ច្បាប់ទាំង ៤ ដែលជួយបង្កើនឥទ្ឋិពលប្រកបដោយប្រសិទ្ឋភាព

ឥទ្ធិ (ឥត-ធិ) នាមសព្ទ ( បា. ; សំ. ឫទ្ធិ ) ឫទ្ធិ គឺសេចក្ដីសម្រេច; សេចក្តីចម្រើន; ដំណើរកើតការ; អានុភាព, អំណាច, អានុភាពដ៏ស័ក្ដិសិទ្ធិឬជាក់ស្ដែង; អស្ចារ្យ; អានុភាពក្រៃលែងជាងធម្មតា… ។ ឥទ្ធិពល ( –ពល់) កម្លាំងនៃឫទ្ធិ ។ ឥទ្ធិមន្ត ( –ម៉ន់) ដែលមានឫទ្ធិឬអ្នកមានឫទ្ធិ ( ឫទ្ធិម័ត ); បើស្ត្រីជា ឥទ្ធិមតី ឬឥទ្ធិមន្តី ។ ឥទ្ធិលាភ ការបានឫទ្ធិ, ការសម្រេចឫទ្ធិ ។ល។ ( ម. ព. ឫទ្ធិ ទៀតផង ) ។

ឥទ្ធិពល​គឺជា​អំណាច ឬ​កម្លាំង​ដែលមាន​អានុភាព​ទៅ​អ្វីមួយ ឬ​ទៅលើ​មនុស្ស។ អ្វីមួយ​ដែល​អាចមាន​ឥទ្ធិពល អាចជា​មនុស្ស ឬអ្វី​មួយ ដូចជា ប្រពៃណី ទំនៀមទម្លាប់ ជំនឿ សាសនា ច្បាប់​រដ្ឋ អំណាច​នយោបាយ គោលការណ៍ រប​កក​គំហើញ​ខាង​វិទ្យាសាស្ត្រ បច្ចេកវិទ្យា ការបង្កើត​ថ្មី ទ្រឹស្ដី មនោគមវិជ្ជា ទេពកោសល្យ សង្គ្រាម អាវុធយុទ្ធភណ្ឌ លុយ និង​កត្តាផ្សេងៗជាច្រើន​ទៀត។   

ជា​ទូទៅ​ មនុស្ស​គ្រប់គ្នា​ តែង​តែង​ចង់​បង្ហាញ​​ឥទ្ធិពល​របស់​ខ្លួន​ទៅ​កាន់​អ្នក​ជុំ​វិញ​ខ្លួន​ឲ្យ​គេ​កោតសរសើរ​ជាដើម។ ​ប៉ុន្តែ​បើ​សិន​ជា​យើង​មាន​អំណាច​ មាន​គ្រប់យ៉ាង​ តែ​បើ​ខ្វះ​ការ​បង្កើន​​ឥទ្ធិពល ​ក៏​មិន​អាច​ទាក់ទាញ​មនុស្ស​គ្រប់គ្នា​ឲ្យ​ងាក​មក​ចូលចិត្ត​យើង​ដែរ។

ខាងក្រោមនេះ យើងនឹង​បង្ហាញ​ជូន​ពី​ច្បាប់​ទាំង ៤ នៃ​ការ​ដាំ​ដុះ​ឥទ្ធិពល​លើ​អ្នក​ដទៃឲ្យឆាប់មាន​ប្រសិទ្ធភាព៖​

១. ស្តាប់

ស្ដាប់ ( កិ. ) ប្រុង​ត្រចៀក​ទទួល​ចាំ​ឮ : ស្ដាប់​ធម៌, ស្ដាប់​ភ្លេង ។ ទទួល​ឱវាទ ត្រងត្រាប់, យក​ពាក្យ, យក​សម្ដី, ទទួល​ធ្វើ​តាម : ស្ដាប់​ពាក្យ​ប្រដៅ, ស្ដី​មិន​ស្ដាប់ ។ ជឿ​ស្ដាប់ ស្ដាប់​ហើយ​ជឿ​តាម, ទទួល​ប្រតិបត្តិ​តាម ។ ស្ដែងស្ដាប់ (ម. ព. ស្ដែង) ។

