តើអ្នកវាស់កម្រិតភាពជាអ្នកដឹកនាំបច្ចុប្បន្នរបស់អ្នកដូចម្តេច?

សំណួរខាងក្រោមនេះ គឺទាក់ទងនឹងភាពជាអ្នកដឹកនាំជារួមរបស់អ្នក។ សូមអានសេចក្តី១០ប្រការខាងក្រោមគូសសញ្ញាធិក​ នៅពីមុខសេចក្តីដែលយល់ស្របថាជាការពិត។ សាកល្បងឆ្លើយនឹងសំណួរដោយប្រើសភាវគតិរបស់ខ្លួន។ សូមកុំរំលងសំណួរ និងកុំត្រឡប់ទៅកែចម្លើយវិញ។

កម្រិតទី១

  • យើងមិនបាច់ចាំប្រាប់ឬក្រើនរំឮកកូនចៅថាយើងជាអ្នកដឹកនាំពួកគេ។
  • យើងគិតដល់កូនចៅថាពួកគេជាបុគ្គលដែលមានចិត្តថ្លើម មិនមែនមើលតែទៅលើតែតួនាទីឬតំណែងរបស់ពួកគេ។
  • ដោយភាគច្រើន យើងមានឆន្ទៈចង់ទៅធ្វើការ។
  • យើងដឹងច្បាស់ថាមុខតំណែងដែលបានមក គឺឳកាសសិក្សារៀនសូត្រមិនមែនជាកៅអីដែលនៅចាំតែអោបក្រសោបទុកនោះទេ។
  • មនុស្សដែលធ្វើការឲ្យយើង សុទ្ធតែពេញចិត្តធ្វើការក្រៅពីការងារដែលបានកំណត់មក។
  • យើងដឹងថាការប្រឈមនឹងបញ្ហារបស់អ្នកដ៏ទៃគឺជាផ្នែកមួយនៃភាពជាអ្នកដឹកនាំ ហើយទទួលស្គាល់ថាវាជាផ្នែកមួយនៃការងារ។
  • យើងមានក្តីប្រាថ្នាខ្លាំងក្លាក្នុងការរៀនសូត្រភាពជាអ្នកដឹកនាំ ឲ្យកាន់តែច្រើនឡើង និងចង់ក្លាយជាអ្នកដឹកនាំដែលល្អប្រសើរឡើង។
  • យើងគិតថាការងាររបស់ខ្លួនជារឿងដែលត្រូវធ្វើឲ្យសម្រេច មិនសូវគិតដល់មាគ៌ាធ្វើការក្នុងអនាគត រួមទាំងមិនចង់បានតំណែងអ្វីច្រើនទេ។
  • គោលដៅសំខាន់ម្យ៉ាងរបស់យើងគឺការបានជួយកូនចៅ។
  • មនុស្សភាគច្រើនយល់ថាពួកគេងាយស្រួលធ្វើការជាមួយយើង។

បើគូសសញ្ញាមុខសេចក្តីដែលត្រូវនឹងខ្លួនឯងចាប់ពី៨ប្រការឡើងទៅនោះបង្ហាញថាអ្នកអាចជាអ្នកដឹកនាំក្នុងកម្រិតទី១រួចអស់ហើយ។ ចាប់ផ្តើមឈានទៅក្នុងកម្រិតដែលខ្ពស់ឡើង។ សាកល្បងធ្វើសំណួរចម្លើយក្នុងកម្រិតបន្តទៀតបានហើយតែយ៉ាងណាក៏ដោយបើគូសសញ្ញាបានតិចជាង៨ ប្រការនោះមានន័យថាអ្នកនៅមិនទាន់ជំនាញក្នុងកម្រិតទី១ទេ។ ចំណុចនេះអាចជាកម្រិតដែលគួរចាប់ផ្តើមអភិវឌ្ឍភាពជាអ្នកដឹកនាំរបស់ខ្លួនព្រោះអ្វី? ព្រោះអ្នកនឹងមិអាចទៅបានឆ្ងាយប៉ុន្មានលើសពីកម្រិតខ្ពស់បំផុតដែលអ្នកធ្វើបាននោះទេ។

