អ្នកគ្រប់គ្រងគ្រប់រូបគួរអានសៀវភៅ ៧ ក្បាលនេះ ដើម្បីអភិវឌ្ឍភាពជាអ្នកដឹកនាំកាន់តែប្រសើរ

ក្នុងនាមជាអ្នកគ្រប់គ្រងក្រុមហ៊ុន អ្នកពិតជាមានរឿងរ៉ាវបញ្ហាជាច្រើនណាស់ដែលត្រូវធ្វើការដោះស្រាយ និងសម្រេចចិត្តជារៀងរាល់ថ្ងៃ។ ហើយវាជារឿងធម្មតាទេ ក្នុងការសារភាពថា ការគ្រប់គ្រង​មនុស្ស​មិនមែន​ជារឿង​ងាយ​ស្រួល។ តួនាទីនេះ​ តម្រូវ​ឱ្យមាន​ការត្រួត​ពិនិត្យ​ថា​មពលផ្នែក​អារម្មណ៍​ជា​ច្រើន ទាំង​បុគ្គលិកលក្ខណៈ​ និង​ចំណង់​ចំណូល​ចិត្ត។ រឿង​ដែលល្អ​នោះ គឺអ្នក​មិនចាំ​បាច់​ត្រូវ​គិត​រកវិធី​គ្រប់គ្រង​មនុស្ស​ដោយ​ខ្លួន​ឯងទេ។ មាន​ធនធាន​ល្អៗ​ជាច្រើន​ដើម្បី​អភិវឌ្ឍ​ជំនាញ​គ្រប់គ្រង​របស់អ្នក។ ក្នុងចំណោម​ធនធាន​ដែលមាន​ប្រយោជន៍​បំផុត​នោះ​ មាន​សៀវភៅ​ដែល​សរសេរដោយ​មនុស្ស​ដែលបាន​ចំណាយ​ពេល​សិក្សារក​គន្លឹះល្អៗក្នុងការ​គ្រប់គ្រង។ យ៉ាងណាមិញថ្វីបើមានភាពមមាញឹកច្រើនជាមួយនឹងការងារក្នុងក្រុមហ៊ុន អ្នកគួរតែចំណាយពេលវេលាមួយភាគក្នុងការអានសៀវភៅទាំងអស់នេះ ដើម្បីទទួលបានចំណេះដឹង គំនិតច្នៃប្រតិដ្ឋ និងវិធីសាស្រ្តដោះស្រាយបញ្ហានានាដែលបានកើតមានឡើងក្នុងស្ថាប័នរបស់ខ្លួន។ ខាងក្រោម​នេះ​ជាសៀវភៅ​ដែលផ្អែក​លើការ​ពិត​ និងវិទ្យាសាស្រ្ត ដើម្បី​ជួយអ្នក​ឱ្យក្លាយ​ជាមេ​ដឹកនាំ​កាន់​តែប្រសើរ​ឡើង៖

១. The Hard Thing about Hard Things និពន្ធដោយ Ben Horowitz

សៀវភៅ​ដែលបោះពុម្ព​នៅ​ឆ្នាំ២​០១៤​មួយក្បាលនេះ ផ្តល់ចំណេះ​ដឹង​ច្រើន​អំពី​ប្រវត្តិ​នៃតំបន់ Silicon Valley ដែល​ជាមជ្ឈមណ្ឌល​នៃបច្ចេក​វិទ្យា​របស់ពិភព​លោក​សព្វថ្ងៃនេះ។ ជាងនេះ​ទៅទៀត សៀវភៅនេះ​ក៏បើក​ភ្នែក​អ្នកអាន​ឱ្យមើល​ឃើញ​របៀប​គ្រប់គ្រង​ពាណិជ្ជ​កម្ម​យ៉ាង​មាន​ប្រសិទ្ធភាព​ដែរ។

នៅក្នុងសៀវភៅនេះ លោក Ben Horowitz និយាយ​អំពីការ​សម្រេច​ចិត្ត​ជួល​បុគ្គលិក និងរបៀប​ដែល​លោករៀន​បង្កើត​ក្រុមហ៊ុន​អ៊ីនធឺណេត​ក្នុងសម័យ​ដំបូងៗ​ដែលទីបំផុត​ ទៅលក់​បាន​តម្លៃ​ជាង​១.៥​ពាន់លាន​ដុល្លារ។ ជារឿង​មាន​ប្រយោជន៍​ក្នុងការ​អាន​អំពី​រឿងរ៉ាវ​របស់​ស្ថាបនិក​ក្រុមហ៊ុន​ ដែលដឹកនាំ​ក្រុមហ៊ុន​ទាំង​ក្នុងពេល​លំបាក​និង​ពេល​ចំណេញ។ ការអាន​សៀវភៅ The Hard Thing អាចធ្វើ​ឱ្យអ្នក​ក្លាយ​ជាមេ​ដឹកនាំ និង​ជា​អ្នកគ្រប់គ្រង​កាន់តែ​ប្រសើរ​ឡើង។

