តើអ្វីទៅជាការប្រាស្រ័យទាក់ទង?

និយមន័យ នៃការប្រាស្រ័យទាក់ទងត្រូវបានគេផ្តល់និយមន័យស្រដៀងៗគ្នាទៅតាមបរិបទផ្សេងៗដូចជា៖

តើអ្នកគ្រប់គ្រងត្រូវធ្វើបែបណា នៅពេលមានបុគ្គលិកមិនឯកភាពពីរបៀបគ្រប់គ្រងរបស់អ្នក?

បុគ្គលិកដែលធ្វើការក្រោមបង្គាប់របស់អ្នក ក៏មានគំនិតផ្ទាល់ខ្លួនដែរ។ ជួនកាលអ្វីដែលអ្នកធ្វើ អាចប៉ះពាល់ដល់ផ្នែកណាមួយក្នុងស្ថាប័ន ដែលមិនអ្នកមិនបានដឹង។ បុគ្គលិកអាចមើលឃើញ ហើយបញ្ចេញយោបល់មិនពេញចិត្តនឹងការគ្រប់គ្រងរបស់អ្នក។

របៀប​គ្រប់គ្រង​ពេលវេលា​ប្រកបដោយប្រសិទ្ឋភាព​

ការគ្រប់គ្រងពេលវេលា គឺការរៀបគម្រោងពីពេលវេលាសម្រាប់ការងារនិមួយៗ។ ការគ្រប់គ្រងពេលវេលាដែលល្អមួយនឹងអាចជួយអ្នកបំពេញការងារដោយឆ្លាតវៃ ពោលគឺអាចបំពេញការងារច្រើនក្នុងពេលតិចជាងមុន និងបំពេញការងារបានល្អទោះបីជាស្ថិតនៅក្នុងស្ថានភាពលំបាក ឬមានសំពាធខ្លាំង។ អ្នកត្រូវចងចាំថា បើអ្នកមិនអាចគ្រប់គ្រងពេលវេលាបានល្អ នោះវានឹងបណ្តាលឲ្យកើតមានប្រសិទ្ធភាពការងារមិនល្អ និងជំងឺស្រ្តេស។ តើអ្នកធ្លាប់មានអារម្មណ៍ថាអ្នកមិនមានពេលវេលាគ្រប់គ្រាន់សោះក្នុងមួយថ្ងៃៗ?

តើអត្រាលាឈប់របស់បុគ្គលិក ជាប់ទាក់ទងអ្វីនឹងផ្នែក HR?

ស្ថាប័នមួយ តែងតែមានបុគ្គលិកលាឈប់ និង​ចូលថ្មី។ ពេលមានបុគ្គលិកចូលថ្មីច្រើន គេអាចនឹងគិតថា ស្ថាប័ននោះមានភាពរីកចម្រើន ទើបត្រូវការធនធានច្រើនជាងមុន។ ខ្ញុំសម្គាល់ឃើញ បញ្ហាមួយ គឺបុគ្គលិកថ្មី មិនមែនចូលទៅបន្ថែមកម្លាំងការងារទេ ប៉ុន្តែគឺទៅជំនួសបុគ្គលិកដែលលាឈប់។

តើអ្វីជាវប្បធម៌ស្ថាប័ន ហើយហេតុអ្វីបានជាត្រូវខ្វល់ពីវា?

បើសិនអ្នកមើលទៅស្ថាប័នធំៗ អ្នកនឹងអាចបែងចែកស្ថាប័នមួយ ពីស្ថាប័នមួយទៀត ដោយមើលលើវប្បធម៌ដែលមានក្នុងនោះ។ ស្ថាប័នគ្មានវប្បធម៌ផ្ទាល់ខ្លួនទេ ហេតុនេះពួកគេចម្លងតាមកន្លែងនេះបន្តិច កន្លែងនោះបន្តិច ហើយផ្លាស់ប្តូរមិនចេះចប់។

តើយុទ្ធសាស្ត្រពិតប្រាកដរបស់ស្ថាប័ន ចេញពីការសម្រេចចិត្តរបស់អ្នកណា?

