ចំណុចសំខាន់ៗទាំង៥ របស់អ្នកគ្រប់គ្រងដែលធ្វើឲ្យបុគ្គលិកពេញចិត្ត

អ្នកគ្រប់គ្រង គឺជាបុគ្គលដែលត្រូវបានតែងតាំងតួនាទីក្នុងអង្គភាពមួយដែលមានអំណាចស្របច្បាប់ក្នុងការអនុវត្តមុខងារ ភារកិច្ច ការទទួលខុសត្រូវ ការត្រួតពិនិត្យ ការសម្រេចចិត្ត ការវិភាគ និងលទ្ធផល។ ជាទូទៅ អ្នកគ្រប់គ្រងជាអ្នកដែលយកចិត្តទុកដាក់ទៅលើការដោះស្រាយបញ្ហាស្មុគ្រស្មាញនានា និងផ្តោតជាចម្បងទៅលើកិច្ចការ និងផ្នែកបច្ចេកទេសរបស់អង្គភាព។

តើអ្នកគ្រប់គ្រង់ប្រភេទណាដែលអ្នកប្រាថ្នាតែងតែចង់ធ្វើការជាមួយ??? ខាងក្រោមនេះជាចំណុចសំខាន់ៗទាំង៥ របស់អ្នកគ្រប់គ្រងដែលបុគ្គលិកពេញចិត្ត៖

១. គាត់ដាក់ការងារត្រូវនឹងជំនាញបុគ្គលិករបស់គាត់

មិនមានអ្នកគ្រប់គ្រងច្រើនទេ ដែលដាក់បុគ្គលិករបស់គាត់ឲ្យត្រូវតាមជំនាញរបស់គាត់នោះទេ។ អ្នកគ្រប់គ្រងល្អគឺ គាត់ដាក់ការងារបុគ្គលិកទៅតាមជំនាញរបស់គាត់ ឬសមត្ថភាពរបស់គាត់ និងភាពស្រឡាញ់របស់គាត់ទៅលើជំនាញមួយនោះ។ អ្នកគ្រប់គ្រងនឹងស្វែងយល់ពីភាពស្រឡាញ់ និងទេពកោសល្យរបស់បុគ្គលិក ដើម្បីបង្ហាត់បង្រៀនគាត់បន្ថែមទៅលើជំនាញដែលគាត់ស្រឡាញ់ និងទេពកោសល្យរបស់គាត់។

២. គាត់តែងតែផ្ដល់មតិយោបល់ទៅលើការងារដែលយើងធ្វើ

ជាការពិតណាស់ មានអ្នកគ្រប់គ្រងមួយចំនួនតូច គាត់មិនដែលអោយ Feedback ទៅលើការងារដែលបុគ្គលិកធ្វើនោះទេ ប៉ុន្តែអ្នកគ្រប់គ្រងខ្លះ គឺគាត់ព្យាយាមឲ្យ Feedback ទោះបីជាការងារមួយនោះ បុគ្គលិកធ្វើបានល្អ ឬធ្វើមិនបានល្អក៏ដោយ។ គាត់នឹងកែតម្រូវទៅលើការងារណា ដែលបុគ្គលិកខ្វះខាត និងប្រាប់ផ្លូវ ដើម្បីតម្រង់ទិសបុគ្គលិកឲ្យចំគោលដៅដែលបុគ្គលិកបានកំណត់មក ។

៣. គាត់ជាមនុស្សដែលតែងតែស្តាប់យោបល់របស់យើង ទោះបីជាយោបល់របស់យើងអាចទទួលយកបាន ឬមិនបានក៏ដោយ

ការបញ្ចេញយោបល់របស់បុគ្គលិក​​​ គឺមានសារៈសំខាន់ណាស់ ក្នុងការកែប្រែការងារមួយនោះឲ្យបានល្អជាងមុន ឬធ្វើឲ្យក្រុមហ៊ុននឹងអាចដំណើរការល្អជាងមុន។ អ្នកគ្រប់គ្រងល្អ គឺគាត់តែងតែស្តាប់យោបល់ពីបុគ្គលិករបស់គាត់ ដោយមិនប្រកាន់ទៅលើឋានៈអ្វីនោះទេ។ គាត់នៅតែស្តាប់យោបល់របស់បុគ្គលិក ទោះបីជាគំនិតមួយនោះអាចទទួលយកបាន ឬមិនបានក៏ដោយ ឲ្យតែចេញជាគំនិតរបស់គាត់ នោះអ្នកគ្រប់គ្រងមានអារម្មណ៍ថា បុគ្គលិករបស់គាត់មានភាពក្លាហាននៅក្នុងការបញ្ចេញមតិ ដើម្បីពិភាក្សាទៅលើបញ្ហាមួយនោះ ឬទៅលើគំនិតមួយនោះ។

៤. គាត់តែងតែលើកទឹកចិត្តបុគ្គលិក

ការលើកទឹកចិត្តជារឿងមួយដ៏សំខាន់ ហើយក៏ជាអ្វីដែលមនុស្សគ្រប់គា្នចង់បាន និងចង់ស្តាប់ចេញពីមាមាត់របស់អ្នកគ្រប់គ្រងដែរ។ អ្នកគ្រប់គ្រងដែលបុគ្គលិកពេញចិត្តនោះ ទោះបីជាបុគ្គលិកមិនបានបំពេញការងារមួយនោះបានល្អឥតខ្ចោះក៏ដោយ ប៉ុន្តែគាត់នៅតែលើកទឹកចិត្តឲ្យបុគ្គលិកបន្តការងារនោះ ធ្វើយ៉ាងណាឲ្យតែបុគ្គលិកនោះខិតខំធ្វើការងារមួយនោះអោយអស់ពីសមត្ថភាព។

៥. គាត់ជាមនុស្សកំប្លែង តែគាត់ម៉ត់ចត់ទៅលើការងារ

នរណាក៏ចង់បង្កើតភាពសប្បាយនៅកន្លែងធ្វើដែរ។ អ្នកគ្រប់គ្រងអាចជាមនុស្សដែលធ្វើឲ្យគ្រប់គ្នាសប្បាយពេលនៅជិតគាត់ នោះធ្វើអោយបុគ្គលិកគិតថា គាត់មិនមានសម្ពាធក្នុងការបង្កើតទំនាក់ទំនងជាមួយគាត់ទេ ហើយវាធ្វើអោយបុគ្គលិក និងអ្នកគ្រប់គ្រងមានភាពជិតសិទ្ធជាមួយគ្នាដូចគ្រួសារអ៊ីចឹង។ មិនត្រឹមតែប៉ុណ្ណោះ គាត់លេងសើចមែន ប៉ុន្តែគាត់ម៉ត់ចត់ទៅលើការធ្វើការងាររបស់គាត់ ធ្វើយ៉ាងណាអោយការងារនោះល្អទៅតាមគោលដៅដែលគាត់បានកំណត់។


អត្ថបទទាក់ទង

៥ ជំហាន សម្រាប់មេដឹកនាំថ្មី​ ដើម្បី​បង្កើត​ក្រុម​ការងារ​ខ្លាំង​មួយ

 

Leave a Reply

Your email address will not be published. Required fields are marked *