៥ ជំហាន សម្រាប់មេដឹកនាំថ្មី​ ដើម្បី​បង្កើត​ក្រុម​ការងារ​ខ្លាំង​មួយ

ក្រុម (team) គឺជាក្រុមមនុស្សដែលមានជំនាញបំពេញគ្នាប្រតិបត្តិតាមគោលបំណង មានការប្តេជ្ញាចិត្តចំពោះគោលបំណងរួម និងមានការជឿជាក់មួយលខុសត្រូវចំពោះគ្នាទៅវិញទៅមក។

ការ​ប្រើ​ពាក្យ​ពេចន៍ និង​សកម្មភាព​ពិសេស​មួយ​ចំនួន អាច​ធ្វើ​ឲ្យ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ស្រមៃ​មើល​អំពី​អនាគត​ល្អ វិជ្ជមាន និង​បំពក់​ភ្លើង​ឆន្ទៈ​របស់​ក្រុម​ការងារ​យើង​ផ្ទាល់។ ទោះ​យ៉ាងណា​កន្លែង​ធ្វើការ​ដែល​មាន​ការ​ប្រកួតប្រជែង មិន​គួរ​ធ្វើ​ឲ្យ​និយោជិត​ភ័យ​ខ្លាច ​ឬ​មាន​អារម្មណ៍ដូចជា​កំពុង​ស្ថិត​ក្នុង​ហ្គេម​ស្លាប់​រស់​នោះទេ។

សម្រាប់​មេដឹកនាំ​ថ្មីៗ នេះជាអ្វី​ដែល​អាច​សាក​ធ្វើ​បាន​ដើម្បី​ឲ្យ​ប្រាកដថាក្រុមកាន់តែ​រឹងមាំ​ដូច​ទៅ​មុខ​ជាមួយ​គ្នា​យ៉ាង​ត្រូវ​សង្វាក់។

១. សិល្បៈ​ក្នុងការប្រាស្រ័យទាក់ទង

វិធីល្អបំផុតដើម្បីបង្ហាញតម្លៃរវាង​សមាជិកក្រុម​ គឺតាមរយៈការប្រាស្រ័យទាក់ទង (ជំនាញទន់)។ អាច​ពិបាកក្នុងការធ្វើ​ឲ្យ​គ្រប់គ្នាមានអារម្មណ៍ថា គេជាសមាជិកសំខាន់ម្នាក់នៃក្រុម នៅពេល​ដែល​អ្នក​រាល់គ្នា​មាន​ព័ត៌មាន ​តែ​លួចលាក់​មិន​ចែករំលែក​បើក​ចំហ។ ការសន្ទនា​ ត្រូវ​ច្បាស់លាស់​កុំ​មាន​ពុតត្បុត។

២. កំណត់​គោលដៅ

ការ​កំណត់គោលដៅរយៈពេលខ្លី និង​វែងជាមួយក្រុម ក៏ក្លាយជាគ្រឹះសំខាន់ សម្រាប់​រាល់​ភារកិច្ច​ដែល​ពួកគេ​បំពេញ​រាល់​ថ្ងៃ​ដែរ។ ការ​សាទរចំពោះលទ្ធផល និងការលើកទឹកចិត្តគ្នា​ទៅវិញទៅមក​ជាមួយនឹងការពង្រឹងអារម្មណ៍ជាវិជ្ជមាន នឹង​ជួយ​សមាជិក​ក្រុម​ធ្វើការដោយ​មាន​អារម្មណ៍​ល្អ​ដោយ​ដឹង​ថា រាល់កិច្ចការ​ដែល​ពួកគេ​ធ្វើ​ គឺ​ចាំបាច់​សម្រាប់​អាជីព វិជ្ជាជីវៈ​ និង​បុគ្គល​ភាព​របស់​គេ​ទៅថ្ងៃមុខ។

៣. ច្បាស់​លើ​តួនាទី​ភារកិច្ច

ដំណើរការជ្រើសរើសយ៉ាងហ្មត់ចត់ និងការបែងចែក​ភារកិច្ចច្បាស់ ក្នុងចំណោម​សមាជិក​ក្រុម​ទាមទារ​បទ​ពិសោធន៍​ខ្ពស់ និងមាន​បទពិសោធន៍ជ្រាលជ្រៅ ពុំនោះទេ​នឹង​​បង្ក​ការ​ភាន់ច្រឡំ​ និង​បញ្ចាំ​គ្នា​ឥតអំពើ។ ការនេះ មាន​អត្ថប្រយោជន៍​យូរអង្វែង​ និង​ច្រើនផង បើទោះបី​ជា​អ្នកដឹកនាំ​ត្រូវ​ឈឺក្បាល និង​ចំណាយ​ពេល​ច្រើន ក្នុងការ​សរសេរបទ​ពិពណ៍នាការងារ តែវា​ជា​ការ​ចាំបាច់។

៤. ផ្តល់​តម្លៃ​ដល់​តួនាទីនីមួយៗ

ជាមួយ​នឹងសមាជិកក្រុមនីមួយៗ សូមយក​របស់ពិសេស​មកដាក់​លើតុ កុំ​យក​ចំណុច​មិនល្អ​មក​និយាយ។ ការ​ចាត់ទុកតួនាទីនីមួយៗជាផ្នែកសំខាន់នៃប្រតិបត្តិការ ជា​ចរិត​មេដឹកនាំ​ខ្លាំង​ម្នាក់។ សមាជិក​ក្រុម​នីមួយៗ គួរតែមានអារម្មណ៍ដូចជា បញ្ហា​ការងារ​របស់ពួកគេ​ស៊ីសង្វាក់​ និង​គាំទ្រគ្នាទៅវិញ​ទៅមក ហើយ​ជឿថា ពួកគេ​ជាចំណែក​នៃ​ជោគជ័យ​របស់​ក្រុម​ទាំងមូល។

៥. ចេះ​ផ្ដល់​រង្វាន់​ និង​អបអរសាទរ

អបអរសាទរ​ភាព​ជោគជ័យ និងព្រឹត្តិការណ៍សំខាន់ៗរបស់ក្រុម ដោយ​អនុញ្ញាត​ឲ្យ​អ្នករាល់​គ្នា​មើល​ឃើញ​ថា នៅ​ពេលណា​ដែល​ពួកគេ​ធ្វើការ​ជាមួយ​គ្នា​ពេញដៃ រឿង​អស្ចារ្យ​អាច​កើត​ឡើង។ ប្រសិនបើ​មាន​នរណាម្នាក់ ធ្វើបានល្អនូវលទ្ធផលណាមួយ សូមផ្តល់​ឲ្យ​ពួកគេ​នូវ​ថ្ងៃ​ដ៏ពិសេស​ ដូចជា​ការ​និយាយ​លើកទឹកចិត្ត​ និង​រុញ​លទ្ធផលនោះទៅ​ខាងគេទាំងអស់ យើង​ជា​មេដឹកនាំ​វិញ មិន​ចាំ​បាច់​ទាមទារ​ចំណែក​ក៏​បាន​ ព្រោះ​ក្រុម​មួយ​ល្អ​ ឬមិន​ល្អ គេ​សម្គាល់​លើ​មេដឹកនាំ​នោះ​ហើយ។

ប្រភពយោង៖ entrepreneur

Leave a Reply

Your email address will not be published. Required fields are marked *