គតិបណ្ឌិតអំពីភាពជាអ្នកដឹកនាំ ដែលអ្នកគួរស្វែងយល់

គតិបណ្ឌិត  គឺជាគតិ​របស់​បណ្ឌិត អធ្យាស្រ័យ ឬ ប្រាជ្ញា​ញាណ​របស់​អ្នក​ប្រាជ្ញ។ អធ្យាស្រ័យល្អ ឬសុភវិនិច្ឆ័យរបស់មនុស្សដែលកើតចេញពីសមត្ថភាពនៃការប្រើប្រាស់បញ្ញាញាណ បទពិសោធន៏ និង ពុទ្ធិផ្ទាល់ខ្លួន ដើម្បីធ្វើការសម្រេចចិត្ត និងការវិនិច្ឆ័យឱ្យបានត្រឹមត្រូវ។ គតិបណ្ឌិត​មាន​បង្កប់​នូវ ​ ធាតុ​ផ្សំបួន​យ៉ាង​  ដើម្បី​ទ្រទ្រង់​ដល់​បុគ្គល​ណា​ម្នាក់​ឲ្យ​មាន​ឈ្មោះថាជន​មាន​គតិបណ្ឌិត​ពេញលក្ខណៈ។ ជន​ដែលមាន​គតិបណ្ឌិត ជា​បុគ្គល​ដែលមាន​ធាតុ​ទាំង​បួន​ក្នុង​ខ្លួន។

ខាងក្រោមនេះ ជាគតិបណ្ឌិត១៥ឃ្លា អំពីភាពជាអ្នកដឹកនាំ ដែលអ្នកអាចសិក្សាស្វែងយល់បាន៖

១. ពេលដែលអ្នកកំណត់គោលដៅ ចូរផ្តោតចំពោះតែរឿងណាមួយដែលសំខាន់បំផុត រហូតទាល់តែអ្នកធ្វើរឿងនោះបានសម្រេច។ ប្រាយអាន ត្រេស៊ី Brian Tracy

២. វាមិនអាចទៅរួចទេដែលគ្រប់ផ្លូវមានតែភាពបរាជ័យ យ៉ាងហោចណាស់ក៏មានផ្លូវមួយខ្សែដែលទទួលជោគជ័យដែរ​។ អារីស្តូត Aristotle

៣. អ្នកដែលទទួលជោគជ័យ និងមានក្តីសង្ឃឹមពេញខ្លួននោះ មិនមែនជាមនុស្សឆ្លាតលេចធ្លោលើសអ្នកដទៃទេ គ្រាន់តែជាមនុស្សដែលចេះប្រើពេលវេលាបានល្អបំផុត និងជាមនុស្សដែលព្យាយាមស្វែងរកអ្វីថ្មីៗជានិច្ចតែប៉ុណ្ណោះ។ សូក្រាត Socrates

៤. មនុស្សដែលមានក្តីស្រមៃខ្ពស់ គឺមនុស្សដែលរស់នៅយ៉ាងមានតម្លៃ។ វូលហ្វ៏ហ្គេង អាម៉ាឌឺស ម៉ូហ្សាត Wolfgang Amadeus Mozart

៥. ការបានធ្វើតាមគោលដៅដែលខ្លួនអ្នកទទួលស្គាល់ ថាជាគោលដៅអស្ចារ្យ ចាត់ទុកជាសេចក្តីសុខពិតប្រាកដសម្រាប់ជីវិត។ ចច បឺណាត ស្ហរ៏ George Bernard Shaw

៦. សេចក្តីសុខពិតប្រាកដ អាចខុសពីសេចក្តីសុខដែលយើងស្វែងរក…ចូរកុំវង្វេងផ្លូវ។ ប្លាស៏ ប៉ាស្កាល់ Blaise Pascal

៧. គ្មានអ្វីល្អឬអាក្រក់នោះទេ លើកលែងតែគំនិតដែលធ្វើឱ្យវាទៅជាបែបនោះ។ វីល្លៀម ស្ហេកស្ពៀរ William Shakespear

៨. ពេលដែលមនុស្សម្នាក់ឈប់សិក្សាស្វែងយល់ គេនឹងក្លាយជាមនុស្សចាស់ ទោះគេមានអាយុ៣០ឆ្នាំ ឬ៨០ឆ្នាំ។ ហេនរី ហ្វដ Henry Ford

៩. មនុស្សដែលនិយាយថា “លុយមិនមែនជាអ្វីៗគ្រប់យ៉ាងក្នុងជីវិត” រមែងជាមនុស្សដែលគ្មានលុយ។ ម៉ាល់ខូលម៏ ហ្វបស៏ Malcolm Forbes

១០. លុយមិនមែនជាចម្លើយសម្រាប់គ្រប់យ៉ាងទេ តែក៏ធ្វើឱ្យកើតភាពខុសប្លែកបាន។ បារ៉ាក់ អូបាម៉ា Barack Obama

១១. បើត្រូវការចំណេះដឹង ត្រូវព្យាយាមសិក្សា បើត្រូវការបញ្ញា ត្រូវខំនាំយកមកប្រើ។ ឡៅជឺ​ Lao Tzu

១២. មនុស្សទទួលផលពីគំនិតរបស់ខ្លួន គេគិតយ៉ាងណា នឹងក្លាយទៅជាមនុស្សបែបនោះ។ មហាត្មៈគន្ធី Mahatma Gandhi

១៣. ចង់ឱ្យខ្លួនឯងមានប្រាជ្ញាខ្លាំងជាងមុន វិធីដែលល្អបំផុត គឺការខ្ចីប្រាជ្ញារបស់អ្នកដទៃ។ គ្រីស្ទាន បូវី Christian N Bovee

១៤. មនុស្សទន់ខ្សោយខ្លាចគំនិតរបស់អ្នកដទៃ មនុស្សល្ងង់ខ្លៅប្រឆាំងនឹងគំនិតអ្នកដទៃ មនុស្សឆ្លាតសិក្សាគំនិតរបស់អ្នកដទៃ មនុស្សវាងវៃ ដឹកនាំគំនិតអ្នកដទៃ។ រ៉ូឡែន អេមមឺរីច Roland Emmerich

១៥. យើងមិនអាចធ្វើរឿងដ៏អស្ចារ្យបាន តែយើងអាចធ្វើរឿងតូចតាចដោយក្តីស្រលាញ់បាន។ អ្នកម្តាយ តេរ៉េសា Mother Terasa

អត្ថបទទាក់ទង

តើអ្វីជាអនុត្តរិយទាំង ៦ប្រការ អ្នកដឹកនាំត្រូវអនុវត្តតាម?

 

Leave a Reply

Your email address will not be published. Required fields are marked *