ភាពជាអ្នកដឹកនាំ ១០១ : រឿងដែលអ្នកដឹកនាំគ្រប់រូបចាំបាច់ត្រូវដឹង

ភាពជាអ្នកដឹកនាំ គឺជាប្រធានបទមួយក្នុងចំណោមប្រធានបទទាំងឡាយ ដែលធ្វើឱ្យខ្ញុំមិនស្រណុកក្នុងចិត្ត ដោយសារតែវាហាក់ដូចជាទាក់ទាញមនុស្សមនុស្សដែលធ្វើពុតជាមានចំណេះដឹង ឬជំនាញផ្សេងៗដែលពួកគេមិនមាន​ជាពិសេសនៅក្នុងពិភពអាជីវកម្ម។ នោះហើយជាមូលហេតុដែលពាក្យនេះមានអត្ថន័យអវិជ្ជមានខ្លះនៅក្នុងគំនិតរបស់ខ្ញុំ។ ប៉ុន្តែមិនមានអ្វីជាអាថ៌កំបាំង ឬអវិជ្ជមានអំពីភាពជាអ្នកដឹកនាំពិតប្រាកដនោះទេ។

អ្នកនិពន្ធ ចន ម៉ាក់ស្វែល បានបង្ហាញភស្ដុតាងនេះ ជាមួយសៀវភៅថ្មីរបស់គាត់ គឺ ភាពជាអ្នកដឹកនាំ ១០១ : រឿងដែលអ្នកដឹកនាំគ្រប់រូបចាំបាច់ត្រូវដឹង។ ខណៈពេលដែលចំណងជើងនៃសៀវភៅនេះ ស្តាប់ទៅដូចជាមានភាពជាមូលដ្ឋានគ្រឹះ និងមិនសមហេតុផល យ៉ាងណាមិញ ខ្លឹមសារនៃសៀវភៅ គឺមានអត្ថន័យល្អខ្លាំងគួរជាទីចាប់អារម្មណ៍។ វាគ្របដណ្តប់លើប្រធានបទនៃភាពជាអ្នកដឹកនាំ – ក្នុងបរិបទនៃអង្គភាព – ដែលមានលក្ខណៈខ្លី ហើយខ្លឹម។

តើអ្នកដឹងទេថា យើងម្នាក់ៗមានឥទ្ធិពលលើមនុស្សយ៉ាងហោចណាស់មួយម៉ឺននាក់ផ្សេងទៀតក្នុងមួយជីវិតរបស់យើង? ដូច្នេះសំណួរមិនមែនថា តើអ្នកមានឥទ្ធិពលលើនរណាម្នាក់ទេ ប៉ុន្តែតើអ្នកនឹងប្រើឥទ្ធិពលរបស់អ្នកយ៉ាងដូចម្តេច។

លោក ហ្វ្រង់ស៊ីស ប៊េខុន  (Sir Francis Bacon) បានលើកឡើងថា ចំណេះដឹង គឺជាអំណាច។ បើត្រឡប់ទៅកាន់ពេលដែលគាត់រស់នៅ ហើយព័ត៌មាន មានភាពខ្វះខាត នោះប្រហែលជាការពិត។ ប៉ុន្តែបច្ចុប្បន្ននេះ វាជាការប្រសើរជាងក្នុងការនិយាយថា ចំណេះដឹង ផ្តល់អំណាច ដរាបណាវាជាអ្វីដែលអ្នកត្រូវការ។

ផ្នែកទី១៖ ការរីកចម្រើនរបស់អ្នកដឹកនាំ

ហេតុអ្វីបានជាខ្ញុំគួរតែក្លាយជាអ្នកដឹកនាំ?

សមត្ថភាពជាអ្នកដឹកនាំ គឺជាគំរបដែលកំណត់កម្រិតនៃប្រសិទ្ធភាពរបស់មនុស្ស។

សមត្ថភាពដឹកនាំរបស់អ្នក – ធ្វើឲ្យមានភាពល្អប្រសើរឡើង ឬធ្លាក់ចុះកាន់តែអាក្រក់ តែងតែកំណត់ពីប្រសិទ្ធភាព និងជះផលប៉ះពាល់ដល់សក្តានុពលនៃអង្គភាពរបស់អ្នក។

អ្នកចង់ឡើងកាន់តែខ្ពស់ អ្នកត្រូវការភាពជាអ្នកដឹកនាំកាន់តែខ្លាំង។ អ្នកចង់បង្កើតផលប៉ះពាល់ខ្លាំងប៉ុណ្ណា អ្នកចាំបាច់ត្រូវបង្កើនឥទ្ឋិពលខ្លាំងប៉ុននោះ។

ភាពជាអ្នកដឹកនាំ មានឥទ្ធិពលស្វ័យគុណ។

ដើម្បីផ្លាស់ប្តូរទិសដៅរបស់អង្គភាព ចូរផ្លាស់ប្តូរអ្នកដឹកនាំ។

ដើម្បីឈានដល់កម្រិតខ្ពស់បំផុតនៃប្រសិទ្ធភាព អ្នកត្រូវលើកកំពស់សមត្ថភាពដឹកនាំ។

តើខ្ញុំអាចក្លាយជាអ្នកដឹកនាំបានដោយរបៀបណា?

ភាពជាអ្នកដឹកនាំមានការរីកចម្រើនជារៀងរាល់ថ្ងៃ មិនមែនក្នុងមួយថ្ងៃទេ។

អ្វីដែលសំខាន់បំផុត គឺអ្វីដែលអ្នកធ្វើរាល់ថ្ងៃក្នុងរយៈពេលវែង។

អាថ៌កំបាំងនៃភាពជោគជ័យរបស់យើង ត្រូវបានរកឃើញនៅក្នុងរបៀបវារៈប្រចាំថ្ងៃរបស់យើង។

ភាពជាអ្នកដឹកនាំ មានភាពស្មុគស្មាញ។ វាមានច្រើនលក្ខណៈដូចជា ការគោរព បទពិសោធន៍ ភាពខ្លាំងផ្នែកអារម្មណ៍ ជំនាញមនុស្ស វិន័យ ចក្ខុវិស័យ សន្ទុះ ការប្រើប្រាស់ពេលវេលា… ។ល។

ភាពជាអ្នកដឹកនាំ គឺជាឥទ្ធិពល។

ការរីកចម្រើនភាពជាអ្នកដឹកនាំទាំង ៤ ដំណាក់កាល៖

  • ដំណាក់កាលទី១ – ខ្ញុំមិនដឹងថា ខ្ញុំមិនដឹងអ្វីទេ
  • ដំណាក់កាលទី២ – ខ្ញុំដឹងពីអ្វី ដែលខ្ញុំមិនដឹង
  • ដំណាក់កាលទី៣ – ខ្ញុំរីកចម្រើន និងដឹង ហើយវាចាប់ផ្តើមបង្ហាញចេញមក
  • ដំណាក់កាលទី៤ – ខ្ញុំគ្រាន់តែទៅ ព្រោះអ្វីដែលខ្ញុំដឹង

“ការដឹងខ្លួនថាអ្នកល្ងង់ខ្លៅដោយការពិត គឺជាជំហានដ៏អស្ចារ្យមួយ ឆ្ពោះទៅរកចំណេះដឹង។” នេះជាសម្តីរបស់លោក បេនចាមីន ឌីស្រាអែលី (Benjamin Disraeli)