កម្រិតទី២

  • មនុស្សក្រៅផ្នែក ឬក្រៅនាទីទទួលខុសត្រូវរបស់យើងនាំគ្នាគោរពអំពីគំនិតយោបល់ ហើយតែងមកសុំការណែនាំពីយើងជាញឹកញាប់។
  • ខ្ញុំស្គាល់ចំណុចខ្លាំងនិងចំណុចខ្សោយរបស់ខ្លួនទើបមិនសូវត្រូវរងការវាយប្រហារអំពីរឿងការងារ។
  • យើងកោតសរសើរមនុស្សភាគច្រើនដោយសុទ្ធចិត្ត និងចង់ជួយពួកគេទាំងនោះ។
  • យើងជាមនុស្សនឹងន ស្មើចុងស្មើដើម និងចិត្តត្រជាក់ជាមួយកូនចៅ។
  • ពេលនិយាយអ្វីនឹងក្រុមការងារ ពួកគេដឹងថាគេជឿពាក្យសម្តីយើងបានព្រោះយើងជាមនុស្សគួរជាទីទុកចិត្ត។
  • យើងសាងសម្ពន្ធភាពស្អិតរមូតនឹងកូនចៅគ្រប់គ្នា។
  • មនុស្សដែលធ្វើការរួមជាមួយយើងយល់ថា ភាគច្រើនយើងមានចរិតល្អ និងជាមនុស្សគួរឲ្យ ស្រលាញ់។
  • ពេលត្រូវនិយាយត្រង់ៗជាមួយក្រុមការងារដើម្បីដោះស្រាយឬចាត់ការទៅលើបញ្ហាយើងនឹងធ្វើទាល់តែរួចស្រេច មិនព្រមពន្យាទៀតឡើយ។
  • យើងជឿងថាបុគ្គលិកពុំមែនប្រាថ្នាត្រឹមតែថ្លៃឈ្នួលដែលសក្តិសមសម្រាប់ឲ្យសមនឹងតម្លៃការងារប៉ុណ្ណោះទេ ភាគច្រើនសុទ្ធតែត្រូវការកម្លាំងចិត្តហើយយើងតែងផ្តល់របស់ទាំងនោះឲ្យ។
  • យើងសាងទំនាក់ទំនងនឹងកូនចៅគ្រប់គ្នាឲ្យកាន់តែស្អិតរមួតឡើង។

បើគូសសញ្ញាពីមុខសេចក្តីដែលត្រូវនឹងខ្លួនឯងចាប់ពី៨ ប្រការឡើងទៅអ្នកអាចធ្វើសំណួរចម្លើយក្នុងកម្រិតបន្តទៀតបាន។ បើមិនដល់៨ប្រការទេ អ្នកអាចត្រូវរក្សាទុកសំណួរចម្លើយដែលនៅសល់ក្នុងផ្នែកទី១ ទុកធ្វើពេលក្រោយព្រោះចម្លើយដែលចេញមកបង្ហាញថាអ្នកនៅមិនទាន់ជំនាញក្នុងកម្រិតទី២ និងនៅមិនទាន់គិតដូចអ្នកដឹកនាំក្នុងកម្រិតទី២ នៅឡើយ។ បើអ្នកសម្រេចចិត្តធ្វើសំណួរផ្នែកទី១ បន្តទៀតឲ្យចប់នៅពេលនេះក៏សូមឲ្យដឹងថាទោះបីជាគូសសញ្ញាពីមុខសេចក្តីដែលត្រូវនឹងខ្លួនឯងចាប់ពី៩ប្រការឡើងទៅក្នុងកម្រិតបន្ត ក៏ពុំមែនមានន័យថាអ្នកមានភាពជាអ្នកដឹកនាំដែលខ្ពស់ឡើងដែរ ព្រោះអ្នកនៅមិនទាន់ឆ្លងផុតកម្រិតទី២ នៅឡើយដូចគ្នានឹងកម្រិតបន្តៗទៀត នោះគឺ ទោះបីជាគូសសញ្ញាចាប់ពី៨ ប្រការឡើងទៅក្នុងកម្រិតបន្តៗ ក៏ពុំមែនមានន័យថាអ្នកមានភាពជាអ្នកដឹកនាំដែលខ្ពស់ជាងមុនដែរៗ។

