វិធីសាស្រ្ត ៦ យ៉ាង ដើម្បីក្លាយជាគ្រូបំណិនជីវិត

បញ្ចខន្ធ​ ដែល​យើង​នាំ​គ្នា​ហៅ​ថា​ជា​សត្វ​ ជា​បុគ្គល​ ឬ​ថា​ជា​តួ​ខ្លួន​ ការ​ពិត​ទៅ​វា​គ្រាន់​តែ​ជា​​ឈ្មោះ​ ដែល​ត្រូវ​បាន​មនុស្ស​សន្មត​ឡើង​ដើម្បី​ប្រើ​ប្រាស់សម្រាប់​ហៅ​ ការរួម​បញ្ចូល​គ្នា​នៃ​ខន្ធ​ទាំង​ ៥​ នេះ​ប៉ុណ្ណោះ។

ខន្ធ​ទាំង​ ៥​ នេះ​ជា​សភាវៈមិន​ទៀង​ទាត់​ ហើយ​ទាំង​អស់​តែង​តែ​ផ្លាស់​ប្តូរ​ជា​និច្ច​។​ សភា​វៈ​ណា​មិន​ទៀង​ សភា​វៈ​នោះ​ជា​ទុក្ខ​ (យំ អនិច្ចំ​ តំ​ ទុក្ខំ ) ។ នេះ​គឺ​អត្ថ​ន័យ​ដ៏​ពិត​ប្រាកដ​ នៃ​ព្រះ​ពុទ្ធ​វចនៈ​ដែល​ថា​ “និ​យាយ​ដោយ​ខ្លី ឧ​បាទានក្ខន្ធ ៥​ ជា​ទុក្ខ” ។

ខន្ធ​ ៥​ នេះ​មិន​មែន​ជា​សភាវៈ​តែ​មួយ​ជា​មួយ​គ្នា​ សម្រាប់​ខណៈ​ដែល​តភ្ជាប់​គ្នា​ពីរ​ខណៈ​នោះ​ទេ ។ ក្នុង​ន័យ​នេះ​ A (ទី​១) មិន​មែន​ជា​ A (ទី​២)​ នោះ​ទេ​ ។ ឧ​បាទាន​ក្ខន្ធ​ ៥​ ស្ថិត​នៅ​ក្នុង​ដំណើរ​នៃ​ការ​កើត​ឡើង​ និង​ការ​រលត់​ទៅ​នៃ​ខណៈ​ច្រើន​។

ជាទូទៅ​ អ្នកនិពន្ធអាជីពដែលមាន​ទស្សនៈជីវិតល្អ មាន​បទពិសោធន៍ខ្ពស់ មាន​ចរិតវិជ្ជមាន​មានឱកាសច្រើនក្នុងការក្លាយខ្លួនជាអ្នក​ជំនាញផ្នែកអប់រំ​ជីវិត និងដោះស្រាយបញ្ហា​។ តែ​តោង ពួកគេ​មាន​បុគ្គលិកលក្ខណៈគួរឱ្យគោរព មានជីវិតគ្រួសារ​ល្អ និងមាន​ជោគជ័យ​ស្រាប់ផង​ ទើបមាន​គេ​ចង់ជួលទៅបង្រៀន។

ទោះយ៉ាងណា ប្រជាប្រិយភាព និងតម្រូវការគ្រូបង្វឹកបានកើនឡើងជាលំដាប់នៅពេលមនុស្សមានវិបត្តិច្រើន​ឡើងៗ​ ហើយគេ​ជឿលើការ​ស្វែងរកការណែនាំបែបជំនាញ ដើម្បីឈានដល់សក្តានុពលដោះស្រាយបញ្ហា​។

អ្វីដែលសំខាន់ គ្រូបង្វឹកអំពីបំណិនជីវិត អាចជួយបង្កើន​ការគោរពខ្លួនឯង លើកទឹកចិត្តពួកគេ ហើយប្តូរ​ការរស់នៅមកយ៉ាង​សុទិដ្ឋិនិយមជាងមុន។