ដោយមានបទពិសោធន៍ច្រើនជាងមុន ខ្ញុំអាចមើលឃើញពីរបៀបគ្រប់គ្រងកាន់តែច្រើនរបស់ថ្នាក់លើរបស់ខ្ញុំ។ ការយល់ច្រឡំមួយដែលខ្ញុំមានកន្លងមក គឺគិតថា ក្បាលម៉ាស៊ីនទើបជារៀបចំយុទ្ធសាស្ត្រ ប៉ុន្តែវាមិនមែនបែបនេះទេ។

តើអ្នកវាស់កម្រិតភាពជាអ្នកដឹកនាំបច្ចុប្បន្នរបស់អ្នកដូចម្តេច?

សំណួរខាងក្រោមនេះ គឺទាក់ទងនឹងភាពជាអ្នកដឹកនាំជារួមរបស់អ្នក។ សូមអានសេចក្តី១០ប្រការខាងក្រោមគូសសញ្ញាធិក​ នៅពីមុខសេចក្តីដែលយល់ស្របថាជាការពិត។ សាកល្បងឆ្លើយនឹងសំណួរដោយប្រើសភាវគតិរបស់ខ្លួន។ សូមកុំរំលងសំណួរ និងកុំត្រឡប់ទៅកែចម្លើយវិញ។ កម្រិតទី១ យើងមិនបាច់ចាំប្រាប់ឬក្រើនរំឮកកូនចៅថាយើងជាអ្នកដឹកនាំពួកគេ។ យើងគិតដល់កូនចៅថាពួកគេជាបុគ្គលដែលមានចិត្តថ្លើម មិនមែនមើលតែទៅលើតែតួនាទីឬតំណែងរបស់ពួកគេ។ ដោយភាគច្រើន យើងមានឆន្ទៈចង់ទៅធ្វើការ។ យើងដឹងច្បាស់ថាមុខតំណែងដែលបានមក គឺឳកាសសិក្សារៀនសូត្រមិនមែនជាកៅអីដែលនៅចាំតែអោបក្រសោបទុកនោះទេ។ មនុស្សដែលធ្វើការឲ្យយើង សុទ្ធតែពេញចិត្តធ្វើការក្រៅពីការងារដែលបានកំណត់មក។ យើងដឹងថាការប្រឈមនឹងបញ្ហារបស់អ្នកដ៏ទៃគឺជាផ្នែកមួយនៃភាពជាអ្នកដឹកនាំ ហើយទទួលស្គាល់ថាវាជាផ្នែកមួយនៃការងារ។ យើងមានក្តីប្រាថ្នាខ្លាំងក្លាក្នុងការរៀនសូត្រភាពជាអ្នកដឹកនាំ ឲ្យកាន់តែច្រើនឡើង និងចង់ក្លាយជាអ្នកដឹកនាំដែលល្អប្រសើរឡើង។ យើងគិតថាការងាររបស់ខ្លួនជារឿងដែលត្រូវធ្វើឲ្យសម្រេច មិនសូវគិតដល់មាគ៌ាធ្វើការក្នុងអនាគត រួមទាំងមិនចង់បានតំណែងអ្វីច្រើនទេ។ គោលដៅសំខាន់ម្យ៉ាងរបស់យើងគឺការបានជួយកូនចៅ។ មនុស្សភាគច្រើនយល់ថាពួកគេងាយស្រួលធ្វើការជាមួយយើង។ បើគូសសញ្ញាមុខសេចក្តីដែលត្រូវនឹងខ្លួនឯងចាប់ពី៨ប្រការឡើងទៅនោះបង្ហាញថាអ្នកអាចជាអ្នកដឹកនាំក្នុងកម្រិតទី១រួចអស់ហើយ។ ចាប់ផ្តើមឈានទៅក្នុងកម្រិតដែលខ្ពស់ឡើង។ សាកល្បងធ្វើសំណួរចម្លើយក្នុងកម្រិតបន្តទៀតបានហើយតែយ៉ាងណាក៏ដោយបើគូសសញ្ញាបានតិចជាង៨ … Read More

