លក្ខណៈសម្បត្តិទាំង ៩ ដែលអ្នកដឹកនាំល្អគ្រប់រូបគួរមាន
អ្នកដឹកនាំ គឹជាបុគ្គលដ៏សំខាន់ក្នុងការចង្អុលបង្ហាញផ្លូវ ជាអ្នកអភិវឌ្ឍន៍ អ្នកផ្លាស់ប្តូរ ឬដឹកនាំអ្នកក្រោមបង្គាប់ ឬអ្នកដើរតាមឲ្យត្រងត្រាប់ និងអនុវត្តតាម ឆ្ពោះទៅរកការសម្រេចគោលដៅរួមមួយ។ ភាពជាអ្នកដឹកនាំ គឺសំដៅលើបុគ្គលដែលមានឥទ្ធិពលក្នុងការគ្រប់គ្រង និងចាត់ចែងកិច្ចការ ព្រមទាំងបង្កើតយុទ្ធសាស្ត្រ ដើម្បីឲ្យអ្នកក្រោមបង្គាប់អនុត្តន៍តាមប្រកបដោយប្រសិទ្ធផល និងប្រសិទ្ធភាពនៃការងារ។
បើមានគំនិតល្អហើយ អ្នកក៏ត្រូវមានក្រុមមួយ ដែលអាចធ្វើឲ្យគំនិតនោះលេចចេញជារូបរាង នៅក្នុងជីវិតពិត នោះវាជាជំហានដំបូង ក្នុងការការវិនិយោគលើអាជីវកម្មឲ្យទទួលបានជោគជ័យ។ ចំណែកឯសមត្ថភាពក្នុងការអនុវត្តគំនិតឲ្យបានជោគជ័យ គឺជាការបែងចែកការស្រមើលស្រមៃដាច់ដោយឡែកពីភាពពិតនៃសហគ្រិនភាព។
ទោះបីជាអ្នកមើលឃើញខ្លួនអ្នកបែបណាក៏ដោយ ទោះបីជាអ្នកមានអាយុប៉ុន្មានក៏ដោយ ដរាបណាអ្នកបានជួលបុគ្គលិកជាលើកទីមួយ នោះមានន័យថាអ្នកបានឈានជំហានទីមួយនៃការក្លាយជាអ្នកដឹកនាំ ដែលពោរពេញដោយថាមពល។
នៅពេលដែលប្រាក់អ្នកមានចំនួនតិចតួច កម្រិតសម្ពាធខ្ពស់ ហើយចក្ខុវិស័យចំពោះភាពជោគជ័យមិនកើតឡើងដូចដែលអ្នកគិត នោះអារម្មណ៍ទាំងនោះនឹងងាយគ្រប់គ្រងលើខ្លួនអ្នកបាន ហើយក៏ដូចជា ក្រុមអ្នកផងដែរ។
សូមដកដង្ហើមឲ្យស្រួល ទប់អារម្មណ៍ខ្លួនឯង និងរម្លឹកខ្លួនអ្នកថា អ្នកជាអ្នកដឹកនាំ ហើយអ្នកចង់ក្លាយជាអ្នកដឹកនាំដ៏ល្អ។ ខាងក្រោមនេះ គឺជាគុណភាពមួយចំនួនដែលអ្នកដឹកនាំល្អគ្រប់រូបគួរមាន និងរៀនបង្កើនគុណភាពទាំងនេះឲ្យបានខ្ពស់។
១. ទំនុកចិត្ត
អាចមានថ្ងៃមួយណាមួយនាពេលអនាគត ដែលក្រុមហ៊ុនរបស់អ្នកចួបប្រទះនឹងបញ្ហា ហើយគ្រប់យ៉ាងមិនដំណើរតាមអ្វីដែលបានគ្រោងទុក។ នេះជាការពិតចំពោះអាជីវកម្ម មិនថាខ្នាតធំ មធ្យម ឬតូចទេ ហើយចំណុចដែលសំខាន់បំផុតមិនមែនជាការតក់ស្លុតទេ។ ផ្នែកមួយនៃការងាររបស់អ្នកក្នុងនាមជាអ្នកដឹកនាំម្នាក់ គឺការពន្លត់ភ្លើង និងរក្សាទំនុកចិត្តរបស់ក្រុមការងារ។
