គន្លឹះ​ប្រកបដោយ​ប្រសិទ្ធភាពចំនួន ៥ ​ក្នុង​ការគ្រប់គ្រង​ឥរិយាបថ​បុគ្គលិក​ឆ្នើម​

មេដឹកនាំ គឺជាបុគ្គលម្នាក់មានបទពិសោធន៍ច្រើនឆ្នាំលើមុខជំនាញដែលគាត់បានធ្វើ ហើយក៏ជាបុគ្គលពូកែរៀបចំផែនការ លើកទឹកចិត្ត ដោះស្រាយបញ្ហា និងបែងចែកការងារឲ្យអ្នកនៅក្រោមបង្គាប់របស់គាត់ធ្វើបានដោយរលូន ដើម្បីសម្រេចនៅផែនការរួមនៅក្នុងក្រុមរបស់គាត់ផងដែរ។ អាជីវកម្មខ្លាំងពូកែ ​និង​រីកចម្រើន​ ត្រូវ​អាស្រ័យ​លើ​បុគ្គលិក​ដែល​មាន​ជំនាញ​ខ្ពស់ ​និង​ប្រឹងប្រែង​ធ្វើការ​។ ប៉ុន្តែ​ បញ្ហា​ធំ​មួយ​របស់​បុគ្គលិក​ឆ្នើម ​គឺ​គេ​ច្រើនតែ​ជា​មនុស្ស​ដែល​ពិបាក​គ្រប់គ្រង​។ សហគ្រិន​ជើងចាស់​មួយចំនួន ​បាន​ចែករំលែក​គន្លឹះ​ប្រកបដោយ​ប្រសិទ្ធភាព​ក្នុង​ការគ្រប់គ្រង​ឥរិយាបថ​បុគ្គលិក​ឆ្នើម​៖ ១. ផ្តល់​ការ​គាំទ្រ​ រក​ឱកាស​និយាយ​គ្នា​ទាក់ទង​នឹង​របៀប​ធ្វើការ​ ដោយ​ដំបូង​ត្រូវ​បង្ហាញ​បញ្ហា​ឥរិយាបថ​ និង​ឥទ្ធិពល​នៃ​ឥរិយាបថ​នោះ​លើ​ពាណិជ្ជកម្ម​។ ជំហាន​បន្ទាប់មក​ទៀត​គឺ​ត្រូវ​កំណត់​ការ​រំពឹង​ទុក​របស់​ក្រុមហ៊ុន​។ បន្ទាប់​ប្រាប់​ឱ្យ​ច្បាស់​ថា​លោកអ្នក​ចង់ឱ្យ​គេ​ធ្វើអ្វី​ខ្លះ​ ដោយ​ការ​បង្ហាញ​ជំនឿ​ចិត្ត​របស់​លោកអ្នក​ចំពោះ​ទេពកោសល្យ​និង​ជំនាញ​របស់​គេ​។ ប៉ុន្តែ​សូមកុំ​ភ្លេច​តាមដាន​និង​ផ្ទៀងផ្ទាត់​លទ្ធផល​ផង​។ បើ​ការ​ត្រឹមតែ​ប្រាប់​នៅ​មិនទាន់​គ្រប់គ្រាន់​ទេ​ លោកអ្នក​ត្រូវ​ផ្តល់​ជំនួយ​ផ្សេងទៀត​។ ២. ជីក​ឱ្យ​ជ្រៅ​ទៅ​ក្នុង​បញ្ហា​ សួរ​ឱ្យ​ដឹង​ថា​បុគ្គលិក​មាន​អារម្មណ៍​ដូចម្តេច​ចំពោះ​ការងារ​។ … Continue reading គន្លឹះ​ប្រកបដោយ​ប្រសិទ្ធភាពចំនួន ៥ ​ក្នុង​ការគ្រប់គ្រង​ឥរិយាបថ​បុគ្គលិក​ឆ្នើម​