Reminder ជាលេខារបស់អ្នកគ្រប់គ្រងគ្រប់ប្រភេទ

មិនថាអ្នកប្រើប្រាស់ទូរស័ព្ទម៉ាកអ្វី ឬប្រើឡេបថបប្រភេទណាទេ អ្នកតែងតែមានកម្មវិធី Reminder ជាប់ក្នុងនោះជានិច្ច។ បើអ្នកមិនចេះប្រើ Reminder អ្នកនឹងត្រូវពឹងលើខួរក្បាលរបស់អ្នកទាំងស្រុង ដើម្បីចងចាំគ្រប់រឿងរ៉ាវ។

ការ​ហ្វឹកហាត់​ដាស់​មនោមយិទ្ធិ​ឲ្យ​កើត​ឡើង​

យោងតាមសៀវភៅ​មនោមយិទ្ធិ​ និពន្ធ​ដោយ​ សាស្ត្រាចារ្យ ប៉ូល​ ហ្សារកូត៍​ និង​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ ដោយ​ ស៊ា ប៊ុនភេង បោះពុម្ព​ នៅ​ព.ស ២៥១៧ ត្រូវ​នឹង​ គ.ស ១៩៧៣ បានលើកឡើងថា មនោមយិទ្ធិ​ ប្រែ​ថា​អំណាច​របស់​ចិត្ត​ ឬ​សម្រេច​បាន​ដោយ​អំណាច​របស់​ចិត្ត។ សៀវភៅ​មនោមយិទ្ធិ​ចែក​ចេញ​ជា​ ៤ ផ្នែក​សំខាន់​ៗ គឺ​ ផ្នែក​ទី​១ បក​ស្រាយ​អំពី​របៀប​ដាស់​ឲ្យ​មនោមយិទ្ធិ​កើត​ឡើង ផ្នែក​ទី​២ បក​ស្រាយ​អំពី​មនោមយិទ្ធិ​បង្គាប់​ខ្លួន​ឯង ផ្នែក​ទី​៣​ បក​ស្រាយ​អំពី​មនោមយិទ្ធិ​បង្គាប់​អ្នក​ដទៃ និង​ផ្នែកទី​​៤​ … Read More

