ដឹកនាំក្រុមរបស់អ្នកឱ្យទទួលបានជោគជ័យជាមួយនឹងគន្លឹះទាំង៩នេះ

អ្នកគ្រប់គ្រងទាំងអស់តែងតែចង់រក្សាទំនាក់ទំនងល្អជាមួយនឹងក្រុមការងារ​ និងចង់បានបុគ្គលិកដែលមានភាពស្វាហាប់ក្នុងការងារ និងចេះផ្សារភ្ជាប់ខ្លួនទៅនឹងគោលដៅរបស់អង្គភាព ហើយការធ្វើការងារ​ជា​ក្រុម​ពិតជា​ទទួលបាន​លទ្ធ​ផល​ល្អ និង​ប្រសិទ្ធភាព​ខ្ពស់ ប្រសិនបើជា​ការធ្វើការ​ងារ​ក្រុម​នោះ​មាន​ក្បួនខ្នាត និង​មាន​របៀប​ច្បាស់លាស់។ ខាងក្រោមនេះ​ គឺជាគន្លឹះទាំងសំខាន់ៗចំនួន៩ ដើម្បីដឹកនាំក្រុមរបស់អ្នកឱ្យទទួលបានជោគជ័យ៖

១. មានទំនាក់ទំនងល្អ និងពូកែលើកទឹកចិត្ត

អ្នកដឹកនាំល្អត្រូវតែជាមនុស្សដែលមានទំនាក់ទំនងយ៉ាងជិតស្និតជាមួយនឹងសមាជិកក្រុម និងត្រូវមានទំនាក់ទំនងល្អជាមួយអ្នកដទៃឱ្យបានកាន់តែច្រើន។ ជាពិសេស ជាមនុស្សដែលពូកែលើកទឹកចិត្តដល់កូនក្រុមដោយការសរសេរ ការចែករំលែកចំណេះដឹង ការយកចិត្តទុក និងជួយបំពេញចំណុចខ្វះខាតដល់កូនក្រុម និងផ្តល់ឱកាសដល់អ្នកទន់ខ្សោយឲ្យគេមានឱកាសដូចអ្នកខ្លាំងដែរ។

២. មានទំនួលខុសត្រូវខ្ពស់

អ្នកដឹកនាំល្អត្រូវតែជាមនុស្សដែលចេះទទួលយកកំហុសនៅពេលដែលខ្លួនធ្វើខុស មិនធ្វើអ្វីមួយយកមុខមាត់តែឯង ចេះទទួលយកគំនិតពីកូនក្រុមមកពិចារណា និងចេញមុខដោះស្រាយបញ្ហានៅពេលមានបញ្ហាកើតឡើងម្តង។

៣. មានគំនិតច្នៃប្រឌិតខ្ពស់

អ្នកដឹកនាំល្អត្រូវតែជាមនុស្សដែលមានគំនិតច្នៃប្រឌិតខ្ពស់ក្នុងការរៀបំផែនការយុទ្ធសាស្ត្រ ឬធ្វើឲ្យការងារក្រុមកាន់តែរឹងមាំ និងខ្លាំង និងត្រូវមានបញ្ញា និងសមត្ថភាពក្នុងការដោះស្រាយបញ្ហា និងហានីភ័យនានានៅក្នុងក្រុមការងារ។

៤. ស្គាល់សមាជិកក្រុមឲ្យបានច្បាស់

អ្នកដឹកនាំល្អត្រូវតែជាមនុស្សដែលស្គាល់ពីសុខទុក្ខ ដឹងពីកម្រិតចំណេះដឹង ទេព្យកោសល្យ អត្តចរិត និងសមត្ថភាពរបស់សមាជិកក្រុមម្នាក់ៗបានច្បាស់ មុននឹងបែងចែកកិច្ចការឱ្យពួកគេអនុវត្ត។

៥. រៀបចំអត្តចរិត និងសីលធម៌ល្អ

អ្នកដឹកនាំល្អត្រូវតែជាមនុស្សដែលមានអត្តចរិត និងក្រមសីលធម៌ល្អបំផុត ដើម្បីរស់នៅក្នុងភាពជាពលរដ្ឋល្អ និងជាគំរូដល់កូនក្រុមផង ដោយត្រូវចេះឱ្យតម្លៃ ចេះដាក់ខ្លួន ប្រើពាក្យសំដៅពីរោះ។ល។ និង។ល។

៦. បែងចែក​ការងារ និង​សហការគ្នា

សមាជិក​ក្រុមម្នាក់ៗត្រូវបំពេញ​ការងារ​តាម​មុខជំនាញ​និង​ត្រូវ​បែងចែក​ការងារ​ឲ្យ​បាន​ច្បាស់​សម្រាប់​សមាជិក​ម្នាក់។ ជាពិសេស​ត្រូវ​សហការគ្នា​ពី​ផ្នែក​មួយ​ទៅ​ផ្នែក​មួយទៀត​នៅក្នុង​ក្រុម។ 

៧. អ្នកសម្របសម្រួល

នៅក្នុង​ក្រុមការងារ​ត្រូវមាន​តំណាង​សមាជិក​ម្នាក់​ដើរតួ​ជា​អ្នកសម្របសម្រួល​សមាជិក​ក្រុម​ឲ្យ​ធ្វើការ​ចុះសម្រុង​គ្នា ដោយ​ជួយ​បែងចែក និង​ត្រួតពិនិត្យ​ការងារ។ ជាពិសេស​ដើរតួ​ជា​អ្នកប្រមូល​គំនិត​យោបល់​របស់​សមាជិក​ម្នាក់ៗមក​បញ្ចូល​គ្នា។

៨. ដោះស្រាយ​បញ្ហា​រូ​ម​គ្នា

សមាជិក​ក្រុម​ទាំងអស់​ត្រូវ​លើកយក​បញ្ហា​ដែល​កើតមាន​ក្នុង​ក្រុម​ទាំង​បញ្ហា​របស់​សមាជិកម្នាក់ៗ ទាំង​បញ្ហា​ពេលធ្វើ​ការមិនចុះសម្រុង​គ្នា និង​ទាំង​បញ្ហា​ផល​លំបាក​ពេល​បំពេញការងារម្តង។

៩. ចែករំលែក​បទពិសោធ​ន៍​ជីវិត

សមាជិកម្នាក់ៗមាន​ជីវប្រវត្តិ មាន​ជំនាញ ទេពកោសល្យ អត្តចរិត និង​ចំណង់​ចំណូលចិត្តផ្សេងៗគ្នា។ ដូច្នេះ​សមាជិក​ក្រុម​ទាំងអស់​ត្រូវ​ចែករំលែក​បទពិសោធន៍​ជីវិត​ឲ្យ​គ្នា​ទៅវិញទៅមក ដោយ​មិនមាន​ការលាក់លៀម​អ្វី​ឡើយ។ ការធ្វើ​បែបនេះ អាចធ្វើ​ឲ្យ​សមាជិក​ក្រុម​ទាំងអស់​ស្គាល់គ្នា​កាន់តែច្បាស់ អាចមាន​មនោសញ្ចេតនា និង​មាន​ភាព​សិ្ន​ទ្ធ​ស្នាល​ស្រឡាញ់គ្នា​ដូច​បងប្អូន​បង្កើត​រប​ស់​ពួកគេ​ជាក់​ជាពុំខាន។


គន្លឹះ៣ ខ្លីហើយខ្លឹម ដែលអ្នកគ្រប់គ្រងត្រូវដឹងជាមួយនឹងសមាជិករបស់ខ្លួន

Leave a Reply