តើបុគ្គលិកវ័យក្មេងមានគុណសម្បត្តិ និងគុណវិបត្តិអ្វីខ្លះ?

បុគ្គលិកវ័យក្មេងមានភាពរីករាយចំពោះការងារដំបូងរបស់ពួកគេ ហើយមានភាពស្មោះត្រង់នៅកន្លែងធ្វើការ នេះជាហេតុផលដែលបុគ្គលិកវ័យក្មេងអាចត្រូវបានគេទទួលឲ្យធ្វើការ។ ការដែលអាចបត់បែនតាមពេលម៉ោងធ្វើការបាន ពួកគេមានការច្នៃប្រតិដ្ឋ​ ដែលនោះជាការល្អមួយសម្រាប់ក្រុមហ៊ុននានា។ យ៉ាងណាមិញ ការខ្វះបទពិសោធន៏ បុគ្គលិកក្មេងៗភាគច្រើនត្រូវបានបណ្តេញចេញពីការងារដោយសារកំហុសតិចតួចរបស់ពួកគេ។

ខាងក្រោមនេះ គឺជាគុណសម្បត្តិ និងគុណវិបត្តិមួយចំនួនរបស់បុគ្គលិកវ័យក្មេង៖

  • គុណសម្បត្តិ

១. ងាយស្រួសក្នុងការគ្រប់គ្រង

ដោយសារតែពួកគេមានភាពស្មោះត្រង់ច្រើនជាង បើសិនជាប្រៀបធៀបជាមួយបុគ្គលិកជាន់ខ្ពស់។ ពួកគេនឹងសហការក្នុងការជួយបានគ្រប់ពេលដែលក្រុមហ៊ុនចង់ឲ្យមានការបន្ថែមម៉ោងធ្វើការផ្សេងៗ។

ពួកគេអាចធ្វើបានច្រើនផ្នែក ព្រោះពួកគេយល់ពីភាពចាប់បាច់របស់ការងារជារៀងរាល់ថ្ងៃ។ ពួកគេនឹងគោរពតាមអ្នករៀបចំ ដូច្នេះវាមិនមែនជាការលំបាកដែលធ្វើការជាមួយពួកគេ។

២. មិនទាមទារប្រាក់ខែខ្ពស់

វាមិនដូចគ្នានឹងបុគ្គលិកដែលមានបទពិសោធន៏នោះទេ អ្នកដឹកនាំមានការព្រួយបារម្មណ៏អំពីប្រាកខែដែលបុគ្គលិកវ័យក្មេងរំពឹងចង់បាន ។ ដោយសារសេដ្ឋកិច្ចមិនទាន់មានភាពល្អប្រសើរដែលធ្វើអោយពួកគេពិបាកក្នុងការស្វែងរកការងារធ្វើ ។ ដូច្នេះក្រុមហ៊ុនអាចចំនាយទាបជាងបុគ្គលិកដែលមានបទពិសោធន៏ស្រាប់ ទោះបីជាមានការចំនាយទៅលើការរៀបចំការបង្ហាត់បង្ហាញក៏ដោយ វានឹងផ្តល់លទ្ធផលល្អត្រឡប់ទៅក្រុមហ៊ុនវិញ។

៣. សកម្មជាមួយការងារ

បុគ្គលិកវ័យក្មេងមានភាពរឹងមាំ នឹង ខិតខំធ្វើការខ្លាំថបើប្រៀបធៀបជាមួយបុគ្គលិកដែលមានបទពិសោធន៏ ។ ដោយសារតែគេទើបតែធ្វើការជាលើកដំបូង ពួគគេមានភាពរីករាយនឹងការងារ ធ្វើអោយអ្នកគ្រប់គ្រងពឺងទៅលើការលះបង់ នឹង ការធ្វើការរបស់ពួកគេបាន ។ ពួកគេនឹងរីករាយក្នុងការស្វែងយល់អ្វីដែលថ្មី វានឹងជួយអោយក្រុមហ៊ុនមានបង្ហាត់បង្ហាញផ្សេងៗ ដូច្នេះពួកគេអាចទទួលបានចំនេះដឹងសម្រាប់តួនាទីការងាររបស់គាត់បន្ថែមទៀត ។

ពួកគេមានការវិភាគលើតួនាទ និង ការទទួលខុសត្រូវរបស់ពួកគេ ដែលធ្វើអោយពួកគេមានមូលដ្ឋានគ្រឹះរឹងមាំ និង ដឹងពីស្តង់តារបស់ក្រុមហ៊ុនបានច្បាស់ ។

