បុគ្គលិកលក្ខណៈសំខាន់ៗ ដែលបង្ហាញថាបុគ្គលិករបស់អ្នក កំពុងតែចាប់ផ្តើមអសកម្មនៅក្នុងការងារ

ការចូលរួមរបស់បុគ្គលិក ពិតមានសារៈសំខាន់ខ្លាំងណាស់ ចំពោះផលិតភាពនៃក្រុមការងារ និងក្រុមហ៊ុនទាំងមូល។ វាសំដៅលើការខិតខំប្រឹងប្រែងដែលពួកគេបានដាក់ចូលក្នុងការងាររបស់ពួកគេ និងអារម្មណ៍នៃការប្តេជ្ញាចិត្តរបស់ពួកគេចំពោះក្រុមហ៊ុន។ ប្រសិនបើ ការផ្សារភ្ជាប់អារម្មណ៍របស់ពួកគេ ទៅនឹងការងារ មិនសូវមានភាពស៊ីសង្វាក់គ្នា នេះអាចមានន័យថា ពួកគេកំពុងចាប់ផ្តើមអសកម្ម ឬមិនសូវមានការចូលរួមល្អហើយ (Employee Disengagement)

ខាងក្រោមនេះជាបុគ្គលិកលក្ខណៈខ្លះៗដែលបង្ហាញថាពួកគេកំពុងតែចាប់ផ្តើមអសកម្មនៅក្នុងការងារ៖

. ខ្វះគំនិតផ្តួចផ្តើម (No Initiative) 

គាត់តែងតែឈររង់ចាំ ដើម្បីឲ្យគេប្រាប់ថាត្រូវធ្វើអ្វីបន្ទាប់។

២. មិនចេះមានសំណួរ (No Questions)

គាត់មិនមានឆន្ទៈក្នុងការសួរសំណួរ និងរៀនអ្វីៗដែលថ្មីៗ។

៣. ចេះគ្រប់រឿង (Know-it-all)

គាត់គិតថា ខ្លួនគាត់ដឹង និងចេះអ្វីៗគ្រប់យ៉ាង ហើយមានភាពពិបាកក្នុងការទទួលយកការវិះគន់។

៤. ត្អូញត្អែរច្រើន (Complain)

និយោជិតប្រភេទនេះ តែងតែត្អូញត្អែរច្រើន ហើយគ្មានអ្វីដែលល្អគ្រប់គ្រាន់សម្រាប់ពួកគេឡើយ។

៥. ស្មារតីមិនមូល (Distracted)

គាត់ពិបាកក្នុងការផ្តោតអារម្មណ៍។

៦. តែងតែបង្កើតលេស (Makes Excuses)

គាត់មិនដែលមានទំនួលខុសត្រូវចំពោះសកម្មភាពរបស់ខ្លួនទេ ហើយតែងតែមានលេស​ជាប់ជានិច្ច។

៧. មិនមានទំនួលខុសត្រូវ (Irresponsibible)

ជាញឹកញាប់ គាត់មិនអាចសម្រេចកិច្ចការបានទាន់ពេលវេលា មកធ្វើការយឺតជាប្រចាំ ហើយតែងតែបំពានរាល់ការសន្យារបស់ពួកគេ។

៨. មិនមានភាពរីកចម្រើន (No Growth)

គាត់មិនវិនិយោគលើការអភិវឌ្ឍន៍ខ្លួន ដើម្បីក្លាយជាបុគ្គលល្អប្រសើរជាងមុន និងដើម្បីរីក​​ចម្រើនតាមការរីកលូតលាស់នៃក្រុមហ៊ុននោះទេ។

៩. ខ្វះភាពក្លៀវក្លា (Lack Enthusiasm)

នៅពេលមានកិច្ចការ ឬគម្រោងថ្មីកើតឡើង និយោជិតប្រភេទនេះ តែងតែមានអារម្មណ៍រំភើប ឬក្លៀវក្លាតិចតួចជាងគេបំផុត។

១០. មិនជួយអ្នកដទៃ (Doesn’t help others)

គាត់មិនដែលមានឆន្ទៈចង់ធ្វើអ្វីលើសពីកិច្ចការរបស់គេនោះទេ ហើយចូលចិត្តនិយាយពាក្យថាមិនមែនការងារខ្ញុំផង

១១. ចូលចិត្តនិយាយអេចអូច (Gossip)

គាត់ចូលចិត្តនិយាយអេចអូចបំផ្លាញសីលធម៌នៃក្រុមការងារ ហើយធ្វើឲ្យក្រុមហ៊ុនមានការបែងចែកបក្សពួក។

១២. និយាយកំហុក (Liar)

គាត់ជាបុគ្គលិកដែលកុហក និងបង្កើតរឿងរ៉ាវមិនពិត អាចជាគ្រោះថ្នាក់ធ្ងន់ធ្ងរមួយសម្រាប់ក្រុម។

១៣. ឯករាជ្យពេក (Independent)

ការចូលចិត្តធ្វើការឯករាជ្យជារឿងមួយល្អ បុ៉ន្ដែបើបុគ្គលិកមិនចេះសហការជាមួយមនុស្សក្នុងក្រុម វាពិតជាអាចប៉ះពាល់ខ្លាំងដល់ភាពជោគជ័យរបស់ក្រុម។

ស្វែងយល់បន្ថែម៖ officevibe.com/blog/disengaged-employees-infographic


អត្ថបទទាក់ទង

គន្លឹះងាយៗចំនួន ៧ ដែលអាចជួយលើកទឹកចិត្ត​ និងពង្រឹងការធ្វើការរបស់បុគ្គលិក

 

Leave a Reply