គន្លឹះ ៥ យ៉ាងដែលធ្វើឲ្យបុគ្គលិករបស់អ្នកគិតថាខ្លួនគាត់មានតម្លៃនៅកន្លែងធ្វើការ

តើអ្នកដឹងទេថា ការជុំរុញលើកទឹកចិត្ត គឺជាចំណុចសំខាន់នៃទស្សនៈគំនិត ហើយវារឹតតែសំខាន់ណាស់ទៅទៀត ដែលមនុស្សត្រូវយកចិត្តទុកដាក់បំផុតទៅលើវានោះ? ការជំរុញលើកទឹកចិត្ត គឺជាហេតុផលអរូបីមួយ ដែលយើងគួរតែមាននៅក្នុងជីវិតរបស់យើង មិនមែនក្នុងមួយពេលទេ ប៉ុន្តែសម្រាប់ជារៀងរាល់ថ្ងៃ។ 

មិនថាបុគ្គលិក ឬក៏ថ្នាក់ដឹកនាំទេ តែងតែទាមទារឲ្យមានការលើកទឹកចិត្តខ្លួនឯង និងពីមនុស្សជុំវិញខ្លួនឯងចំពោះការងាររបស់ខ្លួន។ ហើយតួនាទីរបស់អ្នកដឹកនាំ គួរតែបង្កើតឲ្យមានភាពវិជ្ជមាននៅកន្លែងធ្វើការ ក៏ដូចជាបរិយាកាសការងារ ដើម្បីភ្ជាប់ទំនាក់ទំនងរវាងក្រុមការងារ។ វាមិនមែនជាកិច្ចការដែលពិបាកក្នុងការបង្កើតឲ្យមានសកម្មភាពទាំងនោះទេ។ ខាងក្រោមនេះ ជាគន្លឹះ ៥ យ៉ាងដែលធ្វើឲ្យបុគ្គលិករបស់អ្នកគិតថាខ្លួនគាត់មានតម្លៃនៅកន្លែងធ្វើការ៖

១. ផ្តល់ពេលវេលា

អ្នកអាចផ្តល់ពេលរបស់អ្នកឲ្យដល់គាត់ ដើម្បីគាត់បានសួរ និងពិភាក្សានូវប្រធានបទ និងសំណួររបស់គាត់។ ប្រសិនបើអ្នកមិនអាចឆ្លើយភ្លាមទេ អ្នកអាចសុំពេលឲ្យគាត់រង់ចាំបន្តិច ហើយប្រើពាក្យសម្តី ទឹកមុខ និងកាយវិការឲ្យបានល្អបំផុត នោះបុគ្គលិករបស់អ្នកនឹងមានអារម្មណ៏ថាអ្នកពិតជាគាំទ្រនូវកិច្ចការងាររបស់គាត់ជានិច្ច។

២. ការបង្ហាត់បង្ហាញ និងធ្វើឲ្យរីកចម្រើន

មេដឹកនាំល្អ តែងតែរកគ្រប់មធ្យោបាយដើម្បីឲ្យក្រុមការងាររបស់ខ្លួនមានភាពរីកចម្រើន។ ហើយបុគ្គលិកតែងតែចង់អភិវឌ្ឍ និងធ្វើឲ្យខ្លួនឯងមានការរីកចម្រើន ហើយក៏ចង់ទទួលបាននូវការដំឡើងតួនាទីពីអ្នកដឹកនាំរបស់ខ្លួនផងដែរ។ អ្នកអាចបង្កើតឲ្យមានការបង្រៀនបន្ថែមនូវជំនាញដែលជាប់ទាក់ទងនឹងការងារ ផ្តល់ការជួយគាំទ្រ និងយកចិត្តទុកដាក់ចំពោះគាត់ផងដែរ។ វាជាការលើទឹកចិត្តដ៏ល្អដល់បុគ្គលិក និងធ្វើឲ្យពួកគាត់ក្លាយជាបុគ្គលិកដែលមានការអភិវឌ្ឍន៍ ហើយក៏បង្កើនដល់លទ្ធផលការងារផងដែរ។

៣. បង្ហាញពីការសរសើរ

គ្រប់គ្នាតែងតែចង់ឮពាក្យសសើរចំពោះលទ្ធផល និងស្នាដៃដែលគាត់អាចសម្រេចបាន ជាពិសេសពីថ្នាក់ដឹកនាំរបស់ខ្លួន។ បុគ្គលិកនឹងមានអារម្មណ៏រីករាយ ប្រសិនបើពួកគេត្រូវបានទទួលស្គាល់ការសសើរនូវស្នាដៃរបស់ពួកគេ។ ដូច្នេះប្រសិនបើអ្នកមានការសរសើរលើកទឹកចិត្តទោកាន់បុគ្គលិករបស់អ្នក នោះពួកគេនឹងរីករាយចំពោះការងារនិង​គិតថាពួកគេបានបំពេញការងារបានយ៉ាងត្រឹមត្រូវ។

៤. យកចិត្តទុកដាក់

អ្នកគួរតែយកចិត្តទុកដាក់ចំពោះក្រុមការងាររបស់អ្នក​ មុននឹងអ្នករំពឹងចង់បាននូវលទ្ធផលការងារដ៏ល្អរបស់ពួកគេ។ ដោយការសួរសុខទុក្ខ សួរពីក្រុមគ្រួសារ ដំណើរកំសាន្ត និងការចែករំលែកភាពរីករាយជាមួយគ្នា។ វាក៏បង្កើតឲ្យមានទំនាក់ទំនងល្អជាមួយគ្នា ដែលបង្កើតឲ្យមានបរិយាកាសការងារល្អផងដែរ។

៥. ការបង្កើតកម្មវិធីផ្សេងៗ

ការទទួលស្គាល់នូវលទ្ធផលការងាររបស់បុគ្គលិករបស់អ្នក ហើយបង្កើតឲ្យមានកម្មវិធីបន្តិចបន្តួចសម្រាប់ក្រុមការងាររបស់អ្នកដូចជា ខួបកំណើត និងការសម្រេចការងារសំខាន់អ្វីមួយ។​ អ្នកក៏អាចបង្កើតជាការជប់លាងប្រចាំឆ្នាំ ខួបនៃការបង្កើតក្រុមហ៊ុន និងការសម្រេចនូវការងារសំខាន់ៗរបស់ក្រុមហ៊ុនផងដែរ។ ទោះជាយ៉ាងណា វាក៏ធ្វើបរិយាកាសការងារល្អ និងធ្វើឲ្យក្រុមការងារមានភាពរីករាយផងដែរ។


អត្ថបទទាក់ទង

យុទ្ឋសាស្រ្តចំនួន ៤ ក្នុងការគ្រប់គ្រងបុគ្គលិកដែលមានទេព្យកោសល្យ

 

Leave a Reply

Your email address will not be published. Required fields are marked *