យុទ្ធសាស្ត្រចំនួន៥ ដើម្បីកែប្រែបុគ្គលិកដែលខ្ជិលឱ្យក្លាយជាបុគ្គលិកឧស្សាហ៍

ដើម្បីកែប្រែបុគ្គលិកដែលខ្ជិលឱ្យក្លាយជាបុគ្គលិកឧស្សាហ៍ អ្នកដឹកនាំទាំងឡាយអាចប្រើយុទ្ឋសាស្រ្តចំនួន៥ ដូចខាងក្រោម៖

១. និយាយជាមួយពួកគេដោយឯកជន

សកម្មភាពទីមួយដែលអ្នកអាចធ្វើបាននៅពេលដែលមានបុគ្គលួចខ្ជិល នោះគឺគ្រាន់តែមានការសន្ទនាជាឯកជនតិចតួចជាមួយពួកគេ ហើយប្រាប់ពួកគេដោយផ្ទាល់អំពីឥរិយាបថមិនល្អ ឬខ្វះខាតរបស់ពួកគេ។ នេះគឺជាវិធីដ៏ល្អបំផុតដើម្បីដោះស្រាយបញ្ហាជំនួសឱ្យការស្ដីបន្ទោស នៅចំពោះមុខអ្នកគ្រប់គ្នា។ ជាមួយគ្នានេះ វាក៏អាចជួយអោយពួកគេទទួលស្គាល់កំហុសរបស់ខ្លួន និងធ្វើការកែប្រែផងដែរ។

២. ផ្តល់ការបណ្តុះបណ្តាលបន្ថែមទៀត

ការបណ្តុះបណ្តាលនៅកន្លែងធ្វើការត្រូវបានចាត់ទុកថា ជាវិធីមួយដែលមានប្រសិទ្ធភាពបំផុត ដើម្បីឱ្យបុគ្គលិកទាំងអស់ចូលរួមក្នុងសកម្មភាពរបស់ក្រុមហ៊ុន។ នេះក៏ជាវិធីដ៏ល្អមួយផងដែរ ដើម្បីបង្ហាញពួកគេថា អ្នកបានយកចិត្តទុកដាក់អំពីអាជីពការងាររបស់ពួកគេក៏ដូចជាការអភិវឌ្ឍន៍ខ្លួន។ វាអាចជាវិធីមួយដើម្បីបង្កើនចំណេះដឹង និងពង្រីកជំនាញថ្មីៗផងដែរ។

៣. ផ្តល់រង្វាន់

រង្វាន់ ឬការលើកទឹកចិត្ត អាចមានឥទ្ធិពលខ្លាំងនៅកន្លែងធ្វើការ។ នៅពេលនិយាយពីកន្លែងការងារ ឬការលើកទឹកចិត្ត បុគ្គលិកអាចខិតខំធ្វើការដប់ដងជាងការងារដែលពួកគេធ្វើទូទៅ។ ពេលខ្លះបុគ្គលិកក៏ត្រូវការរង្វាន់លើកទឹកចិត្តផងដែរ។ ដូចនេះវិធីសាស្រ្ដនេះអាចជម្រុញអោយបុគ្គលិកដែលខ្ជិលខិតខំធ្វើការជាងមុនដោយខ្លួនឯង។

៤. បង្កើតឱកាស

ជួនកាលបុគ្គលិកលួចខ្ជិលដោយសារតែពួកគេមើលមិនឃើញមានឱកាសសម្រាប់ឲ្យពួកគេរីកចម្រើនក៏ដូចជាមានការអភិវឌ្ឍន៍ ដូច្នេះពួកគេទំនងជាមានភាពធុញទ្រាន់នឹងការងាររបស់ពួកគេ។ ដូច្នេះអ្វីដែលអ្នកអាចធ្វើបាន គឺបង្ហាញដល់ពួកគេថានឹងមានឱកាសរីកចម្រើន ក៏ដូចជាឱកាសនានានៅក្នុងក្រុមហ៊ុន បើពួកគេខិតខំធ្វើការ។

៥. ដឹងថាពេលណាត្រូវដល់ទីបញ្ចប់

នេះជាវិធីសាស្រ្ដចុងក្រោយ ប្រសិនបើចំណុចមុនៗខាងលើគ្មានប្រសិទ្ធភាព។ ប្រសិនបើអ្នកបាននិយាយផ្ដល់ការបណ្ដុះបណ្ដាល និងផ្ដល់ឱកាសជាច្រើនណាស់មកហើយ តែពួកគេនៅតែខ្ជិល និងមិនខំប្រឹងប្រែងធ្វើការ ដូចនេះការបញ្ឈប់ការងារ គឺជាជម្រើសដ៏ល្អបំផុត ពីព្រោះថាវាគ្មានហេតុផលណា ក្នុងការរក្សាទុកបុគ្គលិកដែលមិនដឹងកំហុស និងមិនចេះចាប់ឱកាសកែប្រែក៏ដូចជាអភិវឌ្ឍន៍ខ្លួននោះទេ។


អត្ថបទទាក់ទង

សូមអានរឿងរបស់ “សត្វប្រវឹក” លំនាំនៃភាពសាមគ្គីជាក្រុម ជាកូនសោរនៃភាពជោគជ័យ

 

Leave a Reply