“ការ​ផ្លាស់ប្ដូរ​ កើត​ឡើង​ដោយ​ការ​ស្ដាប់ ​បន្ទាប់មក​ចាប់ផ្ដើម​ការ​សន្ទនា​ជាមួយ​មនុស្ស​ដែល​កំពុង​ធ្វើអ្វី​ដែល​អ្នក​មិន​ជឿ​ថា​ត្រឹមត្រូវ។ ” Jane Goodall

យើង​អាច​ទទួល​បាន​អ្វី​គ្រប់យ៉ាង​ដែល​យើង​ចង់​បាន​ ប៉ុន្តែ​មិន​មែន​ជាមួយ​វិធីសាស្ត្រ​ឈូសឆាយ​ទេ។ ដូចគ្នា​នេះ​ដែរ​ នៅ​ពេល​យើង​ស្ដាប់​ដៃគូ​ឬ​មិត្ត​រួម​ការងារ ​គេ​នឹង​មាន​អារម្មណ៍​ថា​យើង​​បាន​ឲ្យ​តម្លៃ​គេ។ ហើយ​នៅ​ពេល​យើង​​និយាយ​ ពួកគេ​ក៏​ស្ដាប់​យើង​ដូចគ្នា។

ការ​ស្ដាប់​មិន​ត្រឹម​តែ​បង្កើត​ការ​ទទួល​ប៉ុណ្ណោះ​ទេ វា​ក៏​បាន​ជួយ​យើង​ឱ្យ​រក​ឃើញ​នូវ​អ្វី​ដែល​មនុស្ស​ម្នាក់​ចង់​បាន។

២. សិទ្ធិ​អំណាច

“ភាព​ជា​អ្នកដឹកនាំ គឺ​ជា​ឥទ្ធិពល។” John C. Maxwell

គ្រប់គ្នា​តែង​ធ្វើ​តាម​មនុស្ស​ម្នាក់​ដែល​យើង​យល់​ថា​ជា​អ្នក​មាន​អំណាច។ ដូច​គ្នា​ដែរ​ ប្រសិនបើ​យើង​ជា​អ្នកដឹកនាំ​មួយ​រូប​ ហើយ​ចង់​បញ្ចេញ​សិទ្ធ​អំណាច​ យើង​មិន​ចាំបាច់​ស្លៀក​ឯកសណ្ឋាន​ដើម្បី​មាន​ឥទ្ធិពល​លើ​អ្នក​ដទៃ (ទោះបី​ជា​ឈុត​ទាំងនោះ​ជួយ​ក៏​ដោយ) ។

ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា​ ភ្នាក់ងារ​អចលនៈ​ទ្រព្យ​ អាច​បង្កើន​អាជីវកម្ម​របស់​ពួកគេ​បាន ១៥% ដោយ​គ្រាន់​តែ​ប្រាប់​អ្នក​ទទួល​ភ្ញៀវ​អំពី​អ្នក​ជំនាញ ​អំពី​គុណវុឌ្ឍិ​របស់​ភ្នាក់ងារ​ មុន​នឹង​ផ្ទេរ​អតិថិជន​ទៅ​ភ្នាក់ងារ។

យើង​ក៏​អាច​ធ្វើ​ដូចគ្នា​ ​ដោយ​បង្ហាញ​សក្ខីកម្ម​នៅ​លើ​គេហទំព័រ​ ឬ​សម្ភារៈ​ទីផ្សារ​ ព្យួរ​វិញ្ញាបនបត្រ​នៅ​ក្នុង​ការិយាល័យ​ ឬ​ស្វែងរក​ការ​យល់ព្រម​ពី​អ្នក​ល្បីល្បាញ។

ទោះបី​ជា​យើង​ខ្វះ​សិទ្ធិ​អំណាច​ពិតប្រាកដ​ក៏​ដោយ ​តែ​យើង​អាច​មាន​គម្រោង​លើ​រឿង​ទាំង​នោះ​​ ដោយ​ការនិយាយ​ប្រកបដោយ​ទំនុក​ចិត្ត។

៣. ស្វែងយល់​ពី​លទ្ធផល

“អ្នក​មិន​អាច​ឈាន​ដល់​គោលដៅ​ដែល​មិន​អាច​មើល​ឃើញ​ទេ​ ហើយ​ក៏​មិន​អាច​មើល​ឃើញ​គោលដៅ​ដែល​អ្នក​មិន​មាន​ដែរ។” – Zig Ziglar