នេះអាចជា​មុខរបរសម័យ​ថ្មី ដែលផ្តល់កម្រៃ និងគុណតម្លៃ​គួរឱ្យរំភើបដោយសារមានគោលបំណងជួយ​មនុស្ស អភិវឌ្ឍផ្ទាល់ខ្លួន និងអ្នកដទៃនេះ ទុកថាជាអាជីពសមរម្យមួយ។ ចុះ​ធ្វើបែបណា​អាចនឹង​ក្លាយជាគ្រូបង្វឹកបំណិនជីវិតបាន? ខាងក្រោមនេះ ជាវិធីសាស្រ្តមួយចំនួន ដើម្បីក្លាយជាគ្រូបំណិនជីវិត៖

១. ជំរុញការស្រាវជ្រាវ

ការក្លាយជាគ្រូបង្វឹកបំណិនជីវិតបានល្អ មានទីផ្សារ មានគេទុកចិត្ត​និយាយតគ្នាច្រើន តម្រូវឱ្យមានការប្តេជ្ញាចិត្តខ្ពស់ចំពោះដំណោះស្រាយ​ដែលចង់ផ្តល់ជូនដល់ អតិថិជន ដូច្នេះបានឆ្លងកាត់​វគ្គបណ្តុះបណ្តាលជាការប្រសើរបំផុត ត្រូវធ្វើការស្រាវជ្រាវមិនឈប់ឈរ ក្នុងតួនាទីរបស់គ្រូបង្វឹកបំណិនជីវិតមិនមែន​ត្រឹមនិយាយ​រូៗ ដូចលើបណ្តាញ​សង្គមឡើយ។ ការមើលមិនមែនមានន័យ​ថាជឿទេ។ ប៉ុន្តែ​គូ្របំណិនជីវិតគឺផ្សេង  ដែលពូកែ​ស្តាប់ និងឈានដល់យោបល់​ឱ្យសិស្ស​ធ្វើការសម្រេចចិត្តបានល្អ។ ត្រូវចាំថា ប្រសិន​បញ្ហា​គេមិនធំ គេមិនមករកអ្នកទេ។

២. ផ្តោតលើលទ្ធផល

ផ្តល់ការយល់ដឹងទូលំទូលាយមិនអាចលំៗបានឡើយ​ក៏មិនអាចបំភាន់ដូចបច្ចេកវិទ្យាទាក់ទាញនៅលើបណ្តាញសង្គមដែរ។  គោលដៅរបស់អ្នកជាគ្រូបង្វឹកជីវិតគឺដើម្បីជួយអ្នកដទៃទប់ទល់នឹងការផ្លាស់ប្តូរសំខាន់ៗនៅក្នុងជីវិតរបស់ពួកគេ។ អ្នកមិនត្រឹមតែត្រូវណែនាំពួកគេច្បាស់លាស់​អំពីបញ្ហាប្រឈមប៉ុណ្ណោះទេ ប៉ុន្តែថែម​ទាំងជួយពួកគេបង្កើតទម្លាប់និងផ្នត់គំនិតដែលមានសុខភាពល្អនិងមាននិរន្តរភាព អនុញ្ញាតឱ្យពួកគេដឹកនាំជីវិតខ្លួនឯងបានប្រសើរ។

៣. សមត្ថភាពផ្សព្វផ្សាយ

ប្រសិន​យើងមិនល្បីដល់ស្រទាប់អតិថិជន តើមានលុយមកពីណាទ្រង់ទ្រង់ជីវិតរស់នៅនិងទ្រទ្រង់ការសិក្សាស្រាវជ្រាវ?បើយើងខ្ចិលឬមិនងប់ងល់នឹងការអភិវឌ្ឍន៍ផ្ទាល់ខ្លួនទេ មុនឬក្រោយគង់​ជួបការលំបាកក្នុងឧស្សាហកម្មនេះ ព្រោះ​គេត្រូវការ​តែអ្នកចេះពិតៗនឹងមានចរិតវិជ្ជមាន​។