៤. ធ្វើអោយមានភាពផ្លាស់ប្តូរ

ភាពរីកចម្រើនមិនអាចទៅមុខបានប្រសិនបើយើងប្រើវិធីចាស់ដដែលៗនោះទេ​។ គំនិតមួយអាចផ្លាសើប្តូរអ្វីគ្រប់យ៉ាង បុគ្គលិកដែលទើបនឹងចាប់ផ្តើមការងារ នឹងនាំមកនូវគំនិតល្អៗដែលមិនត្រឺមតែចំនាយពេលតិចនោះទេ ថែមទាំងជួយផ្តោតសំខាន់ទៅលើធាតុសំខាន់ៗរបស់អាជីវកម្មទៀតផង ។ ពួកគេប្រហែលជាខ្វះបទពិសោធន៏ ប៉ុន្តែពួកគេមិនខ្វះចំនេះដឹង និង សមត្ថភាពនោះទេ ។ សម្រាប់អ្នកដែលតែងមានចួលរួមមតិយោបល់ នឹងជួយដល់គម្រោងនាពេលអនាគត ព្រោះថាពួកគេបានឆ្លងកាត់ឧបសគ្គរួចហើយ ។

៥. សុទិដ្ឋិនិយម

បុគ្គលិកវ័យក្មេងមានការអភិវឌ្ឍន៏ខ្លួនដើម្បីការងារ ពួកគេនឹងបង្កើតទំនាក់ទំនងការងារល្អជាមួយក្រុមការងារ​ ដើម្បីស្វែងយល់ពីការងារ។

ការង្ហាត់បង្ហាញដែលត្រឹមត្រូវ អ្នកបង្ហាត់អាចក្លាយជាមានវិជ្ជាជីវៈតាមតម្រូវការរបស់ក្រុមហ៊ុន។ ពួគគេនឹងទទួលយកតួនាទី និង ការទទួលខុសត្រូវ ព្រោះពួកគេមិនមានបទពិសោធន៏ ដើម្បីជម្រុញតួនាទីរបស់ពួកគេទេ។

ពួកគេត្រូវតែដើរតាមគោលការណ៏របស់ករុមហ៊ុនអោយបានត្រឹមត្រូវ។ ពួកគេចង់អភិវឌ្ឍន៏ខ្លួនសម្រាប់ការងារអាជីព ដូចនេះការទទួលបានចំនេះដឹងថ្មីៗនឹងធ្វើអោយពួកគេមានចំណាប់អារម្មណ៏។

៦. លទ្ធផលការងារខ្ពស់

ពួកគេខិតខំធ្វើការ និង​ព្យាយាមដើម្បីទទួលបានលទ្ធផលការងារជាលើកដំបូង ដែលធ្វើអោយលទ្ធផលក្រុមហ៊ុនល្អ ។ ពួកគេក៏ចាប់ផ្តើមមានការប្រៀបធៀបការងារជាមួយបុគ្គលិកជាន់ខ្ពស់ក្នុងការពង្រឹងការងាររបស់ពួកគេ ។ ពួកគេចាប់ផ្តើមកំណត់គោលដៅផ្សេងៗ ដើម្បីទទួលបានការទទួលស្គាល់ការងារស្មើគ្នាជាមួយបុគ្គលិកផ្សេងទៀត។​ ពួកគេនឹងមានមានការលម្អិតរាល់កាតព្វកិច្ចដើម្បីជៀសវាងកុំឲ្យមានកំហុសខុសឆ្គង។

ក្រុមហ៊ុនមានការព្រួយបារម្មណ៏ពីពេលវេលាដែលចំនាយទៅលើការបង្ហាត់បង្ហាញ ព្រោះវាអាចធ្វើអោយក្រុមហ៊ុនចំនាយពេលយូរក្នុងការសម្រេចលទ្ធផល។

៧. មានគំនិតថ្មីៗច្រើន

ពួកគេទើបតែបញ្ចប់ការសិក្សា​ ពួកគេនឹងមានទ្រឹស្តី និងវិធីថ្មីៗ ដូច្នេះពួកគេ​នឹងមានគំនិតថ្មីៗដែលធ្វើអោយក្រុមហ៊ុនមានការលូតលាស់។ ពួកគេមានការគំនិតល្អ និងទស្សនៈខុសៗគ្នា ដែលអាចធ្វើឲ្យតម្រូវការជំនួញមានការលូតលាស់ទៅមុខ។