គុណធម៌ ១៣ យ៉ាង​ ដែល Benjamin Franklin ប្រកាន់​ខ្ជាប់​

ប៊ិន​ចា​មីន​ ហ្វ្រេង​គ្លីន​ (Benjamin Franklin) គឺ​ជា​តួអង្គ​ដ៏​សំខាន់​មួយក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក​ ក្នុង​តួនាទី​បដិវត្តន៍ និង​ការ​ពិសោធន៍​អគ្គិសនី​។ លោក​ក៏​ជា​សហ​ស្ថាបនិក​ នៃ​សេចក្តី​ប្រកាស​ឯករាជ្យ​ និង​រដ្ឋធម្មនុញ្ញ​អាមេរិក​ផង​ដែរ​។ ​ប៊ិន​ចា​មីន​ ហ្វ្រេង​គ្លីន “ប្រសិន​បើ​ចង់​ឲ្យ​គេ​នៅ​ចង​ចាំ​អ្នក​ទោះ​ជា​អ្នក​ស្លាប់​បាត់​បង់​ជីវិត​ទៅ​ហើយ​ក្តី  ចូរ​សរសេរ​ស្នាដៃ​និពន្ធ​ដែល​ប្រកប​ដោយ​តម្លៃ​គួរ​អាន ឬ​ធ្វើ​អំពើ​ប្រកប​ដោយ​តម្លៃ​គួរ​នឹ​ងគេ​សរសេរ​​អំពី​ស្នាដៃ​របស់​អ្នក​។” ខាង​ក្រោម​នេះ​គឺ​ជា​សម្រង់​គំនិតអំពី គុណធម៌​ទាំង​ ១៣ យ៉ាង​ ដែល​ប៊ិន​យ៉ា​មីន​ហ្វ្រេង​គ្លីន តែងប្រកាន់​ខ្ជាប់​៖ ១. ការ​ចេះ​ប្រមាណ៖ បរិភោគ​ត្រឹម​ល្មម​ ផឹក​ក៏​ត្រឹម​ល្មម ២. ស្ងាត់​ស្ងៀម៖  និយាយ​តែ​ពាក្យ​មាន​ប្រយោជន៍​ដល់​ខ្លួន​ឯង​និង​អ្នក​ដទៃ។ ជៀស​វាង​និយាយ​បញ្ជោរ។ ៣. សណ្តាប់​ធ្នាប់៖ ទុក​ដាក់​របស់​គ្រប់​យ៉ាង​ឲ្យ​មាន​របៀប។ របស់​របរ​ត្រូវ​តែ​មាន​កន្លែង​សម្រាប់​ទុក​ដាក់។ ៤. ការ​សម្រេច​ចិត្ត​៖ ជ្រើស​រើ​ស​​ធ្វើ​កិច្ច​ការ​ដ៏​ត្រឹម​ត្រូវ រួច​បំពេញ​ការងារ​រហូត​ចប់​ចុង​ចប់​ដើម។ ៥. សន្សំ​សំចៃ៖ កុំ​ខ្ជះខ្ជាយ​ប្រាក់​​។ … Read More

តើកត្តា​ចំបងៗ​អ្វីខ្លះដែល​ធ្វើ​ឲ្យ​អរិយធម៌​អង្គរ​រុង​រឿង​?

យោងតាម​សៀវភៅវប្បធម៌ទូទៅ ដោយ​ បេង ហេង និង​ ញឹម បាក់នង សាស្រ្តា​ចារ្យ​អក្សរ​សាស្ត្រ ​មនុស្ស​សាស្ត្រ បោះពុម្ព ឆ្នាំ​១៩៩៤ បានលើកឡើងនូវកត្តា​ដែល​ធ្វើ​ឲ្យ​អរិយធម៌​អង្គរ​រុង​រឿងរួមមាន៖

លោក លីហាវ ៖ អ្នកដឹកនាំប្រៀបបាននឹងតួឯកក្នុងស្ថាប័ន

ភាពដឹកនាំ ជាប្រធានបទមួយដែលសម្បូរគេយកមកនិយាយ ហើយភាគច្រើន ជាការជជែកអំពីនិយម័យរបស់អ្នកដឹកនាំល្អ។ ការធ្វើបែបនេះ មានគោលបំណង២យ៉ាង គឺជួយឲ្យក្មេងជំនាន់ក្រោយ ស្គាល់ភាពជាអ្នកដឹកនាំ ឬចង់ធ្វើខ្លួនជាអ្នកដឹកនាំ។ គោលបំណងផ្សេងទៀត គឺចង់បង្ហាញពីអ្នកដឹកនាំក្នុងស្ថាប័នផ្សេង ដើម្បីធ្វើជាគម្រូដល់អ្នកដទៃ។

ហេតុអ្វីអ្នកគ្រប់គ្រង់ មិនគួរបន្ទោសថ្នាក់ក្រោមនៅកន្លែងការងារ?