The Hard Thing About Hard Things: Building a Business When There Are No Easy Answers: Horowitz, Ben: Amazon.com: Books

២. Originals: How Non-Conformists Move the World និពន្ធដោយ Adam Grant

ការងារសំខាន់បំផុត​របស់​អ្នក​គ្រប់គ្រង​ គឺត្រូវ​បង្កើត​វប្បធម៌​មួយ​ដែល​បុគ្គលិក​របស់​អ្នកអាច​រីកចម្រើន​បាន។ បុគ្គលិក​ដែលល្អ​បំផុត​ជាមនុស្ស​ដែលមាន​គំនិត​ច្នៃប្រឌិត និងហ៊ាន​និយាយ​ពាក្យ​ចេញពី​ក្នុង​ចិត្ត។ នៅក្នុង​សៀវភៅ Original លោក Adam Grant និយាយ​អំពីអ្វី​ដែលមាន​ន័យថា​ ជាគំនិត​ដើម​ពិតប្រាកដ។ លោក​ពន្យល់​លម្អិត​របៀប​ដែល​មេដឹកនាំ ដូចលោក Steve Jobs ជាដើម​អាច​លើកទឹក​ចិត្ត​បុគ្គលិក​ និងបង្កើត​វប្បធម៌ក្រុមហ៊ុន​ដែល​ធ្វើឱ្យ​មនុស្ស​ហ៊ាន​និយាយ​ពាក្យពី​ក្នុង​ចិត្ត។

Originals: How Non-Conformists Move the World: Grant, Adam, Sandberg, Sheryl: 9780525429562: Books - Amazon.ca

៣. Nudge និពន្ធដោយ Richard Thaler

អ្នកនិពន្ធដែល​ទទួលបាន​ពានរង្វាន់ Nobel ម្នាក់នេះ​បានសរសេរ​សៀវភៅ Nudge ក្នុងគោល​បំណង​ចង់​អនុវត្ត​ឱ្យមាន​ការផ្លាស់ប្តូរ​គោលនយោ​បាយ។ ទោះជា​យ៉ាងណា គំនិត​នៅក្នុង​សៀវភៅ​នេះ ក៏មាន​ប្រសិទ្ធ​ភាព​ក្នុងការ​អនុវត្ត លើកម្រិត​តូចតាច​បាន​ដែរ។ ដើម្បី​ដឹកនាំ​មនុស្ស​ជុំវិញ​ខ្លួនអ្នក​ឱ្យកាន់​តែប្រសើរ​ឡើង ការយល់​អំពីរបៀប​ផ្លាស់ប្តូរ​តូចតាច​អាច​មាន​ឥទ្ធិពល​វិជ្ជមាន លើការ​សម្រេច​ចិត្ត​របស់​គេ ហើយ​គំនិត​ពិតជា​មាន​តម្លៃណាស់។

Nudge: Improving Decisions about Health, Wealth, and Happiness: Thaler, Richard H.: 8601421733731: Amazon.com: Books

៤. The Power of Habit និពន្ធដោយ Charles Duhigg

មនុស្សគ្រប់គ្នា​មានទម្លាប់​អាក្រក់។ នៅក្នុង​សៀវភៅ​នេះ លោក Charles Duhigg និយាយ​អំពីអ្វី​ដែល​មនុស្ស​ត្រូវការ​ដើម្បី​បំបាក់​ទម្លាប់​អាក្រក់នៅក្នុង​ជីវិត។ នេះជាសៀវភៅ​ដែល​សរសេរ​ឡើង​ដោយផ្អែក​លើ​ទ្រឹស្តី​វិទ្យាសាស្រ្ត និងពោរពេញ​ដោយ​ឧទាហរណ៍​ដើម្បី​អនុវត្ត​តាមក្នុង​ការជម្នះ​នឹងទម្លាប់​អាក្រក់។ អ្នកនិពន្ធ​អះអាងថា​ជំហាន​ដំបូង​ គឺត្រូវយល់​របៀប​ដំណើរ​ការរបស់​ទម្លាប់។ បន្ទាប់មក​យក​ចំណេះដឹង​នោះ​ទៅផ្តល់​កម្លាំង​ចិត្តបុគ្គលិក​ឱ្យប្រែក្លាយ​ខ្លួនទៅ​ជាមនុស្ស​កាន់តែ​ប្រសើរ​ឡើង។