អ្នកដឹកនាំជោគជ័យ គឺជាអ្នករៀន។ ហើយដំណើរការនៃការសិក្សា បន្តទៅមុខឥតឈប់ ដែលជាលទ្ធផលនៃវិន័យ និងភាពអត់ធ្មត់។

នៅពេលណាដែលអ្នកឆ្លងកាត់សេចក្តីពិតដ៏មានតម្លៃ ឬសេចក្តីដកស្រង់សំខាន់ៗ សូមចងក្រងវាសម្រាប់ពេលអនាគត។

មានពាក្យមួយបានពោលថា “ជើងឯក មិនមែនក្លាយជាជើងឯកនៅលើសង្វៀននោះទេ ពួកគេគ្រាន់តែត្រូវបានគេទទួលស្គាល់នៅទីនោះប៉ុណ្ណោះ។”

ប្រសិនបើអ្នកចង់ឃើញកន្លែងដែលនរណាម្នាក់រីកចម្រើនក្លាយជាម្ចាស់ជើងឯក សូមក្រឡេកមើលទម្លាប់ប្រចាំថ្ងៃរបស់គាត់។

ប្រដាល់ គឺជាការប្រៀបធៀបគ្នាដ៏ល្អ សម្រាប់ភាពជាអ្នកដឹកនាំ ដោយសារវាជាការរៀបចំប្រចាំថ្ងៃ។

ភាពជាអ្នកដឹកនាំ មិនមានការរីកចម្រើនក្នុងមួយថ្ងៃទេ។ វាត្រូវការពេលមួយជីវិត។

ផ្នែកទី២៖ ការផ្លាស់ប្តូររបស់អ្នកដឹកនាំម្នាក់

តើខ្ញុំអាចទទួលបានវិន័យយ៉ាងដូចម្តេច?

មនុស្សទីមួយដែលអ្នកដឹកនាំ គឺអ្នក។

មិនថាអ្នកដឹកនាំមានសមត្ថភាពពីធម្មជាតិប៉ុណ្ណាក៏ដោយ អំណោយទានពីធម្មជាតិរបស់គាត់នេះ នឹងមិនឈានដល់សក្តានុពលជាអតិបរមារបស់ពួកគេទេ បើគ្មានការអនុវត្តវិន័យ។

ការលត់ដំខ្លួន៖ គ្មាននរណាម្នាក់សម្រេច និងទ្រទ្រង់ភាពជោគជ័យបានឡើយ បើគ្មានវា។

ទិសដៅឆ្ពោះទៅរកវិន័យ៖

  • ជំទាស់ការដោះសាររបស់អ្នក
  • ដករង្វាន់រហូតដល់ការងារត្រូវបានបញ្ចប់
  • ផ្តោតអារម្មណ៍លើលទ្ធផល

ប្រសិនបើអ្នកខ្វះវិន័យផ្ទាល់ខ្លួន អ្នកអាចមានទម្លាប់ញ៉ាំបង្អែម មុនពេលញ៉ាំបន្លែ។

ប្រសិនបើអ្នកដឹងថាអ្នកមានទេពកោសល្យ ហើយអ្នកបានឃើញចលនាសកម្មភាពច្រើន ប៉ុន្តែលទ្ធផលជាក់ស្តែងតិចតួចនោះ – អ្នកអាចខ្វះវិន័យផ្ទាល់ខ្លួន។

ចូរមើលកាលវិភាគសប្តាហ៍មុន។ តើអ្នកចំណាយពេលវេលាប៉ុន្មាន សម្រាប់សកម្មភាពវិន័យ?

តើខ្ញុំគួរផ្តល់អាទិភាពដល់ជីវិតរបស់ខ្ញុំយ៉ាងដូចម្តេច?

វិន័យក្នុងការផ្តល់អាទិភាព និងសមត្ថភាពក្នុងការធ្វើការ ឆ្ពោះទៅរកគោលដៅដែលបានបង្ហាញចេញមក គឺចាំបាច់សម្រាប់ជោគជ័យរបស់អ្នកដឹកនាំ។

ភាពជោគជ័យ អាចត្រូវបានកំណត់ថា ជាការឈានទៅមុខនៃគោលដៅដែលបានកំណត់ទុកជាមុន។

២០% នៃអាទិភាពរបស់អ្នក នឹងផ្តល់ឱ្យអ្នកនូវផលិតកម្មរបស់អ្នកចំនួន ៨០%

ឧទាហរណ៍នៃគោលការណ៍ Pareto

  • ពេលវេលា – ២០% នៃពេលវេលារបស់យើង បង្កើត ៨០% នៃលទ្ធផល ។
  • ការប្រឹក្សា – ២០% នៃមនុស្ស ចំណាយ ៨០% នៃពេលវេលារបស់យើង ។
  • ផលិតផល – ២០% នៃ ផលិតផល នាំមកនូវ ៨០% នៃប្រាក់ចំណេញ ។
  • ការអាន – ២០% នៃសៀវភៅ ផ្ទុក ៨០% នៃមាតិកា។
  • ការងារ – ២០% នៃការងាររបស់យើង ផ្តល់ឱ្យយើង ៨០% នៃការពេញចិត្តរបស់យើង។
  • សុន្ទរកថា – ២០% នៃបទបង្ហាញ បង្កើត ៨០% នៃផលប៉ះពាល់។
  • ភាពជាអ្នកដឹកនាំ – ២០% នៃមនុស្ស នឹងបង្កើត ៨០% នៃការសម្រេចចិត្ត។
  • អាជីវកម្ម – ២០% នៃមនុស្សនៅក្នុងអង្គភាព នឹងទទួលខុសត្រូវ ៨០% នៃជោគជ័យរបស់ក្រុមហ៊ុន។

ចំណុចដែលត្រូវអនុវត្ត៖

  • ចូរកំណត់ថា តើអ្នកណាជា កំពូលអ្នកផលិត ២០% ។
  • ចូរចំណាយ ៨០% នៃពេលវេលាមនុស្សរបស់អ្នក ជាមួយនឹង កំពូលមនុស្ស ២០% ។
  • ចូរចំណាយ ៨០% នៃលុយអភិវឌ្ឍន៍ផ្ទាល់ខ្លួនរបស់អ្នក ទៅលើ ចំណុចកំពូលនៃការអភិវឌ្ឍខ្លួន ២០% ។
  • ចូរកំណត់នូវអ្វីដែល ២០% នៃការងារ ផ្តល់ឲ្យ ៨០% នៃផលតបស្នងមកវិញ ហើយបណ្តុះបណ្តាលជំនួយការម្នាក់ឱ្យធ្វើការងារដែលមិនសូវមានប្រសិទ្ធភាព ៨០% ។
  • ចូរស្នើសុំ កំពូលមនុស្ស ២០% ដើម្បីធ្វើការបណ្តុះបណ្តាលលើការងារផ្ទាល់ (On-the-Job) សម្រាប់ កំពូលមនុស្ស ២0% បន្ទាប់។

ចូរចងចាំ៖ យើងបង្រៀនអ្វីដែលយើងដឹង; យើងបង្កើតអ្វីដែលជាខ្លួនយើង។ ពូជអ្វីបង្កើតផលពូជនោះ។

ប្រសិនបើបុគ្គលនេះ ចាត់វិធានការអវិជ្ជមានមកលើខ្ញុំ ឬដកការគាំទ្ររបស់គាត់ពីខ្ញុំ តើផលប៉ះពាល់អ្វីខ្លះអាចនឹងកើតឡើង? ប្រសិនបើអ្នកមិនអាចដំណើរការការងារបានទេ ចូរដាក់សញ្ញាធីកនៅជាប់នឹងឈ្មោះនោះ។

