ប្រភេទនៃបុគ្គលិកទាំង ៥ ដែលពិបាកក្នុងការគ្រប់គ្រង

ក្រុមហ៊ុនជាច្រើននៅមានបញ្ហាក្នុងការគ្រប់គ្រងបុគ្គលិកដើម្បីដំណើរល្អតាមរយៈការផ្តល់សេវាល្អ និងមានគុណភាពទៅដល់អតិថិជន។ អ្នកដែលធ្លាប់ឆ្លងកាត់បទពិសោធន៏ជាអ្នកដឹកនាំ ពិតជាដឹងថានឹងមានបញ្ហាជាច្រើនដែលត្រូវប្រឈមមុខជារៀងរាល់ថ្ងៃក្នុងការងារ និងការគ្រប់គ្រងនិយោជិតរបស់ខ្លួនផងដែរ។

យើងជឿជាក់ថា បុគ្គលិកទាំងអស់ ពិតជាខិតខំឲ្យអស់ពីសមត្ថភាពរបស់ពួកគេ ដើម្បីសម្រេចការងារដែលអ្នកដឹកនាំបានកំណត់ឲ្យ ប៉ុន្តែហេតុអ្វីបានជាបុគ្គលិកមួយចំនួនធ្វើឲ្យមានភាពពិបាកនៅកន្លែងធ្វើការ? ខាងក្រោមនេះជាប្រភេទនៃបុគ្គលិកទាំង ៥ ដែលពិបាកក្នុងការគ្រប់គ្រង៖ 

១. គេចវេសការងារ

បុគ្គលិកប្រភេទនេះ ជាមនុស្សដែលតែងមានទំនោរអ្វីមួយដែលធ្វើឲ្យពួកគេទៅធ្វើការមិនដែលទាន់ពេល ហើយចេញពីធ្វើការមុនម៉ោង។ ជាទូទៅ ជារៀងរាល់ថ្ងៃច័ន្ទ និងសុក្រ តែងតែទូរស័ព្ទប្រាប់ថាឈឺ មិនអាចទៅធ្វើការបាន។ បុគ្គលិកទាំងអស់ មានពេលសម្រាប់ឈប់សម្រាកនាពេលមានជំងឺ ជាហេតុធ្វើអ្នកដឹកនាំមានការសង្ស័យថាបុគ្គលិកនោះឈឺពិតមែនឬអត់។ មានបុគ្គលិកមួយចំនួនដែលតែងតែមិនទៅធ្វើការដោយហេតុផលផ្សេងៗ។​ បុគ្គលិកនេះ កំពុងតែធ្វើឲ្យបុគ្គលិកដទៃទៀតមានការពិបាក ដោយសារពួកគេមិនអាចទុកចិត្តបាននោះទេ។

២. ទាមទារផលប្រយោជន៏

ពួកគេតែងតែគិតថា ពួកគេគួរតែទទួលបានរង្វាន់ពីការមកធ្វើការបានទៀងទាត់ ក្រៅពីប្រាក់ខែ។ ហើយក៏តែងតែរអ៊ូថាប្រាក់លើកទឺកចិត្តមិនគ្រប់គ្រាន់ ហើយចង់ឲ្យក្រុមហ៊ុនមានកម្មវិធីជប់លៀង និង ដំណើរកំសាន្តផ្សេងៗឲ្យបានច្រើន។

៣. ល្អមុខអាក្រក់ក្រោយខ្នង

អ្នកមិនត្រូវនៅស្ងៀមចំពោះបុគ្គលិកប្រភេទនេះទេ ដោយមានហេតុផលជាច្រើន។ បុគ្គលិកប្រភេទនេះ បំផ្លាញសិទ្ធអំណាចរបស់អ្នក ធ្វើជាសត្រូវរបស់អ្នកដោយស្ងាត់ៗ ហើយនឹងបំផ្លាញអ្នកនៅពេលដែលគេមានឱកាស។ បុគ្គលិកបែបនេះ នឹងផ្តល់ការពិបាកដល់ការបំពេញការងាររបស់អ្នក ដោយសារតែអ្នកត្រូវតែចាំមើលការធ្វើការរបស់គេជានិច្ច។ ការចំណាយពេលវេលា​ និង​ការខិតខំដែលជាប់ទាក់ទងនឹងការគ្រប់គ្រងបុគ្គលិកប្រភេទនេះ នឹងធ្វើឲ្យពួកគេក្លាយជាបុគ្គលិកមិនល្អដែលអ្នកមាន។

៤. តាំងខ្លួនជាអ្នកចេះ

បុគ្គលិកបែបនេះ ល្អមិនបានពាក់កណ្តាលការដែល​ពួកគាត់ចង់ឲ្យអ្នកផ្សេងទៀតមានការជឿជាក់លើគាត់ ហើយមើលរំលងពីកំហុសរបស់គាត់នោះទេ។ វាជាអំនួតពីធម្មជាតិ ប៉ុន្តែការពិតគាត់ជាមនុស្សដែលបង្កើតបញ្ហា។ បុគ្គលិកបែបនេះ នឹងធ្វើឲ្យមានការខ្ជះខ្ជាយពេលវេលាជាច្រើន ហើយក៏អាចធ្វើឲ្យប៉ះពាល់ដល់សីលធម៌នៅក្នុងក្រុមហ៊ុនទាំងមូលផងដែរ។

៥. គ្មានទំនួលខុសត្រូវ

បុគ្គលិកប្រភេទនេះ ខ្វះការទទួលខុសត្រូវចំពោះការងាររបស់ខ្លួន ហើយធ្វើការងារតិចតួចបំផុតតាមដែលអាចគេចបាន។ អ្នកមិនបាច់ពឺងពាក់លើពួកគេនោះទេ​ ពួកគេមិនដែលយកចិត្តទុកដាក់ចំពោះអ្វីដែលពួកគេកំពុងធ្វើទេ។ លើសពីនេះទៀត ពួកគេនឹងមានបញ្ហាជាក់ស្តែងជាច្រើន ហើយក៏បោះបង់ចោលការងារបានយ៉ាងងាយ។

ហេតុអ្វីបានជាអ្នកដឹកនាំទាំងអស់ត្រូវយកទុកដាក់ចំពោះបុគ្គលិកពិបាកទាំងនេះ? ជួនកាល អ្នកត្រូវយកចិត្តទុកដាក់ចំពោះអាកប្បកិរិយារបស់ពួកគេ ពីព្រោះថាជំនាញការងាររបស់ពួកគេមិនអាចជំនួសបានទេ។

អ្នកជាអ្នកដឹកនាំម្នាក់ ដូច្នេះអ្នកត្រូវតែផ្លាស់ប្តូរ ហើយជ្រើសរើសបុគ្គលិកដែលមានសមត្ថភាពគ្រប់គ្រាន់។​​


អត្ថបទទាក់ទង

វិធីសាស្រ្ត ៧ យ៉ាងដែលអាចលើកទឹកចិត្តបុគ្គលិកឱ្យខិតខំធ្វើការ

Leave a Reply

Your email address will not be published. Required fields are marked *