គុណ​សម្បត្តិ​កំពូល​ទាំង​ ៣ ចំពោះការសិក្សាជំនាញគ្រប់គ្រង

ជំនាញគ្រប់គ្រង គឺជាជំនាញមួយដែលពេញ​និយ​ម​បំផុត​នៅក្នុង​ព្រះរាជាណាច​ក្រក​ម្ពុជា ក៏ដូច​ជានៅលើស​ក​ល​លោក។​ វាជាមុខ​វិជ្ជាដែលមាន​សារៈប្រយោជ​ន៍យ៉ាងសំខាន់ទាក់ទង​ទៅនឹងជីវភាពរស់នៅប្រចាំថ្ងៃរ​ប​ស់ម​នុស្សម្នាក់​ៗ​ រួម​មាន​ ការ​គ្រប់គ្រង​ខ្លួន​ឯ​ង ការ​គ្រប់គ្រង​គ្រួសារ និង​ ការ​គ្រប់គ្រង​ស​ង្គម។ ជាពិសេស​ វាអាច​ជួ​​​យ​ដ​ល់ការ​គ្រប់គ្រង​​អាជីវក​ម្មគ្រប់ប្រភេទ ការ​ប្រតិ​​ប​ត្តិ ឬ​ការ​ដឹក​នាំស្ថាប័ននានាប្រកបដោយភាពជោគជ័យ។ ​​វាផ្តោត​ទៅលើការ​រៀប​ចំរ​​ច​នាស​ម្ព័ន្ធគ្រប់គ្រង រ​បៀប​ធ្វើផែន​ការ ការ​រៀប​ចំធ​ន​ធាន (ពេលវេលា ថវិកា សម្ភារ និងមនុស្ស) ការ​ដឹក​នាំ​ប្រតិប​ត្តិ ការងារ និង​ការ​គ្រប់គ្រង​ត្រួត​ពិនិត្យផែន​ការ និង​ការ​អ​នុវ​ត្ត​ការងារ​ ព្រមទាំង​អំពីការ​ធ្វើផែន​ការ​យុទ្ធសាស្រ្ត ដើម្បីគ្រប់គ្រង​ដំណើរ​ការ និង​ការ​អ​ភិវ​ឌ្ឍអាជីវ​ក​ម្ម ឬស្ថាប័ន​ឲ្យទទួលបាន​ភាព​ជោគ​ជ័យ​។ ជំនាញ​នេះ គឺជាជ​ម្រើសដ៏ល្អស​ម្រាប់និស្សិត​ អ្នកដែលកំពុងធ្វើការ ឬអ្នកដែល​មាន​បំណ​ង​ច​ង់ក្លាយ​ខ្លួន​ជាម្ចាស់ក្រុមហ៊ុន អ្នក​គ្រប់គ្រង​ក្រុម​ហ៊ុន ប្រធាន​អ​ង្គការ ឬ​ស្ថាប័ន​ផ្សេង​ៗ​ទៀត ​ទាំង​រ​ដ្ឋ និង​ឯ​ក​ជ​ន ប្រកបដោយសមត្ថភាពវិជ្ជាជីវៈ​ខ្ពស់។

ខាងក្រោមនេះគុណ​សម្បត្តិ​កំពូល​ទាំង​បី​ ដែល​ធ្វើ​ឱ្យ​ជម្រើស​នៃ​ការ​សិក្សា​ជំនាញគ្រប់គ្រងមាន​ភាព​ទាក់​ទាញ​បំផុត៖

១. បង្កើត​ឱកាស​អភិវឌ្ឍ​អាជីព​កាន់​តែ​ប្រសើរ

ការសិក្សា​ជំនាញ​គ្រប់​គ្រង ​មានន័យ​ថា ​អ្នក​នឹង​​បាន​បណ្ដុះ​បណ្តាល​ជំនាញ​​ជា​អ្នក​ដឹកនាំ និង​វិធីសាស្ត្រ​ក្នុង​ការ​គ្រប់​គ្រង ព្រមទាំង​​ជំនាញ​​​ច្នៃ​ប្រតិដ្ឋ​ផ្សេងៗ ដែល​ធ្វើ​ឲ្យ​អ្នកមាន​ឱកាស​កាន់​តែ​ប្រសើរឡើង និង​ទទួល​បាន​តួនាទី​​​ខ្ពស់​នៅកន្លែង​ធ្វើការ​។