កម្រិតទី​៣

  • យើងធ្វើការបានតាមគោលដៅនិងសម្រេចដល់គោលដៅជានិច្ច។
  • មនុស្សពូកែៗតែងចង់មករួមការងារជាមួយយើងនិងក្រុមការងារ។
  • អ្នកដទៃមើលថាយើងមានជំនាញក្នុងការងាររបស់យើង ហើយចង់មកសុំសិក្សារៀនសូត្រខ្លះ។
  • ទោះបីប្រធានមិនបានកំណត់គោលដៅនិងកំណត់ឲ្យបង្កើតផែនការច្រើនឡើងជាលំដាប់តែយើងធ្វើកិច្ចការនេះដោយខ្លួនឯងជានិច្ច។
  • ថាមពលរបស់ខ្លួនយើងតែងជួយដឹកនាំក្រុមការងារឲ្យរីកចម្រើន។
  • មិនថាជាធ្វើអ្វី យើងតែងធ្វើឲ្យបានល្អបំផុត។
  • យើងរីករាយហើយគ្មានបញ្ហាពីរឿងអ្នកដ៏ទៃថាយើងធ្វើការដូចម្តេចហើយពួកគេនាំគ្នាធ្វើតាម។
  • អ្នកដ៏ទៃមើលមកយើងថាជាអ្នកពូកែដោះស្រាយបញ្ហា ហើយយល់ថាយើងតែងធ្វើការលំបាកៗបានសម្រេច។
  • ស្នាដៃរបស់យើងស្មើចុងស្មើដើមជាប្រចាំ។
  • យើងមានប្រព័ន្ធនិងកិច្ចប្រតិបត្តិប្រចាំថ្ងៃដែលជួយឲ្យខ្លួនធ្វើការបានល្អ។

បើអ្នកគូសសញ្ញាមុខសេចក្តីដែលត្រូវនឹងខ្លួនឯងចាប់ពី៨ ប្រការឡើងទៅសូមបន្តទៅធ្វើសំណួរចម្លើយក្នុងកម្រិតខ្ពស់ទៀតបាន។ បើមិនដល់៨ប្រការទេបង្ហាញថាចម្លើយដែលចេញមកបញ្ជាក់ថាអ្នកមិនទាន់ជំនាញក្នុងកម្រិតទី៣ និងនៅមិនទាន់គិតដូចអ្នកដឹកនាំក្នុងកម្រិតទី៣នៅឡើយទេ។

កម្រិតទី៤

  • យើងបានកំណត់ផែនការអប់រំបណ្តុះបណ្តាលនិងអភិវឌ្ឍសមាជិកគ្រប់គ្នាក្នុងក្រុមការងារ ព្រមទាំងអនុវត្តដំណើរការតាមផែនការខាងលើយ៉ាងស្មើចុងស្មើដើម។
  • ពេលជិតដល់ថ្ងៃកំណត់ប្រគល់ការងារ ឬមានកិច្ចការបន្ទាន់ ក៏យើងមិនដែលផ្អាកការ      បណ្តុះបណ្តាលអប់រំនិងអភិវឌ្ឍបុគ្គលិកដែរ។
  • ជាញឹកញាប់ដែលយើងតែប្រថុយ ព្រមប្រគល់ការទទួលខុសត្រូវនិងផ្តល់សិទ្ធអំណាចឲ្យអ្នកដទៃដើម្បីឲ្យគេអភិវឌ្ឍខ្លួនឯង។
  • ក្នុងមួយខែៗយើងចំណាយអស់ច្រើនក្នុងការបណ្តុះបណ្តាលបង្រៀនការងារបុគ្គលដែលបម្រុងឈានឡើងជាអ្នកដឹកនាំ។
  • យើងស្គាល់ចំណុចល្អនិងចំណុចអាក្រក់របស់កូនចៅយ៉ាងច្បាស់។
  • យើងតែងកែសម្រួលនិងផ្លាស់ប្តូរទាំងវិធីបណ្តុះបណ្តាល ការអភិវឌ្ឍនិងបង្រៀនការងារឲ្យសក្តិសមទៅតាមកូនចៅម្នាក់ៗ។
  • យើងចំណាយពេលច្រើនបង្រៀនការងារដល់អ្នកដែលមានសម្ថភាព អ្នកមានថ្វីដៃ និងមានសក្តានុពលខ្ពស់បំផុត។
  • យើងមានប្រវត្តិធ្លាប់ផ្លាស់ប្តូរមនុស្សពីតំណែងមួយទៅតំណែងមួយទៀត និងជួយឲ្យពួកគេទទួលតំណែងសក្តិសមនឹងខ្លួនឯង។
  • យើងឲ្យហ្វីតប៊ែក(Feed-Back)អ្នកដទៃជានិច្ច ពុំមែនចំពោះតែពេលវាយតម្លៃផលប្រតិបត្តិការជាផ្លូវការប៉ុណ្ណោះទេ។
  • ក្រុមការងារឬផ្នែករបស់យើងមានទំនុកចិត្តថាជាក្រុមការងារដែលបានទទួលការបណ្តុះបណ្តាលល្អបំផុត(ឬជាក្រុមមួយក្នុងបណ្តាក្រុមការងារដែលល្អបំផុត)ក្នុងអង្គភាព។

