គំរូ Gantt Chart ជា Excel ទាញយកបានដោយឥតគិតថ្លៃ

Gantt Chart គឺជាក្រាបមួយប្រភេទដែលគេនិយមប្រើនៅក្នុងការគ្រប់គ្រងគម្រោងនានា។ មិនដូចក្រាបដទៃដែលតែងតែបង្ហាញពីទិន្នន័យជាតួរលេខ Gantt Chart បង្ហាញអ្នកប្រើប្រាស់ពីសកម្មភាពការងារ និងពេលវេលា។

Gantt Chart មានផ្នែកខាងឆ្វេងជាបញ្ជីរកិច្ចការ។ ផ្នែកខាងស្តាំមានតារាងដែលបញ្ជាក់ពីពេលវេលា។ សកម្មភាពនិមួយៗត្រូវបានតាងដោយរបារមួយ ដែលទីតាំង និងប្រវែងរបារនោះបញ្ជាក់ពីកាលបរិច្ឆេទចាប់ផ្តើម រយៈពេលដែលចំណាយ និងកាលបរិច្ឆេទបញ្ចប់។

ជាមួយនឹង Gantt Chart អ្នកអាចដឹងពីពេលវេលាដែលសកម្មភាពការងារចាប់ផ្តើម និងបញ្ចប់ ព្រមទាំងរយៈពេលដែលគ្រោងទុកសម្រាប់កិច្ចការនិមួយៗ។ មិនតែប៉ុណ្ណោះអ្នកប្រើប្រាស់ក៏អាចដឹងផងដែរ ថាកិច្ចការណាខ្លះដែលនឹងត្រូវធ្វើក្នុងពេលតែមួយ ដែលជាកត្តាសំខាន់ក្នុងការគ្រប់គ្រងគម្រោងធំៗ។

ទាញយកឯកសារ៖ Agile Gantt chart


សូមណែនាំសៀវភៅ ការគ្រប់គ្រង និងអភិវឌ្ឍស្ថាប័ន (១២ មេរៀន ដើម្បីឈានទៅរកភាពជោគជ័យរបស់ស្ថាប័ន)

សម្រាប់ការជាវ ឬព័ត៌មានបន្ថែម៖ ០៩៦ ២៧០ ៦៥៦៥ (តេលេក្រាម)

Leave a Reply

Your email address will not be published. Required fields are marked *