នេះ​ក៏​ជា​ហេតុផល​ដូច​គ្នា​​​ដែល​ធ្វើ​ឲ្យ​ជំនាញ​គ្រប់​គ្រង​នេះក្លាយ​ជា​ជម្រើស​ដ៏​ពេញ​និយម​បំផុត​ក្នុង​ការ​បន្ត​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត សម្រាប់​អ្នក​ក្នុង​អាជីព​ស្រាប់​ដែល​ចង់​អភិវឌ្ឍ​សមត្ថភាព​ដើម្បី​ឈោង​ទៅ​តំណែង​កាន់​តែ​ខ្ពស់។

២. ​សម្បូរ​ឱកាស​ការងារ​លើ​គ្រប់​វិស័យ

តួ​នាទី​ក្នុង​ការ​គ្រប់គ្រង មិន​ត្រឹម​តែ​មាន​តម្រូវ​ការ​​ខ្ពស់​ក្នុង​ទីផ្សារ​ក្នុងគ្រប់​វិស័យ​នោះ​ទេ វា​ថែម​ទាំង​ត្រូវ​បាន​គេ​ផ្តល់​តម្លៃ​ឲ្យ​ខ្លាំង​ មិនថា​ជា​អ្នក​គ្រប់​គ្រង​ស្ថាប័ន​តូច ឬ​ធំ​ឡើយ។ ចំណុច​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​អ្នក​កាន់​សញ្ញាប័ត្រ​ផ្នែក​នេះ​មាន​ភាព​ងាយ​ស្រួល​ និង​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន​ក្នុង​ជម្រើស​អាជីព​របស់​គេ​ មិន​ថា​ក្នុង​ផ្នែក​ទីផ្សារ ហិរញ្ញវត្ថុ ធនធាន​មនុស្ស​… នោះទេ សញ្ញាប័ត្រ​ផ្នែក​គ្រប់គ្រង នឹង​ជួយ​ឲ្យ​អ្នក​សម្រេច​បាននូវ​មហិច្ឆតា​ដែល​អ្នក​ចង់​ទៅ​ដល់។

៣. ធ្វើជា​ចៅហ្វាយ​ខ្លួន​ឯង

ជាមួយ​នឹងបទពិសោធន៍​ពេញ​លេញ ចំណេះដឹង និង​ជំនាញ​ដែល​អ្នក​ទទួល​បាន​ពី​ការ​សិក្សា​ជំនាញ​គ្រប់​គ្រង វា​​នឹង​ធ្វើ​ឲ្យ​​អ្នក​កាន់​តែមានភាព​ងាយ​ស្រួលក្នុង​ការ​ស្វែង​រក​ឱកាស​ចាប់​ផ្តើម គ្រប់គ្រង ចាត់ចែង និង​អភិវឌ្ឍ​អាជីវកម្ម​ផ្ទាល់​ខ្លួន​។

សូមណែនាំសៀវភៅ ការគ្រប់គ្រង និងអភិវឌ្ឍស្ថាប័ន (១២ មេរៀន ដើម្បីឈានទៅរកភាពជោគជ័យរបស់ស្ថាប័ន)

សម្រាប់ការជាវ ឬព័ត៌មានបន្ថែម៖ ០៩៦ ២៧០ ៦៥៦៥ (តេលេក្រាម)


អត្ថបទទាក់ទង

ជំនាញទន់ទាំង១៦ សម្រាប់អ្នកដឹកនាំជោគជ័យម្នាក់ក្នុងស្ថាប័ន

 

Leave a Reply

Your email address will not be published. Required fields are marked *