រឿងខ្លី៖ កសិករ និង សត្វគោ ផ្តល់អត្ថន័យពីភាពជោគជ័យរបស់អ្នកក៍មានការចូលរួមពីអ្នកដ៍ទៃដែរ

មានគ្រួសារកសិករមួយធ្វើស្រែដោយគ្មានសត្វពាហនៈ ឬក៏ឧបករណ៍កសិកម្មដទៃទៀតធ្វើជាជំនួយឡើយ។ សម័យថ្ងៃមួយមានគ្រួសារកសិករដទៃទៀតមានគោ ប៉ុន្តែនៅកន្លែងដែលគាត់រស់នៅមិនសំបូរស្មៅ ពួគាត់ក៏សម្រេចយកសត្វគោទាំង២ទៅឲ្យគ្រួសារកសិករមួយទៀតប្រើប្រាស់ដោយមិនទាមទារយកអ្វីពីកសិករនោះឡើយ។

ចាប់តាំងពីបានសត្វពាហនៈដែលជាមធ្យោបាយអូសទាញមកឃើញថាជីវភាពគ្រួសារកសិករនេះមានការរីកចម្រើនកាន់តែខ្លាំង។ ដោយសារតែភាពមានបានកសិករបានប្រើប្រាស់សត្វពាហនៈទាំងនេះទាំងឈឺទាំងជាដោយមិនគិតពីទុក្ខលំបាករបស់សត្វឡើយ ធ្វើម៉េចឲ្យតែបំពេញសេចក្តីលោភលន់របស់ខ្លួន។ ហើយគិតថាខ្លួន គឺជាអ្នកមានគុណទៅលើសត្វពាហនៈទាំងនេះ ដោយមិនបានគិតថាខ្លួនមានបានក៏ដោយសារតែការចូលរួមរបស់សត្វគោទាំងពីរនេះដែរ គិតតែទារគុណសម្បត្តិក្នុងការយកសត្វគោទាំងពីរនេះមកប្រើក្រោមរូបភាពយកមកចិញ្ចឹមរហូតដល់សត្វគោទាំងពីរនេះឈឺស្លាប់។

អត្ថន័យអប់រំនៃរឿងនេះគឺ៖ គ្រប់សមិទ្ធផលទាំងអស់ដែលអ្នកមានបានសុទ្ធតែមានការចូលរួមពីអ្នកដទៃ កុំគិតថាខ្លួនចិញ្ចឹមគេហើយមានគុណសម្បត្តិលប់ទៅលើការចូលរួមរបស់អ្នកដទៃ។ ការជោគជ័យរបស់អ្នកក៍មានការចូលរួមពីអ្នកដ៍ទៃដែរ កុំគិតថាខ្លួនចញ្ចឹមគេ ហើយមានគុណសម្បត្តិលប់លើការចូលរួមរបស់អ្នកដទៃ។


អត្ថបទទាក់ទង

រឿងខ្លី៖ គួររៀនយកតម្រាប់តាមមាន់ ផ្តល់អត្ថន័យដ៏ជ្រាលជ្រៅ អំពីការស្តាប់និងនិយាយ

Leave a Reply