ហេតុផល​ចំនួន ៣ ដែល​មេដឹកនាំ​ល្អ​ចៀសវាង​ការ​កាត់​ក្ដី​ដោយ​សន្មត

សន្មត (សន់-ន៉្មត់ សំ. បា.) ( កិ. ) (សម្មត) ប្តេជ្ញា; សន្យា; អនុម័ត; យល់​ព្រម​ជា​មួយ, ព្រម​តាម; តាំង, តាំង​ឲ្យ​ជា…; កំណត់, កំណត់​ជា…; ទុក​ដាក់​ជា …, ទុក​ដាក់​ឲ្យ​ជា …; បញ្ញត្ត​ឲ្យ​ដឹង : សន្មត​គ្នា ប្តេជ្ញា​គ្នា, សន្យា​គ្នា ។ សន្មត​គត់​ដា​គ្នា ប្តេជ្ញា​គ្នា​ឬ​សន្យា​គ្នា​យ៉ាង​ម៉ឺងម៉ាត់ ។ សន្មត​នាម តាំង​ឈ្មោះ, ឲ្យ​ឈ្មោះ ។ សន្មត​មនុស្ស​ម្នាក់​ឲ្យ​ជា​យក្ស ទុក​ដាក់​មនុស្ស​ម្នាក់​ឲ្យ​ធ្វើ​ជា​យក្ស ។ល។ ប្រើ​ជា គុ. ក៏​បាន : ពាក្យ​សន្មត។ សម្មត

ការ​សន្មត​អំពី​មនុស្ស​ណា​ម្នាក់​ដោយ​មិនបាន​សាកសួរឲ្យសាមីខ្លួន​មានឱកាស​ឆ្លើយឆ្លង តវ៉ា ជា​ការ​ដឹកនាំ​ដ៏​អន់ថយ ត្រចៀក​ស្រាល មិន​រីកចម្រើន​ ហើយ​យូរ​ទៅ ចំណុច​នេះអាច​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ទំនាក់ទំនង​របស់​យើង​ជាមួយ​កូនចៅ​ឈាន​ទៅ​បំផ្លាញ​រូបភាព​ជា​មេដឹកនាំ​ល្អ​បាន​។​

សន្មត​ ​គឺ​ការ​ទទួល​យក​អារម្មណ៍​សន្និដ្ឋាន​អ្វីមួយ​ទុក​ថា​ជា​ការពិត​ដោយ​គ្មាន​សំណួរ​បញ្ជាក់ ឬ​ភស្តុតាង​។​ នេះ​ជា​ការ​ពិត​នៅ​ក្នុង​ជីវិត​អាជីព ដែល​មេដឹកនាំ​ជាច្រើន​ត្រូវ​បាន​ដឹកនាំ​អារម្មណ៍​ទៅ​រក​ការ​សន្មត​ដោយ​ស្មានៗ ឬ​ព្រោះ​សម្ដី​មនុស្ស​ខូច​ដែល​មាន​ចេតនា​អាក្រក់​។​

មនុស្សនិយម​សន្មត​ថា​នោះ​ជា​សេចក្ដី​ពិត​ ប្រសិនបើវា​ត្រូវ​នឹង​ការ​គិត​របស់​ខ្លួនឯង ​ទាំង​មិន​ដឹង​ឡើយ​ថា​វា​ជា​ការ​សន្និដ្ឋាន​ខុស ​និង​យុត្តិធម៌​។​

មេដឹកនាំ​ល្អ តែងតែ​ត្រូវការ​ពេលវេលា​ដើម្បី​ពិនិត្យ​ការពិត និង​មាន​ផាសុកភាព​នៅ​ពេល​ដែល​ការ​ជជែក​ដេញដោល​ទាំងអស់​ត្រូវ​បាន​ធ្វើឡើង​សិន ចៀសវាង​កើតឡើង​ដោយ​ភាគី​ណាមួយ​មិន​ដឹង​ខ្លួន​ដែល​ជា​ញឹកញាប់​ជា​អន្ទាក់​របស់​បុគ្គលិក​អែ​ប​អប​អាក្រក់ៗ។ ​ខាងក្រោមនេះ ជាហេតុផល​ដែល​មេដឹកនាំ​ល្អ​ចៀសវាង​ការ​កាត់​ក្ដី​ដោយ​សន្មត​៖

