ខន្តីចំនួន ៨ ដែលមេដឹកនាំល្អត្រូវមាន

ខន្តី (បា.; សំ.) ( ន. ) (ខន្តិ; ក្សាន្តិ) អំណត់​អត់​ឱន, សេចក្ដី​អត់​ធន់, អត់​ទ្រាំ​នូវ​កំហឹង​និង​សេចក្ដី​ទុក្ខ​កង្វល់​ជាដើម ។

ខន្តី គឺជាសេចក្តីអត់ធន់ ជាតបៈធម៌ដ៏ក្រៃលែង ជាធម្មជាតិដ៏ឧត្តម។ បុគ្គល​ណា​ មានខន្តី​ជាកម្លាំង គឺជាបុគ្គលដ៏ប្រសើរ ជាអ្នកឈ្នះ មិនត្រឡប់ចាញ់ រមែង​សម្រេច​ប្រយោជន៍​គ្រប់​យ៉ាង​ នឹង​មានមុខ​ឆ្ពោះ​ទៅ​កាន់​ ទីរម្លត់ទុក្ខ​ គឺមគ្គ​ផល​ ព្រះ​និព្វាន​ ជា​ទីបំផុត។ ក្នុង​លោក​នេះ​ ប្រយោជន៍​អ្វី​ ក្រៃ​លេង​ជាង​ខន្តី​ មិនមានច្រើន​ឡើយ​។ អ្នកមានខន្តីជាអ្នកមានមេត្តា ជាអ្នកមានលាភ ជាអ្នកមានយស ជាអ្នកមានសេចក្តីសុខជាប្រក្រតី អ្នកមានខន្តី រមែងជាទីស្រឡាញ់ ជាទីគាប់ចិត្តនៃទេវតា និងមនុស្សទាំងឡាយ។ ខន្តី ជាេហតុជាទីតាំងនៃគុណ គឺសីលនិងសមាធិទាំងឡាយ ធម៌ទាំងឡាយជាកុសលទាំងអស់នេាះ តែងចម្រេីនដេាយសេចក្តីអត់ធន់មែនពិត។

មនុស្សដែលអាចធ្វើមេដឹកនាំដ៏ល្អ ត្រូវឈរលើខ​ន្តីនិយមជានិច្ច។ គោលខ​ន្តីសំខា​ន់ៗដែលត្រូវ​ប្រកា​ន់មាន៖

១.​ ខ​ន្តីចំពោះសេចក្តីលំ​បាក គឺការអត់ធន់ចំពោះការលំបាករបស់ការងារ មិនរុញចំពោះឧបគ្គល ការនឿយហត់ សេ​ចក្តីស្រេកឃ្លាន ​ក្តៅត្រជាក់ជាដើម។

២. ខន្តីចំពោះទុក្ខវេទនា ដូចជាការឈឺចាប់ ជំងឺតម្កាត់ ភាពសោក​សៅ ការព្រាត់ប្រាស់ របូសជាដើម។

៣. ខ​ន្តីចំពោះការឈឺចា​ប់ ដូ​ចជាការទទួលរងនូភាពអមនុស្សធម៌ ដោយត្រូវគេនិន្ទា មូលបង្កច់ ចំអក ឡកឡឺយ ប្រមាថមើលងាយ រារាំងមិនឲសំរេចកិច្ចការ

​៤.​ ខ​ន្តីចំពោះកិលេក​ ដូចជាការអត់ធន់ចំពោះអារម្មណ៍របស់យើងដែលស្រើបស្រាលខុសឆ្គង អត់ធន់ចំ​ពោះការបញ្ចូរអួតលើ់កជើង ចង់បានអ្វីមិនត្រូវតាមធម៌ ជាពិសេសអត់ធន់ចំពោះចិត្តចង់ធ្វើតាមចិត្តខ្វះការពិ​ចារណា។

៥. ខន្តីចំពោះការបដិបត្តិធម៌ គឺជាប្រតិបត្តិតាមទសពិធរាជទាំង១០ឲ្យបានត្រឹមត្រូ​វ។

៦. ខន្ត្តីចំពោះល្ងង់​ខ្លៅរបស់ខ្លួន គឺត្រូវចេះអត់ធន់ កុំបង្ខំធ្វើអ្វីដែលខ្លួនចង់បានទាំងគ្មានការសិក្សាឡើយព្រោះវានាំឲមានផលអាក្រក់។

៧. ខន្តីចំពោះអ្នកតូ​ច ឬ​អ្នកក្រោមបង្គាប់ ដើម្បីចៀសវាងការបែកបាក់សាមគ្គី។

អ្នកប្រាជ្ញបុរាណ តែងឲ្យដំណឹងថា បេីមិនខឹងទេីបហៅខន្តី ឲ្យគេឈ្នះចុះយេីងកុំខ្មាសអ្វី មិនខឹងមិនស្តីខន្តីបានយេីង។ ខន្តីជាទ្រព្យគួរគាប់ថ្កុំថ្កេីន លេីសទ្រព្យកេីតឡេីងក្នុងលេាកទាំងមូល ខន្តីជាប្ញសដុះជាបណ្តូល ខន្តីជាមូលមេធម៌ទាំងអស់។


អត្ថបទទាក់ទង

ទម្លាប់ចំនួន ៧ របស់មនុស្សដែលមានភាពជាអ្នកដឹកនាំពីកំណើត

 

Leave a Reply

Your email address will not be published. Required fields are marked *