សូមរក្សាកម្រិតនៃភាពជឿជាក់របស់អ្នក និងបញ្ជាក់ឲ្យមនុស្សគ្រប់រូបដឹងថា ឧបសគ្គ គឺរឿងធម្មជាតិ ហើយអ្វីដែលសំខាន់គឺការផ្តោតលើគោលដៅដែលកាន់តែធំ។ ក្នុងនាមជាអ្នកដឹកនាំ តាមរយៈការសម្រួលអារម្មណ៍ និងការមានទំនុកចិត្ត អ្នកនឹងជួយរក្សាទឹកចិត្តក្រុមការងារឲ្យនៅដូចដើម។
ប្រសិនបើអ្នកមិនអាចសម្រួលអារម្មណ៍ខ្លួនឯងបានទេ នោះក្រុមការងាររបស់អ្នកនឹងទទួលយកអារម្មណ៍បែបនោះពីអ្នក។ គោលបំណងចម្បង គឺធ្វើឲ្យអ្នកគ្រប់គ្នាបន្តធ្វើការ និងដំណើរការទៅមុខជានិច្ច។
២. ការប្រាស្រ័យទាក់ទង
ការស្គាល់អំពីអ្វីដែលអ្នកចង់សម្រេចបាន អាចមានភាពច្បាស់លាស់នៅក្នុងខួរក្បាលរបស់អ្នក ប៉ុន្តែប្រសិនបើអ្នកព្យាយាមពន្យល់វាទៅកាន់អ្នកដទៃ ហើយចម្លើយតបមកវិញគឺគេមិនយល់អ្វីទាំងអស់ នោះអ្នកដឹងថាវាមានបញ្ហា។
ប្រសិនបើអ្នកធ្លាប់មានបទពិសោធន៍បែបនេះ នោះអ្នកអាចមានបំណងផ្តោតការយកចិត្តទុកដាក់ទៅលើការពង្រឹងជំនាញក្នុងការប្រាស្រ័យទាក់ទង។ លទ្ធភាពក្នុងការបរិយាយយ៉ាងច្បាស់លាស់ និងចំចំណុចអំពីអ្វីដែលអ្នកចង់សម្រេចបាន គឺមានសារសំខាន់យ៉ាងខ្លាំង។
ប្រសិនបើអ្នកមិនអាចធ្វើឲ្យក្រុមការងារ មានការពាក់ព័ន្ធនឹងចក្ខុវិស័យរបស់អ្នកបានទេនោះអ្នកទាំងអស់គ្នា នឹងមិនអាចធ្វើការងារ ឆ្ពោះទៅកាន់គោលដៅតែមួយបានឡើយ។
ទាំងការបណ្តុះបណ្តាលសមាជិកថ្មី និងទាំងការបង្កើតបរិយាកាសការងារប្រកបដោយផលិតភាព សុទ្ធតែត្រូវពឹងផ្អែកលើបន្ទាត់ទំនាក់ទំនងដ៏ល្អ។ទោះបីជាការទំនាក់ទំនងនោះ ជជែកវែកញែកជាមួយបុគ្គលិករបស់អ្នកជារៀងរាល់ថ្ងៃក៏ដោយការធ្វើឲ្យខ្លួនអ្នក មានភាពទំនេរក្នុងការពិភាក្សាអំពីបញ្ហារវាងការិយាល័យជាច្រើននៅក្នុងអង្គភាពរបស់អ្នកគឺសំខាន់។
ក្រុមការងាររបស់អ្នកនឹងរៀនទុកចិត្ត និងពឹងផ្អែកលើអ្នកហើយពួកគេនឹងកាត់បន្ថយភាពរារែក ក្នុងការខិតខំធ្វើការងារកាន់តែខ្លាំង។
ទឹកចិត្តមានការផ្សារភ្ជាប់ទៅនឹងផលិតភាពហើយវាគឺជាកិច្ចការរបស់អ្នកក្នុងនាមជាអ្នកដឹកនាំក្រុមក្នុងការបញ្ចូលថាមពលវិជ្ជមានទៅក្នុងចិត្តរបស់ពួកគេ។ ការលើកទឹកចិត្តឲ្យក្រុមការងាររបស់អ្នកសើចជំនួសឲ្យការយំ នៅពេលដែលពួកគេមានកំហុស។ប្រសិនបើអ្នកបន្តរកឃើញភាពរីករាយនៅក្នុងការលំបាកបរិយាកាសការងាររបស់អ្នកនឹងក្លាយជាសប្បាយរីករាយ និង មានផាសុខភាពជាកន្លែងដែលបុគ្គលិករបស់អ្នកចង់ធ្វើការមិនមែនជាកន្លែងដែលបុគ្គលិករបស់អ្នកមកធ្វើការដោយភាពភ័យខ្លាចនោះទេ។
