​កូន​ក្រុម​មាន​ទេពកោសល្យ​គ្រប់​ឋានៈ នឹង​ក្លាយ​ជា​ការដឹកនាំ​ដែល​ទទួល​បាន​តែមនុស្ស​ហែ​អើ​។ របៀប​ធ្វើជា​ចៅហ្វាយ​រួសរាយដោយ​មិន​បាត់បង់​អំណាច ​ត្រូវការ​ចាំបាច់​នូវចំណុច​ខាងក្រោមនេះ​៖

១. វិនិយោគ​លើ​ការកសាង​ទំនាក់ទំនង​

នេះ​អាចជា​ល្បិច​ថ្មី​មួយ​ដែល​នាំអ្នកគ្រប់គ្រង​ជាច្រើន​ឲ្យមាន​ប្រជាប្រិយភាព​។ សូមរៀន​យកចិត្តទុកដាក់​ខ្ពស់​លើ​មនុស្ស​ជំនាញ និង​ស្និទ្ធស្នាល​ជាមួយ​ពួកគេ ដោយ​ទាត់ចោល​អ្នក​អែបអប​ដែល​សែន​ពេញនិយម​កាលសម័យ​កាល​បុរាណ​។ មនុស្ស​មិន​ចេះ​ទើប​អែបអប អ្នកចេះ​ពិត មិនមាន​ពេលធ្វើ​រឿង​អន់ថយ​ទេ​។ ខ្លួន​អ្នកដឹកនាំ​នោះ​ដែរ ត្រូវ​ធ្វើ​អន្តរកម្ម​នៅ​ក្នុង​ស្ថានភាព​វិជ្ជាជីវៈ​ជាច្រើន​ប្រភេទ ជំនាញ​ទន់ និង​ឧស្សាហកម្ម​ដែល​ខ្លួន​កំពុង​កាន់​។ ការ​បញ្ជា​លើ​អ្វីមួយ​ដែល​យើង​មិន​ដឹង​ វា​ជាការ​បង្ហាញ​​ឲ្យគេ​ឃើញ​ចំណុចខ្សោយ ដូច្នេះ​ហើយ​ដែល​មេដឹកនាំ​ត្រូវមាន​ទីប្រឹក្សា​នៅតាម​ជំនាញ​នី​មួយៗ​។ មិន​ថា​ចង់​មានមុខ​និយាយ​ទៅកាន់​បណ្តាញ​ទំនាក់ទំនង ក្រុម​បណ្តាញ​ថ្មីៗ​ ឬ​អតិថិជន​ទេ សកុំ​និយាយ​បើ​យើង​មិនដឹង​។ ត្រូវ​សួរ​យោបល់​និង​កត់ចំណាំ​ទើប​ការនិយាយ​សាធារណៈ​មាន​ចំណុច​ទាក់ចិត្ត​និង​នាំ​បុគ្គលភាព​ឲ្យ​រីកចម្រើន​ក្នុង​ក្រសែភ្នែក​សង្គម​បាន​។ គ្មាន​រូបភាព​ល្អ​លើ​សង្គម ធ្វើ​ល្អ​យ៉ាងណា​ក៏​មិន​ជោគជ័យ​ដែរ​។​

២. ត្រូវ​មាន​ការ​យល់ដឹង ​និង​បត់បែន​បាន​ល្អ​

និយោជិ​ត ខ្លាច​ចៅហ្វាយនាយ​ណា​ដែល​ចេះ​បត់បែន មានគំនិត​សម​ហេតុផល និង​ឆ្លាត​វាងវៃ មិនមែន​ល្ងង់ខ្លៅ​ ហើយ​រឹង​រូ​សទេ​។ គ្រប់គ្នា​ចង់​ឲ្យ​​អ្នកគ្រប់គ្រង​ខ្លួន មិន​ធ្វើតាម​អារម្មណ៍ ដោយមាន​ភាព​សមហេតុ​ផល​រាល់ពេល​សម្រេចចិត្ត និង​ដាក់​ចំណាត់​ការ​។ មាន​ធនធាន​ទាំងនេះ នឹង​ទទួល​បាន​ការ​គោរព​ដោយ​ឯកឯង​។​

៣. ចេះ​លើកទឹកចិត្ត​

ការលើកទឹកចិត្ត​ ជា​តួនាទី​ប្រចាំថ្ងៃ​របស់​មេដឹកនាំ​។ បើ​យើង​មិន​លើកទឹកចិត្ត តើ​បាន​អ្នកណា​ធ្វើការ​តស៊ូ​ដើម្បី​ផលប្រយោជន៍​របស់​យើង​?​ ការ​ស្ងើចសរសើរ ​អាច​ថ្វើ​តាមរយៈ​សម្តី កាយវិការ ការ​ណាត់ជួប ការផ្តល់​រង្វាន់ ឬអ្វី​ក៏ដោយ​ដែល​អាចឱ្យ​ពួកគេ​ប្រឹង​មួយ​ជា​ពីរ​ដើម្បី​ក្រុម​។ ផ្ទុយ​ទៅ​មតិ​អវិជ្ជមាន មតិ​ប្រតិកម្ម​លើ​លទ្ធផល​របស់​និ​យោ​ជិ​ក ​មិនសូវ​នាំទៅរក​គោលដៅ​វិជ្ជមាន​ដែល​យើងទាំងអស់គ្នា​កំពុង​ចង់បាន​នោះទេ​។

​ប្រភពយោង៖ ​

  • វចនានុក្រមខ្មែរ
  • themuse

អត្ថបទទាក់ទង

តើសមត្ថភាព​ស្នូល (Core Competency) ​គឺជាអ្វី?

Leave a Reply

Your email address will not be published. Required fields are marked *