ចូរចងចាំ៖ វាមិនមែនជារបៀបដែលអ្នកខិតខំធ្វើការខ្លាំងប៉ុណ្ណានោះទេ តែវាជារបៀបដែលអ្នកធ្វើការឆ្លាតប៉ុណ្ណាទៅវិញទេ។

សមត្ថភាពក្នុងការគ្រប់គ្រង គម្រោងអាទិភាពខ្ពស់ចំនួន ៣ ឬ ៤ ដោយជោគជ័យ គឺជាកត្តាចាំបាច់សម្រាប់អ្នកដឹកនាំគ្រប់រូប។

ជីវិតដែលអ្វីៗទៅដល់ នឹងក្លាយជាជីវិតដែលគ្មានអ្វីទៅដល់។

អ្នកដឹកនាំ

  • ផ្តួចផ្តើម
  • ដឹកនាំ៖ លើកទូរស័ព្ទ ហើយទាក់ទង
  • ចំណាយពេលធ្វើផែនការ៖ គិតពីបញ្ហាទុកជាមុន
  • វិនិយោគពេលវេលាជាមួយមនុស្ស
  • បំពេញប្រតិទិនដោយការធ្វើអាទិភាព

អ្នកដើរតាម

  • ប្រតិកម្មឆ្លើយតប
  • ស្តាប់ ប៉ុន្តែរង់ចាំទូរស័ព្ទរោទិ៍ឡើងសិន
  • ចំណាយពេលរស់នៅប្រចាំថ្ងៃដែលមានប្រតិកម្មនឹងបញ្ហា
  • ចំណាយពេលជាមួយមនុស្ស
  • បំពេញប្រតិទិនតាមសំណើ

សំណួរដែលត្រូវសួរខ្លួនអ្នក ៖

  • តើខ្ញុំត្រូវការអ្វីខ្លះ?
  • តើអ្វីដែលផ្តល់ឱ្យខ្ញុំនូវផលតបស្នងមកវិញដ៏អស្ចារ្យបំផុត?
  • តើខ្ញុំកំពុងធ្វើអ្វីដែលខ្ញុំធ្វើបានល្អបំផុត ហើយទទួលបានការតបស្នងល្អពីអង្គភាព?
  • តើអ្វីដែលផ្តល់រង្វាន់ច្រើនបំផុត?

ខ្ញុំបានលើកទឹកចិត្តទស្សនិកជនឲ្យរកឃើញអ្វីដែលពួកគេចូលចិត្តធ្វើខ្លាំងបំផុត ដែលពួកគេរីករាយនឹងធ្វើវាដោយស្ម័គ្រចិត្ត។

ចូររក្សាការធ្វើអាទិភាពការងារជាប្រចាំ៖

  • វាយតម្លៃ ៖ រៀងរាល់ខែ
  • លុបបំបាត់ ៖ “តើខ្ញុំកំពុងធ្វើអ្វី ដែលអាចធ្វើបានដោយនរណាម្នាក់ផ្សេងទៀត?”
  • ប៉ាន់ស្មាន ៖ តើមានគម្រោងកំពូលៗអ្វីខ្លះ ហើយតើត្រូវចំណាយពេលប៉ុន្មាន?

អ្នកមិនត្រូវប៉ាន់ស្មានហួសប្រមាណ ទៅលើភាពមិនសំខាន់នៃអ្វីគ្រប់យ៉ាងដែលអាចអនុវត្តបានទេ។

លោក វីល្លៀម ជេមស៍ (Willian James) បានលើកឡើងថា សិល្បៈនៃការធ្វើជាមនុស្សឈ្លាសវៃ គឺជាសិល្បៈនៃការត្រូវដឹងថា “អ្វីដែលត្រូវមើលរំលង” ។

“ប្រសិនបើអ្នកអាចរស់នៅក្នុងជីវិតរបស់អ្នកពីមុនម្តងទៀត តើអ្នកនឹងធ្វើអ្វីខុសផ្សេងពីពេលមុន?”

  • ប្រសិនបើខ្ញុំអាចត្រឡប់ទៅធ្វើវាធ្វើម្តងទៀត ខ្ញុំនឹងឆ្លុះបញ្ចាំងឲ្យបានច្រើនបន្ថែមទៀត។
  • ប្រសិនបើខ្ញុំអាចត្រឡប់ទៅធ្វើវាធ្វើម្តងទៀត ខ្ញុំនឹងប្រថុយឲ្យកាន់តែច្រើនបន្ថែមទៀត។
  • ប្រសិនបើខ្ញុំអាចត្រឡប់ទៅធ្វើវាធ្វើម្តងទៀត ខ្ញុំនឹងធ្វើអ្វីៗជាច្រើនបន្ថែមទៀតដែលអាចបន្តរស់នៅបាន បន្ទាប់ពីខ្ញុំស្លាប់។

អាថ៌កំបាំងនៃភាពជោគជ័យរបស់អ្នកលេងព្យ៉ាណូវ័យក្មេង៖ “ការធ្វេសប្រហែសដែលបានគ្រោងទុក”

ល្អ គឺជាសត្រូវរបស់ ល្អបំផុត។

ប្រសិទ្ធផល គឺជាគ្រឹះសម្រាប់ការរស់រានមានជីវិត។ ប្រសិទ្ធិភាព គឺជាគ្រឹះសម្រាប់ភាពជោគជ័យ។

តើខ្ញុំបង្កើតការជឿទុកចិត្តយ៉ាងដូចម្តេច?

ភាពជឿទុកចិត្ត គឺជាមូលដ្ឋានគ្រឹះនៃភាពជាអ្នកដឹកនាំ។

មានគុណសម្បត្ដិ ៣យ៉ាង ដែលអ្នកដឹកនាំត្រូវតែធ្វើជាគំរូក្នុងការជឿទុកចិត្ត៖

  • សមត្ថភាព
  • ការភ្ជាប់ទំនាក់ទំនង និង
  • ចរិតលក្ខណៈ

ចូរចាត់ទុកការជឿទុកចិត្ត ជាទ្រព្យសម្បត្តិដ៏សំខាន់បំផុតរបស់អ្នក។

ភាពជាអ្នកដឹកនាំ គឺជាការរួមបញ្ចូលគ្នាដ៏ខ្លាំងក្លារវាងយុទ្ធសាស្ត្រ និងចរិតលក្ខណ:។ ប៉ុន្តែប្រសិនបើអ្នកត្រូវតែគ្មានចំណុចមួយ សូមគ្មានយុទ្ធសាស្រ្ត។ នេះគឺជាសម្តីរបស់លោកមេបញ្ជាការ ន័រមេន ស្វដស្កូហ្វ (General H. Norman Schwarzkopf)

សរុបមក ចរិតលក្ខណ: គឺជារបងការពារប្រកបដោយប្រសិទ្ធភាពតែមួយគត់ ទប់ទល់នឹងកម្លាំងខាងក្នុង និងខាងក្រៅ ដែលនាំឱ្យមានការបែកបាក់ ឬដួលរលំរបស់ប្រទេសជាតិ។

ចរិតលក្ខណ: ធ្វើឱ្យមានការជឿទុកចិត្ត ហើយការជឿទុកចិត្ត ធ្វើឱ្យមានភាពជាអ្នកដឹកនាំ។

លោក ចន ម៉រឡៃ (John Morley) បាននិយាយថា “គ្មាននរណាម្នាក់ អាចឡើងហួសពីដែនកំណត់នៃចរិតលក្ខណ:របស់ខ្លួនបានឡើយ។”