ស្វែករកការបង្កើតការនិយាយលេងសើចជាមួយក្រុមការងាររបស់អ្នកនិងលើកទឹកចិត្តឲ្យមានការកិច្ចពិភាក្សាផ្ទាល់ខ្លួនអំពីគម្រោងនិងការដើរកំសាន្តនាចុងសប្តាហ៍។ការសម្រាកពីការងាររយៈពេលខ្លីទាំងនេះហើយដែលធ្វើឲ្យជួយរក្សាកម្រិតផលិតភាពឲ្យនៅតែមានកម្រិតខ្ពស់និងរក្សាទឹកចិត្តរបស់បុគ្គលិកបានកាន់តែល្អ។
៣. ភាពស្មោះត្រង់
ទោះបីជាផែនការរបស់អ្នក គោរពតាមក្រមសីលធម៌យ៉ាងណាក៏ដោយនៅពេលដែលមានទំនួលខុសត្រូវចំពោះមនុស្សមួយក្រុមសារៈសំខាន់របស់វាក្នុងការបង្កើនតម្លៃនៃភាពជាអ្នកដឹកនាំគឺ កាន់តែខ្លាំងក្លា។អាជីវកម្មអ្នក និងបុគ្គលិកនៅក្នុងអាជីវកម្មនេះ គឺជាការឆ្លុះបញ្ចាំងអំពីខ្លួនអ្នកហើយប្រសិនបើយកភាពស្មោះត្រង់ និងអាកប្បកិរិយាប្រកបដោយក្រមសីលធម៌ជាគុណតម្លៃដ៏សំខាន់នោះ ក្រុមរបស់អ្នកនឹងដើរតាមអ្នក។
៤. ឥរិយាបថវិជ្ជមាន
អ្នកមានបំណងបន្តជំរុញទឹកចិត្តក្រុមការងារដើម្បីទៅកាន់ភាពជោគជ័យជាបន្តបន្ទាប់ក្នុងក្រុមហ៊ុននិងបន្តផ្តល់ថាមពលដល់ពួកគេ។ ទោះបីជាសំដៅដល់ការផ្តល់នំចំណី កាហ្វេដំបូន្មានអំពីទំនាក់ទំនង ឬសូម្បីតែការពិសារស្រាបៀរម្តងម្កាលនៅក្នុងការិយាល័យក៏ដោយចូរចងចាំថា អ្នកគ្រប់គ្នានៅក្នុងក្រុម ការងារ គឺជាមនុស្ស។
ចូររក្សាបរិយាកាសដែលមានតុល្យភាពល្អរវាងផលិតភាពនិងភាពរីករាយ។ ប្រសិនបើក្រុមការងារ របស់អ្នកមានអារម្មណ៍រីករាយ និងមានសុទិដ្ឋិនិយម នោះពួកគេនឹងមិនប្រកាន់ធ្វើការបន្ថែមម៉ោងដើម្បីបញ្ចប់របាយការណ៍មួយឬលះបង់ការធ្វើការងារដ៏ល្អបំផុតរបស់ពួកគេដើម្បីម៉ាកសញ្ញានោះទេ។
៥. សមត្ថភាពក្នុងផ្ទេរសិទ្ធិអំណាច
វាមានសារៈសំខាន់ក្នុងការចងចាំថាការទុកចិត្តក្រុមដែលកំពុងធ្វើការងារជាមួយនឹងគំនិតរបស់អ្នក គឺជាសញ្ញាមួយនៃកម្លាំងមិនមែនជាភាពទន់ខ្សោយឡើយ។ ការផ្ទេរសិទ្ធិអំណាចការងារ ទៅឲ្យផ្នែកដែលសមស្រប គឺជាជំនាញដ៏សំខាន់បំផុតមួយដែលអ្នកអាចអភិវឌ្ឍខ្លួនអ្នក ក៏ដូចជាធ្វើឲ្យអាជីវកម្មរបស់អ្នកមានភាពរីកចម្រើន។