បើអ្នកគូសសញ្ញាលើមុខសេចក្តីដែលត្រូវនឹងខ្លួនឯងចាប់ពី៨ប្រការទៅអ្នកអាចឆ្លងទៅធ្វើសំណួរចម្លើយក្នុងកម្រិតបន្តបាន។ បើមិនដល់៨ប្រការទេក៏ជាការបង្ហាញថាអ្នកនៅមិនទាន់ជំនាញក្នុងកម្រិតទី៤ និងនៅមិនទាន់បានគិតដូចអ្នកដឹកនាំក្នុងកម្រិតទី៤នៅឡើយទេ។

កម្រិតទី៥

  • យើងអាចប្រាប់ឈ្មោះបុគ្គលបានច្រើននាក់ដែលយើងប្រាប់ឲ្យនិយាយការពិតត្រង់ៗហើយពួកគេតែងធ្វើបែបនោះជានិច្ច។
  • យើងបានប្រើថាមពលអូសទាញរបស់ខ្លួនបណ្តុះតម្លៃនិយមក្នុងអង្គភាព។
  • យើងឬក្រុមការងារបានមានចំណែកកំណត់ម៌ាគារបស់អង្គភាព។
  • យើងបណ្តុះបានអ្នកដឹកនាំជាច្រើន ហើយពួកគេសុទ្ធតែបន្តបណ្តុះអ្នកដឹកនាំឡើងមកជាច្រើនផងដែរ។
  • យើងពេញចិត្តនឹងសម្ពន្ធភាពនិងមិត្តភាពជាមួយក្រុមតូចៗដែលយើងបានសាងពួកគេឡើង។
  • យើងនៅតែសាងស្នាដៃបានល្អ ថែមទាំងសាងបានរឿងល្អៗច្រើន។
  • យើងឲ្យបញ្ជីឈ្មោះបានយ៉ាងតិចមួយឈ្មោះ បុគ្គលដែលត្រៀមចូលមកទទួលមុខតំណែងជំនួស ប្រសិនបើយើងសម្រេចលះបង់មុខតំណែង។
  • ក្រៅអង្គភាព ក៏យើងអូសទាញឬជំរុញឲ្យអ្នកដទៃធ្វើរឿងផ្សេងៗបាន។
  • មានមនុស្សក្រៅអាជីពផ្សេងមកសុំការណែនាំពីយើងក្នុងរឿងភាពជាអ្នកដឹកនាំ។
  • យើងកំពុងប្រើសម្ថភាពអូសទាញរួមទាំងធនធានដែលមានឲ្យធ្វើរឿងធំអស្ចារ្យជាងខ្លួនឯងឬអស្ចារ្យជាងអង្គភាព។

ក្នុងរឿងភាពជាអ្នកដឹកនាំ អ្នកគ្មានផ្លូវធ្លុះធ្លាយទៅបានឆ្ងាយជាងកម្រិតទាបបំផុតដែលអ្នកធ្វើបាននោះទេ។ ហេតុនេះទើបខ្ញុំសូមរំឭកថាបើទោះជាអ្នក បានពិន្ទុច្រើនក្នុងកម្រិតខ្ពស់ជាង ឬបានពិន្ទុអន់ក្នុងកម្រិតទាបក៏ដោយ ក៏ភាពជាអ្នកដឹកនាំរបស់អ្នកនៅក្នុងកម្រិតទាបនៅឡើយ។ គឺត្រង់នេះឯងដែលអ្នកត្រូវចាប់ផ្តើមយកចិត្តទុកដាក់ក្នុងពេលត្រូវធ្វើការជាមួយអ្នកដទៃ។ អ្វីទាំនេះនឹងជួយឲ្យអ្នកបានអភិវឌ្ឍសមត្ថភាពផ្នែកភាពជាអ្នកដឹកនាំរបស់ខ្លួន។

Leave a Reply