តើអ្នកដឹកនាំទទួលបានការគោរពយ៉ាងដូចម្តេច? ដោយធ្វើការសំរេចចិត្តឲ្យបានល្អ ទទួលស្គាល់កំហុសរបស់ពួកគេ និងដាក់អ្វីដែលល្អបំផុតសម្រាប់អ្នកដើរតាម និងអង្គភាពរបស់ពួកគេ មុនរបៀបវារៈផ្ទាល់ខ្លួនរបស់ពួកគេ។

គ្មានអ្នកដឹកនាំណា អាចបំផ្លាញការទុកចិត្តជាមួយមនុស្សរបស់ខ្លួន ហើយរំពឹងរក្សាឥទ្ធិពលដដែលជាមួយពួកគេ។ ការជឿទុកចិត្ត គឺជាមូលដ្ឋានគ្រឹះនៃភាពជាអ្នកដឹកនាំ។

តើខ្ញុំអាចដាក់ចេញនូវទស្សនៈវិស័យប្រកបដោយប្រសិទ្ធភាពយ៉ាងដូចម្តេច?

អ្នកអាចចាប់យកបានតែអ្វីដែលអ្នកអាចមើលឃើញប៉ុណ្ណោះ។

ទស្សនៈវិស័យ គឺជាអ្វីគ្រប់យ៉ាងសម្រាប់អ្នកដឹកនាំ។ វាពិតជាមិនអាចខ្វះបាន។

ទស្សនៈវិស័យ នាំមុខអ្នកដឹកនាំ។ វាគូសវាសគោលដៅ។ វាបញ្ចេញ និងបញ្ឆេះភ្លើងនៅខាងក្នុង ហើយរុញច្រានគាត់ឆ្ពោះទៅមុខ។

ទស្សនៈវិស័យ ចាប់ផ្តើមពីខាងក្នុង។

ប្រសិនបើអ្នកខ្វះទស្សនៈវិស័យ សូមក្រឡេកមើលខាងក្នុងខ្លួនអ្នក។ ចូរគូរវាសលើអំណោយទាន និងបំណងប្រាថ្នាពីធម្មជាតិរបស់អ្នក។ រកមើលឧបនិស្ស័យរបស់អ្នក ប្រសិនបើអ្នកមាន។

ទស្សនៈវិស័យ គូសវាសចេញពីប្រវត្តិរបស់អ្នក។ វារីកចម្រើនពីអតីតកាលរបស់អ្នកដឹកនាំ និងប្រវត្តិរបស់មនុស្សជុំវិញគាត់។

ទស្សនៈវិស័យពិត គឺអាចទៅដល់នៅរយ:ចម្ងាយឆ្ងាយ។

អត្ថប្រយោជន៍ដ៏មានតម្លៃបំផុតមួយនៃទស្សនៈវិស័យ គឺថាវាដើរតួដូចជាមេដែក – ការទាក់ទាញ ការក្រកូតប្រជែង និងការបង្រួបបង្រួមមនុស្ស។

ទស្សនៈវិស័យអស្ចារ្យប៉ុណ្ណា វាមានសក្តានុពលក្នុងការទាក់ទាញអ្នកឈ្នះកាន់តែច្រើនប៉ុននោះ។

តើអ្នកដឹងពីបេសកកម្មជីវិតរបស់អ្នកទេ? តើអ្វីដែលជម្រុញចិត្តអ្នក? តើអ្នកសុបិនអំពីអ្វី? ប្រសិនបើអ្វីដែលអ្នកកំពុងតាមរកមិនបានមកពីការចង់បានពីខាងក្នុងខ្លួនអ្នក- ពីជម្រៅនៃខ្លួនអ្នក និងអ្វីដែលអ្នកជឿ – អ្នកនឹងមិនអាចសម្រេចវាបានឡើយ។

សំឡេងមិនសប្បាយចិត្ត៖ ការមិនពេញចិត្តនឹងស្ថានភាពបច្ចុប្បន្ន គឺជាកត្តាជម្រុញដ៏អស្ចារ្យសម្រាប់ទស្សនៈវិស័យ។

ដើម្បីបំពេញទស្សនៈវិស័យធំ អ្នកត្រូវការក្រុមល្អ។ ប៉ុន្តែអ្នកក៏ចាំបាច់ត្រូវការដំបូន្មានល្អពីអ្នកដែលនាំមុខអ្នកក្នុងដំណើរដឹកនាំផងដែរ។

ប្រសិនបើអ្នកចង់ដឹកនាំអ្នកដទៃឱ្យពូកែ ចូរស្វែងរកអ្នកណែនាំ។

ចូរគិតអំពីអ្វីដែលអ្នកចង់ឃើញការផ្លាស់ប្តូរនៅក្នុងពិភពលោកជុំវិញខ្លួនអ្នក។

សំលេងខ្ពស់ជាងនេះ៖ តើអ្នកបានសម្លឹងខ្លួនអ្នកហួសពីជីវិតផ្ទាល់ខ្លួនរបស់អ្នក ដូចដែលអ្នកបានស្វែងរកទស្សនៈវិស័យរបស់អ្នកហើយឬនៅ?

ដើម្បីកែលម្អទស្សនៈវិស័យរបស់អ្នក៖

  • ចូរវាស់ស្ទង់ខ្លួនអ្នក
  • ចូរធ្វើការពិនិត្យដួងចិត្តរបស់អ្នក។ តើអ្វីដែលធ្វើអោយអ្នកយំ? តើអ្វីដែលធ្វើឱ្យអ្នកសុបិន? តើអ្វីដែលផ្តល់ថាមពលដល់អ្នក?

ផ្នែកទី៣៖ ឥទ្ឋិពលរបស់អ្នកដឹកនាំ

ហេតុអ្វីឥទ្ធិពលសំខាន់?

ការវាស់វែងពិតប្រាកដនៃភាពជាអ្នកដឹកនាំ គឺឥទ្ធិពល – គ្មានអ្វីច្រើន គ្មានអ្វីតិចជាងនេះទេ។

ភាពជាអ្នកដឹកនាំពិតប្រាកដ មិនអាចត្រូវបានប្រគល់ តែងតាំង ឬចាត់ចែងឡើយ។ វាកើតចេញពីឥទ្ធិពល។

ទេវកថា (ជំនឿខុសឆ្គង) ទាំង៥ អំពីភាពជាអ្នកដឹកនាំ

  • ទេវកថានៃការគ្រប់គ្រង – ការដឹកនាំ និងការគ្រប់គ្រង គឺជារឿងតែមួយ។ វាមិនមែនអញ្ចឹងទេ។
  • ទេវកថានៃសហគ្រិន – ការសន្មត់ថា អ្នកលក់ និងសហគ្រិនទាំងអស់ គឺជាអ្នកដឹកនាំ។ វាមិនតែងតែអញ្ចឹងទេ។
  • ទេវកថានៃចំណេះដឹង – ការសន្មត់ថា អ្នកដែលមានចំណេះដឹង និងបញ្ញា គឺជាអ្នកដឹកនាំ។ មិនពិតទេ។
  • ទេវកថានៃអ្នកធ្វើអ្វីខុសពីគេ – នរណាម្នាក់នៅពីមុខហ្វូងមនុស្ស គឺជាអ្នកដឹកនាំ។ ការក្លាយជាអ្វីដែលមុនដំបូងគេបង្អស់ មិនដូចការដឹកនាំទេ។
  • ទេវកថានៃតំណែង – ការសន្មត់ថា ភាពជាអ្នកដឹកនាំ គឺផ្អែកលើតំណែង ឬឋានៈ។ មិនមែន​ទេ។