អ៊ីមែល និងការងារនឹងចាប់ផ្តើមមានចំនួនកើនឡើង គដូចជាភ្នំ ហើយប្រសិនបើកាន់តែបន្ទាបខ្លួនអ្នកឲ្យទាបដើម្បីទប់ទល់នឹងទម្ងន់ភ្នំនោះ គុណភាពនៃការងាររបស់អ្នក នឹងកាន់តែធ្លាក់ចុះហើយអ្នកនឹងសម្រេចបានលទ្ធផលកាន់តែតិច។
ចំណុចសំខាន់ក្នុងការផ្ទេរសិទ្ធិអំណាច គឺសម្គាល់អំពីភាពខ្លាំងនៃក្រុមការងារនិងទាញយកប្រយោជន៍ ពីភាពខ្លាំងទាំងនោះ។ស្វែងរកអ្វីដែលសមាជិកម្នាក់ៗនៃក្រុមការងាររបស់អ្នក ចូលចិត្តធ្វើជាងគេ។
ឱកាស គឺប្រសិនបើពួកគេរកឃើញការងារ ដែលពួកគេកាន់តែចូលចិត្តធ្វើនោះពួកគេទំនងជានឹង ផ្តោតចិត្តគំនិត និងខិតខំប្រឹងប្រែង ធ្វើការងារនោះកាន់តែខ្លាំង។ចំណុចនេះមិនត្រឹមតែបញ្ជាក់ឲ្យក្រុមការងាររបស់អ្នកដឹងថា អ្នកទុកចិត្តនិងជឿជាក់លើពួកគេប៉ុណ្ណោះទេប៉ុន្តែវានឹងធ្វើឲ្យអ្នកមានពេលទំនេរកាន់តែច្រើន សម្រាប់ចំណាយទៅលើការងារ ដែលមានកម្រិតខ្ពស់ជាងនេះដែលមិនគួរធ្វើការផ្ទេរសិទ្ធិអំណាចឡើយ។ វាបង្កើតតុល្យភាពដ៏ល្អមួយប៉ុន្តែវាគឺជាតុល្យភាពមួយដែលនឹងជះឥទ្ធិពលយ៉ាងខ្លាំងក្លាទៅលើផលិតភាពនៃអាជីវកម្មរបស់អ្នក។
៦. ការប្តេជ្ញាចិត្ត
ប្រសិនបើអ្នករំពឹងថា ក្រុមការងាររបស់អ្នកនឹងខិតខំប្រឹងប្រែងធ្វើការនិងសម្រេចបាននូវសមិទ្ធផលដែលមានគុណភាពល្អនោះ អ្នកត្រូវដឹកនាំដោយប្រើសកម្មភាព។ “គ្មានការជំរុញទឹកចិត្តមួយណាមានកម្លាំងជំរុញខ្លាំងជាង ការឃើញចៅហ្វាយនាយរបស់ខ្លួន ធ្វើការប្រកៀកស្មាធ្វើការងារជាមួយអ្នកទេ”ឡើយ ដែលនេះបង្ហាញថា ការខិតខំធ្វើការងារ ត្រូវបានធ្វើឡើងដោយអ្នកធ្វើការនៅគ្រប់កម្រិតទាំងអស់។
តាមរយៈការបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់អ្នកចំពោះក្រុមហ៊ុននិងតួនាទីរបស់អ្នក អ្នកនឹងមិនត្រឹមតែទទួលបានមកវិញ នូវការគោរពពីក្រុមការងារប៉ុណ្ណោះទេប៉ុន្តែអ្នកថែមទាំងបញ្ជាក់ថា ថាមពល នៃការខិតខំប្រឹងប្រែងធ្វើការ គឺមានដូចៗគ្នា ក្នុងចំណោមបុគ្គលិកទាំងអស់។វាមានសារៈសំខាន់ណាស់ ក្នុងការបង្ហាញការប្តេជ្ញាចិត្ត មិនត្រឹមតែចំពោះការងារ នៅក្នុងដៃប៉ុណ្ណោះទេប៉ុន្តែថែមទាំងចំពោះ ការសន្យា ផងដែរ។
