៤ចំណុចសំខាន់ៗ ពីលោក John C. Maxwell សម្រាប់អភិវឌ្ឍន៏ខ្លួនអ្នក

លោក John C. Maxwell គឺជាអ្នកនិពន្ធ និងជាវាគ្មិនដ៏ល្បីល្បាញម្នាក់ ដែលបានបង្រៀនមនុស្សជាច្រើន ជាពិសេសថ្នាក់ដឹកនាំក្រុមហ៊ុនទូទាំងពិភពលោក អំពី ភាពជាអ្នកដឹកនាំ។ ខាងក្រោមនេះ គឺជាបទពិសោធន៏ចំនួន៤សំខាន់ៗ ដែលអ្នកអាចស្វែងយល់ដើម្បីអភិវឌ្ឍន៏ខ្លួនអ្នក៖

១. រក្សាជំហរឱ្យរឹងមាំ

នៅពេលដែលអ្នកចាប់ផ្តើមក្លាយជាបុគ្គលល្បីល្បាញ វាងាយនឹងនាំឱ្យអ្នកឆាប់មានអំនួតជាមួយនឹងភាពជោគជ័យនោះខ្លាំងណាស់ វាអាចពិបាកក្នុងការរក្សាជំហររឹងមាំផ្នែកស្មារតីរបស់អ្នកនៅលើកំពូលនៃភាពជោគជ័យ ព្រោះយើងអាចប្រឈមនឹងព័ត៍មានមិនល្អជាច្រើន ដែលចុះដោយសារព័ត៍មិនល្អទាំងនោះ ដែលជាហេតុធ្វើឱ្យយើងផ្ទុះកំហឹង មិនអាចគ្រប់គ្រងអារម្មណ៏ខ្លួនឯងបានល្អ និងអាចធ្វើឱ្យយើងខូចការធំដោយសារកំហឹងនេះក៏ថាបាន ប៉ុន្តែសម្រាប់ម្តាយរបស់ខ្ញុំតែងតែជឿជាក់មកលើខ្ញុំជានិច្ច ព្រោះគាត់ស្គាល់យ៉ាងច្បាស់អំពីខ្ញុំដូច្នេះគាត់មិនជឿលើសារព័ត៌មានដែលចុះផ្សាយអាក្រក់ពីខ្ញុំឡើយ។

២. រៀនរកវិធីរស់

មានរឿងមួយកាលពីខ្ញុំអាយុប្រហែល៥ឆ្នាំ ម៉ាក់បានដាក់ខ្ញុំចោលនៅពាក់កណ្តាលផ្លូវទៅផ្ទះ ហើយប្រាប់ខ្ញុំឱ្យរកផ្លូវទៅផ្ទះដោយខ្លួនឯង ហើយគាត់បានស្ដីបន្ទោសឱ្យខ្ញុំចំពោះកំហុសឆ្គង ដែលខ្ញុំបានធ្វើនៅពេលដើររកផ្លូវមកផ្ទះវិញ តែក្នុងពេលជាមួយគ្នានោះ គាត់ក៏បង្រៀនខ្ញុំឱ្យចេះដោះស្រាយបញ្ហាស្របពេលដែលខ្ញុំរកផ្លូវមកផ្ទះ ដូចជាការរៀនសួរផ្លូវពីអ្នកដទៃជាដើម។

៣. ចេះគ្រប់គ្រងពេលវេលា

ជាការពិតអ្នកមិនអាចកំណត់វាឲ្យបានរហូតទេ ដោយហេតុពេលខ្លះ ស្ថានភាពជាក់ស្ដែងធ្វើឱ្យអ្នកត្រូវផ្លាស់ប្ដូរបត់បែនទៅតាមកាលៈទេសៈ ក៏ប៉ុន្ដែអ្នកក៏មិនត្រូវបណ្ដែតបណ្ដោយពេកនោះដែរហើយការគ្រប់គ្រងពេលវេលាឱ្យបានល្អជារឿងសំខាន់ ព្រោះបើមិនដូច្នេះជីវិតរបស់អ្នកនឹងរញ៉េរញ៉ៃជាមិនខាន។ ប្រសិនបើគ្មានហេតុការណ៍ប្រែប្រួលអ្វីទេ អ្នកគួរតែធ្វើរឿងទាំងអស់នោះទៅតាមផែនការ កុំព្រោះតែភាពខ្ជិលឱ្យសោះព្រោះវាអាចនាំអ្នកធ្លាក់ក្នុងភាពបរាជ័យជាក់ជាមិនខាន។

៤. សួរខ្លួន​ឯងជាប្រចាំ

  • សួរខ្លួន​ឯងសំណួរ​នេះរាល់​ព្រឹក “តើ​ស្ថានភា​ព​របស់​អ្នក​បច្ចុប្បន្ន​នេះ​ដឹកនាំ​ទៅ​រក​​ស្ថាន​​ភាព​ដែល​អ្នកចង់បាន​ក្នុងពេល​អនាគត​ដែរទេ?
  • ការជៀសវាង​ជាយុទ្ធសាស្រ្ត​ល្អបំផុតរយៈពេល​ខ្លីដើម្បីគេច​ចេញពី​ជម្លោះ ហើយ​ជា​យុទ្ធ​សាស្រ្ត​ល្អ​បំផុតរយៈ​ពេលយូរ​ដើម្បីអត់ទ្រាំ​នឹង​ការ​ឈឺចាប់។
  • មិនខ្វល់ថា​អ្នកចាប់ផ្តើម​ការងារតូចតាច​ប៉ុណ្ណាទេ ត្រូវ​តែចាប់​ផ្តើម​ការងារ​ណា​​ដែល​​សំខាន់។

១២ប្រយោគ នៃភាពជាអ្នកដឹកនាំ ពីលោក John C. Maxwell

 

Leave a Reply