៨. បង្កើតបរិយាកាសកន្លែងការងារថ្មី

បេក្ខជនជំនាន់ក្រោយរំពឹងថា បរិយាកាសការងារនឹងមានភាពស្រស់ស្រាយដើម្បីធ្វើការ។ បញ្ហានេះមិនត្រឹមតែជួយជម្រុញពួកគេឲ្យធ្វើការទេ ថែមទាំងរីករាយនឹងការងារទៀតផង។ កន្លែងធ្វើការដែលមានផាសុកភាព នឹងជម្រុញឲ្យក្រុមហ៊ុនមានការលូតលាស់។ កន្លែងធ្វើការដែលមានភាពអួរអាប់មិនបានលើកទឹកចិត្តបុគ្គលិកឲ្យធ្វើការបាន​ល្អទេ ដូច្នេះហើយបុគ្គលិកជំនាន់ក្រោយមកធ្វើការជាមួយភាពរីរាយ និងលទ្ធផលល្អ។ ពួកគេធ្វើ មិនមែនព្រោះតែគោលការណ៏ តែពួកគេផ្តោតលើគោលដៅច្បាស់លាស់។ ដោយហេតុថាពួកគេធ្វើការបានល្អ ពួកគេក៏អាចជួយដល់អ្នកដឹកនាំបាន​ដែលជួយឲ្យមានការរួមការងារបានល្អផងដែរ។

៩. ងាយសម្របខ្លួន

ពួកគេអាចរៀនអ្វីដែលថ្មីបានយ៉ាងឆាប់រហ័ស និងងាយស្រួល ពួកគេអាចទទួលយកបាននូវលក្ខណៈរបស់ការងារ។ ភាពរីករាយក្នុងការរៀនអ្វីដែលថ្មី និងទទួលយកអ្វីដែលថ្មីមានភាពងាយស្រួលជាងបុគ្គលដែលមានបទពិសោធន៏។

ដូច្នេះ នៅពេលដែលក្រុមហ៊ុនចង់ចាប់ផ្តើមអ្វីមួយដែលិថ្មី បុគ្គលិកដែលទើបតែបជ្ចប់ការសិក្សានេះ ជាចំណុចចាប់ផ្តើមដែលល្អបំផុត។​ អ្វីដែលពិសេសនោះ ពួកគេមានសុខភាពល្អ និង​រឹងមាំ អាចធ្វើការបានច្រើនម៉ោងថែមទៀតផង។

នេះជាហេតុផលដែលនិយោជកជ្រើសរើសបុគ្គលិកដែលមានវ័យក្មេង។

  • គុណវិបត្តិ

១. ខ្វះជំនាញ

ចំពោះតួនាទីសំខាន់ៗមួយចំនួន ត្រូវការបុគ្គលិកដែលមានបទពិសោធន៏ស្រាប់ដែលអាចធ្វើការនោះប្រកបដោយវិជ្ជាជីវៈ​។ ដោយសារតែខ្វះខាតសមត្ថភាព វាអាចធ្វើអោយក្រុមហ៊ុនបាត់បង់ចំណូល។ អ្នកដែលមានជំនាញស្រាប់ដឹងពីទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន ហើយមានទំនាក់ទំនងជាមួយបរិស្ថានជុំវិញខ្លួន។

វាពិតជាពិបាកដែលយើងធ្វើអោយមានការហ្វឹកហាត់ទៅកាន់អ្នកដែលខ្វះជំនាញ ហើយវាក៏ចំនាយពេលច្រើនដែរ។ ជំនួសនេះ និយោជកប្រាកដជារើសយកបុគ្គលិកចាស់ដែលមានបទពិសោធន៏ការងារស្រាប់។

២. មិនសូវចេះធ្វើការក្រោមសំពាធ

ក្រុមហ៊ុនតែងរំពឹងថាបុគ្គលិកនឹងអាចកាន់កាប់នូវគម្រោងការធំៗបានយ៉ាងរលូន និងបញ្ចប់ទាន់ពេលកំណត់ជាក់លាក់ ប៉ុន្តែពួកគេក៏បោះបង់ ហើយក៏បញ្ឈប់ ។ អាចនិយាយបានថាដោយសារតែខ្វះការបង្ហាត់បង្ហាញ រឺក៏សមត្ថភាពមិនគ្រប់គ្រាន់ នឹងខ្វះការសហការគ្នាផងដែរ។ អ្នកគ្រប់គ្រងនឹងទុកចិត្តទាំងស្រុង និង ជឿជាក់ថាបុគ្គលិកទាំងអស់ពិតជាអាចបញ្ចប់ការងារដោយជោគជ័យ។

