ជំនាញសំខាន់ៗចំនួន ៤ សម្រាប់អ្នកគ្រប់គ្រង

ការគ្រប់គ្រង គឺគ្រងឲ្យគ្រប់ គ្រប់ឲ្យនៅក្នុងម្លង គ្រងឲ្យនៅក្នុងម្លប់។ វា (Management) គឺជាដំណើរការនៃការប្រើប្រាស់ធនធានទាំងឡាយនៅក្នុងអង្គភាពឲ្យទទួលបានជោគជ័យដល់អង្គភាព ដោយមានការធ្វើផែនការ (Planning) ការចាត់តាំង (Organizing) ការដឹកនាំ (Leading) និងការត្រួតពិនិត្យ (Controlling) ឬអាចហៅកាត់ថា P.O.L.C ។

អ្នកគ្រប់គ្រង (Manager) គឺជាបុគ្គលដែលមានសិទ្ធិសម្រេចចិត្តក្នុងការប្រើធនធានរបស់អង្គភាព និងជាបុគ្គលដែលធ្វើការពាក់ព័ន្ធនឹងមុខងារសំខាន់ៗដូចជា កាធ្វើផែនការ ការរៀបចំចាត់ចែង ការដឹកនាំ និងការត្រួតពិនិត្យនូវរាល់សកម្មភាពនានា ដើម្បីធ្វើឱ្យសម្រេចគោលដៅរបស់អង្គភាពនោះ។ អ្នកគ្រប់គ្រង ត្រូវគេចាត់ទុកជាមនុស្សដ៏សំខាន់នៅក្នុងអង្គភាព ដែលចាំបាច់ត្រូវមានសមត្ថភាព និងភាពឈ្លាសវៃក្នុងការដឹកនាំអង្គភាពឆ្ពោះទៅរកគោលដៅដែលបានកំណត់។ ដើម្បីបង្កើនប្រសិទ្ធភាពការងារ អ្នកគ្រប់គ្រងត្រូវបែងចែកទៅតាមកម្រិតស្របតាមសេចក្ដីត្រូវការ និងទំហំជាក់ស្ដែងរបស់អង្គភាពនីមួយៗ ហើយជាទូទៅអ្នកគ្រប់គ្រងត្រូវគេបែងចែកជាបីកម្រិតដែលរួមមាន អ្នកគ្រប់គ្រងកម្រិតកំពូល/កម្រិតខ្ពស់ (Top Manager) អ្នកគ្រប់គ្រងកម្រិតកណ្តាល (Middle Manager) និងអ្នកគ្រប់គ្រងកម្រិតទាប (Lower Manager) ។

ការងាររបស់អ្នកគ្រប់គ្រងមានច្រើន និងស្មុគស្មាញ ដូច្នេះហើយខាងក្រោមនេះជាជំនាញសំខាន់ៗដែលអ្នកគ្រប់គ្រងត្រូវមាន៖

ជំនាញខាងគំនិត (Conceptual Skills)

 • សមត្ថភាពក្នុងការប្រើប្រាស់ព័ត៌មានដើម្បីដោះស្រាយបញ្ហាអាជីវកម្ម
 • ការកំណត់អត្តសញ្ញាណឱកាសសម្រាប់នវានុវត្តន៍
 • ការស្គាល់នូវតំបន់បញ្ហា និងការអនុវត្តដំណោះស្រាយ
 • ការជ្រើសរើសព័ត៌មានសំខាន់ៗពីទិន្នន័យច្រើន
 • ការយល់ដឹងអំពីការប្រើប្រាស់បច្ចេកវិទ្យាអាជីវកម្ម
 • ការយល់ដឹងអំពីគំរូអាជីវកម្មរបស់អង្គភាព

ជំនាញ​ប្រាស្រ័យទាក់ទង (Comunication Skills)

 • សមត្ថភាពក្នុងការបំប្លែងគំនិតទៅជាពាក្យ និងសកម្មភាព
 • ភាពជឿជាក់ក្នុងចំណោមមិត្តរួមការងារ អ្នកមានឋានៈស្មើគ្នា និងអ្នកក្រោមបង្គាប់
 • ស្តាប់ និងសួរសំណួរ
 • ជំនាញធ្វើបទបង្ហាញ និងទម្រង់នៃការនិយាយ
 • ជំនាញធ្វើបទបង្ហាញ ទម្រង់សរសេរ និង/ឬក្រាហ្វិក

ជំនាញប្រសិទ្ធភាព (Effectiveness Skills)

 • ការរួមចំណែកដល់បេសកកម្មសាជីវកម្ម/គោលបំណងរបស់នាយកដ្ឋាន
 • ការ​ផ្តោ​ត​អារម្មណ៍​​អតិថិជន
 • ការធ្វើពហុកិច្ចការ៖ ការធ្វើកិច្ចការច្រើនស្របគ្នា
 • ជំនាញចរចា
 • ការ​គ្រប់គ្រង​គម្រោង
 • ការពិនិត្យមើលប្រតិបត្តិការ និងការអនុវត្តការកែលម្អ
 • ការកំណត់ និងការរក្សាបាននូវស្តង់ដាការអនុវត្តទាំងខាងក្នុង និងខាងក្រៅ
 • ការកំណត់អាទិភាពសម្រាប់ការយកចិត្តទុកដាក់ និងសកម្មភាព
 • ការគ្រប់គ្រង​ពេលវេលា

ជំនាញ​អន្តរបុគ្គល (Interpersonal Skills)

 • ជំនាញបង្វឹក និងណែនាំ
 • ជំនាញភាពចម្រុះ៖ ការធ្វើការជាមួយមនុស្ស និងវប្បធម៌ចម្រុះ
 • ការបង្កើតបណ្តាញទំនាក់ទំនងនៅខាងក្នុងអង្គភាព
 • ការបង្កើតបណ្តាញទំនាក់ទំនងនៅខាងក្រៅអង្គភាព
 • ការធ្វើការជាក្រុម កិច្ចសហប្រតិបត្តិការ និងការប្តេជ្ញាចិត្ត

យើងសូមណែនាំសៀវភៅ ការគ្រប់គ្រង និងអភិវឌ្ឍស្ថាប័ន (១២ មេរៀន ដើម្បីឈានទៅរកភាពជោគជ័យរបស់ស្ថាប័ន)

សម្រាប់ការជាវ ឬព៍ត៌មានបន្ថែម៖ ០៩៦ ២៧០ ៦៥៦៥ (តេលេក្រាម)


អត្ថបទទាក់ទង

តើការប្រឹក្សាយោបល់ផ្នែកធនធានមនុស្សគឺជាអ្វី?

 

Leave a Reply

Your email address will not be published. Required fields are marked *