អំណាចចំនួន ៥ ដែលអ្នកដឹកនាំត្រូវកសាងឡើង

អំណាច គឺជាសមត្ថភាពដើម្បីមានឥទ្ធិពលទៅលើអ្នកដ៏ទៃ។ ដើម្បី​ក្លាយ​ជា​អ្នក​ដឹកនាំឆ្នើម និង​មាន​អ្នក​ដទៃ​ឲ្យ​តម្លៃ អ្នកចាំបាច់​ត្រូវ​កសាង​នូវ​អំណាច​សំខាន់ៗ ៥​យ៉ាង រួម​មាន៖

១. អំណាច​នៃ​ចំណេះដឹង

មនុស្សគ្រប់រូប មិនមាននរណាម្នាក់កើតមករស់ដោយ​គ្មាន​ចំណេះដឹង​បាន​ឡើយ។ កាលណា​អ្នកដែលអ្នក​មាន​ចំណេះដឹង​ជ្រៅ​ជ្រះហើយ នោះ​អ្នក​នឹង​អាច​ដឹកនាំ​ខ្លួន​ឯង​បាន​ល្អ មាន​វិចារណ​ញ្ញាណ ដែល​អាច​​មាន​សមត្ថភាព​មួយ​ភាគ​ក្នុង​ការ​ឈាន​ទៅ​ដឹកនាំ​អ្នក​ដទៃ​។ 

រាល់ចំណេះដឹង​នេះ​ទៀត​សោត យើង​ត្រូវ​​ការ​រៀន​បន្ថែម​ជានិច្ច។ ដូច​គ្នា​ទៅ​​នឹង​គំនិត​របស់​ មហា​តម្មៈ គន្ធី ដែលបាន​លើក​ឡើង​ថា “បើ​រៀន រៀន​ឲ្យ​ដូច​គ្មាន​ថ្ងៃ​ស្លាប់ បើ​រស់ ត្រូវ​រស់​ឲ្យ​ដូច​គ្មាន​ថ្ងៃ​ស្អែក” ពោល​គឺជីវិត​​មនុស្ស​កើត​មក​ គឺ​ត្រូវតែ​រៀន​ជានិច្ច រៀន​ពី​សាលា រៀន​ពី​មិត្ត​ភក្ដិ ​រៀន​ពី​មនុស្ស​​ជុំវិញ​ខ្លួន និង​ត្រូវ​ប្រើប្រាស់​ពេល​វេលា​ឲ្យ​មាន​ប្រសិទ្ធភាព​បំផុត។

២. អំណាច​នៃ​ការ​ទំនាក់ទំនង​

សិល្បៈ​នៃ​ការ​ទំនាក់ទំនង គឺ​ជា​ធាតុ​ផ្សំ​ដ៏​សំខាន់​មួយ​​សម្រាប់​បុគ្គល​ជោគជ័យ ជា​ពិសេស អ្នក​ដឹកនាំ​កំពូល។ ការ​ទំនាក់​ទំនង​ល្អ គឺ​ជា​យុទ្ធសាស្ត្រ​ដ៏​មុត​ស្រួច​ក្នុង​ការ​ប្រតិបត្តិ​ជំនួញ។ ដើម្បី​អាច​អូស​ទាញ​មនុស្ស​ដែល​មាន​សមត្ថភាព និង​ស្មោះត្រង់ឲ្យ​ចូលរួម​ក្នុង​បេសក​កម្ម​រួម​គ្នា​ក្នុង​ការ​ឈាន​ទៅ​សម្រេច​គោលដៅ​រួម វា​មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​ឡើយ។ ដូច្នេះ អ្នក​ដឹកនាំ​ត្រូវ​មាន​ភាព​ស្មោះ​ត្រង់ ទស្សន​វិស័យ និង​ចក្ខុ​វិស័យ​ច្បាស់​លាស់ ទើប​អាច​យក​ចិត្ត​បុគ្គល​មាន​សមត្ថភាព​ទាំង​នោះ​បាន។

៣. អំណាច​នៃ​បទ​ពិសោធន៍ និង​ភាព​ប៉ិន​ប្រសប់

បទ​ពិសោធន៍​អាច​កើត​ឡើង​បាន ដរាប​ណា​អ្នក​​ហ៊ាន​ចាប់​ផ្ដើម​ធ្វើ​នូវ​រឿង​អ្វី​មួយ ហើយ​ធ្វើ​វា​ទាល់តែ​ជោគ​ជ័យ​ដោយ​មិន​បោះបង់។ ដូច​ពាក្យ​មួយ​ឃ្លាបាននិយាយ​ថា ចំណេះដឹង​ដែលទទួល​បាន​មក​ហើយ ដោយមិន​យក​ទៅអនុវត្ត គឺ​ជា​ចំណេះដឹង​គ្មាន​បាន​ការ អ្នក​មិន​អាច​មាន​បទ​ពិសោធន៍​ល្អៗ​បាននោះ​ទេ។ ប្រសិនបើ​អ្នក​មិន​ហ៊ាន​សូម្បី​តែ​ចាប់ផ្ដើម​ធ្វើ​រឿងដែលតូចៗពីដំបូងមកទៅហើយនោះ​ ហើយ​អ្នក​ក៏​មិន​អាច​រក​ឃើញនូវ​ភាព​ប៉ិន​ប្រសប់របស់ខ្លួន​ដែល។ ដូច្នេះត្រូវកសាងខ្លួនឱ្យមានតម្លៃ កសាងសមត្ថភាពនិងភាពបុិនប្រសប់ ចាប់ផ្ដើមធ្វើរឿងដែលគិតថាងាយធ្វើដើម្បីកសាងទម្លាប់ ហើយមានបទពិសោធន៌ពីការងារតូចតាចចាប់យកការងារធំធ្វើរឿងដែលជោគជ័យ។