The Power of Habit: Why We Do What We Do in Life and Business by Charles Duhigg

៥. Drive: The Surprising Truth About What Motivates Us និពន្ធដោយ Daniel Pink

សង្គមរបស់យើងមាន​បញ្ហា​ធំជាមួយ​កម្រិត នៃសុភមង្គល​ជាមួយ​ការងារ។ នៅក្នុង​សៀវភៅ Drive អ្នកនិពន្ធ Daniel Pink ឆ្លើយ​តប​នឹង​បញ្ហាទាំង​នេះ។ លោកបា​និយាយថា​អំពីអ្វី​ដែល​ក្រុមហ៊ុន​ ដែលមាន​ភាពច្នៃ​ប្រឌិត​បំផុត​មួយ​ចំនួន ​បាន​ធ្វើ​ដើម្បី​បង្កើត​វប្បធម៌​​ការិយាល័យ​វិជ្ជមាន និងរក្សា​បុគ្គលិក​ល្អៗ។ លោកបក​ស្រាយ​យ៉ាងច្បាស់​អំពី​កត្តា​រុញច្រាន​កម្លាំង​ចិត្ត បុគ្គលិក​ចំពោះ​ការងារ និងមើល​ឃើញ​តម្លៃ​ក្នុង​ខ្លួន​ឯង។ អ្នក​និពន្ធអះអាងថា មនុស្ស​ចង់រៀន និងបន្សល់​ទុក​ឥទ្ធិពល​នៅក្នុង​ការងារ​ប្រសិន​បើគេ​រស់នៅ​និងធ្វើការ​ក្នុង​បរិស្ថាន​ត្រឹមត្រូវ។

Drive: The Surprising Truth About What Motivates Us: Pink, Daniel H.: 8601420442870: Amazon.com: Books

៦. Extreme Ownership និពន្ធដោយ Jocko Willink & Leif Babin

លោក Willink និងលោក Babin ជាមេដឹកនាំក្រុម SEAL ដែលជា​ក្រុមកង​កម្លាំង​ប្រដាប់​អាវុធ​ជើង​ទឹក​ខ្លាំង​បំផុត នៅសហរដ្ឋអាមេរិក។ អ្នកនិពន្ធ​ទាំងពីរ​ពន្យល់​អំពី​របៀប​​ដែលគេ​លើក​ទឹក​ចិត្ត និងបង្រួប​បង្រួ​ម​កង​កម្លាំង SEAL ឱ្យសម្រេច​បាន​បេសកកម្ម​ដែល​មាន​លក្ខណៈ​ប្រឈមបំផុត និង​របៀប​អនុវត្ត​គោល​ការណ៍​នៃភាព​ជាអ្នក​ដឹកនាំ ទាំងនោះ​នៅក្នុង​អង្គការ​និង​ក្រុមហ៊ុន ដើម្បីបង្កើត​ឥទ្ធិពល​ខ្ពស់។

Extreme Ownership eBook by Jocko Willink | Rakuten Kobo

៧. How to Win Friends and Influence People និពន្ធដោយ Dale Carnegie

នេះជាសៀវភៅល្អមួយក្បាល​ដែល​អ្នក​មិន​អាច​ព្រងើយ​កន្តើយ មិន​អាន​បានទេ។ មាន​ហេតុផល​មួយ​ដែល​ធ្វើឱ្យ​សៀវភៅនេះ នៅតែ​ធ្វើឱ្យ​មនុស្ស​ភាគច្រើន ពេញ​ចិត្ត​បើទោះ​ជា​សៀវភៅ​នេះ មាន​អាយុកាល​ជាង​៨០ឆ្នាំ​ហើយ​ក៏ដោយ។ នេះជា​សៀវភៅ​យ៉ាង​អស្ចារ្យ ដែលនិយាយ​ថា​អំពី​របៀប​បង្កើតទំនាក់​ទំនង​ដ៏មាន​ន័យ​ជាមួយ​នឹង​អ្នក​ដទៃ។ សៀវភៅនេះ​នឹងផ្តល់​ឧបករណ៍​ឱ្យ​អ្នក​ស្គាល់​កាន់​តែ​ច្បាស់ និង​គាំទ្រ​មនុស្ស​ជុំវិញ​ខ្លួន​អ្នក។ គំនិត​របស់លោក Carnegie អាចជយ​​អ្នកឱ្យ​បើក​ចិត្ត​បុគ្គលិក​និងធ្វើ​ឱ្យគេ​ជឿជាក់​លើអ្នក​បាន។

Buy How to Win Friends & Influence People Book Online at Low Prices in India | How to Win Friends & Influence People Reviews & Ratings - Amazon.in


អត្ថបទទាក់ទង

ភាពជាអ្នកដឹកនាំ ៥ កម្រិត

 

Leave a Reply