ដើម្បីក្លាយជាអ្នកដឹកនាំម្នាក់ មិនត្រឹមតែមានភាពលេចធ្លោនាំមុខគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានមនុស្សដែលមានចេតនាដើរតាមពីក្រោយគាត់ ដោយដើរតាមការនាំមុខរបស់គាត់ និងធ្វើសកម្មភាពតាមទស្សនៈវិស័យរបស់គាត់។

តំណែងនៃភាពជាអ្នកដឹកនាំ មិនមែនការធ្វើការនៅក្នុងអង្គការអ្នកស្ម័គ្រចិត្តទេ។ ប្រសិនបើអ្នកដឹកនាំ មិនមានអានុភាព – ឬឥទ្ធិពល – ពេលនោះគាត់គ្មានប្រសិទ្ធភាពទេ។

អ្នកដើរតាមភាគច្រើន គឺសហការគ្នាបានល្អ នៅពេលដែលជីវភាពរស់នៅរបស់ពួកគេត្រូវប្រឈមនឹងផលអាក្រក់។

អ្នកដើរតាមអង្គការស្ម័គ្រចិត្ត មិនអាចត្រូវបានបង្ខំឲ្យទទួលខុសត្រូវនោះទេ។ ប្រសិនបើអ្នកដឹកនាំ មិនមានឥទ្ធិពលជាមួយពួកគេទេ នោះពួកគេនឹងមិនធ្វើតាមទេ។

“អ្នកដែលគិតថាខ្លួនដឹកនាំ តែគ្មានអ្នកដើរតាម គឺគ្រាន់តែដើរតែប៉ុណ្ណោះ។”

តើឥទ្ធិពលមានដំណើរការយ៉ាងដូចម្តេច?

ភាពជាអ្នកដឹកនាំពិតប្រាកដ គឺជាមនុស្សដែលអ្នកដទៃនឹងដើរតាម ដោយរីករាយ និងមានទំនុកចិត្ត។

ប្រសិនបើមានបញ្ហាមួយដែលចាំបាច់ត្រូវធ្វើការសម្រេចចិត្ត តើអ្នកណាជាមនុស្ស ដែលយោបល់របស់គាត់ ហាក់ដូចជាមានតម្លៃបំផុត?

អ្នកចាប់ផ្តើមប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាព។ នេះនាំឱ្យមានការទទួលស្គាល់ ហើយការទទួលស្គាល់ត្រឡប់មកវិញ នាំឱ្យមានឥទ្ធិពល។

ភាពជាអ្នកដឹកនាំ ៥ កម្រិត

១. តួនាទី (សិទ្ធិ) – មនុស្សធ្វើតាម ព្រោះពួកគេត្រូវតែធ្វើ ។ ឥទ្ធិពលរបស់អ្នកនឹងមិនមានលើសពីបន្ទាត់នៃការពិពណ៌នាការងាររបស់អ្នកទេ។ អ្នកនៅទីនេះយូរប៉ុណ្ណា អ្នកដើរចេញកាន់តែច្រើន ហើយសីលធម៌ កាន់តែធ្លាក់ចុះ។

២. ការអនុញ្ញាត (ទំនាក់ទំនង) – មនុស្សធ្វើតាម ព្រោះពួកគេចង់។ មនុស្សនឹងតាមអ្នកលើសពីសិទ្ធិអំណាចដែលអ្នកមាន។ កម្រិតនេះអនុញ្ញាតឱ្យការងារមានភាពរីករាយ។ ការប្រុងប្រយ័ត្ន៖ ការស្ថិតនៅកម្រិតនេះយូរពេក ដោយមិនមានការកើនឡើងនឹងបណ្តាលឱ្យមនុស្សដែលមានការជម្រុញខ្ពស់ មានភាពអន្ទះអន្ទែង។

៣. ផលិតកម្ម (លទ្ធផល) – មនុស្សធ្វើតាមដោយសារតែអ្វីដែលអ្នកបានធ្វើសម្រាប់អង្គភាព។ នេះគឺជាកន្លែងដែលទទួលបានជោគជ័យពីមនុស្សភាគច្រើន។ ពួកគេនឹងចូលចិត្តអ្នក និងអ្វីដែលអ្នកកំពុងធ្វើ។ បញ្ហាត្រូវបានជួសជុលដោយការប្រឹងប្រែងតិចតួចបំផុត ដោយសារតែសន្ទុះ។

៤. ការអភិវឌ្ឍមនុស្ស (ការបន្តពូជ) – មនុស្សធ្វើតាមដោយសារតែអ្វីដែលអ្នកបានធ្វើសម្រាប់ពួកគេ។ នេះគឺជាកន្លែងដែលការរីកចម្រើនរយៈចម្ងាយឆ្ងាយកើតឡើង។ ការប្តេជ្ញាចិត្តរបស់អ្នកចំពោះការអភិវឌ្ឍអ្នកដឹកនាំ នឹងធានានូវការរីកចម្រើនឥតឈប់ឈរចំពោះអង្គភាព និងមនុស្ស។ ចូរធ្វើអ្វីដែលអ្នកអាចធ្វើបាន ដើម្បីសម្រេចបាន និងស្ថិតនៅលើកម្រិតនេះ។

៥. ភាពជាបុគ្គល (ការគោរព) – មនុស្សធ្វើតាមអ្នក ដោយសារតែអ្នកជានរណា ហើយអ្នកតំណាងឲ្យអ្វី។ ជំហាននេះត្រូវបានបម្រុងទុកសម្រាប់អ្នកដឹកនាំ ដែលបានចំណាយពេលជាច្រើនឆ្នាំ ក្នុងការបណ្តុះបណ្តាលមនុស្ស និងអង្គភាព។ មានមនុស្សតិចណាស់ ដែលធ្វើវា។ អ្នកដែលធ្វើវា គឺធំជាងជីវិតជាងទៅទៀត។

ភាពជាអ្នកដឹកនាំកម្រិត១

  • អ្នកត្រូវបានគេផ្តល់តំណែងជាអ្នកដឹកនាំ ពីព្រោះអ្នកសមនឹងទទួលវា ហើយនេះគឺជាអ្វីដែលត្រូវអបអរ។
  • វាអនុញ្ញាតឱ្យអ្នកគិតអំពីប្រភេទអ្នកដឹកនាំដែលអ្នកចង់ក្លាយទៅជា។ ឧទាហរណ៍៖ តើអ្នកមានស្ទីលអ្វី? តើអ្វីជាគុណតម្លៃរបស់អ្នក? អ្នកស្ថិតនៅចំណុចចាប់ផ្តើម
  • ដំណើរភាពជាអ្នកដឹកនាំរបស់អ្នក ដូច្នេះ ពេលឥឡូវនេះ គឺជាចំណុចដ៏ល្អមួយ ដើម្បីគិតអំពីរឿងទាំងនេះ។
  • តំណែងនៃភាពជាអ្នកដឹកនាំទាំងឡាយ មិនទទួលបានអ្វីដែលល្អបំផុតពីក្រុមរបស់ពួកគេនោះទេ។ ពួកគេប្រហែលជាទទួលបានអត្ថប្រយោជន៍តិចតួចបំផុត។
  • តំណែងនៃភាពជាអ្នកដឹកនាំទាំងឡាយ អាចជាការបំភាន់ច្រលំ ពោលគឺគ្រាន់តែថាអ្នកមានមុខតំណែងការងារជាក់លាក់មួយ វាមិនបានធ្វើឲ្យអ្នកក្លាយជាអ្នកដឹកនាំទេ។
  • តំណែងនៃភាពជាអ្នកដឹកនាំទាំងឡាយ អាចផ្តោតលើនយោបាយ និងការទទួលបានតួនាទីការងារបន្ទាប់។