ច្បាប់​ទី​មួយ​នៃ​ការ​ដាំ​ដុះ​ឥទ្ធិពល​គឺ៖ ដឹង​ច្បាស់​នូវ​អ្វី​ដែល​យើង​ចង់​ឲ្យ​អ្នកដទៃ​ធ្វើ។ យើង​ព្យាយាម​មាន​ឥទ្ធិពល​លើ​ស្ថានភាព​រាប់​រយ​ជា​រៀងរាល់ថ្ងៃ ​ហើយ​នៅ​ពេល​យើង​ទទួល​បាន​អ្វី​ដែល​យើង​ចង់​បាន​ ហើយ ​យើង​បែរ​ជា​​ងឿងឆ្ងល់​ថា​ហេតុអ្វី​បាន​ជា​យើង​នៅ​តែ​មិន​សប្បាយចិត្ត​ដដែល។ នោះ​ដោយសារ​តែ​យើង​មានអំណាច​ តែ​ខ្វះ​ការ​ស្វែងយល់​ពី​លទ្ធផល​អ្នក​ជុំវិញ​ខ្លួន។

៤. ចូលចិត្ត

នេះ​ជា​ច្បាប់​នៃ​ភាព​ងាយ​ស្រួល៖ “អ្នក​ពិតជា​មនុស្ស​ដែល​ល្អ​បំផុត។” Michelle Tillis Lederman

លោក​បណ្ឌិត​ Robert Cialdini បាន​ចំណាយ​ឥទ្ធិពល​ស្រាវជ្រាវ​ពេញ​មួយ​ជីវិត ​ហើយ​បាន​រក​ឃើញ​ថា​ ការ​ចូលចិត្ត ​​គឺ​ជា​គន្លឹះ​មួយ​ក្នុង​ការ​បង្កើត​ឥទ្ធិពល។ យើង​ចូលចិត្ត​មនុស្ស​ដែល​ដូច​យើង ​ឬ​ចង់​នៅ​ក្បែរ​មនុស្ស​ដែល​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ល្អ។ វិធី​សាមញ្ញ​​មួយ ​គឺ​ផ្ដល់​ការ​សរសើរ​ដល់​មនុស្ស​នោះ។ ប៉ុន្តែ​ត្រូវ​សរសើរ​ចេញពី​ចិត្ត​ និង​ភាព​ស្មោះត្រង់​ពិតប្រាកដ។ ធ្វើ​ឱ្យ​មនុស្ស​ចូលចិត្ត​យើង​តាម​វិធី​នេះ​ ហើយ​ឥទ្ធិពល​របស់​យើង​នឹង​កើន​ឡើង​មិនខាន។

ឥទ្ធិពល​ជះ​ពី​មនុស្ស​ចាស់​ទៅ​ក្មេង ពី​អ្នក​ជំនាន់​មុន​ទៅ​ជំនាន់​ក្រោយ ពី​អ្នកចេះដឹង​ទៅ​អ្នក​ល្ងង់ ពី​អ្នកមាន​ទៅ​អ្នកក្រ ពី​ប្រទេស​ធំ​ទៅ​ប្រទេស​តូច…។ល។ ឥទ្ធិពល អាច​ល្អ​ផង និង​អាក្រក់​ផង អាស្រ័យ​លើស​ភាព​ខាង​សីលធម៌​ និង​ផលប៉ះពាល់​របស់​វា។ អាស្រ័យហេតុនេះ អ្នកមាន​ឥទ្ធិពល ឬ​អ្នក​ជះឥទ្ធិពល​គួរ​បង្កើត​ឥទ្ធិពល​យ៉ាងណា​ដើម្បី ឱ្យ​អ្នកទទួល​ផលប៉ះពាល់ ឬ​សង្គម​ទទួលបាន​ការរីកចម្រើន និង សុខដុមរមនា។


អត្ថបទទាក់ទង

ការធ្វើបដិវត្តរង្វាស់សមិទ្ឋកម្មជាមួយ KPIs ថ្មី៖ KPIs សម្រាប់មនុស្ស!

Leave a Reply

Your email address will not be published. Required fields are marked *