អ្នកដឹកនាំឆ្នើម គឺជាអ្នកដែលមានចក្ខុវិស័យសម្រាប់ថ្ងៃអនាគត

វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​ពន្យល់​ពាក្យ “ចក្ខុវិស័យ” ថាជា ទិដ្ឋភាព ឬ​រូបភាព ដែល​លេចចេញ​ជា​ក្តី​ស្រមៃ ឃើញ​ដល់​អនាគតកាលដែល​វែងឆ្ងាយ​។ 

ចក្ខុវិស័យ គឺជារូបភាពបង្កើតឡើងមាននៅក្នុងគំនិតដែលអាចធ្វើទៅបាន និងគួរឲ្យចង់បានជាដំណាក់កាលរបស់អង្គភាពនៅថ្ងៃអនាគត។ ចក្ខុវិស័យមានសារ:សំខាន់ដូចជា៖

  • ចក្ខុវិស័យ គឺចាំបាច់ជាទីបំផុតសំរាប់ប្រសិទ្ធភាពអ្នកដឹកនាំ
  • មនុស្សម្នាក់ ឬក្រុមមួយអាចបង្កើតចក្ខុវិស័យសម្រាប់ការងារ ឬមុខរបរផ្សេងៗ ឬអង្គភាព
  • មនុស្សជាច្រើនរាប់បញ្ចូលទាំងអ្នកគ្រប់គ្រង ដែលមិនអភិវឌ្ឃន៍ឆ្ពោះទៅជាអ្នកដឹកនាំខ្លាំងពូកែ ដោយសារពួកគេផ្តោតទៅលើតែការប្រត្តបត្តិ ឬការរស់នៅទៅលើគោលការណ៍ពីមួយថ្ងៃទៅមួយថ្ងៃ តែមិនអភិវឌ្ឃន៍ចក្ខុវិស័យឲ្យបានច្បាស់លាស់។

សូមបញ្ជាក់ថា ការប្រើប្រាស់​ពាក្យ ​“​ចក្ខុវិស័យ” និង ​“ទស្សនវិស័យ”  ពិតជា​មិន​ដូចគ្នា​ទេ​។ ពាក្យ​ “​ចក្ខុវិស័យ” ត្រូវបាន​ប្រើ​ក្នុងន័យ ជា​ក្តី​ស្រមៃ​ដែល​គេ​គិតដល់​ថ្ងៃ​អនាគត​។ ចំណែក​ “​ទស្សនវិស័យ” សំដៅ​ដោយ​ឱកាស​ដែល​មើលឃើញ​។

យើងនឹងលើកឡើងនូវប្រធានបទ អំពី​ “ទស្សនវិស័យ” ជូនមិត្តអ្នកអាននៅអត្ថបទក្រោយ។


Leave a Reply