ប្រសិនបើអ្នកសន្យាថា នឹងរៀបចំពិធីជប់លៀងនាថ្ងៃឈប់សម្រាកមួយឬផ្តល់ការឧបត្ថម្ភសម្រាប់ថ្ងៃសុក្រ នារដូវក្តៅ ចូររក្សាពាក្យសម្តីរបស់អ្នក។ អ្នកចង់បង្កើតកេរ្តិ៍ឈ្មោះមួយដែលមិនត្រឹមតែសម្រាប់ការខិតខំ ប្រឹងប្រែងធ្វើការប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានការទទួលស្គាល់ថាជាអ្នកដឹកនាំដែលមានសុក្រិតភាព។
នៅពេលដែលអ្នកបានទទួលការគោរពពីក្រុមការងារពួកគេទំនងជានឹងខិតខំប្រឹងប្រែងធ្វើការងារប្រកបដោយគុណភាព ក្នុងបរិមាណដែលច្រើនបំផុតតាមដែលពួកគេអាចធ្វើបាន។
៧. សមត្ថភាពក្នុងការបំផុសគំនិត
ការបង្កើតអាជីវកម្ម តែងតែរួមបញ្ចូលការទស្សន៍ទាយជាមុនបន្តិចបន្តួចជាពិសេសនៅដំណាក់កាលដំបូងនៃការចាប់ផ្តើម។ ការបំផុសគំនិតក្រុមរបស់អ្នក ឲ្យមើលឃើញចក្ខុវិស័យនៃភាពជោគជ័យដែលនឹងចូលមកដល់ គឺជារឿងសំខាន់។ ធ្វើឲ្យក្រុមការងាររបស់អ្នកមានអារម្មណ៍ថាពួកគេបានបណ្តាក់ទុកនៅក្នុងការសម្រេចសមិទ្ធផលនានារបស់ក្រុមហ៊ុន។
សមត្ថភាពក្នុងការបំផុសគំនិតក្រុមការងាររបស់អ្នកគឺអស្ចារ្យ ដោយអ្នកត្រូវផ្តោតលើគោលដៅនាពេលអនាគតប៉ុន្តែការផ្តោតលើបញ្ហាបច្ចុប្បន្នក៏មានសារៈសំខាន់ផងដែរ។នៅពេលដែលជួបប្រទះនឹងការលំបាកនៅក្នុងការងារ កម្លាំងចិត្តក្នុងការធ្វើការនឹងធ្លាក់ចុះហើយកម្រិតនៃថាមពលក៏ចុះខ្សោយ ផងដែរ ចូរទទួលស្គាល់ថាអ្នករាល់គ្នាត្រូវការសម្រាកម្តងម្កាល។ ទទួលស្គាល់ការងារដែលអ្នករាល់គ្នា បានប្តេជ្ញាបានរួមចំណែកធ្វើ និងកោតសរសើរក្រុមការងារ ចំពោះការខិតខំប្រឹងប្រែងរបស់ពួកគេ។
វាគឺជាការងាររបស់អ្នកក្នុងការរក្សាស្មារតីក្រុមឲ្យនៅតែខ្ពស់ ហើយវាចាប់ផ្តើមពី ការកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងធ្វើការងាររបស់ពួកគេ។
៨. គំនិតច្នៃប្រតិដ្ឋ
ការសម្រេចចិត្តមួយចំនួនតែងតែមិនមានភាពដាច់ស្រេចឡើយ។អ្នកអាចត្រូវបានបង្ខំឲ្យចេញឆ្ងាយពីផ្លួវដែលអ្នកបានកំណត់ ហើយធ្វើការសម្រេចចិត្ត ដោយមិនបានត្រៀមខ្លួនជាមុន។នេះគឺជាចំណុចដែលគំនិតច្នៃប្រឌិតរបស់អ្នក នឹងបញ្ជាក់ថាវាមានសារៈសំខាន់។