កម្មករកអាវស ត្រូវបានប្រើដើម្បីចូលរួមក្នុងការសម្រេចចិត្ត និងមិនពេញចិត្តមេដឹកនាំផ្តាច់ការ។

មនុស្សមិនខ្វល់ពីអ្វីដែលអ្នកដឹងទេ រហូតដល់ពួកគេដឹងថាអ្នកយកចិត្តទុកដាក់ខ្លាំងប៉ុណ្ណា។ ភាពជាអ្នកដឹកនាំ ចាប់ផ្តើមដោយបេះដូង មិនមែនក្បាលទេ។

នៅលើកម្រិតនេះ អ្នកដឹកនាំបរិច្ចាគពេលវេលា ថាមពល និងផ្តោតលើតម្រូវការ និងបំណងប្រាថ្នារបស់អ្នកដើរតាម។

មនុស្សដែលមិនអាចកសាងទំនាក់ទំនងរឹងមាំ និងស្ថិតស្ថេរបាន ឆាប់ៗនឹងដឹងថា ពួកគេមិនអាចទ្រទ្រង់ភាពជាអ្នកដឹកនាំប្រកបដោយប្រសិទ្ធភាពបានយូរអង្វែងបានទេ។

អ្នកមិនអាចដឹកនាំមនុស្ស ដោយមិនមានការស្រលាញ់ពួកគេបានទេ។

ភាពជាអ្នកដឹកនាំកម្រិត២៖

  • ចូរមានស្នេហាពិតចំពោះមនុស្ស
  • ចូរធ្វើឱ្យអ្នកដែលធ្វើការជាមួយអ្នកកាន់តែជោគជ័យ
  • ចូរស្រឡាញ់មនុស្សច្រើនជាងនីតិវិធី
  • ចូរប្រើយុទ្ឋសាស្រ្ត “ ឈ្នះ – ឈ្នះ” ឬកុំធ្វើវា
  • ចូររួមបញ្ចូលអ្នកដទៃនៅក្នុងដំណើររបស់អ្នក
  • ចូរដោះស្រាយដោយឈ្លាសវៃជាមួយមនុស្សពិបាក

ភាពជាអ្នកដឹកនាំកម្រិតទី ៣៖

  • ចូរផ្តួចផ្តើម និងទទួលយកការទទួលខុសត្រូវ ដើម្បីការរីកចម្រើន
  • ចូរអភិវឌ្ឍ និងអនុវត្តតាមសេចក្តីថ្លែងការណ៍នៃគោលបំណង
  • ចូរបង្កើតគណនេយ្យភាពសម្រាប់លទ្ធផល
  • ចូរដឹង និងធ្វើអ្វីដែលផ្តល់លទ្ធផលខ្ពស់
  • ចូរធ្វើការប្រាស្រ័យទាក់ទងយុទ្ធសាស្ត្រ និងទស្សនៈវិស័យរបស់អង្គភាព
  • ចូរធ្វើខ្លួនឲ្យក្លាយជាភ្នាក់ងារនៃការផ្លាស់ប្តូរ និងយល់ពីការប្រើប្រាស់ពេលវេលា
  • ចូរធ្វើការសម្រេចចិត្តពិបាកៗ ដែលនឹងធ្វើឱ្យមានការផ្លាស់ប្តូរ

មេដឹកនាំ គឺអស្ចារ្យ មិនមែនដោយសារតែអំណាចរបស់គាត់ទេ តែដោយសារតែសមត្ថភាពរបស់គាត់ ក្នុងការផ្តល់អំណាចដល់អ្នកដទៃ។

ទំនួលខុសត្រូវរបស់អ្នកដឹកនាំ គឺអភិវឌ្ឍអ្នកដទៃដើម្បីធ្វើការ។

អ្នកដឹកនាំពិតប្រាកដ អាចត្រូវបានគេទទួលស្គាល់ ព្រោះភាពស្ថិតស្ថេររបស់មនុស្សរបស់គាត់បង្ហាញពីសមត្ថភាពបានខ្ពស់។

អ្នកឈ្នះចិត្តរបស់មនុស្ស ដោយជួយពួកគេឱ្យរីកចម្រើនផ្ទាល់ខ្លួន។

ភាពជាអ្នកដឹកនាំកម្រិត៤៖

  • ចូរដឹងថា មនុស្សគឺជាទ្រព្យដែលមានតម្លៃបំផុតរបស់អ្នក
  • ចូរដាក់អាទិភាពលើការអភិវឌ្ឍមនុស្ស
  • ចូរធ្វើជាគំរូឱ្យអ្នកដទៃធ្វើតាម

ភាពជាអ្នកដឹកនាំកម្រិត ៥៖

  • អ្នកដើរតាមអ្នកស្មោះត្រង់ និងលះបង់។
  • អ្នកបានចំណាយពេលជាច្រើនឆ្នាំ ក្នុងការបង្រៀន និងដឹកនាំអ្នកដឹកនាំ។
  • អ្នកក្លាយជារដ្ឋបុរស / អ្នកពិគ្រោះយោបល់ ហើយត្រូវបានអ្នកដទៃស្វែងរក។
  • សេចក្តីអំណរដ៏អស្ចារ្យបំផុតរបស់អ្នក គឺមកពីការមើលអ្នកដទៃរីកចម្រើន និងអភិវឌ្ឍ។
  • អ្នកលេចធ្លោលើសអង្គភាព។

អ្នកទៅខ្ពស់ប៉ុណ្ណា កម្រិតនៃការប្តេជ្ញាចិត្តកាន់តែខ្ពស់ប៉ុននោះ។

ប្រសិនបើអ្នកកំពុងដឹកនាំក្រុមមនុស្ស អ្នកនឹងមិននៅកម្រិតដូចគ្នា ជាមួយមនុស្សគ្រប់គ្នាទេ។

ដើម្បីឱ្យភាពជាអ្នកដឹកនាំរបស់អ្នកនៅតែមានប្រសិទ្ធិភាព វាចាំបាច់ណាស់ដែលអ្នកត្រូវនាំយកអ្នកមានឥទ្ធិពលផ្សេងៗទៀតនៅក្នុងក្រុម ទៅជាមួយអ្នក ឲ្យដល់កម្រិតខ្ពស់ជាងនេះ។

មនុស្សគ្រប់គ្នា គឺជាអ្នកដឹកនាំ ពីព្រោះមនុស្សគ្រប់គ្នាមានឥទ្ធិពលលើនរណាម្នាក់។ មិនមែនមនុស្សគ្រប់គ្នា នឹងក្លាយជាអ្នកដឹកនាំដ៏អស្ចារ្យនោះទេ ប៉ុន្តែមនុស្សគ្រប់គ្នា អាចក្លាយជាអ្នកដឹកនាំដែលប្រសើរជាងមុន។

តើអ្នកនឹងប្រើជំនាញភាពជាអ្នកដឹកនាំរបស់អ្នក ដើម្បីឱ្យមនុស្សជាតិប្រសើរជាងមុនឬទេ?