៤. អាចក្លាយជាគ្រូបង្វឹកក្នុងវិស័យជាក់លាក់

ការជួយមនុស្សឱ្យមានទំនុកចិត្តលើខ្លួនឯង ឬការបង្វឹកឪពុកម្តាយសម័យ​ថ្មីអំពីរបៀប​ផ្តល់ដំបូន្មានដល់កូនៗ និងរក្សាទំនាក់ទំនងជាមួយ​ពួកគេ ណែនាំ CEO ក្មេងៗ វិធីសាស្ត្រ​ជុំរុញទឹកចិត្តបុគ្គលិក ដំណោះស្រាយជាមួយមនុស្ស​អវិជ្ជមាន​។ល។​ គឺមានច្រើនដែលយើងអាចជ្រើសយកមកសិក្សាច្បាស់លាស់​ដូចពាក្យចាស់ថា «ចេះដប់មិនស្មើប្រសប់មួយ«។

ជំនាញ​ដែលកំពុង​ត្រូវការគ្រូបង្វឹកជាខ្លាំងរួមមាន​៖

  • គ្រូបង្វឹកផ្នែក​បង្កើត​អាជីវកម្ម
  • ការបង្វឹកពង្រឹង​ក្រុមគ្រួសារ និងទំនាក់ទំនង
  • ការបង្វឹកផ្នែក​និយាយជាសាធារណៈ
  • ការបង្វឹកអាជីពនីមួយៗ​
  • ការបង្វឹកសុខភាពផ្លូវចិត្ត
  • ការបង្វឹករំហូរ​ផ្នែកហិរញ្ញវត្ថុ
  • ការបង្វឹកសិក្សាស្រាជ្រាវវិទ្យាសាស្រ្ត
  • ការបង្វឹកខាងវិញ្ញាណ និងចិត្ត​
  • ការហ្វឹកហាត់សុខភាព និងកាយសម្បទា ។ល។

ការ​ចេះ​ធ្វើដែលមិនកុហកបោកប្រាស់ នឹងជួយលក់សេវាកម្មបង្វិលនេះទៅដល់អតិថិជន​ណាដែល​កំពុង​ត្រូវការជំនាញក្នុងវិស័យជាក់លាក់ណាមួយ ឬដើម្បីគាំទ្រ​ដល់ដំណើរការផ្លាស់ប្តូរនៃជីវិតរបស់ពួកគេ។

៥. ការប្រើប្រាស់ធនធានសិក្សា

ប្រសិនបើអ្នកមិនដែលទទួលបានការបណ្តុះបណ្តាលជាគ្រូបង្វឹកអាចចាប់ផ្តើមដំណើរដំបូង​ដោយស្វែងរកធនធានសិក្សាផ្សេងៗគ្នាដែលចាំបាច់ ជាពីផតខាស់សំឡេង ជា​វីដេអូ អាចជាសំណៅឯកសារឬ​សៀវភៅ លិងប្លក់ មានប្រភពព័ត៌មានច្បាស់ៗ។ ឧទាហរណ៍វគ្គសិក្សាខ្លីតាមអ៊ិនធរណេត គឺជាជំហានឈានមុខគេមួយសម្រាប់អាជីពនេះ ហើយវេទិកាអប់រំតាមអ៊ិនធរណេតវគ្គសិក្សាខ្លីៗ​តាមឃ្លីប អាចជាកន្លែងដ៏ល្អដើម្បីចាប់ផ្តើម។

៦. រឹងមាំសមជាគ្រូបង្វឹកបំណិនជីវិត

នៅប្រទេសភាគច្រើនការបង្វឹកបំណិនជីវិតនិងជំនាញ​ទន់​មិនត្រូវបានកំណត់ត្រូវការវិញ្ញាបនប័ត្រឬអាជ្ញាប័ណ្ណទេ ប៉ុន្តែព័ត៌មានផ្ទាល់ខ្លួននិងបុគ្គលិកលក្ខណៈរបស់យើងសំខាន់ណាស់។ គេត្រូវការតែមនុស្ស​ដែលមានកេរ្តិ៍ឈ្មោះល្អ និងមានបទពិសោធន៍ជួយមនុស្ស​បានច្រើនជាក់ស្តែង ដោយការនិយាយ​តគ្នា។


អត្ថបទទាក់ទង

តើអ្វីជាភាពខុសគ្នារវាងគ្រូបង្វឹក អ្នកពិគ្រោះយោបល់ ទីប្រឹក្សា ឬ អ្នកណែនាំ?

Leave a Reply

Your email address will not be published.