វាគឺនៅក្នុងអំឡុងពេលនៃស្ថានភាពសំខាន់ៗទាំងនេះហើយដែលក្រុមការងារនឹងមកជួបអ្នក ដើម្បីស្នើសុំ ការណែនាំហើយអ្នកអាចត្រូវបង្ខំឲ្យធ្វើការសម្រេចចិត្តបន្ទាន់មួយ។ ក្នុងនាមជាអ្នកដឹកនាំម្នាក់វាមានសារៈសំខាន់ ដែលអ្នកត្រូវរៀនគិតប្រកបដោយគំនិតច្នៃប្រឌិត ហើយធ្វើការជ្រើសរើស រវាងជម្រើសអាក្រក់ៗទាំងពីរថាតើមួយណាជាជម្រើសដ៏ល្អបំផុត។
ចូរកុំជ្រើសរើសយកជម្រើសទីមួយភ្លាមៗឬជម្រើសដែលអ្នកអាចធ្វើទៅបាន ដោយងាយស្រួលបំផុត ពេលខ្លះ វាជារឿងដ៏ល្អបំផុតក្នុងការគិតអំពីបញ្ហាទាំងនេះឲ្យបានច្រើនដង និងងាកទៅស្នើសុំការណែនាំ ពីក្រុមការងាររបស់អ្នក។
តាមរយៈការប្រើប្រាស់ជម្រើសទាំងអស់មុនពេលធ្វើការសម្រេចចិត្តដ៏ប្រញាប់ប្រញាល់ តាមធម្មតាអ្នកនឹងអាចឈានទៅដល់ការធ្វើសេចក្តីសន្និដ្ឋានចុងក្រោយ ដែលអ្នកចង់ឈានទៅដល់។
៩. អព្ភន្តរញ្ញាណ (សមត្ថភាពក្នុងការយល់ដឹងដោយមិនបាច់ពិចារណា)
នៅពេលដឹកនាំមនុស្សមួយក្រុមតាមរយៈខ្សែទឹកដែលមិនស្គាល់ពុំមានផែនទីដែលបង្ហាញផ្លូវដែលអ្នកត្រូវដើរឡើយ គ្រប់យ៉ាងមិនប្រាកដ ហើយនៅពេលហានិភ័យកាន់តែខ្ពស់សម្ពាធក៏កាន់តែខ្ពស់ដែរ។ នោះគឺជាចំណុចដែលត្រូវប្រើប្រាស់សមត្ថភាព ក្នុងការយល់ដឹងអ្វីៗដោយមិនបាច់ពិចារណាដែលអ្នកមានពីធម្មជាតិ។
ការណែនាំក្រុមការងារ តាមរយៈដំណើរការនៃការងារពីមួយថ្ងៃទៅមួយថ្ងៃអាចមានភាពអន់ខ្សោយ ទៅតាមការប្រើប្រាស់ផ្នែកវិទ្យាសាស្រ្ត ប៉ុន្តែនៅពេលដែលរឿងដែល មិនបានរំពឹងទុកជាមុនកើតឡើងឬនៅពេលដែលអ្នក ត្រូវបង្ខំឲ្យស្ថិតនៅក្នុងសេណារីយ៉ូថ្មីមួយ ក្រុមការងាររបស់អ្នក នឹងមករកអ្នកដើម្បីស្នើសុំការណែនាំ។
ការងាកទៅសម្លឹងមើលបទពិសោធន៍ពីអតីតកាលគឺជាការឆ្លុះបញ្ចាំងដ៏ល្អមួយ ដូចជាអ្នកកំពុងស្វែងរក ទីប្រឹក្សា ដើម្បីស្នើសុំការគាំទ្រផងដែរ។ទោះបីជាយ៉ាងណាក៏ដោយ នៅចុងក្រោយ ការសម្រេចចិត្តដ៏ល្អ ហើយពិបាកនឹងអាស្រ័យលើអ្នក អ្នកនឹងត្រូវសម្រេចចិត្តហើយអ្នកនឹងត្រូវពឹងផ្អែក លើសភាវគតិរបស់អ្នកសម្រាប់ស្វែងរកចម្លើយ។
ការរៀនទុកចិត្តលើខ្លួនឯងគឺជាសំខាន់ ដូចដែលក្រុមការងាររបស់អ្នក រៀនទុកចិត្តអ្នកដែរ។
អត្ថបទទាក់ទង
មូលហេតុសំខាន់ៗចំនួន ៥ ដែលធ្វើឲ្យនិយោជិតចាកចេញទៅធ្វើការនៅកន្លែងផ្សេង