៤. អំណាច​នៃ​អត្តចរិត និង​ចិត្ត​គំនិត

មាន​តែ​ចំណេះដឹង រៀន​បាន​ខ្ពង់​ខ្ពស់​តែ​មួយ​មុខ​គឺ​មិនទាន់​គ្រប់គ្រាន់នោះ​ទេ។ ប្រសិន​បើ​អ្នក​មិន​មាន​អត្តចរិត​ល្អ គួរឲ្យ​គេ​គោរព ស្រឡាញ់​និង​ឲ្យ​តម្លៃ​ផងនោះ។ ដើម្បី​អាច​បង្កើត​នូវ​អត្តចរិត​ល្អ​ដើម្បី​ឈាន​ទៅ​​ជា​អ្នក​ដឹកនាំ​កំពូល​បាន នោះអ្នក​ចាំបាច់​ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​វិន័យ នឹង​គោលការណ៍​សម្រាប់​ដឹកនាំ​ខ្លួនឯងជាមុន​សិន។ ​បន្ទាប់មកបើ​អ្នក​មិន​​អាច​ដឹកនាំ​ខ្លួន​ឯង​បាន​ទេ នោះ​អ្នក​ក៏​មិន​អាច​ទៅ​ដឹកនាំ​អ្នក​ដទៃ​ បាន​ដែរ។ ដូច្នេះ​ក្នុង​នាម​ជា​មេដឹកនាំ​គំរូ​ អត្តចរិត ឫកពារ និង​សម្ដី​សម្ដៅ ចាំបាច់ណាស់ត្រូវ​តែប្រកប​ដោយ​ភាព​ត្រឹមត្រូវ​ ម៉ត់ចត់ នោះ​ទើប​អាច​ធ្វើ​ឲ្យ​មនុស្ស​ក្រោម​ឱវាទ​ឲ្យ​តម្លៃ ​និង​គោរព។ 

៥. អំណាចនៃការគោរពស្រឡាញ់ និងឱ្យតម្លៃអ្នកដទៃ

ការគោរពស្រឡាញ់ាអ្នកនៅជុំវិញខ្លួន ដោយមិនយកចិត្តខ្លួនជាធំតែជាការគោរព នឹងការឱ្យតម្លៃគ្នាយ៉ាងល្អដោយមិនសំដៅក្នុងការរាប់អានមនុស្សបែបណាក៏ដោយ។​ តែផ្ទុយទៅវិញឱ្យតម្លៃទៅការទំនាក់ទំនងទៅអ្នកដទៃ នឹងការសេពគប់ល្អជាអំណាចនៃក្ដីស្រឡាញ់របស់កូនចៅទៅលើអ្នកដឹកនាំកំពូល នឹងសម្រាប់មនុស្សរាល់គ្នា។

ជំនាញភាពជាអ្នកដឹកនាំរបស់និយោជក​ មិនថាអ្នកជាអ្នកគ្រប់គ្រងការិយាល័យ ឬអ្នកដឹកនាំគម្រោងអ្វី​នោះទេ។ ចំពោះអ្នកដឹកនាំដែលល្អគឺតម្រូវឱ្យមានជំនាញទន់មួយចំនួន ដើម្បីជួយពួកគេឱ្យមានទំនាក់ទំនងវិជ្ជមានជាមួយបុគ្គលិកឬសមាជិកក្រុម។ និយោជកស្វែងរកជំនាញទាំងនេះនៅក្នុងបេក្ខជនដែលពួកគេជួលសម្រាប់តួនាទីជាអ្នកដឹកនាំ។ ក្នុងនោះផងដែលវាកើតឡើងពីគុណធម៌៌ដែលមានគុណសម្បត្តិ មានសេចក្ដីថ្លៃថ្នូរ បានបង្កើតនៅស្នាដៃ កេត្តិ៍ឈ្មោះក្នុងស្ថាប័ន ឬក្រុម​ហ៊ុននោះ។

សរុបមក អ្នកដឹកនាំឆ្នើមគឺជាបុគ្គលដែលអាចដឹកនាំ អ្នកថ្នាក់ក្រោមឱ្យបំពេញការងារ ដោយជោគជ័យ នឹងមានការគោរពស្រឡាញ់ពីអ្នកជុំវិញខ្លួនក្នុងការគ្រប់គ្រងការងារ បេសកកម្មការងារដឹកនាំដោយបុគ្គលឆ្នើម និងដើម្បីអភិវឌ្ឍន៍សង្គមឱ្យកាន់តែមានភាពរីកចម្រើន ក្នុងការជំរុញកបុគ្គលិកឱ្យបំពេញការងារបានលើសពីការរំពឹងទុករបស់មេដឹកនាំ។


អត្ថបទទាក់ទង

៣ ចំណុចដែលអ្នកដឹកនាំជំរុញមនុស្សឲ្យធ្វើសកម្មភាព

 

Leave a Reply