ច្បាប់ឥទ្ធិពលនៃភាពជាអ្នកដឹកនាំ

ភាពជាអ្នកដឹកនាំ គឺឥទ្ធិពល។ លោក ម៉ាក់ស្វែល (John C. Maxwell) បានចង្អុលបង្ហាញរឿងមួយអំពីរាជវង្សានុវង្សអង់គ្លេស ជាមួយនឹងកាលៈទេសៈទាំងឡាយដែលពួកគេមិនអាចប្រមូលផ្តុំការចាប់អារម្មណ៍ពីមហាជន តែម្ចាស់ក្សត្រី ដាយអាណា ហាក់ដូចជាទទួលបានដោយមានលក្ខណៈជាធម្មជាតិ។ ទ្រង់បានភ្ជាប់ទំនាក់ទំនងជាមួយប្រជាជន។ ទ្រង់ធ្លាប់ធ្វើជាគ្រូបង្រៀននៅមតេយ្យ ទ្រង់ពិតជាយកចិត្តទុកដាក់ដល់ប្រជាជន និងចិញ្ចឹមបីបាច់ប្រជាជន ដូចជាអំណាចរបស់ទ្រង់ដែរ។ ទ្រង់បានកសាងទំនាក់ទំនងជាមួយអ្នកនយោបាយ និងប្រមុខរដ្ឋ ហើយជាអ្នកជំរុញ ឬអ្នកនាំពាក្យសម្រាប់ការរៃអង្គាសថវិកាលើបុព្វហេតុមនុស្សធម៌ជាច្រើន។ ការស្រាវជ្រាវពីជំងឺអេដស៍ និងរោគឃ្លង់ គឺជាបុព្វហេតុដែលគួរឱ្យកត់សម្គាល់។ ទ្រង់បានចួបជាមួយសមាជិកនៃរដ្ឋបាលលោកស្រី គ្លីនតុន ដើម្បីទទួលបានការគាំទ្រ សម្រាប់សន្និសីទអូស្លូ ដែលហាមប្រាមគ្រាប់មីន និងដាក់បញ្ហាលើរបៀបវារៈពិភពលោក។ ទ្រង់បានបាត់បង់មុខតំណែង ប៉ុន្តែឥទ្ធិពលរបស់ទ្រង់នៅតែបន្តមាន ខណៈពេលដែលឥទ្ឋិពលគ្រួសាររាជវង្សបានធ្លាក់ចុះ។ កម្មវិធីបុណ្យសពរបស់ទ្រង់ ត្រូវបានចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ និងវិទ្យុប៊ីប៊ីស៊ី ហើយត្រូវបានបកប្រែជា ៤៤ ភាសា ដល់ទស្សនិកជនចំនួន ២,៥០០,០០០,០០០ នាក់។ គ្មាននរណាម្នាក់និយាយសំដៅលើទ្រង់ជាអ្នកដឹកនាំទេ តែនោះជាអ្វីដែលទ្រង់បានធ្វើយ៉ាងអស្ចារ្យជាទីបំផុត។

រឿងតំណាលតគ្នាដែលថាភាពជាអ្នកដឹកនាំ គឺនិយាយអំពីការគ្រប់គ្រង សហគ្រិនភាពនិយម ចំណេះដឹង ភាពជាអ្នកត្រួសត្រាយផ្លូវ និងតួនាទី ប៉ុន្តែជាការពិត វានិយាយអំពីឥទ្ធិពល។ ប្រសិនបើអ្នកគិតថាអ្នកជាអ្នកដឹកនាំ ប៉ុន្តែគ្មាននរណាម្នាក់កំពុងដើរតាមអ្នកទេ អ្នកកំពុងតែដើរចេញលើផ្លូវមិនច្បាស់លាស់។ ភាពជាអ្នកដឹកនាំ គឺឥទ្ធិពល។

ប្រែសម្រួលពីសៀវភៅ The 21 Irrefutable Laws of Leadership


អត្ថបទទាក់ទង

ទម្លាប់ចំនួន ៧ របស់មនុស្សដែលមានភាពជាអ្នកដឹកនាំពីកំណើត

 

Leave a Reply

Your email address will not be published. Required fields are marked *