កំហុសតែងតែមាន ហើយពេលខ្លះ អ្នកចង់ដឹងថា តើអ្នកណាជាអ្នកធ្វើខុស ដើម្បីងាយស្រួលបន្ទោសអ្នកនោះ។ បើអ្នកជាអ្នកគ្រប់គ្រងគេ សូមកុំធ្វើបែបនេះ។ បុគ្គលិក ត្រូវការអ្នកណែនាំ ប៉ុន្តែមិនត្រូវអ្នកចាំតែបន្ទោសនោះទេ។ បុគ្គលិកមិនអាចធ្វើការ ដោយខ្លាចខុសគ្រប់ពេល ហើយបញ្ចេញសមត្ថភាពអស់បានទេ។

ទោះបីអ្នកជាអ្នកគ្រប់គ្រង តែអ្នកក៏ត្រូវមានភាពជាអ្នកដឹកនាំដែរ

អ្នកគ្រប់គ្រង ដែលគ្មានភាពជាអ្នកដឹកនាំ មានចំណុចខ្សោយមួយ គឺពិបាកធ្វើឲ្យអ្នកដទៃទុកចិត្ត។ ខ្ញុំគិតថា វាពិបាកនឹងបន្ទោសពួកគាត់ដែរ ព្រោះគាត់មានតួនាទីសម្រេចការងារឲ្យទាន់ពេលវេលា។ បើពួកគាត់រវល់តែជាមួយបុគ្គលិក ធ្វើយ៉ាងណាអាចមើលពេលសម្រេចការងារបាន។

តើអ្វីជាអនុត្តរិយទាំង ៦ប្រការ អ្នកដឹកនាំត្រូវអនុវត្តតាម?

អនុត្តរជន អ្នកដឹកនាំ គឺត្រូវតែជាជនប្រសើរ​អច្ឆរិយៈ ឬខ្លាំងជាងមនុស្សដទៃ ទើបធ្វើឲ្យគេទុកចិត្តក្នុងការឲ្យធ្វើជាប្រមុខរបស់គេបាន។ អ្នកដឹកនាំត្រូវអនុវត្តតាមអនុត្តរិយទាំង ៦ប្រការ គឺ៖ ១. ទស្សនានុត្តរិយ គឺការឃើញដ៍ប្រសើរ បានដល់ការឃើញសេចក្ដីទុក្ខ​ បញ្ហាក្នុងសង្គម ឬការឱស្សាហ៍ចុះមើល សាកសួរសុខទុក្ខអ្នកក្រោមបង្គាប់របស់ខ្លួន។ ២. សវនានុត្តរិយ ការស្ដាប់ដ៍ប្រសើគឺជាអ្នកចេះស្ដាប់ ចូលចិត្តស្ដាប់ និងពូកែរស្ដាប់ ឬការស្ដាប់អាចឲ្យដឹងបញ្ហា ឬក៏ដឹងរឿពិតប្រាកដ។ ម៉្យាងទៀតការស្ដាប់អាចឲ្យអ្នកនិយាយសប្បាយចិត្ត ពេញចិត្តនិងប្រាប់ថែមទៀត។ ការស្ដាប់មិនចាំបាច់ជឿទេ ព្រោះអ្នកស្ដាប់អាចធ្វើការពិចារណារកហេតុផលបាន។ ៣. លាភានុត្តរិយ គឺការបានលាភដ៍ប្រសើរ។ បញ្ហា … Read More

តើគុណធម៌ចាំបាច់របស់អ្នកដឹកនាំមានអ្វីខ្លះ?

គុណធម៌ចាំបាច់របស់អ្នកដឹកនាំ គុណធម៌សម្រាប់អ្នកដឹកនាំមានច្រើនណាស់ក្នុងទីនេះ គឺសូមលើកយកតែ២យ៉ាង មកអធិប្បាយតែប៉ុណ្ណោះ

លោក​ លីហាវ ៖ មនុស្សត្រូវការសម្ពាធ

លោក លី ហាវ ជាអ្នកជំនាញបណ្តុះបណ្តាលធនធានមនុស្សនៅវិទ្យាស្ថាន LSI បានលើកពីការកាត់បុគ្គលិក ដែលអាចយកមកប្រើដើម្បីបង្កើនប្រសិទ្ធភាពការងារ។ គាត់បានលើកឡើងថា “យើងរក្សាតែបុគ្គលិកដែលប្រឹងទេ ឬយើងរក្សាតែបុគ្គលិកទ្រព្យទេ”។