តើខ្ញុំអាចពង្រីកឥទ្ធិពលរបស់ខ្ញុំយ៉ាងដូចម្តេច?

សកម្មភាពនៃការផ្តល់អំណាចដល់អ្នកដទៃ ផ្លាស់ប្តូរជីវិតជាច្រើន។

មនុស្សដែលស្ថិតនៅក្រោមឥទ្ធិពលរបស់មនុស្សដែលចេះផ្តល់អំណាច គឺដូចជាក្រដាសនៅក្នុងដៃរបស់សិល្បករដែលមានទេពកោសល្យអញ្ចឹង។ មិនថាពួកគេបានបង្កើតអ្វីក៏ដោយ ពួកគេអាចក្លាយជាទ្រព្យសម្បត្តិដ៏មានតម្លៃ។

វាមិនបានបង្កើតភាពខុសប្លែកច្រើនប៉ុន្មាននោះទេ ចំពោះចំណេះដឹង ឬបទពិសោធន៍ផ្សេងៗទៀតដែលនាយកប្រតិបត្តិមាន។ ប្រសិនបើគាត់មិនអាចសម្រេចបាននូវលទ្ធផលតាមរយៈមនុស្ស គាត់គ្មានតម្លៃជានាយកប្រតិបត្តិទេ។

ការផ្តល់អំណាច៖ វាជាការចែករំលែកខ្លួនអ្នក – ឥទ្ធិពល តំណែង អំណាច និងឱកាសរបស់អ្នក ជាមួយអ្នកដទៃសម្រាប់គោលបំណងនៃការវិនិយោគក្នុងជីវិតរបស់ពួកគេ ដើម្បីឱ្យពួកគេអាចធ្វើការបានល្អបំផុតដោយខ្លួនគេ។

នៅពេលអ្នកផ្ទេរការងារដែលមានបញ្ហាដល់និយោជិក ហើយផ្តល់ឱ្យគាត់នូវសិទ្ធិអំណាចដែលគាត់ត្រូវការ ដើម្បីធ្វើកិច្ចការនោះ នេះមានន័យថា អ្នកបានផ្តល់អំណាចដល់គាត់។

ប៉ុន្តែការផ្តល់អំណាចដល់អ្នកដទៃ ដោយផ្តល់សិទ្ធិអំណាចរបស់អ្នកដល់ពួកគេ មានឥទ្ធិពលដូចគ្នានឹងការចែករំលែកព័ត៌មានដែរ៖ អ្នកមិនបានបាត់បង់អ្វីទាំងអស់។ អ្នកបានបង្កើនសមត្ថភាពរបស់អ្នកដទៃ ដោយមិនបន្ថយសមត្ថភាពខ្លួនឯង។

ចូរចងចាំ៖ នៅពេលអ្នកផ្តល់អំណាចដល់មនុស្ស អ្នកមិនមានឥទ្ធិពលលើពួកគេទេ។ អ្នកកំពុងមានឥទ្ធិពលលើមនុស្សទាំងអស់ដែលពួកគេមាន។ នោះគឺជាការជះឥទ្ឋិពល!

អ្នកត្រូវមានអាកប្បកិរិយាត្រឹមត្រូវ។ មនុស្សជាច្រើនធ្វេសប្រហែសក្នុងការផ្តល់អំណាចដល់អ្នកដទៃ ពីព្រោះពួកគេគ្មានសុវត្ថិភាព។

ពួកគេមិនចង់ត្រូវបានគេជំនួស ឬផ្លាស់ទៅកន្លែងផ្សេងទេ ទោះបីជាវាមានន័យថា ពួកគេនឹងអាចផ្លាស់ប្តូរទៅទីតាំងខ្ពស់ជាងមុន និងទុកកន្លែងបច្ចុប្បន្នរបស់ពួកគេដែលការងារត្រូវបានបំពេញដោយមនុស្សដែលពួកគេណែនាំក៏ដោយ។ ពួកគេខ្លាចការផ្លាស់ប្តូរ។

អ្នកត្រូវជឿជាក់លើអ្នកដទៃឱ្យបានគ្រប់គ្រាន់ ដើម្បីផ្តល់ឱ្យពួកគេនូវអ្វីដែលអ្នកអាចធ្វើបាន និងជឿជាក់លើខ្លួនអ្នកឲ្យបានគ្រប់គ្រាន់ ដើម្បីដឹងថា វានឹងមិនធ្វើឱ្យអ្នកឈឺចាប់ឡើយ។

គន្លឹះដែលអ្នកត្រូវអនុវត្តមានដូចជា៖ 

១. ចូរវាយតម្លៃពួកគេ

ប្រសិនបើអ្នកផ្តល់សិទ្ធិអំណាចដល់មនុស្សដែលគ្មានបទពិសោធន៍ឆាប់ពេក អ្នកអាចកំណត់ពួកគេឱ្យបរាជ័យ។

នៅពេលវាយតម្លៃមនុស្សដែលអ្នកចង់ផ្តល់សិទ្ធិអំណាច សូមក្រឡេកមើលផ្នែកទាំងនេះ៖

  • ចំណេះដឹង
  • ជំនាញ
  • បំណងប្រាថ្នា

មិនមានជំនាញ ចំណេះដឹង ឬសក្តានុពលណាមួយ អាចជួយមនុស្សឱ្យទទួលជោគជ័យបានទេ ប្រសិនបើពួកគេមិនមានបំណងចង់ទទួលជោគជ័យ។

លោក ហ្សង់ ដឺ ឡា ហ្វុងតែន (Jean de La Fontaine) បានលើកឡើងថា “មនុស្សត្រូវបានបង្កើតឡើង ដូច្នេះនៅពេលដែលមានអ្វីកើតឡើងចំពោះព្រលឹងរបស់គាត់ ភាពមិនអាចទៅរួច នឹងបាត់ទៅវិញ។”

២. ចូរបង្កើតគំរូសម្រាប់ពួកគេ

ចូរបង្កើតគំរូអាកប្បកិរិយា និងក្រមសីលធម៌ការងារដែលអ្នកចង់ឲ្យពួកគេឱបក្រសោប។ ហើយពេលណាដែលអ្នកអាចបញ្ចូលពួកគេនៅក្នុងការងាររបស់អ្នក ចូរយកពួកគេទៅជាមួយអ្នក។

៣. ចូរផ្តល់ការអនុញ្ញាតឱ្យពួកគេ ដើម្បីទទួលបានជោគជ័យ

ចូរជួយអ្នកដទៃដែលជឿថាពួកគេអាចទទួលបានជោគជ័យ។ ដោយរបៀបណា? មានវិធីពីរយ៉ាង៖

  • រំពឹងទុក – មនុស្សអាចដឹងពីអាកប្បកិរិយាមូលដ្ឋានរបស់អ្នក មិនថាអ្នកនិយាយ ឬធ្វើអ្វីក៏ដោយ។
  • ផ្ទៀងផ្ទាត់ – ចូរផ្ញើកំណត់ចំណាំលើកទឹកចិត្តដល់ពួកគេ។

៤. ចូរផ្ទេរសិទ្ធិអំណាចដល់ពួកគេ

ការផ្តល់សិទ្ធិអំណាចដល់អ្នកដទៃ គឺមានច្រើនជាងការចែករំលែកបន្ទុកការងាររបស់អ្នកទៅទៀត។ វាគឺជាការចែករំលែកអំណាច និងសមត្ថភាពរបស់អ្នកក្នុងការសម្រេចកិច្ចការ។

