កូនសោ​ដឹកនាំ​ចំនួន ៣​ ដើម្បី​ជួយ​គាំទ្រ​ក្រុម​របស់​អ្នក​ក្នុងពេលមានវិបត្តិ

ក្នុង​ចំណោម​រឿង​ទាំងអស់​ដែល​អ្នកដឹកនាំ​អាជីវកម្ម​បាន​រៀន​ក្នុង​កំឡុង​ពេល​នៃ​​រោគរាតត្បាត​នេះ​ គឺ​ការ​ប្រាស្រ័យ​ទាក់ទង។ ការប្រាស្រ័យទាក់ទង គឺជាមធ្យោបាយមួយដែលធ្វើឡើងដើម្បីបញ្ជូនសារ ឬព័ត៏មាន ឬគំនិតយោបល់ផ្សេងៗទៅអ្នកដទៃ ដើម្បីឲ្យគេទទួលបានសារ ឬព័ត៏មាន និងទទួលបានមកវិញនូវការឆ្លើយតប។ ក្នុងនាម​ជា​អ្នកដឹកនាំ​អាជីវកម្ម​ ក៏​អាស្រ័យ​លើ​ការ​កំណត់​សំឡេង​សម្រាប់​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​បុគ្គលិក​ និង​អ្នក​គ្រប់គ្រង​របស់​យើង​ដែរ។ នេះ​គឺ​ជា​កូនសោ​ដឹកនាំ​ចំនួន​ ៣ ដើម្បី​ជួយ​គាំទ្រ​ក្រុម​របស់​យើង​ក្នុងពេលមានវិបត្តិ៖

១. ពឹងផ្អែក​លើ​ភាព​ជា​អ្នកដឹកនាំ​ក្រុមហ៊ុន

យើង​មិន​អាច​ធ្វើ​បាន​ទាំងអស់​ទេ ​ដូច្នេះ​ត្រូវ​មាន​ការ​សន្ទនា​ច្បាស់លាស់​ជាមួយ​ថ្នាក់ដឹកនាំ​របស់​យើង​ ដែល​អាច​​ជួយ​លើកទឹកចិត្ត​ពួកគេ​ឲ្យ​បោះ​ជំហាន​ទៅមុខ​ និង​ប្រឈម​នឹង​បញ្ហា​ដែល​ក្រុមហ៊ុន​កំពុង​ប្រឈមមុខក្នុង​ពេល​មាន​វិបត្តិ​នេះ។ វិធីសាស្ត្រ​ក្រុម​នេះនឹងធានា​ថា​ បុគ្គលិក​ទាំងអស់​មាន​អារម្មណ៍​ថាពួកគេ​គឺ​ជា​ផ្នែក​មួយ​នៃ​អនាគត​របស់​ក្រុមហ៊ុន​មិនខាន​ឡើយ។

២. បង្កើត​បណ្ដាញ​ទំនាក់ទំនង​ទៀងទាត់

ក្នុង​កំឡុង​ពេល​មាន​វិបត្តិ​ ការ​ប្រាស្រ័យ​ទាក់ទង​ គឺ​ជា​អ្វី​គ្រប់យ៉ាង​ទាំងអស់។ នៅ​ក្នុង​អាជីវកម្ម​ធំៗ​ ឬ​ស្ថាប័ន ​សូម​ព្យាយាម​ធ្វើការ​ជាមួយ​ក្រុម​តូច​ៗ​ ឬ​តាម​ផ្នែក​នីមួយៗ។ លើកទឹកចិត្ត​និយោជិក​ឲ្យ​សួរ​សំណួរ​ និង​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​ តម្រូវការ​ ភាព​មិន​ច្បាស់លាស់​ និង​សម្ពាធ​គ្រួសារ ​ឬ​ការងារ។ ចូរ​បង្ហាញ​ពី​ភាព​បត់បែន ​និង​ឆន្ទៈ​របស់​យើង​ក្នុង​ការ​សម្រប​ខ្លួន​ជាមួយ​ពួកគេ​ឲ្យ​មែនទែន។

៣. បង្ហាញ​បុគ្គលិក​គ្រប់គ្នា​ពី​រឿង​ត្រូវ​យកចិត្តទុកដាក់

និយោជិត​ភាគច្រើន ​តែងតែ​ចង់​មាន​អារម្មណ៍​ថា ​ត្រូវ​បាន​គេ​ឲ្យ​តម្លៃ​ដោយ​ចៅហ្វាយ​របស់​ពួកគេ។ នេះ​ជា​រឿង​មួយ​ដែល​មាន​សារៈសំខាន់​សម្រាប់​និយោជិត​ ជាង​ប្រាក់ឈ្នួល​របស់​ពួកគេទៅទៀត។ ដូច្នេះ​ ក្នុង​កំឡុង​ពេល​មាន​វិបត្តិ​ ដើម្បី​ឲ្យ​បុគ្គលិក​ដឹង​ថា​ប្រធាន​បាន​យកចិត្តទុកដាក់​ចំពោះ​សុខុមាលភាព​របស់​ពួកគេ​ ដូចជា​គ្រួសារ​តែមួយ។ សូម​ឲ្យ​បុគ្គលិក​បាន​ដឹង​ថា​ អាជីវកម្ម​របស់​យើង​ ក៏​ចង់​ឲ្យ​ពួកគេ​មាន​អារម្មណ៍​ថា​មាន​សុវត្ថិភាព ​ហើយ​មាន​សុខភាព​ល្អ​ពេល​បំពេញ​ការងារ។ និយោជិត​របស់​យើង​គ្រប់គ្នា ​តែង​ចង់ឲ្យ​អាជីវកម្ម​​ ឬ​ស្ថាប័ន​ដែល​គេ​ធ្វើការ​ទទួល​បាន​ជោគជ័យ​។​​ សូម​ចែក​រំលែក​ជាមួយ​ពួកគេ​នូវ​ផែនការស្តា​ឡើងវិញ​របស់​យើង​ និង​ជំហាន​ដែល​យើង​កំពុង​ធ្វើ​ដើម្បី​ការ​លូតលាស់​ឡើងវិញ​ទាំងអស់​គ្នា។ ការ​ទទួល​បាន​ព័ត៌មាន​ជាក់លាក់​ នឹង​ជួយ​និយោជិកតរបស់​គ្រប់គ្នា​មាន​អារម្មណ៍​ថា ​ពួកគេ​គឺ​ជា​ផ្នែក​មួយ​នៃ​ភាព​ជោគជ័យ​របស់​ក្រុមហ៊ុន។

ជារួមមក បើគ្មានការប្រាស្រ័យទាក់ទងគ្នាដ៏មានប្រសិទ្ធភាពទេនោះ ទោះបីមានយុទ្ធសាស្ត្រដ៏ឆ្នើមបំផុត និងផែនការដឹកនាំបានល្អបំផុតយ៉ាងណាក៏ដោយ ក៏មិនអាចទទួលជោគជ័យមួយរយភាគរយបានឡើយ។

Leave a Reply

Your email address will not be published.