៣. បុគ្គលិកចាស់ៗមិនសូវគោរព

វាជាពេលវាលាដ៏ពិបាកមួយមួយដែលអ្នកគ្រប់គ្រងវ័យក្មេងដឹកនាំបុគ្គលិកមានបទពិសោធន៏ជាងខ្លួន។ អ្នកគ្រប់គ្រងមិនអាចប្រឆាំងតបតទៅនឹងបុគ្គលិកដែលមានបទពិសោធន៏នោះទេ ដោយសារតែពួកគេនៅក្មេង។ ភាពមិនត្រូវគ្នានឹងកើនឡើង ហើយ អាចធ្វើអោយក្រុមហ៊ុនមានច្បាប់ថ្មី។ អ្នកដឹកនាំរំពឹងថាអាជីវកម្មរបស់ខ្លួននឹងមានលទ្ធផលល្អ ប៉ុន្តែមិនមែនជារឿរនយោបាយនៅក្នុងក្រុមហ៊ុននោះទេ។ ពួកគេត្រូវតែមានអាកប្បកិរិយាគោរពគ្នាទៅវិញទៅមក ដោយសារតែពួកគាត់បានបម្រើការយូរមកហើយ ហើយក៏រំពឹងថាការខិតខំប្រឹងប្រែងរបស់គាត់អាចសម្រចបានជាលទ្ធផលក្នុងរយៈពេលដ៏ខ្លី។

៤. ខ្វះទំនួលខុសត្រូវ

ពួកគេមិនសូវយល់ពីអាជីវកម្ម វានឹងចំនាយពេលយូរទម្រាំតែពួកគេអាចយល់ពីរបៀបធ្វើការបានទូលំទូលាយ ដោយសារការខ្វះចំនេះដឹងជាក់ស្តែងមួយធ្វើអោយពូកគេមិនអាចនឹងធ្វើការនោះបាន ដែលយើងអាចនិយាយបានថាការមិនទទួលខុសត្រូចចំពោះការងាររបស់ខ្លួន។ គ្រប់ការងារទាំងអស់គឺថ្មីជានិច្ចរបស់ពួកគេ ពួកគេប្រហែលជាមានចំនេះជំនាញ ប៉ុន្តែការងារជាក់ស្តែងគឺត្រូវការបទពិសោធន៏។​ ដូច្នេះបញ្ហានឹងកើនឡើង ដោយសារតែពួកគេមិនដឹងពីផលវិបាកក្នុងក្រុមហ៊ុន ដែលពួកគេអូសបន្លាយពេលវេលាដែលត្រូវបញ្ចប់ការងារអោយលើសការកំណត់។

៥. ឆាប់ប្ដូរការងារថ្មី

បុគ្គលិកថ្មីៗមួយចំនួនមិនទាន់មានចក្ខុវិស័យច្បាស់លាស់ចំពោះការងារនៅឡើយ។ ពេលដែលគេទទួលបានការងារមួយ ហើយមានការងារនៅកន្លែងថ្មីមួយទៀត គេនឹងសូមឈប់ហើយទៅកន្លែងថ្មី វាអាចថាជាការបាត់បង់ដ៏ធំមួយនៅក្នុងក្រុមហ៊ុន។
ដោយសារការចំនាយពេលវេលា និង ថវិកាក្នុងការបង្ហាត់បុគ្គលិកថ្មី និយោជកអាចជ្រើសរើសអ្នកដែលមានបទពិសោធន៏ការងាងស្រាប់ជាមួយនឹងការផ្តល់នូវប្រាក់ខែល្អមួយ នោះនឹងធ្វើអោយបុគ្គលិកធ្វើការបានរយៈពេលវែង។

នេះជាបញ្ហាចំបងក្នុងជ្រើសរើសបុគ្គលិកវ័យក្មេងមកធ្វើការ។

៦. ពុំសូវគោរពវិន័យ

មិនទាំងអស់នោះទេ ប៉ុន្តែភាគច្រើននៃពួកគេ គឺមិនបានសម្របខ្លួនតាមការងារនោះទេ ពួកគេមិនគោរពតាមគោលការណ៏។ ភាគច្រើមពួកគេឈប់ជាង ថ្ងៃដែលបានកំណត់អោយ ហើយអាចនឹងធ្វើអោយបរិស្ថានការងារទៀតផង ។ គ្រប់មេដឹកនាំទាំងអស់ចង់អោយគ្រប់បុគ្គលិកទាំងអស់គោរពតាមគោលការណ៏រួមមួយដូចគ្នា ។ ពួកគេអាចធ្វើអោយប៉ះពាល់ដល់បុគ្គលិកផ្សេងទៀតនៅក្នុងក្រុមហ៊ុន ហើយក៏អាចបង្កើតអោយមានបញ្ហាថ្មីផងដែរ ។
ដូច្នេះវាក៏ជាគុណវិបត្តិមួយផងដែរ ។