លោក ភីថឺ ដ្រាក់ឃឺ (Peter Drucker) បាននិយាយថា “គ្មាននាយកប្រតិបត្តិណាម្នាក់ធ្លាប់រងគ្រោះ ដោយសារអ្នកក្រោមបង្គាប់របស់គាត់រឹងមាំ និងមានប្រសិទ្ធភាពនោះទេ។”

ភាពជាអ្នកដឹកនាំដោយការផ្តល់សិទ្ឋអំណាច ពេលខ្លះ គឹជាឧត្តមភាពពិតតែមួយគត់ ដែលអង្គភាពមួយមានលើសស្ថាប័នមួយទៀត នៅក្នុងសង្គមដែលមានការប្រកួតប្រជែងរបស់យើង។

៥. ចូរបង្ហាញជំនឿទុកចិត្តរបស់អ្នកជាសាធារណៈ

អ្នកចាំបាច់ត្រូវធ្វើវាជាសាធារណៈ។ ការទទួលស្គាល់ជាសាធារណៈ ធ្វើឱ្យពួកគេដឹងថា អ្នកជឿជាក់ថាពួកគេនឹងទទួលជោគជ័យ។ ហើយនោះមានន័យថា សិទ្ធិអំណាចរបស់អ្នក បម្រុងទុកសម្រាប់គាំទ្រពួកគេ។

៦. ចូរផ្គត់ផ្គង់ពួកគេជាមួយនឹងមតិយោបល់ឆ្លើយតប

អ្នកមិនអាចទុកឱ្យពួកគេទៅឆ្ងាយ ដោយមិនផ្តល់ឱ្យពួកគេនូវមតិកែលម្អវិជ្ជមាននោះទេ។

មនុស្សធ្វើអ្វីដែលទទួលបានការកោតសរសើរ។

៧. ចូរដោះលែងពួកគេ ដើម្បីបន្តដោយខ្លួនគេ

“ខ្ញុំមិនសួរ ហើយក៏មិនចង់ដឹងអ្វី ពីផែនការរបស់អ្នកទេ។ ចូរទទួលខុសត្រូវ និងធ្វើសកម្មភាព ហើយអំពាវនាវរកខ្ញុំឱ្យជួយ។” នេះគឺជាសម្តីរបស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក អាប្រាហាម លីនខូន (Abraham Lincoln) នៅក្នុងលិខិតមួយផ្ញើទៅឲ្យមេបញ្ជាការ អ៊ុល្លីសេស ហ្គ្រេនត៍  (General Ulysses S. Grant)

ប្រសិនបើអ្នកដឹកនាំអង្គភាពប្រភេទណាមួយ ការរៀនផ្តល់អំណាចដល់អ្នកដទៃ គឺជារឿងសំខាន់បំផុតមួយដែលអ្នកនឹងធ្វើក្នុងនាមជាអ្នកដឹកនាំ។

ការផ្តល់សិទ្ធិអំណាចដល់អ្នកដទៃ អាចដោះលែងអ្នក ឲ្យមានពេលវេលាបន្ថែមទៀត សម្រាប់រឿងសំខាន់ៗក្នុងជីវិត ហើយចូរបង្កើនប្រសិទ្ធភាពនៃអង្គភាពរបស់អ្នក បង្កើនឥទ្ធិពលរបស់អ្នកជាមួយអ្នកដទៃ ហើយអ្វីដែលល្អបំផុត ធ្វើឱ្យមានឥទ្ធិពលវិជ្ជមានមិនគួរឱ្យជឿលើជីវិតរបស់មនុស្សដែលអ្នកផ្តល់អំណាចឲ្យ។

តើខ្ញុំអាចធ្វើឱ្យភាពជាអ្នកដឹកនាំរបស់ខ្ញុំយូរអង្វែងបានយ៉ាងដូចម្តេច?

គុណតម្លៃយូរអង្វែងរបស់អ្នកដឹកនាំ ត្រូវបានវាស់ដោយសន្តតិកម្ម (ការបន្តវេន)។

ចូរផ្តល់គុណតម្លៃដល់ភាពជាអ្នកដឹកនាំមួយក្រុម ឲ្យខ្ពស់ជាងភាពជាអ្នកដឹកនាំតែម្នាក់។ មិនថាគាត់ល្អប៉ុណ្ណានោះទេ គ្មានអ្នកដឹកនាំណាម្នាក់ អាចធ្វើវាទាំងអស់បានតែម្នាក់ឯងដែរ។

“ការបន្តវេន គឺជាទំនួលខុសត្រូវដ៏សំខាន់មួយរបស់ភាពជាអ្នកដឹកនាំ។” នេះគឺជាសម្តីរបស់លោក ម៉េកស៍ ដុព្រី (Max Dupree)

សមិទ្ធិផលកើតឡើងចំពោះនរណាម្នាក់ នៅពេលគាត់អាចធ្វើអ្វីដែលអស្ចារ្យសម្រាប់ខ្លួនគាត់។ ភាពជោគជ័យ កើតឡើងនៅពេលគាត់ផ្តល់អំណាចឲ្យអ្នកដើរតាម ដើម្បីធ្វើកិច្ចការអស្ចារ្យជាមួយគាត់។ ទោះបីជាយ៉ាងណា កេរ្ត៍ដំណែល កើតឡើងនៅពេលដែលគាត់អភិវឌ្ឍមេដឹកនាំឱ្យធ្វើរឿងអស្ចារ្យ ដោយគ្នានរូបគាត់។ ប៉ុន្តែកេរ្តិ៍ដំណែលត្រូវបានបង្កើតឡើងតែនៅពេលមនុស្សម្នាក់ដាក់អង្គការរបស់គាត់ឱ្យស្ថិតក្នុងទីតាំងដើម្បីធ្វើរឿងអស្ចារ្យដោយគ្មានគាត់។

អ្នកដឹកនាំ ស្អប់ការមើលឃើញអ្វីមួយដែលគាត់ដាក់ញើស ឈាម និងទឹកភ្នែករបស់គាត់ ទៅក្នុងការចាប់ផ្តើមបរាជ័យ។

នៅពេលដែលអ្វីទាំងអស់ ត្រូវបាននិយាយ និងធ្វើរួច សមត្ថភាពរបស់អ្នកក្នុងនាមជាអ្នកដឹកនាំ នឹងមិនត្រូវបានវិនិច្ឆ័យដោយអ្វីដែលអ្នកសម្រេចបានជាលក្ខណ:បុគ្គល ឬសូម្បីតែអ្វីដែលក្រុមអ្នកសម្រេចបានក្នុងកំឡុងពេលកាន់តំណែងរបស់អ្នកឡើយ។ អ្នកនឹងត្រូវបានវិនិច្ឆ័យដោយ របៀបដែលមនុស្ស និងអង្គភាពរបស់អ្នកធ្វើបានល្អប៉ុណ្ណា បន្ទាប់ពីអ្នកចាកចេញផុតទៅ។ គុណតម្លៃយូរអង្វែងរបស់អ្នក នឹងត្រូវបានវាស់ដោយសន្តតិកម្ម។

ប្រភព៖ John C. Maxwell, Leadership 101: What Every Leader Needs to Know


អត្ថបទទាក់ទង

ភាពជាអ្នកដឹកនាំ ៥ កម្រិត

 

Leave a Reply