វិធីសាស្រ្តទាំង ៦ ដើម្បីពង្រឹងវប្បធម៌ក្រុមហ៊ុនរបស់អ្នក

វប្បធម៍ គឺជាកន្សោមនៃចំណេះដឹងដែលបានមកជាទ្រព្យ ហើយដែលនាំឲ្យយើងមានគំនិតរីកដុះដាលអភិវឌ្ឍឆ្ពោះទៅរកការចេះប្រៀបធៀបពិចារណា វិនិច្ឆ័យ និងមានចំណូលចិត្តទៅលើអ្វីមួយដូចជា អំនាន ឬវិចិត្រ ឬវិចិត្រកម្មជាដើម ហើយវប្បធម៍តែងតែមានទំនាក់ទំនងជាមួយនឹងចំណេះដឹង អរិយធម៍ និងមានអន្តរកម្មរវាងការអប់រំជាដើម។ បើយោងតាមវចនានុក្រមខ្មែរ វប្បធម៌ គឺជាការផ្សាំបណ្ដុះចំណេះវិជ្ជា និងប្រាជ្ញាស្មារតីឲ្យបានលូតលាស់ចម្រើន ដោយវិទ្យាសាស្រ្ត ឬដោយសិល្បៈផ្សេងៗជាដើម។

ផលិតផល ទីផ្សារ និងការលក់ មានសារៈសំខាន់ណាស់សម្រាប់ក្រុមហ៊ុនទាំងមូល ប៉ុន្តែទ្រព្យសម្បត្តិដ៏មាន​តម្លៃបំផុតរបស់អ្នក គឺជាមនុស្សដែលកំពុងតែធ្វើការឱ្យអ្នកទៅវិញទេ។ ប្រសិនបើបុគ្គលិករបស់អ្នកមិនមានចិត្តចង់ធ្វើការទេ នោះអង្គភាពរបស់អ្នកប្រហែលជាមិនទទួលបានជោគជ័យឡើយ។

ការបង្កើតវប្បធម៌កន្លែងការងារ នឹងជួយអ្នកក្នុងការទំនាក់ទំនង និងរក្សាបុគ្គលិកជាន់ខ្ពស់បាន មិនថាអាជីវកម្មរបស់អ្នកធ្វើអ្វីនោះទេ។

១. ដាក់ចេញនូវឋានានុក្រម

លោក ហ្គូអែល (Goel) បាននិយាយថា គោលនយោបាយថ្មីដែលតឹងរឹង អាចនឹងធ្វើឱ្យការងារធ្លាក់ចុះ។ វាដូចជាដាក់អន្ទាក់បុគ្គលិកអញ្ចឹង ដែលប្រធានភាគច្រើនមិនបានគិតពីបញ្ហានេះទេ ដែលជាការបង្កើតនូវបរិយាកាសស្ថិតនៅក្នុងការគំរាមកំហែង និងដាក់កំហិតក្នុងការចែករំលែកនូវគំនិត។

២. ដោះស្រាយជម្លោះភ្លាមៗ

អ្នកស្រី Wekelo បានផ្តល់យោបល់ថា ការដោះស្រាយជម្លោះដោយផ្ទាល់ដោយបើកចំហរ និងភ្លាមៗ គឺជាវិធីសាស្ត្រមួយដ៏ល្អបំផុតសម្រាប់ក្រុមហ៊ុន។

អ្នកស្រីបាននិយាយថា “ពេលមានបញ្ហាកើតឡើងនៅក្នុងក្រុមរបស់អ្នក សូមចាំថា រាល់បញ្ហាទាំងអស់ គឺជាឱកាសមួយដើម្បីធ្វើការផ្លាស់ប្តូរក្នុងភាពវិជ្ជមាន” “ចូរទទួលយកអ្វីៗគ្រប់យ៉ាងជាការរៀនសូត្រអំពីឱកាស ហើយធ្វើការជាមួយបុគ្គលិករបស់អ្នកអំពីវិធីសាស្រ្តក្នុងការកែលម្អជាជាងរុញពួកគាត់ឱ្យធ្លាក់ចុះ និងធ្វើឱ្យពួកគាត់មានអារម្មណ៍ថាកាន់តែអាក្រក់។”

៣. ផ្តល់អំណាច និងទំនុកចិត្ត

នៅពេលដែលអ្នកក្លាយជាអ្នកដឹកនាំអាជីវកម្មម្នាក់ ភាគច្រើននៅក្នុងអង្គការនេះ អ្នកមិនអាចមើលឃើញទេ។ លោក ហ្គូអែល (Goel) បានណែនាំដល់អ្នកដឹកនាំ ក្នុងការពង្រឹង និងផ្ដល់ទំនុកចិត្តដល់ក្រុមរបស់ពួកគាត់ ដើម្បីធ្វើការសម្រេចចិត្តត្រឹមត្រូវ។ ហើយអត្ថប្រយោជន៍នៃការទុកចិត្ត និងការផ្តល់អំណាចដល់អ្នកដទៃ គឺផ្ដល់នូវទំនួលខុសត្រូវច្រើនជាងការប្រឈមនឹងហានិភ័យនៃកំហុសឆ្គង។