គុណសម្បត្តិរបស់អ្នកដឹកនាំ

ក្នុងភាសាខ្មែរយើង​ពាក្យថាអ្នកដឹកនាំសំដៅលើអ្នកទទួលខុសត្រូវក្នុងកិច្ចការអ្វីមួយដែលមានគេឯងចាំទទួលបញ្ជា ចាំធ្វើដើម្បីឆ្ពស់ទៅរកគោលដៅណាមួយ ឬដើម្បីសម្រេចកិច្ចការណាមួយឲ្យបានជោគជ័យ។ ម៉្យាងទៀតអ្នកដឹកនាំ តាមបរិបទនៃពាក្យបានដល់អ្នកដែលមានតួនាទីដឹកនាំអ្នកដែលមិនដឹងគោលដៅ និងនាំអ្នកមិនស្គាល់ផ្លូវឲ្យទៅដល់គោលដៅមួយដែលគេប្រាថ្នាទៅដល់ដោយសុវត្តិភាព។ គុណសម្បតិ្តរបស់អ្នកដឹកនាំ? ពាក្យខ្មែរយើងតែងតែនិយាយថា “ឃ្វាលគោ១០០ក្បាលមិនលំបាកស្មើរនឹងមើលមនុស្ស១០នាក់ទេ។” ពាក្យនេះពិតណាស់ ព្រោះមនុស្សមានព្រឹត្តកម្មប្លែកៗពីគ្នា មានធម្មសញ្ញា មិនមែនដូចសត្វដែលមានតែមនោសញ្ចេតនាញ្ញាណនោះទេ។ ដូច្នេះទម្រាំនឹងដឹកនាំមនុស្សបានមួយរយ មួយពាន់ មួយលាន ឬដប់លាននាក់នោះរឹតតែពិបាក និងស្មុគស្មាញកាន់តែខ្លាំងឡើងជាមិនខាន។ ការណ៍នេះ គឺទាមទារតម្រូវឲ្យអ្នកដឹកនាំណាដែលមានគុណសម្បត្តិគ្រប់គា្រន់តែប៉ុណ្ណោះ ទើបអាចដឹកនាំទៅរកភាពជោគជ័យបាន។ គុណសម្បត្តិល្អរបស់មេដឹកនាំតាមទស្សនៈព្រះពុទ្ធសាសនា គឺដឹកនាំណាដែលមានលក្ខណៈសម្បតិ្ត ៣យ៉ាង គឺ សុខភាព សមត្ថភាព និងគុណធម៌។ ក. គុណសម្បត្តិទិ១ … Read More

ឧបសគ្គដែលរារាំងការសម្រេចបាន ពុទ្ធិ 

មាគ៌ាឆ្ពោះទៅកាន់ពុទ្ធិមិនរលូនទេ ហើយមានឧបសគ្គទាំងឡាយដែលត្រូវជំនះ ពុះពារជាមុនសម្រាប់អ្នកស្រាវជ្រាវ

ការបង្វឹកអ្នកគ្រប់គ្រង ខុសគ្នាពីការបង្វឹកបុគ្គលិក

មិនមែនដោយសារតែឋានៈក្នុងការងារ ជាអ្នកគ្រប់គ្រង អ្នកអាចមិនអើពើនឹងការបណ្តុះបណ្តាលបន្ថែមបានទេ។ សមត្ថភាពរបស់អ្នក អាចនឹងចុះខ្សោយ ហើយការគ្រប់គ្រងរបស់អ្នកនឹងក្លាយជាបញ្ហារបស់ស្ថាប័នមិនខាន។ អ្នកគ្រប់គ្រង ត្រូវចាប់យកចំណេះដឹង និង​វិធីសាស្ត្រថ្មីៗ ដើម្បីធ្វើការឲ្យមានប្រសិទ្ធភាពល្អជាងមុន។