ការគ្រប់គ្រងដោយប្រើ ៤ Rights
ការគ្រប់គ្រង គឺដំណើរការនៃការធ្វើផែនការ ការចាត់តាំង ការដឹកនាំ និងការត្រួតពិនិត្យ ទៅលើការប្រើប្រាស់ធនធានមនុស្ស និងធនធានដទៃទៀតដើម្បីសម្រេចគោលដៅអង្គភាព។ អ្នកគ្រប់គ្រង គឺជាអ្នកអនុវត្តការងារនៅអង្គភាពមួយ ឬអង្គការចាត់តាំងមួយ ដោយរៀបចំជាប្រព័ន្ធរបស់មនុស្ស ដើម្បីសម្រេចគោលដៅជាក់លាក់មួយ។
សម័យមុនៗ យើងតែងតែបានឮពាក្យថា “Put the right man on the right job” ដែលជាចំណុចពិសេសនៃការគ្រប់គ្រងដោយការស្វែងរកមនុស្សឲ្យត្រូវនឹងការងារ។ ប៉ុន្តែក្នុងយុគបច្ចុប្បន្ននេះមានការបន្ថែមមកទៀត ៤ Rights គឺ ៖
១. Right Person
ក្នុងអង្គភាព ឬស្ថាប័ននីមួយៗ ត្រូវស្វែងរកបុគ្គលិក ដែលមានគុណភាពឲ្យចូលបម្រើការងារ មានគុណសម្បត្តិល្អ ពូកែធ្វើការងារ ហើយនឹងមានទស្សនគតិវិជ្ជមានចំពោះអង្គភាព ឬស្ថាប័នដែល ខ្លួនកំពុងបម្រើការងារ។
២. Right Competency
ស្វែងរកបុគ្គលិកដែលមានចំណេះដឹង និងសមត្ថភាពគ្រប់គ្រាន់ឲ្យចូលមកបម្រើការងារ ហើយនឹងមានការទទួលខុសត្រូវខ្ពស់ឲ្យស្របទៅនឹងទិសដៅរបស់អង្គភាព។
៣. Right Place
បុគ្គលទាំងអស់ គឺត្រូវបានអង្គភាព ឬស្ថាប័ន បញ្ជូនឲ្យទៅកន្លែងដែលសមស្រប ទៅតាមចំណេះដឹង សមត្ថភាព និងជំនាញរបស់ខ្លួន (ដាក់មនុស្សឲ្យត្រូវតាមជំនាញ) ។
៤. Right Thing
បុគ្គល ឬបុគ្គលិកទាំងនោះ បានបំពេញតួនាទីរបស់ខ្លួនតាមជំនាញ ហើយដោយមានការរៀបចំកាលវិភាគឲ្យបានច្បាស់លាស់ក្នុងការបំពេញការងារ។
អត្ថបទទាក់ទង