យុទ្ធសាស្រ្តប្រកបដោយប្រសិទ្ធភាពចំនួន ៤ ដែលអាចជួយជំរុញទឹកចិត្តម្ចាស់ពាណិជ្ជកម្ម

ពាណិជ្ជកម្មទាំងអស់ តែងតែមានពេលឡើង និងពេលចុះរបស់វា។ ទោះជាយ៉ាងណា សហគ្រិនទាំងអស់ ប្រាថ្នាចង់ឱ្យពាណិជ្ជកម្មរកប្រាក់ចំណូលបានខ្ពស់ និងជោគជ័យ។ តែគួរឱ្យស្តាយដែលពាណិជ្ជកម្មថ្មីត្រូវការពេលច្រើនឆ្នាំមុននឹងទទួលបានផលចំណេញទ្រង់ទ្រាយធំ។ ក្នុងនាមជាម្ចាស់ពាណិជ្ជកម្ម ប្រហែលលោកអ្នកមានអារម្មណ៍បាក់ទឹកចិត្តក្នុងការរង់ចាំឱ្យពាណិជ្ជកម្មឈរជើងបានល្អ ដោយសារលោកអ្នកត្រូវចំណាយពេលច្រើនខែដោយមិនទទួលបានលទ្ធផលអ្វីទាំងអស់។ ពេលខ្លះ បញ្ហានេះធ្វើឱ្យលោកអ្នកចង់បោះបង់ព្យាយាមចោលក៏មានដែរ។ តើលោកអ្នកជឿជាក់លើគំនិតពាណិជ្ជកម្មរបស់ខ្លួនឯងទេ? បើមែន លោកអ្នកមិនគួរបោះបង់ព្យាយាមចោលពាក់កណ្តាលផ្លូវទេ។ បើលោកអ្នកមានស្ថេរភាពហិរញ្ញវត្ថុដើម្បីបន្តដំណើរពាណិជ្ជកម្មទៅមុខទៀត លោកអ្នកគួរតែប្រឹងប្រែងទៅមុខឱ្យបានកាន់តែវែងឆ្ងាយ។ ពាណិជ្ជកម្មខ្លះ ត្រូវការពេលវេលាច្រើនជាងពាណិជ្ជកម្មខ្លះទៀតដើម្បីទទួលបានប្រយោជន៍មកវិញ។ លោកអ្នកគ្រាន់តែត្រូវការកម្លាំងចិត្តបន្ថែមប៉ុណ្ណោះ ដើម្បីសម្រេចបានជោគជ័យ។ ការលើកទឹកចិត្ត ជាកត្តាដ៏សំខាន់មួយដែលជួយឲ្យការដឹកនាំ និងការអនុវត្តការងារទទួលបានជោគជ័យ។ លើសពីនេះទៅទៀត ការលើកទឹកចិត្ត ក៏អាចជំរុញឲ្យបុគ្គលិកមានឆន្ទៈបំពេញការងារប្រកបដោយការផ្ដួចផ្ដើម ការទទួលខុសត្រូវ និងការតស៊ូ … Continue reading យុទ្ធសាស្រ្តប្រកបដោយប្រសិទ្ធភាពចំនួន ៤ ដែលអាចជួយជំរុញទឹកចិត្តម្ចាស់ពាណិជ្ជកម្ម