៤. ផ្តល់ជូននូវភាពបត់បែន

គ្រីស្ទៀន បានេយ៍ (Christine Barney) ដែលជានាយកប្រតិបត្តិនៃផ្នែកទំនាក់ទំនងរបស់ Rbb បាននិយាយថា នៅពេលបុគ្គលិករបស់អ្នកមានអារម្មណ៍តុល្យភាពរវាងការងារ និងសកម្មភាពដទៃទៀត នោះពួកគេនឹងពេញចិត្ត មានការលើកទឹកចិត្តបន្ថែម មានសុភមង្គល និងមានសុខភាពល្អទៀតផង។

និយោជក គួរផ្តល់នូវឱកាសការងារដែលអាចបត់បែនបានដូចជាពេលវេលាធ្វើការ និងចំនួនថ្ងៃនៃការបំពេញការងារ។ លោក ស្សរ (Shaw) បាននិយាយថា មិនថានៅក្នុងការងារផ្លូវការ ឬតំណែងរបស់អ្នកមិនមានលទ្ធភាពក្នុងការបត់បែនក៏ដោយ និយោជកនៅតែអាចបង្កើនតុល្យភាពការងារបានដែរ នេះគឺអាចរួមបញ្ចូលទាំងការអនុញ្ញាតឱ្យបុគ្គលិកចាកចេញពីការប្តេជ្ញាចិត្តក្នុងគ្រួសារដោយផ្តល់ជូននូវសម្លៀកបំពាក់ ឬលើកទឹកចិត្តឱ្យមានការឈប់សម្រាកក្នុងថ្ងៃកំណើតជាដើម។

៥. លើកទឹកចិត្តដល់ការទំនាក់ទំនងក្នុងក្រុម

លោកស្រី វេកេឡូ (Wekelo) បាននិយាយថា ការរួមគ្នាក្នុងការកាត់បន្ថយភាពតានតឹង នឹងកសាងទំនាក់ទំនងកាន់តែស្និទ្ធស្នាលដែលជំរុញឱ្យមានការងារជាក្រុម និងបំពេញការងារប្រកបដោយការពេញចិត្ត។

លោកស្រីបានមានប្រសាសន៍ថា “ព្រឹត្តិការណ៍ទាំងនេះ គឺជាវិធីដ៏ល្អមួយសម្រាប់ភាពជាអ្នកដឹកនាំ ដើម្បីបង្ហាញពីការគាំទ្ររបស់ពួកគាត់ចំពោះវប្បធម៌ដែលផ្តល់អាទិភាពដល់សុខុមាលភាពសម្រាប់បុគ្គលិកម្នាក់ៗ។”

៦. មានវប្បធម៌ជារួម

លោកស្រី បានេយ៍ (Barney) បានមានប្រសាសន៍ថា “អង្គភាពជាច្រើន មានវប្បធម៌មួយសម្រាប់ប្រតិបត្តិការការងារ និងមួយទៀតសម្រាប់ឋានៈ និងឯកសារ។” “វប្បធម៌ គឺពិតជាលើកទឹកចិត្តដល់កិច្ចសហការ និងបង្កើនផលិតភាព ដែលក្រុមហ៊ុនទាំងមូលត្រូវស្ថិតនៅលើជំហរតែមួយ និងធ្វើការក្នុងគោលការណ៍ដូចគ្នា។”

លោកស្រី បានបន្តទៀតថា “ដើម្បីលើកកម្ពស់វប្បធម៌របស់ក្រុមហ៊ុន សូមសួរថាតើអ្វីដែលពួកគាត់ចូលចិត្តបំផុត និងអ្វីដែលពួកគាត់មិនចូលចិត្តបំផុតអំពីក្រុមហ៊ុន។” “ចម្លើយរបស់ពួកគាត់ អាចជួយអ្នកក្នុងការពង្រឹងភាពវិជ្ជមាន និងស្វែងរកដំណោះស្រាយសម្រាប់អវិជ្ជមានរបស់ក្រុមហ៊ុនបានផងដែរ។”

សរុបសេក្ដីមក ការបង្កើននូវវប្បធម៌ក្នុងការងាររបស់ក្រុមហ៊ុន មានសារៈសំខាន់ណាស់ ដើម្បីធ្វើឱ្យក្រុមហ៊ុនទទួលបាននូវភាពជោគជ័យ ព្រោះមិនមែនមានតែម្នាក់ ឬពីរនាក់នោះទេ ដែលអាចធ្វើឱ្យការងារនោះដំណើរបានល្អគឺត្រូវពឹងផ្អែកលើការសហការរបស់បុគ្គលិកទាំងអស់។


អត្ថបទទាក់ទង

កត្តាសំខាន់ៗចំនួន ១១ ដែលអាចធ្វើឱ្យបរិយាកាសនៅកន្លែងការងារ​រីករាយ​

 

Leave a Reply

Your email address will not be published.