ដឹងពីចំណុចខ្លាំង និងចំណុចខ្សោយរបស់បុគ្គលិក

ដើម្បីអាចរៀបចំតារាងការងារត្រូវតាមកម្លាំង និងសមត្ថភាពរបស់បុគ្គលិក អ្នកគ្រប់គ្រង​ត្រូ​វ​ចាំ​បាច់ដឹ​ង​​ពី​សមត្ថភាពរបស់បុគ្គលិកម្នាក់ៗជាមុនសិន។ លោក Peter Drucker បានលើកឡើងថា នៅក្នុងអង្គភាពមួយតែងមានរឿង៣យ៉ាងកើតមានឡើង​ជា​និច្ច​៖

  • ទី១ គឺការប៉ះទង្គិចគ្នា មិនថាពាក្យសម្ដី ឬកាយវិការ
  • ទី២ គឺការយល់ច្រឡំ
  • ទី៣ គឺការធ្វើការមិនបានល្អ។

ដូច្នេះ គ្រប់អ្វីៗទាំងអស់សុទ្ធតែត្រូវការភាពជាអ្នកដឹកនាំ។ មូលហេតុសំខាន់ដែលនាំឲ្យកើតមានឡើងនូវរឿងទាំង៣នេះ គឺដោយសារតែអ្នកគ្រប់គ្រងមិនបាន​ដឹងពីសមត្ថភាព និងទេពកោសល្យរបស់បុគ្គលិកម្នាក់ៗ។ ការចេះតែប្រើបុគ្គលិកទាំងមិនដឹងពី​ជំនាញ រួមទាំងចំណុចខ្លាំង និងខ្សោយរបស់ពួកគេ វាជាការខាតបង់ដ៏ធំរបស់អង្គភាព។ មាន​ពេលខ្លះវាអាចក្លាយជាបញ្ហាទៀតផង។ ការចេះប្រើប្រាស់មនុស្សឲ្យត្រូវតាមសមត្ថភាព និងទេព​កោសល្យ វាជាជំនាញរបស់អ្នកគ្រប់គ្រង។ ប្រសិនបើ ពួកគេមិនអាចយល់ពីរបៀបប្រើប្រាស់មនុស្ស​នេះ នោះការរីកចម្រើននឹងគ្មាន តែអ្វីដែលមានគឺបញ្ហាដែលកើតឡើងមិនចេះចប់។

Leave a Reply