៧. ឆេវឆាវ

បុគ្គលិកដែលមានបទេពិសោធន៏ដឹងពីរបៀបគ្រប់គ្រងស្ថានភាព និង ដោះស្រាយការគ្រប់គ្រងផងដែរ។ ប៉ុន្តែនៅពេលដែលមានបុគ្គលិកវ័យក្មេងចូលមក ពួកគេអាចនឹងមានភាពរអាក់រអួល ហើយការអត់ធ្មត់នៅពេលដែលមានកំហុសអ្វីមួយកើតឡើង។ ពេលវេលាដែលសំខាន់ បុគ្គលិកចាស់ៗអាចគ្រប់គ្រងស្ថានការណ៏បានយ៉ាងល្អបំផុត ក៏ព្រោះតែពួកគាត់មានបទពិសោធន៏រួចមកហើយ។ ពួកគាត់យល់ច្បាស់ពីលក្ខណៈសម្បត្តិដ៏មានវិជ្ជាជីវៈក្នុងការងារ។ នេះជាហេតុផលដែលអ្នកដឹកនាំជ្រើសយកបុគ្គលិកដែលមានបទពិសោធន៏ជាងបុគ្គលិកដែលទើបបញ្ចប់ការសិក្សា។

៨. មិនសូវស្ដាប់យោបល់គេ

ដោយសារតែនេះជាកន្លែងថ្មីសម្រាប់ពួកគេ ដូច្នេះមានគោលការណ៏ និង ការណែនាំច្រើន។ បន្ទាប់ពីនេះ ពួកគេក៏នឹងទទួលបាននូវមតិយោបល់ទាំងវិ្ជមាន និងអវិជ្ជមានត្រឡប់ទោវិញ រហូតដល់ពួកគេអាចបំពេញតួនាទីរបស់ខ្លួនបាន។ ប៉ុន្តែពួកគេទទួលបានយោបល់បែបអវិជ្ជមានច្រើនជាង ពួកគេគិតថាវាពិបាកនឹងទទួលយក ហើយគិតថាវាជាការព្រមាន។ តាមការពិតវាជាអ្វីដែលពួកគេអាចយកទៅកែប្រែ និងអភិវឌ្ឍន៏ខ្លួនឯងអោយមានភាពរីកចម្រើន។

៩. ពឹងផ្អែកលើបច្ចេកវិទ្យាច្រើន

សព្វថ្ងៃមានការប្រើប្រាស់បច្ចេកវិទ្យាទំនើប ពួកគេរំពឹងថាបានលទ្ធផលល្អ ប៉ុន្តែពួកគេគ្មានគំនិតថ្មីសម្រាប់ដោះស្រាយរហូតធ្វើអោយការងារបរាជ័យ។ ប្រសិនបើពួកគេមានបញ្ហា ពួកគេគួរតែមានការសុំយោបល់ពីបុគ្គលិកដែលមានបទពិសោធន៏សម្រាប់ជម្រើសដោះស្រាយបញ្ហា។ ប្រសិនបើមានបទពិសោធន៏វាជារឿងល្អ ដោយសារតែអ្នកដឹកនាំនឹងគ្មានហនិភ័យក្នុងការជ្រើសយកបុគ្គលិកវ័យក្មេង។

សរុបមក មិន​ថា​បុគ្គលិក​វ័យក្មេង ឬ​បុគ្គលិក​វ័យ​ចំណាស់​ទេ សុទ្ធតែជា​ធនធាន ដែល​អាច​ចម្រើន​ដល់​ក្រុមហ៊ុន​។ យ៉ាងណាមិញ ក្រុមហ៊ុនត្រូវការបុគ្គលិកដែលមានភាពស្មោះត្រង់ និងមានសមត្ថភាពគ្រប់គ្រាន់។ ដូច្នេះ អ្នកដឹកនាំអាចផ្តល់ឱកាសស្មើគ្នា ដើម្បីឲ្យបេក្ខជនបានបង្ហាញពីការបំពេញការងាររបស់ពួកគេ។

 


អត្ថបទទាក់ទង

ក្រុមហ៊ុនមិនត្រូវមើលរំលងបុគ្គលិក ដែលមានមូលដ្ឋានគ្រឹះគុណសម្បត្តិសំខាន់ៗទាំង ៥ នេះទេ

Leave a Reply