១. ត្រូវ​ប្រកួតប្រជែង​លើ​អស្មិ​មានៈ​ខ្លួនឯង​មុន​សម្រេចចិត្ត​

​បង្កើត​បរិយាកាស​សាកសួរ​ខ្លួនឯង​ជានិច្ច​ថា តើ​ការសម្រេចចិត្ត​នេះ​ជា​ការ​សន្មត​? តស៊ូ​មតិ​ផ្លាស់ប្ដូរ​ការ​សន្មត​ដោយ​ខ្លួនឯង ហើយ​ស្វែងរក​ព័ត៌មាន​មក​គាំទ្រ​សិន ដូច្នេះ​លទ្ធផល​មើល​ទៅ​ខុសគ្នា​ឆ្ងាយ​ពី​ទម្លាប់​ពឹង​លើ​អារម្មណ៍​ម្នាក់ឯង​។ ការ​ជៀសវាង​ទម្លាប់​សន្មត អាច​ជួយ​កំណត់​អត្តសញ្ញាណ​នៃ​ភាព​មិន​ស៊ីចង្វាក់​នានា​ក្នុង​ដំណើររឿង​និង​ក៏​លក្ខណៈ​បុគ្គលិក​ដ៏​អស្ចារ្យ​ទាំងអស់​នេះ​របស់​មេដឹកនាំ​ម្នាក់ៗ​។

២. សួរ​សំណួរ​ឲ្យច្បាស់​

ការ​សួរ​សំណួរ​ពិតជា​មាន​អានុភាព ហើយ​មាន​ឥទ្ធិពល​វិជ្ជមាន​ជាច្រើន​ដូចជា​យើង​នឹង​ទទួល​បាន​ដំណឹង រៀន​អ្វី​ថ្មីៗ ពង្រីក​ចំណេះដឹង បង្រៀន​យើង​អំពី​មនុស្ស អំពី​ធម្មជាតិ​នៃ​ការ​គិត ដែល​យើង​ត្រូវ​នៅ​ជាមួយ និង​ផ្ដល់​ការ​បំភ្លឺ ជៀសវាង​ការ​ស្មាន​ខុស​។ សំនួរ​ធ្វើ​ឲ្យ​យើង​យល់​ពី​បញ្ហា​ច្បាស់​ជាង​ការ​ប៉ាន់ស្មាន ហើយ​ទាក់ទង​នឹង​ភាគបែង​រួម​មួយ​ជា​ចំណុច​ចាប់ផ្ដើម​នៃ​ការសន្ទនា​ដ៏​មាន​ខ្លឹមសារ​ប្រសិទ្ធភាព​។​

៣. ការ​សន្មត​បឋម ច្រើនតែ​ខុស​

​ស្ទើរតែ​គ្រប់​ពេល​ដែល​យើង​សន្មត​ថា អតិថិជន​ដឹង​ពី​អ្វី​ដែល​ពួកគេ​ចង់បាន​ការពិត​គឺ អត់​ទេ ពួកគេ​ចង់បាន​អ្វី​ដែល​យើង​អាច​អួត​បាន​ល្អ​។ ផ្នែក​មួយ​នៃ​ការ​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​បង្កើន​កម្មវិធី​លក់ គឺ​ការសង្កេត​គំនិត កុំ​ស្មានៗ​លើ​អតិថិជន​ ហើយ​កុំ​សន្មត​ថា​គ្រប់គ្នា​ដឹង​ពី​អារម្មណ៍​ខ្លួនឯង ពេល​ដែល​ពួកគេ​ចង់បាន​សេវាកម្ម ឬ ផលិតផល​។ យើង​ត្រូវតែ​រៀបចំ​សិល្ប៍​វិធី សម្រាប់​ពួកគេ​ដើម្បី​ផ្លាស់ប្ដូរ​គំនិត​ឬ បំភ្លឺ​ការ​ចង់​បាន​យ៉ាង​ភ្ញាក់ផ្អើល​ដល់​ពួកគេ​។​

 

​ប្រភពយោង៖

  • វចនានុក្រមខ្មែរ
  • qriyo​

អត្ថបទទាក់ទង

តើសមត្ថភាព​ស្នូល (Core Competency) ​គឺជាអ្វី?

Leave a Reply

Your email address will not be published. Required fields are marked *