ពាក្យ៦ម៉ាត់ដែលបង្ហាញថាអ្នកគោរពបុគ្គលិកក្រោមបង្គាប់របស់អ្នក

ការគោរព មានសារៈសំខាន់សម្រាប់បុគ្គលិក។ ឋានៈពួកគេកាន់តែទាប ការចង់បានការគោរពកាន់តែខ្ពស់។ អ្នកគ្រប់គ្រងអាចបង្ហាញការគោរពតាមរបៀបផ្សេងៗគ្នា ទៅតាមប្រភេទស្ថាប័ន។

Tom Peter អ្នកជំនាញផ្នែកគ្រប់គ្រង បានលើកឡើងពីសំណួរមួយដែលជួយឲ្យបុគ្គលិកគ្រប់ជាន់ថ្នាក់មើលឃើញទីតម្លៃរបស់ខ្លួននៅក្នុងក្រុមហ៊ុន។

តើអ្នកយល់យ៉ាងណាដែរ?

សំណួរនេះ នឹងធ្វើឲ្យបុគ្គលិកចូលរួមជាថ្នាក់គ្រប់គ្រងដើម្បីដោះស្រាយបញ្ហានៅចំពោះមុខ។ អ្នកមិនចាំបាច់រំពឹងថា អ្វីដែលពួកគេឆ្លើយ ជាដំណោះស្រាយល្អ ឬអត់នោះទេ។ អ្នកគ្រាន់តែធ្វើឲ្យយ៉ាងណាឲ្យពួកគេបានបញ្ចេញការយល់ឃើញ និង​ដំណោះស្រាយដែលពួកគេមានចេញមក គឺគ្រប់គ្រាន់ហើយ។

បើចម្លើយរបស់ពួកគេ អាចប្រើប្រាស់បាន អ្នកអាចយកទៅប្រើ។ បើប្រើមិនបាន អ្នកអាចឲ្យពួកគេគិតឡើងវិញ និងពន្យល់ពីមូលហេតុឲ្យច្បាស់។

អ្នកគ្រប់គ្រង ច្រើនតែសម្រេចចិត្តដោយខ្លួនឯង ហើយដាក់ចេញដំណោះស្រាយដោយមិនបានសួរនាំពីបុគ្គលិកថ្នាក់ក្រោម។ ការធ្វើបែបនេះ ចំណេញពេល ប៉ុន្តែធ្វើឲ្យបុគ្គលិកផ្សេងទៀត គិតថាខ្លួនឯងគ្មានប្រយោជន័សម្រាប់ស្ថាប័ន។

ខ្ញុំធ្លាប់ស្តាប់បុគ្គលិកផ្សេងទៀតនិយាយពីការងារខ្លួនឯង ហាក់ដូចជាគ្មានន័យអ្វីសោះ។ រាល់ពេលដែលខ្ញុំលឺបែបនេះ ខ្ញុំតែងតែគិតថា ហេតុអ្វីបានជាគ្មានអ្នកណាអើពើពីរឿងនេះ។ បើពួកគាត់គិតថាខ្លួនឯងគ្មានប្រយោជន៍ គាត់ក៏មិនអាចផ្តល់ប្រយោជន៍អ្វីមកឲ្យក្រុមហ៊ុនបានដែរ។

អ្នកចំណាយពេលសួរយោបល់បុគ្គលិក ហើយប្រាប់គាត់ឲ្យទៅធ្វើតាមអ្វីដែលគាត់គិត។ តើគាត់នឹងប្រឹងប្រែងធ្វើកិច្ចការនោះកម្រិតណា? វាជាគំនិតរបស់គាត់។ តើគួរនឹងមានអារម្មណ៍បែបណា?

មិនថាអ្នកចង់ធ្វើអ្វីទេ ត្រូវរកមើលបុគ្គលិកដែលពាក់ព័ន្ធ ហើយសួរសំណួរនេះទៅកាន់ពួកគេ។ ការគោរព កើតឡើងពីអ្នកផ្តល់ឱកាសឲ្យបុគ្គលិកបានបញ្ចេញយោបល់ផ្ទាល់ខ្លួន។ សំណួររបស់អ្នក ធ្វើឲ្យពួកគេគិតឡើងវិញពីភាពសំខាន់របស់ខ្លួនឯងក្នុងស្ថាប័ន។

អ្នកគ្រប់គ្រង ចំណាយពេលលើបុគ្គលិក ដើម្បីភាពរីកចម្រើនរបស់ស្ថាប័នផង និង​របស់បុគ្គលិកផង។

Leave a Reply