៣ ចំណុច ដែលត្រូវមានចាំបាច់ មុនធ្វើជានាយកប្រតិបត្តិ (CEO)
ក្រៅពីក្រុមប្រឹក្សាភិបាល នាយកប្រតិបត្តិ ឬ CEO ជាមនុស្សដែលស្ថិតនៅលើកំពូលនៃជណ្ដើរសាជីវកម្មនីមួយៗ។
នាយកប្រតិបត្តិ ជាបុគ្គលម្នាក់ដែលមានឋានៈខ្ពស់ជាងគេក្នុងលំដាប់អ្នកគ្រប់គ្រង និងជាអ្នកធ្វើការសម្រេចចិត្តក្នុងអង្គភាព។ កាតព្វកិច្ចរបស់នាយកប្រតិបត្តិ មានភាពវែងឆ្ងាយ និងទូលំទូលាយ។ រាប់ចាប់ពីការសម្រេចចិត្តលើទិសដៅជាយុទ្ធសាស្រ្តរបស់ក្រុមហ៊ុនដើម្បីរក្សាការយល់ដឹងអំពីអ្វីដែលដៃគូប្រកួតប្រជែងកំពុងធ្វើ នាយកប្រតិបត្តិត្រូវបានគេតម្រូវឲ្យធ្វើការដឹកនាំ គ្រប់គ្រង និងដំណើរការប្រតិបត្តិការក្នុងកម្រិតខ្ពស់ដើម្បីធានាបាននូវភាពជោគជ័យរបស់អាជីវកម្ម។
នាយកប្រតិបត្តិ ជាគ្រាប់កាំភ្លើងធំ និងចម្បង ដែលនៅជប៉ុនគេនិយមហៅថា ជាមេក្លោងបាញ់ប្រហារសម្រាប់បណ្តាក្រុមហ៊ុនទាំងឡាយ ហើយការសម្រេចចិត្តរបស់គាត់អាចមានផលប៉ះពាល់យ៉ាងខ្លាំង ទៅលើទិសដៅថាជោគជ័យ ឬមិនជោគជ័យ។
តំណែងនេះត្រូវការមនុស្សមានថាមពលដ៏អស្ចារ្យ និងមានការទទួលខុសត្រូវដែលមានប្រាក់បៀរវត្សរ៍ខ្ពស់គួរឲ្យកត់សម្គាល់។ ដោយសារតែបញ្ហានេះ នរណាម្នាក់ដែលក្លាយជានាយកប្រតិបត្តិ នឹងតម្រូវឲ្យមានការធ្វើដំណើរជាច្រើនជំហានសិន មុនពេលត្រូវបានពិចារណាសម្រាប់ហៅខ្លួនឯងជាមួយនឹងតួនាទីនេះ បើពុំនោះទេគេនឹងទទួលការឡកលើយ។
អ្វីដែលគេត្រូវមានចាំបាច់ មុនធ្វើជា CEO ៖
១. បទពិសោធន៍
មុខតំណែងរបស់នាយកប្រតិបត្តិត្រូវតែត្រូវបានបំពេញការងាររហូតដល់កម្រិតវិជ្ជាជីវៈ(មានសញ្ញាប័ត្រមិនគ្រប់ទេត្រូវមានពិសោធន៍លើឧស្សាហកម្មនោះសិន)។ សម្រាប់អ្នកដែលមានសញ្ញាប័ត្របរិញ្ញាបត្រការកសាងបទពិសោធន៍ការងារដែលមានសារៈសំខាន់សម្រាប់ការឡើងជណ្ដើរសាជីវកម្មជាCEO ធម្មតាចាប់ផ្ដើមដោយមុខតំណែងមានកម្រិតសិន។
មុខតំណែងកម្រិតសម្រាប់និស្សិតបញ្ចប់ការសិក្សានៅមហាវិទ្យាល័យជាទូទៅស្ថិតនៅក្នុងការគ្រប់គ្រងកម្រិតទាបឬតួនាទីត្រួតពិនិត្យកម្រិតទាប។ បន្ទាប់ពីបទពិសោធន៍ត្រូវបានទទួលនៅកម្រិតនេះបេក្ខជនអាចឈានទៅរកមុខតំណែងជាអ្នកគ្រប់គ្រងទូទៅនិងទទួលបានបទពិសោធន៍បន្ថែមមុនពេលឈានដល់វិស័យប្រតិបត្តិ។
២. ពេលវេលា
ការឡើងភ្នំនេះមិនកើតឡើងពេញមួយយប់ទេ។ នាយកប្រតិបត្តិជាធម្មតាត្រូវការបទពិសោធន៍ជំនាញជាច្រើនឆ្នាំហោចណាស់៥ឆ្នាំសិនដែរ។ សមត្ថភាពដែលត្រូវបានផ្តល់ឲ្យក្នុងដំណើរដ៏វែងនេះជាធម្មតាទាក់ទងទៅនឹងជំនាញគ្រប់គ្រង ការអនុវត្តអាជីវកម្មល្អនិងភាពជាអ្នកដឹកនាំដែលជាគុណសម្បត្តិសម្រេចចិត្តខ្លាំង។
៣. សិល្បៈសម្រេចចិត្ត
មូលដ្ឋានរឹងមាំសម្រាប់ជោគជ័យរបស់នាយកប្រតិបត្តិនីមួយៗគឺការសម្រេចចិត្ត។ ការសម្រេចចិត្តរហ័សនិងមានប្រសិទ្ធភាព អាចធ្វើទៅបានលុះណានាយកប្រតិបត្តិស្គាល់បរិស្ថានក្រុមហ៊ុននិងរចនាសម្ព័ន្ធអាជីវកម្មច្បាស់ មានការគន់គូរលឿន និងស្មារតីហ៊ានទទួលខុសត្រូវខ្លាំង។
ប្រភពយោង៖ HBR